អៀង សួន៖ គេចពីកន្លែងលំបាក ជម្លៀសទៅដល់កន្លែងសម្លាប់
អៀង សួន អាយុ៨២ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សួន បាត់បង់ម្ដាយតាំងពីអាយុ៩ឆ្នាំ ហើយឪពុករបស់គាត់ បានរៀបការជាមួយប្រពន្ធម្នាក់ទៀត។ ម្ដាយថ្មីរបស់សួន គឺជាមនុស្សចិត្តល្អ និងមិនដែលជេរកូនចៅនោះទេ។ ផ្ទុយទៅវិញម្ដាយមីងបង្កើតរបស់សួន គឺជាអ្នករករឿងជេរបងប្អូនសួន ហើយនាំម្ដាយថ្មីរបស់គាត់ទៅផឹកស្រា។ នៅក្នុងសម័យខ្មែរក្រហម ឪពុករបស់សួន បានបាត់បង់ជីវិត ហើយម្ដាយចុង បានលួចនាំគ្រួសារ និងបងប្អូនរបស់សួន ចេញពីសហករណ៍នៅម៉ោង៣យប់ទៅរស់នៅពោមរៀល...
ចាន់ សែន៖ យោធារបួសមិនអាចស្រឡាញ់គ្នាជាមួយអ្នកគ្រូពេទ្យ
សែន បានចូលធ្វើជាយោធាទាំងបង្ខំតាំងពីឆ្នាំ១៩៧២ និងបានចូលរួមប្រយុទ្ធក្នុងសមរភូមិជាច្រើន ប៉ុន្តែការរស់នៅរបស់គាត់គឺលំបាកខ្លាំង ហើយការហូបអាហារមិនបានគ្រប់គ្រាន់។ នៅចុងឆ្នាំ១៩៧៨ បន្ទាប់ពីមានរបួសក្បាលនៅពេលប្រយុទ្ធក្នុងសមរភូមិជាមួយទាហានវៀតណាម អង្គការបានបញ្ជូន សែន ទៅព្យាបាលនៅទីក្រុងភ្នំពេញ និងបានស្រឡាញ់អ្នកគ្រូពេទ្យម្នាក់ឈ្មោះ នឿន។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់សែន នៅពេលគាត់ធ្វើការងារ និងបានជួបជាមួយអ្នកគ្រូពេទ្យនឿន៖ ចាន់ សែន[1] មានអាយុ៤៥ឆ្នាំ(២០០៣) រស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សែន មានស្រុកកំណើតនៅភូមិគោកទ្រា ឃុំម្សារគ្រង...
អួន សន៖ អង្គការភ្នែកម្នាស់
អួន សន អាយុ៧៧ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង សន មានបងប្អូន២នាក់ ក្នុងនោះមានប្រុសម្នាក់។ បន្ទាប់ពីរៀបការរួច សន មានកូនចំនួន១១នាក់ និងបាត់បង់ជីវិតចំនួន២នាក់នៅក្នុងសម័យខ្មែរក្រហម។ នៅក្នុងឆ្នាំ១៩៧៥ អង្កការបានបង្កើតជាសហករណ៍ ប្រមូលទ្រព្យសម្បត្តិប្រជាជនទាំងអស់ធ្វើជារបស់រួម និងបែងចែកសមាជិកគ្រួសារឲ្យទៅធ្វើការងារផ្សេងគ្នា។ ចំពោះគ្រួសារសន អង្គការបានយកផ្ទះរបស់គាត់ឲ្យប្រជាជនថ្មីស្នាក់នៅជាច្រើនគ្រួសារ ហើយកូនៗរបស់គាត់ ដែលមានអាយុច្រើនល្មម ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារក្នុងកងចល័ត និងអាចត្រលប់មកលេងម្ដាយម្ដងម្កាល។...
ពេជ្យ សឹង្ហ៖ អង្គការបានស្នើសុំកម្ទេចខ្ញុំ
ពេជ្យ សឹង្ហ អាយុ៧៣ឆ្នាំ មានស្រុកកំណើតនៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ ប៉ុន្តែនៅពេលរៀបការរួច សឹង្ហ បានផ្លាស់ទៅរស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវវិញ។ សឹង្ហ មានបងប្អូនពីរនាក់ ដោយបងប្អូនរបស់គាត់បានស្ម័គ្រចិត្តចូលរួមជាមួយចលនាខ្មែរក្រហម ដើម្បីផ្ដួលរំលំរបប នល់ នល់។ ជាអកុសល បងរបស់សឹង្ហ បានបាត់បង់ជីវិតដោយសារត្រូវគ្រាប់ក្នុងអំឡុងឆ្នាំ១៩៧៤ នៅពេលវាយចូលទីក្រុងភ្នំពេញ។ ចំពោះ សឹង្ហ បានទៅចូលរួមសែងយុវជនដែលរងរបួសវាយសមរភូមិមុខដូចគ្នា...
នុន ហឿន៖ ប្រធានកងសេនាជនភូមិ ឬហៅថាកងឈ្លប
នុន ហឿន អាយុ៧៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ហឿន មិនបានជម្លៀសទៅឆ្ងាយនោះទេ ដោយអង្គការបានបំបែកឲ្យធ្វើការងារផ្សេងគ្នានៅពេលថ្ងៃ និងត្រលប់មកស្នាក់នៅក្នុងផ្ទះវិញនៅពេលយប់។ នៅក្នុងសហករណ៍ ហឿន មានតួនាទីជាប្រធានកងសេនាជន គ្រប់គ្រងកុមារកងឈ្លប ហើយប្រពន្ធរបស់គាត់ធ្វើការងារក្នុងកងបុកស្រូវយកអង្ករដាក់ក្នុងសហករណ៍។ ចំណែកកូនៗរបស់ហឿន ចំនួន៤នាក់ ដែលនៅតូចៗ គឺត្រូវចេញទៅធ្វើការងារក្នុងកងកុមារតែម្នាក់ប៉ុណ្ណោះ ហើយកូនតូចៗផ្សេងៗទៀតរស់នៅក្នុងមណ្ឌល និងរងចាំម្ដាយឪពុកចេញពីធ្វើការងារទៅយកមកផ្ទះវិញ។ ហឿន បានបន្តថា...
ជា ចន្ថា៖ បានជួបការលំបាកតាំងពីក្មេង
ជា ចន្ថា អាយុ៥៧ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ជីវិតរបស់ចន្ថា បានឆ្លងកាត់ការលំបាកតាំងពីវ័យក្មេង ពោលគឺតាំងពីសម័យ លន់ នល់ ដែលគ្រួសាររបស់គាត់ត្រូវភៀសខ្លួនចុះឡើងជាញឹកញាប់ដើម្បីគេចពីសង្គ្រាម។ ថ្ងៃមួយនៅពេលស្នាក់នៅអង្គថ្កូវ បងប្អូនរបស់ចន្ថា ម្នាក់ដែលមានអាយុប្រមាណ៦ ទៅ៧ឆ្នាំ បានស្លាប់ដោយសារលាប់ជំងឺកញ្ច្រិល។ បន្ទាប់ពីប្អូនស្លាប់ គ្រួសាររបស់ចន្ថា បានទៅនិមន្តព្រះសង្ឃ មកធ្វើបុណ្យតាមប្រពៃណី។ ចូលដល់សម័យខ្មែរក្រហម ចន្ថា មានអាយុ១២ឆ្នាំ។...
ឆាយ ធី៖ ធ្វើការងារក្នុងឡូនេសាទស្រុក
នៅក្នុងឡូនេសាទស្រុក ខ្ញុំត្រូវធ្វើការងារដូចជា៖ ធ្វើសម្ភារនេសាទ, ជីកអាងចិញ្ចឹមត្រី, កាប់ព្រៃដាំដំណាំ, និងនេសាទសត្វគ្រប់ប្រភេទនៅក្នុងទន្លេ។ នៅពេលដែលហត់នឿយខ្លាំង ខ្ញុំបន់ឲ្យតែពេលយប់ឆាប់មកដល់ប៉ុណ្ណោះ ដើម្បីបានសម្រាក។ ចំពោះការហូបអាហារវិញ ខ្ញុំត្រូវហូបបបររាវៗលាយជាមួយបន្លែបន្តិចបន្តួច ប៉ុន្តែអាចរកត្រី ឬបង្កង ដែលសម្បូរនៅទីកន្លែងនោះយកទៅចម្អិនហូបរួមបានខ្លះ។ ឆាយ ធី[1] អាយុ៦៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ធី ស្ថិតនៅក្នុងអង្គភាពឡូនេសាទស្រុក ដែលនៅក្នុងអង្គភាពមានសមាជិកប្រមាណ៥០ទៅ៦០នាក់...
ណុប គុជ៖ ធ្វើការក្នុងភូមិ ប៉ុន្តែមិនអាចទៅសម្រាកនៅផ្ទះ
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានចូលទៅក្នុងកងកុមារភូមិ និងបានធ្វើការងារ រែកអាចម៍គោ រែកដីបូក រែកង្កាម រែកផេះ និងកាប់ដើមទន្ទ្រានខែត្រ។ ការងាររបស់ខ្ញុំគឺស្ថិតនៅក្បែរ និងក្នុងសហករណ៍ ប៉ុន្តែអង្គការមិនបានអនុញ្ញាតឲ្យខ្ញុំទៅសម្រាកនៅផ្ទះនោះទេ។ ណុប គុជ អាយុ៥៦ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គុជ បានប្ដូរទៅរស់នៅក្នុងកងកុមារភូមិ ដើម្បីធ្វើការងារ រែកអាចម៍គោ, រែកដីដំបូក, រែកអង្កាម,...
មាស សុំ៖ មានអ្នករាយការណ៍កុហក ចង់ឲ្យគ្រួសារខ្ញុំស្លាប់
មាស សុំ អាយុ៧៨ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហមគ្រួសាររបស់សុំ រស់នៅភូមិបឹងថ្នារុង។ នៅទីនោះ អង្គការបានចោទប្រកាន់ប្អូនប្រុសពៅរបស់សុំ ថាជាយួន ព្រោះឃើញសម្លាកដែលនៅជាប់ត្រង់ក និងស្មារបស់គាត់ថាជាស្នាមស្ពាយកាំភ្លើង។ ប៉ុន្តែការពិត ស្លាកស្នាមដែលជាប់ស្មាប្អូនប្រុសរបស់សុំ គឺកើតឡើងដោយសារតែការរែកដីធ្ងន់ៗ យកទៅចាក់ក្នុងកាស៊ីនបាយ(រោងបាយ)ប៉ុណ្ណោះ។ នៅក្នុងសហករណ៍ សុំ រស់នៅមិនបានសុខស្រួលនោះទេ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យទៅធ្វើការងាររែកដីល្បាប់អូដែលមានជីជាតិ យកទៅចាក់ក្នុងស្រែ ហើយនៅពេលសម្រាកថ្ងៃត្រង់ អង្គការបានឲ្យក្រុមរបស់សុំ...
សួស ជឿន៖ ចាប់ផ្ដើមជួបរឿងសោកសៅនៅពេលខ្មែរក្រហមទទួលបានជ័យជម្នះ
សួស ជឿន អាយុ៦៧ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច ជីវិតរបស់ជឿន បានផ្លាស់ប្តូរទៅរកភាពសោកសៅជាបន្តបន្ទាប់។ ដំបូងឡើយ អង្គការបានប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់យកទៅដាក់រួម ដែលជាហេតុធ្វើឲ្យម្ដាយរបស់ជឿន ចាប់ផ្ដើមអស់សង្ឃឹម រួមផ្សំជាមួយនឹងការឈឺថ្កាត់ហើយគ្មានថ្នាំព្យាបាល ទើបធ្វើឲ្យគាត់ស្លាប់។ ថ្ងៃមួយ នៅពេលដែលប្ដីរបស់ជឿន ចេញទៅមើលគោដូចរាល់ដង អង្គការបានជម្លៀសគ្រួសារជឿន ចេញពីក្នុងភូមិ ទៅកាន់ស្វាយព្រៃមួយរយៈ ទើបបញ្ជូនបន្តតាមរថយន្តទៅខេត្តពោធិ៍សាត់។ នៅពេលធ្វើដំណើរ ជឿន...
ស៊ុម បូរី៖ រែកដីកោងខ្នងអស់ហើយ
ស៊ុម បូរី អាយុ៥៥ រស់នៅភូមិមហាររាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំោរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មុនដំបូងអង្គការបានឲ្យប្រជាជនទៅបើកអង្ករនៅកន្លែងសេដ្ឋកិច្ច យកមកចម្អិនតាមផ្ទះរៀងខ្លួន។ ក្នុងអំឡុងពេលនោះ គ្រួសាររបស់បូរី និងប្រជាជនជាច្រើនគ្រួសារទៀត បានជួបប្រទះនូវការអត់ឃ្លានយ៉ាងខ្លាំង ព្រោះអង្គការបានចែកអង្ករឲ្យ១កំប៉ុងប៉ុណ្ណោះសម្រាប់មនុស្ស៣នាក់។ នៅពេលដែលហូបមិនឆ្អែត គ្រួសាររបស់បូរី បានដើររកបន្លែមួយចំនួនដែលអង្គការអនុញ្ញាត យកទៅដាំលាយជាមួយអង្ករបន្តិចបន្តួចដែលទទួលបាន។ ចំណែកគ្រួសារដទៃទៀតដែលមានសត្វ គោ, ជ្រូក មាន់ ឬទា គឺសុខចិត្តសម្លាប់សត្វចិញ្ចឹមដែលខ្លួនមានយកសាច់ទៅដូរជាមួយស្រូវមួយកញ្ជើ។...

