ឆុង សារិទ្ធ៖ ធ្វើការក្នុងកងកុមារឃុំអង្កាញ់
ឆុង សារិទ្ធ អាយុ៥៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារិទ្ធ បានចូលទៅរស់នៅក្នុងកងកុមារ ដើម្បីធ្វើការងារ រែកអាចម៍គោ, ដកស្មៅក្នុងស្រែ និងដេញចាប ហើយបងរបស់គាត់ត្រូវចេញទៅធ្វើការងារឆ្ងាយៗជាមួយក្រុមកងចល័ត។ នៅក្នុងសហករណ៍ សារិទ្ធ មិនបានរៀនសូត្រនោះទេ ព្រោះអង្គការបានលុបបំបាត់សាលារៀន និងឈប់ឲ្យមានការចាយប្រាក់ទាំងអស់។ លើសពីនេះទៅទៀត សារិទ្ធ មានការខ្វះខាត់សម្លៀកបំពាក់យ៉ាងខ្លាំង ហើយការហូបចុកក៏មិនគ្រប់គ្រាន់ដែរ ព្រោះអង្គការផ្ដល់ត្រឹមបបររាវៗឲ្យគាត់...
ភូ គីម៖ ធ្វើការក្នុងកងចល័តភូមិបានយ
ភូ គីម អាយុ៨៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គីម និងប្ដី បានស្នាក់នៅក្នុងសហករណ៍ ហើយកូនរបស់គាត់ត្រូវរស់នៅ និងធ្វើការងារក្នុងកងកុមារ។ នៅក្នុងសហករណ៍ គីម ធ្វើការងារនៅក្នុងកងច្រូត, រោយស្រូវ, កងធ្វើអង្ករ និងកងដឹកអាចម៍គោ ហើយយូរៗម្ដងគាត់ត្រូវជម្លៀសឲ្យទៅធ្វើការងារឆ្ងាយៗតាមអង្គការចាត់តាំង។ នៅក្នុងសហករណ៍ ការហូបអាហារគឺខ្វះខាត ព្រោះភាគច្រើនអង្គបានដាំបបររាវចែកឲ្យ គីម និងប្រជាជនផ្សេងទៀតហូបជាមួយសម្លម្ជូរដើមចេក។...
ក្មេងយំឃ្លាន ខ្មែរក្រហមយកទៅសម្លាប់ចោល
(ព្រះវិហារ)៖ ចន្ទ ភាព ហៅ ចន្ទ ខឿន អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្នរស់នៅភូមិភារកិច្ច សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅអំឡុងឆ្នាំ១៩៧០ ពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ភាព និងគ្រួសារបានជម្លៀសទៅក្នុងព្រៃ ដោយសារការទម្លាក់គ្រាប់បែកបណ្តាលឱ្យទ្រព្យសម្បត្តិ ផ្ទះសំបែង និងវត្តអារាមត្រូវខូចខាត និងឆេះខ្ទេចខ្ទីគ្មានសល់។ ក្រោយរដ្ឋប្រហារ...
បងប្រុសខ្ញុំស្លាប់ដោយសារឡើងបេះផ្កាត្នោត
(បាត់ដំបង)៖ នាង មឿន ហៅ ឡូន អាយុ៦០ឆ្នាំ កើតនៅឆ្នាំ១៩៦៤។ មឿន មានទីកន្លែងកំណើតស្ថិតនៅភូមិខាន់ខាវ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ សព្វថ្ងៃនេះ មឿន រស់នៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ មឿន មានអាយុប្រហែល៦ឆ្នាំ។ ដោយសារស្ថិតក្នុងវ័យកុមារ មឿន មិនសូវចងចាំសាច់រឿងបានច្រើនទេ។ ប៉ុន្តែ...
បើបដិសេធ ខ្មែរក្រហមគំរាមកំហែងដោយបង្ហាញរណ្តៅ
(ព្រះវិហារ)៖ ម៉ម ស៊ីថាត អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិទំពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅក្នុងឆ្នាំ ១៩៦៩ ថាត បានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងខេត្តព្រះវិហារ ហើយបច្ចុប្បន្ន គាត់បន្តរស់នៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ មុនខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឡឥដ្ឋ ស៊ីថាត រស់នៅជួបជុំគ្រួសារយ៉ាងមានក្តីសុខ។ នៅពេលខ្មែរក្រហមចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៥ អ្វីៗមានការប្រែប្រួល ហើយ ស៊ីថាត ត្រូវបែកបាក់ពីគ្រួសារ។ នៅសម័យនោះ...
កង្កែបប្រឡាក់អំបិលខ្ចប់ស្លឹកចេក
(ព្រះវិហារ)៖ ហួត សុធី មានអាយុ ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន សុធី មានទីលំនៅនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ គាត់មានជំងឺលើសឈាម និងទឹកនោមផ្អែម។ មុនពេលរបបខ្មែរក្រហមមកដល់ ក្រុមគ្រួសាររបស់ សុធី រស់នៅយ៉ាងមានសេចក្តីសុខ។ ក្រោយពេលខ្មែរក្រហមមកកាន់កាប់ គ្រួសារនេះត្រូវបែកបាក់ និងចាកឆ្ងាយពីគ្នា។...
ឃើញឈ្លបយកត្បូងចបវាយសម្លាប់មនុស្សក្បែរមាត់អូរ
(ព្រះវិហារ)៖ យឹម សុវណ្ណារិទ្ធ អាយុ៥៩ឆ្នាំ។ សុវណ្ណារិទ្ធ មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំបង្អង់ ស្រុកស្អាង ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ននៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ គាត់មានជំងឺដុះឆ្អឹងខ្នង និងលើសជាតិអាស៊ីត។ មុនថ្ងៃដែលខ្មែរក្រហម ចូលមកកាន់កាប់ សុវណ្ណារិទ្ធ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការបងប្រុសរបស់គាត់ នៅស្រុកក្រវ៉ាញ។ នៅយប់ថ្ងៃចូលរោង ខ្មែរក្រហមបានចូលមកដល់ បណ្តាលឱ្យគាត់មិនអាចត្រឡប់ទៅស្រុកកំណើតវិញបានឡើយ។ ក្រោយមក...
ហ៊ុយ លាភ៖ ធ្វើការក្នុងកងកុមារ
ហ៊ុយ លាភ អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម លាភ មានអាយុជាង១០ឆ្នាំ និងបានចូលទៅធ្វើការក្នុងកងកុមារភូមិ។ នៅក្នុងកងកុមារ អង្គការបានបែងចែកកងកុមារជាក្រុមតូចៗបន្ថែមទៀតដោយក្នុងមួយក្រុមមានសមាជិកចំនួន១០នាក់ ដើម្បីធ្វើការកើបអាចម៍គោ និងបោសសំរាមតាមផ្ទះដើម្បីយកទៅធ្វើជី។ ជារៀងរាល់ថ្ងៃ នៅពេលព្រឹកព្រលឹមឡើង ប្រធានក្រុម ត្រូវដើរទៅហៅសមាជិករបស់ខ្លួនពីតាមផ្ទះ ទៅធ្វើការងារ ហើយប្រសិនបើមានអ្នកយឺតយ៉ាវ ឬធ្វើការមិនគ្រប់តាមចំនួនកំណត់គឺត្រូវទទួលការស្ដីបន្ទោស។ ក្រៅពីការធ្វើការ លាភ និងកុមារទាំងអស់...
ប្រធានក្រុមកងកុមារ
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំចងចាំជាងគេគឺ ភាពនឿយហត់នៅពេលធ្វើជាប្រធានកងកុមារ និងក្មេងម្នាក់ឈ្មោះ សុភណ្ឌ ដែលបានដកកទៅរកអាហារនៅពេលយប់។ ដំបូងឡើយ ខ្ញុំមានការភ័យខ្លាច ប៉ុន្តែដោយសារការអាណិតទើបធ្វើឲ្យខ្ញុំលែងខ្លាច ហើយបានណែនាំឲ្យគាត់ចេញរកស៊ីចំពេលខ្ញុំយាម។ បន្ទាប់ពីខ្មែរក្រហមដួលរលំ ខ្ញុំបានរត់ឡើងលើភ្នំលះបង់។ នៅទីនោះ ខ្ញុំបានឃើញឪពុកម្ដាយបោះបង់ចោលកូនតូចៗ និងមនុស្សស្លាប់ជាបន្តបន្ទាប់ ហើយខ្ញុំផ្ទាល់ស្ទើរតែអស់ជីវិតដូចគ្នា។ ក្រឹង នួន[1] អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម នួន...
ជា រឿន៖ ជាអតីតយោធា និងជាកម្មាភិបាលខ្មែរក្រហម
ខ្ញុំបានចូលរួមបដិវត្តន៍ នៅឆ្នាំ១៩៧០ និងបានប្រយុទ្ធជាមួយទាហាន លន់ នល់។ ប៉ុន្តែនៅពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេស យោធាជាច្រើននាក់ត្រូវបានចាប់ខ្លួន ហើយខ្ញុំបានសម្រេចិត្តរត់គេចទៅសហករណ៍វិញ។ នៅក្នុងមូលដ្ឋាន ដំបូងឡើយខ្ញុំធ្វើការក្នុងកងធម្មតា បន្ទាប់មកអង្គការចាត់តាំងឲ្យខ្ញុំចូលធ្វើជាអនុប្រធានក្រុម រួចបន្តធ្វើជាកងឈ្លបភូមិ។ ជា រឿន អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ រឿន បានចូលរួមជាមួយក្រុមរណៈសិរ្សរួបរួមជាតិ ដើម្បីប្រឆាំងជាមួយរបប...
ពិន រិន៖ ប្រកាសថាយកទៅដាំដូង ប៉ុន្តែការពិតបញ្ជូនយកទៅសម្លាប់
អង្គការបានមកហៅប្អូនរបស់ខ្ញុំឲ្យទៅធ្វើការដាំដូង ប៉ុន្តែការពិតយកទៅសម្លាប់នៅក្នុងវត្តថ្មី។ ជាអកុសល បងរបស់ខ្ញុំម្នាក់ទៀត ដែលមិនមានឈ្មោះក្នុងបញ្ជីបានសុំអង្គការទៅជាមួយ និងសង្ឃឹមថាបានអាហារហូបបន្ថែម ព្រោះនៅក្នុងសហករណ៍ខ្វះខាតការហូបចុកខ្លាំងពេក។ ពិន រិន អាយុ៧៣ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម រិន មានកូនចំនួន៤នាក់។ គ្រួសាររបស់គាត់ គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់មិនទទួលបានការទុកចិត្តពីអង្គការនោះទេ ព្រោះបងប្អូនរបស់គាត់គឺជាអ្នកចេះដឹង និងធ្វើការងារកាលពីសង្គមចាស់។ នៅក្នុងសហករណ៍ អង្គការបានបញ្ជូនកូនៗរបស់រិន ដែលមានអាយុធំល្មមទៅរស់នៅក្នុងកងកុមារ...

