Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ហែន ឃិន៖ វត្តសំរោងពេជ្រត្រូវខ្មែរក្រហមប្រែក្លាយជាកន្លែងស្តុកស្រូវអង្ករ

(ខេត្តស្វាយរៀង) ហែន ឃិន មានអាយុ ៨១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឃិន មានឪពុកឈ្មោះ រាម បួរ និងម្តាយឈ្មោះ នួន សៅ ហើយគាត់ជាកូនទី៥ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ ក្នុងនោះស្រី ២នាក់។ កាលពីកុមារភាព ឃិន រៀនបានថ្នាក់ទី១០ ក្នុងរបបសង្គមរាស្ត្រនិយម។...

មួយថ្ងៃជីកដីឱ្យបាន៥ម៉ែត្រ

  (ខេត្តស្វាយរៀង) យូ ម៉ៅ មានអាយុ ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ម៉ៅ មានឪពុកឈ្មោះ យូ យ៉ាក ម្តាយឈ្មោះ ភោគ ណៃ ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ ក្នុងនោះស្រី ៣នាក់។ កាលពីកុមារភាព ម៉ៅ រៀនសូត្របានត្រឹមថ្នាក់ទី១០...

ម៉ម ស៊ន់៖ ការលួចអាហារហូបគឺជាអំពើក្បត់អង្គការ

(ខេត្តស្វាយរៀង) ម៉ម ស៊ន់ មានអាយុ ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ស៊ន់ មានឪពុកឈ្មោះ ម៉ម សេង និងម្តាយឈ្មោះ ខឹម សឿង។ គាត់មានបងប្អូនចំនួន ៨នាក់ ក្នុងនោះស្រី ៤នាក់ ហើយគាត់ជាកូនទី៣ ក្នុងគ្រួសារ។ ស៊ន់ រៀនបានថ្នាក់ទី៤ ក្នុងរបបសង្គមរាស្ត្រនិយម។...

ជីវិតរស់នៅត្រូវគេចគ្រាប់ជារៀងរាល់ថ្ងៃ

(កណ្ដាល)៖ នង ថុង អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកល្វាឯម និងបច្ចុប្បន្នរស់នៅភូមិក្ដីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ នៅក្នុងឆ្នាំ១៩៧៣ ខ្មែរក្រហមចាប់ផ្ដើមមានអំណាចអាចគ្រប់គ្រងនៅក្នុងភូមិដែល ថុង រស់នៅ។ នៅពេលនោះបងប្រុសរបស់ថុង ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងចាត់តាំងឱ្យធ្វើជាយោធា។ ចំណែកឯ ថុង និងសមាជិកគ្រួសារផ្សេងទៀត គឺរស់នៅក្នុងភូមិស្ថិតក្រោមការគ្រប់គ្រងរបស់ទាហាន លន់ នល់។ ក្រោយមកស្ថានភាពនៅក្នុងតំបន់ចាប់ផ្ដើមមានភាពវឹកវរកាន់តែខ្លាំង មានការបាញ់គ្នាទៅវិញទៅមករវាងយោធាខ្មែរក្រហម និងទាហាន...

រស់នៅស្ថិតក្នុងភាពភ័យខ្លាច

  (ស្ទឹងត្រែង)៖ សែន ជឿន អាយុ៥៣ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ បច្ចុប្បន្ន ជឿន រស់នៅភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជឿន មានបងប្អូនចំនួន៤នាក់ គាត់ជាកូនទី២។ ជឿន បានចេញរំលែករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជាដូចខាងក្រោម៖ ក្នុងអំឡុងពេលខ្មែរក្រហមចូលកាន់អំណាច ជឿន ត្រូវបានជម្លៀសទៅរស់នៅក្នុងព្រៃជ្រៅ។ ពេលនោះ ជឿន បានដើរតាមអ្នកភូមិទៅក្នុងព្រៃ ដោយមិនស្គាល់អំពីទីតាំងភូមិសាស្ត្រច្បាស់លាស់ឡើយ។...

រស់នៅក្នុងមណ្ឌលកុមារភូមិបានយ

  នៅក្នុងសម័យខ្មែរក្រហម ខ្ញុំរស់នៅក្នុងមណ្ឌលកុមារភូមិ និងធ្វើការសម្អាតកន្លែងស្នាក់នៅបន្តិចបន្តួច។ ចំពោះការហូបអាហារ អង្គការផ្ដល់ឲ្យមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែម្ដាយរបស់តែងតែលួចផ្ដល់អាហារមកបន្ថែមទៀត ទើបខ្ញុំមិនអត់ឃ្លាន។ ទិត សារឿន អាយុ៥១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារឿន ត្រូវចាកចេញពីគ្រួសារទៅធ្វើការងារ និងរស់នៅក្នុងមណ្ឌលកុមារ។ នៅទីនោះ ក្មេងៗត្រូវសម្រាកជាជួរ និងគ្មានការមើលថែស្អាតបាតនោះទេ ដោយភួយដែលកុមារដណ្ដើមបានយកមកដណ្ដប់មានខ្លិនឆ្អេះទឹកនោម និងមិនគ្រប់គ្រាន់ទេ។ ថ្ងៃមួយ...

លាក់បាំងប្រវត្តិរូប ដើម្បីឲ្យអង្គការទុកចិត្ត

គល់ សេង អាយុ៦២ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ បងប្រុសច្បងរបស់សេង បានរត់ពីភ្នំពេញ ចូលមករស់នៅភូមិបានយវិញ។ នៅក្នុងភូមិ អង្គការបានចោទប្រកានបងរបស់សេង ថាជាគិញរបស់ លន់ នល់ និងបានប្រាប់ទីតាំងរបស់អង្គការឲ្យទៅអ្នកបើកយន្តហោះបេ៥២មកទម្លាក់ចូលក្នុងភូមិ។ បន្ទាប់មក អង្គការបានចាប់បងរបស់សេង យកទៅឃុំឃាំង ធ្វើទារុណកម្មសួរចម្លើយ និងបញ្ជូនឲ្យទៅធ្វើការជីកលេណដ្ឋានការពារគ្រាប់បែកទម្លាក់នោះ។ ថ្ងៃមួយ សេង និងបងប្អូនដទៃទៀត...

ជីតារបស់ខ្ញុំស្លាប់ដោយសារលួចពោតអង្គការ

(ស្ទឹងត្រែង)៖ ម៉ាក់ ធួង អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បច្ចុប្បន្នគាត់រស់នៅភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ គាត់មានជម្ងឺប្រចាំកាយដូចជាជំងឺហឺត និងសួត។ កាលពីរវ័យជំទង់ ធួង បានឃើញយន្ដហោះទម្លាក់គ្រាប់បែកនៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ នៅពេលនោះ គាត់និងអ្នកភូមិឯទៀតបាននាំគ្នារត់ភៀសខ្លួនចូលទៅក្នុងព្រៃអស់ជាច្រើនឆ្នាំ។ ភូមិដែលគាត់ធ្លាប់រស់នៅត្រូវបានដុតបំផ្លាញដោយគ្រាប់បែករហូតឆេះខូចខាតខ្ទេចខ្ទី។ ក្រោយមក ធួង បានចូលជាយោធាខ្មែរក្រហម។ អង្គភាពដែលគាត់ធ្លាប់ធ្វើការមានឈ្មោះថា ៥១៣...

រស់នៅក្នុងការរើសអើងព្រោះឪពុកជាជនជាតិវៀតណាម

(ស្ទឹងត្រែង)៖ ភឿក ណុក អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន ណុក រស់នៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ណុក មានបងប្អូនចំនួន៤នាក់ គាត់ជាកូនច្បងក្នុងគ្រួសារ។ នៅអំឡុងពេលខ្មែរក្រហមគ្រប់គ្រងអំណាច ណុក មានអាយុ១៨ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំង ណុក ឱ្យធ្វើស្រែចម្ការ។ បន្ទាប់មក ខ្មែរក្រហមតម្រូវឱ្យ...

សូមកូនចៅខិតខំរៀនសូត្រកុំឱ្យរបបនោះកើតឡើងម្ដងទៀត

(បាត់ដំបង)៖ អ៊ុំ រ៉េត មានអាយុ៦២ឆ្នាំ កើតនៅឆ្នាំ១៩៦២ មានទីកន្លែងកំណើតនៅភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ, អាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង រ៉េត ទើបតែមានអាយុ៨ឆ្នាំប៉ុណ្ណោះ។ នៅពេលនោះស្ថានភាពគ្រួសាររបស់គាត់មានភាពខ្វះខាត ហើយបងប្អូនត្រូវបែកគ្នាទៅធ្វើការងារតំបន់ផ្សេង។ ចំពោះស្រុកភូមិមានភាពចលាចល មានចោរចូលលួចទ្រព្យសម្បត្តិ សត្វគោក្របី ព្រមទាំងមានការទម្លាក់គ្រាប់បែក...

ហាមនិយាយ និងមើលមុខគ្នាសូម្បីបងប្អូនបង្កើត

(បាត់ដំបង)៖ ងិន ងន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខាន់ខាវ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នគាត់មានអាស័យដ្ឋានស្ថិតនៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សព្វថ្ងៃ ងន មានជំងឺលើសឈាម ក្រពះ-ពោះវៀន ទឹកដក់ក្នុងភ្នែក និងឈឺសន្លាក់ដៃ-ជើង។ ជំងឺទាំងនេះធ្វើឱ្យគាត់តែងតែល្វើយ ហេវហត់អស់កម្លាំង ឈឺក្បាលវិលមុខ និងក្តៅក្រហាយក្នុងពោះស្ទើរតែរាល់ថ្ងៃ។ បញ្ហាសុខភាពនេះកើតឡើងដោយសារការខ្វះខាតការថែទាំ និងមិនបានទទួលការព្យាបាលត្រឹមត្រូវតាំងពីក្រោយរបបខ្មែរក្រហមរហូតមក។ នៅពេលមានរដ្ឋប្រហារឆ្នាំ១៩៧០...

Solverwp- WordPress Theme and Plugin