ស៊ឹម លីម៖ អនុប្រធានក្រុមកុមារ
ស៊ឹម លីម អាយុ៥៧ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នៅក្នុងសម័យខ្មែរក្រហម លីម បានចូលទៅក្នុងកងកុមារភូមិ ដើម្បីធ្វើការរើសអាចម៍គោ និងដើរកាប់ដើមទន្ទ្រានខែត្រយកទៅចិញ្ចាំ្រលាយជាមួយលាមក និងរែកដីដំបូកយកទៅលាយធ្វើជី។ នៅក្នុងកងកុមារ លីម មិនមានស្បែកជើងពាក់នោះទេ ហើយសម្លៀកបំពាក់ដែលទទួលបានពីអង្គការមានតែមួយសម្រាប់គត់ក្រៅពីនោះគឺជាសម្លៀកបំពាក់ចាស់ៗដែលគាត់ស្លៀកកាលពីសង្គមចាស់។ ចំពោះកុមារី ឬនារី អង្គការតម្រូវឲ្យកាត់សក់ខ្លីទាំងអស់ ព្រោះមិនមានសាប៊ូ ឬសម្រាប់ចងសក់នោះទេ។ មួយវិញទៀត លីម និងកុមារទាំងអស់បានចូលរៀនស្រៈ...
មាននាទីជាកម្មកររបស់បក្ស នៅក្នុងមន្ទីរក-៥
មន ឡៃ[1] ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឡៃ មានឪពុកឈ្មោះ សែម មន ហើយម្ដាយឈ្មោះង៉ិល លឹម។ ឡៃ គឺជាស្ដ្រីមេម៉ាយ និងមានកូន៣នាក់។ នៅក្នុងសម័យខ្មែរក្រហម ឡៃ មានអាយុប្រមាណ១៥ឆ្នាំ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះលើទាហាន លន់ នល់ ទាំងស្រុងប្រធានភូមិឈ្មោះម៉ា...
ការតស៊ូរស់នៅឆ្លងកាត់របបខ្មែរក្រហម
(ក្រចេះ)៖ កុយ សុត អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអូរអណ្តូង ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រោយមក សុត បានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ស្ថានភាពសុខភាពសព្វថ្ងៃ សុត មានជំងឺលើសឈាម, ខ្សោយកម្លាំង និងមានអាការវិលមុខជាប្រចាំ។ នៅក្នុងរបបខ្មែរក្រហម សុត ត្រូវបានអង្គការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរជាទីបំផុត។ ជារៀងរាល់ថ្ងៃ សុត ត្រូវចេញទៅធ្វើការតាំងពីព្រលឹមទល់ព្រលប់...
អតីតអ្នករែកដីក្នុងកងពិសេសតំបន់៥១
(តាកែវ)៖ ហ៊ិន វន្នី មានអាយុ៦៤ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ វន្នី មានជំងឺប្រចាំកាយដូចជា ជំងឺក្រពះ-ពោះវៀន តម្រង់នោម និងឈឺជង្គង់។ វន្នី បានសិក្សាដល់ថ្នាក់ទី១២ចាស់ ប៉ុន្តែមិនបានរៀនជាប់លាប់នោះទេ ព្រោះមានការធ្វើបាតុកម្មញឹកញាប់។ ពេលនោះ ស្ថានភាពស្រុកទេសមានភាពវឹកវរ វន្នី ត្រូវរត់គេចពីការទម្លាក់គ្រាប់បែក តាមម្តាយទៅជ្រកកោននៅវត្តត្នោត វត្តថ្មទ្រព្យ រួមជាមួយទីតាំងផ្សេងៗជាច្រើនទៀត។ ចំណែកឯផ្ទះសំបែងវិញត្រូវរងការខូចខាតអស់មួយចំនួន។...
បបរមួយឆ្នាំង មានគ្រាប់អង្ករចំនួនពីរវែក
(តាកែវ)៖ ពុំ វណ្ណា មានអាយុ៧៣ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ វណ្ណា មានជំងឺប្រចាំកាយជាច្រើនមុខដូចជា សួត លើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងឈឺជើង។ វណ្ណា ជួបប្រទះការលំបាកខ្លាំងតាំងពី របប លន់ នល់។ ក្នុងពេលនោះ ការទម្លាក់គ្រាប់បែកបានធ្វើឱ្យ...
កុមារក្នុងរបបខ្មែរក្រហម
(តាកែវ)៖ យឿង សារុន មានអាយុ៥៨ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ស្ថានភាពសុខភាព សារុន មានជំងឺប្រចាំកាយពីរមុខសំខាន់គឺជំងឺសើស្បែក និងជំងឺលើសឈាម។ អាការជំងឺទាំងពីរមុខនេះមិនមានសភាពធ្ងន់ធ្ងរដែលគួរឱ្យកត់សម្គាល់នោះទេ។ ជំងឺទាំងនេះបានកើតមានមកយូរឆ្នាំណាស់មកហើយ ពិសេសជំងឺសើស្បែកបានកើតមានតាំងពីគាត់ស្ថិតក្នុងវ័យកុមារភាពមកម្ល៉េះ។ សារុន បាននិយាយតាមការបញ្ជាក់របស់គ្រួសារគាត់បានប្រាប់មកកាន់គាត់ថា នៅក្នុងឆ្នាំ១៩៧០ សារុន មានអាយុប្រហែល៤ឆ្នាំប៉ុណ្ណោះ ស្ថានភាពស្រុកទេសមិនមានភាពស្ងប់ស្ងាត់ឡើយ។ សារុន មិនបានរស់នៅជួបជុំគ្រួសារ...
របបខ្មែរក្រហមកម្រនឹងមានបាយហូបណាស់
(តាកែវ)៖ ខាត់ សៀង អាយុ៨១ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សៀង ឈឺសាច់ដុំ និងមានបញ្ហាខួរក្បាលដែលកើតឡើងពីការដួលបោកក្បាលខាងក្រោយ ហើយមានជំងឺក្រពះពោះវៀន។ នៅក្នុងរបប លន់ នល់ ការរស់នៅមានភាពភ័យខ្លាច ត្រូវរត់គេចពីគ្រាប់បែក គ្រាប់ប្លោង និងរត់គេចពីការចាប់យកទៅធ្វើជាទាហាន។ នៅរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ សៀង ជីកប្រឡាយ...
សមាជិកកងកុមារ
ភិន សារឹត មានអាយុ ៦០ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងត្បាល់ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ ភិន ផាន និងម្ដាយឈ្មោះ សូ ណៃ ហើយជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ៧ នាក់។ កាលពីវ័យកុមារ គាត់បានរៀនសូត្រត្រឹមថ្នាក់អក្ខរកម្មប៉ុណ្ណោះ។...
រៀបការនៅក្នុងរបបខ្មែរក្រហម
(ខេត្តស្វាយរៀង) ប្រឹង សាវ៉ាត មានអាយុ ៦៧ ឆ្នាំ និងមានស្រុកកំណើត និងរស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឪពុករបស់សាវ៉ាតឈ្មោះ ប្រឹង ផៃ និងម្តាយឈ្មោះ ទេព ទឹម ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨ នាក់។ កាលពីកុមារភាព សាវ៉ាត រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។ រឿងរ៉ាវដែល...
ខ្មែរក្រហមបង្ខំព្រះសង្ឃឱ្យលាចាកសិក្ខាបទ
(ខេត្តស្វាយរៀង) ទេព វន មានអាយុ ៦៣ ឆ្នាំ និងមានស្រុកកំណើតនៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឪពុករបស់គាត់ឈ្មោះ ទេព និងម្តាយឈ្មោះ អ៊ូ ផាប់។ គាត់គឺជាកូនពៅ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ៨ នាក់។ កាលពីកុមារភាព គាត់បានរៀនសូត្រត្រឹមថ្នាក់ទី៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ រឿងរ៉ាវដែល វន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម...
ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំពីមួយកន្លែងទៅមួយកន្លែង
កុយ សុផាត មានអាយុ ៦០ ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុផាតមានឪពុកឈ្មោះ កុយ ឆាន់ និងម្តាយឈ្មោះ កុយ ញាតិ ហើយគាត់ជាកូនទី២ ក្នុងគ្រួសារ ដែលមានបងប្អូនសរុបចំនួន ៤ នាក់។ រឿងរ៉ាវដែល សុផាត ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការជម្លៀសគាត់...

