Tag: តាកែវ

ការចងចាំដ៏ជូរចត់

(តាកែវ)៖ រឿងរ៉ាវទាំងអស់នេះគឺជាការចងចាំដ៏ជូរចត់ដែល សាន បានឆ្លងកាត់នៅក្នុងសម័យកាលដ៏យង់ឃ្នងនោះ។ សាន មានប្រពន្ធឈ្មោះ អូន ផាន។ នៅក្នុងអំឡុងពេលនៃការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ សាន បានជួបប្រទះនូវសេចក្តីវេទនាជាខ្លាំង ដោយសារត្រូវរត់គេចពីការទម្លាក់គ្រាប់បែក។ សាន ត្រូវបង្ខំចិត្តរត់ទៅនៅក្នុងត្រង់សេដែលជីកនៅក្បែរផ្ទះ និងរត់ចូលក្នុងព្រៃ ដើម្បីគេចពីគ្រាប់។ នៅពេលដែលការទម្លាក់គ្រាប់បែកកាន់តែរីករាលដាលខ្លាំង សាន បានសម្រេចចិត្តនាំភរិយាដែលជិតគ្រប់ខែសម្រាលកូន ធ្វើដំណើរទៅទីក្រុងភ្នំពេញ ព្រោះសង្ឃឹមថានៅទីនោះមានមន្ទីរពេទ្យ និងគ្រូពេទ្យដែលអាចជួយសម្រាលកូនបានដោយសុវត្ថិភាព។ ប៉ុន្តែប្រពន្ធរបស់សាន បានសម្រាលកូននៅពាក់កណ្តាលផ្លូវ ត្រង់ម្តុំទន្លេបាទី។...

ភី ភួង៖ ដេកបានតិចម៉ោងណាស់ជំនាន់អាពត

ភី ភួង អាយុ៧៨ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ភួង បានរៀបការជាមួយឈ្មោះ ហែម អឿន នៅក្នុងសម័យសង្គមរាស្រ្ដនិយម និងបានរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។ ប៉ុន្តែនៅពេលដែលរបបខ្មែរក្រហមចូលមកដល់ ជីវិតប្ដីប្រពន្ធរបស់គាត់ត្រូវបានបំបែកឱ្យបំពេញការងារផ្សេងគ្នា។ ខណៈពេលដែលប្ដីរបស់គាត់ ធ្វើការងារនៅកន្លែងកាស៊ីនបាយ(ក្នុងរោងបាយ) ភួង ត្រូវរ៉ាប់រងការងារធ្ងន់ៗក្នុងកងផលិតជី និងរែកសំណាប។ ជារៀងរាល់ថ្ងៃ ភួង ត្រូវក្រោកតាំងពីម៉ោង ៣ភ្លឺ ដើម្បីដើរប្រមូលលាមកមនុស្សពីធុងកៅស៊ូតាមផ្ទះ...

ហែម អឿន៖ ប្រធានសហករណ៍ភូមិចម្រើន

ហែម អឿន អាយុ៩០ឆ្នាំ រស់នៅក្នុងភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ អឿន បានរំលឹកពីប្រវត្តិភូមិថា កាលពីដើម ភូមិដែលគាត់រស់នៅមានឈ្មោះថា «ភូមិទួលព្រិច» ប៉ុន្តែនៅពេលចូលដល់សម័យខ្មែរក្រហម អង្គការបានប្ដូរឈ្មោះភូមិនេះទៅជា «ភូមិចម្រើន» ហើយក្រោយរបបខ្មែរក្រហម ទើបប្ដូរទៅជាឈ្មោះ «ភូមិមហារាជ» រហូតមកដល់សព្វថ្ងៃ។ នៅក្នុងរបបខ្មែរក្រហម អឿន មិនដែលត្រូវបានជម្លៀសទៅធ្វើការឆ្ងាយឡើយ ព្រោះគាត់មានតួនាទីជាប្រធានសហករណ៍ភូមិចម្រើន។ ក្នុងនាម អឿន...

ហាប វ៉ាន់៖ ឈឺស្ទើរស្លាប់ដោយសារតែហូបអាហារមិនស្អាត និងធ្វើការងារហួសកម្លាំង

ហាប វ៉ាន់[1] អាយុ៦៥ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង វ៉ាន់ បាត់បង់បងជីដូនមួយពីរនាក់ ដោយម្នាក់ស្លាប់ដោយសារកង្វះអាហារ ហើយឈឺគ្មានថ្នាំព្យាបាល។ ចំណែកបងម្នាក់ទៀតត្រូវបានអង្គកាចោទប្រកាន់ថាជាគិញវៀតណាម និងចាប់យកទៅសម្លាប់នៅឈើខ្មៅ។ អង្គការបានចោទប្រកាន់បងជីដូនមួយរបស់វ៉ាន់ ថាមានតេអូ ហើយបានហៅទាហានវៀតកុង និងកន្ទុយរុយឲ្យមកទម្លាក់គ្រាប់បែកក្នុងភូមិ។ នៅពេលដែលអង្គការចាប់បងយកទៅសម្លាប់​ វ៉ាន់ មានអាយុប្រមាណ១៤ឆ្នាំ។ បន្ទាប់មក វ៉ាន់ បានស្ម័គ្រចិត្តចូលធ្វើជាយោធា និងបានទៅហ្វឹកហាត់នៅតំបន់ភ្នំទេព។...

សុខ សុផល៖ រៀបការជាមួយមនុស្សមិនធ្លាប់ស្គាល់

សុខ សុផល អាយុ៦៦ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ អង្គការបានជម្លៀសគ្រួសារសុផល និងប្រជាជនជាច្រើនគ្រួសារទៀតទៅរស់នៅភូមិព្រែករបង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីគេចពីការប្រយុទ្ធគ្នា, ការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់បែក។ នៅតាមផ្លូវធំដំណើរ អង្គការបាននាំប្រជាជនដើរវាងទីរួមខេត្តតាកែវ ព្រោះខ្លាចមានអ្នករត់ចូលទៅជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើទាហាន លន់...

ម៉ី ប៉ិច៖ ត្រូវរស់នៅបែកពីគ្រួសារ

ម៉ី ប៉ិច អាយុ៧០ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ស្ថានភាពគ្រួសារប៉ិច លំបាកខ្លាំង ព្រោះត្រូវរត់គេចគ្រាប់បែក និងគ្រាប់ផ្លោងជាបន្តបន្ទាប់។ នៅឆ្នាំ១៩៧២ គ្រួសាររបស់ប៉ិច បានភៀសខ្លួនទៅស្នាក់នៅជាមួយពូក្បែរថ្នល់ជិតស្ពានត្រាំ។ បន្ទាប់មក ម្ដាយរបស់ប៉ិច បានបន្តភៀសខ្លួនទៅទិសខាងលិច ដោយទុកតែប៉ិច ម្នាក់គត់ឲ្យនៅចាំផ្ទះពូ ដើម្បីមើលសម្ភារ និងស្រូវមួយចំនួនដែលមានជាប់ខ្លួន។ មុនពេលចេញដំណើរ...

ជា សុផល៖ ដកតួនាទីជាប្រធានភូមិចេញ រួចជម្លៀសទៅភូមិអង្គក្ដី

ជា សុផល អាយុ៧១ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ប្ដីរបស់សុផល គឺជាប្រធានភូមិ ដឹងនាំប្រជាជនធ្វើការងារផ្សេងៗ។ ប៉ុន្តែដោយសារប្ដីសុផល មានការយោគយល់ច្រើនជាមួយប្រជាជនក្នុងភូមិ និងបានរៀបចំកន្លែងស្នាក់នៅឲ្យប្រជាជន ១៧ មេសាជាច្រើននាក់ ទើបអង្គការទិតៀនថាគាត់ នៅនិយមបុគ្គល ចិត្តមិនដាច់ជាមួយប្រជាជន និងបានដកតួនាទីជាមេភូមិចេញ។ បន្ទាប់មក នៅពេលដែលចាត់តាំងមេភូមិថ្មីរួច អង្គការបានជម្លៀសគ្រួសារសុផល ឲ្យទៅរស់នៅភូមិអង្គក្ដី។ នៅភូមិអង្គក្ដី...

ម៉ី ភី៖ ត្រូវធ្វើការងារឆ្ងាយៗពីសហករណ៍

ម៉ី ភី មានអាយុ៦៧ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភី គឺជាប្រជាជនមូលដ្ឋាន ដូច្នេះគាត់បានជួបការលំបាកដូចខាងក្រោម។ ប៉ុន្តែបើប្រៀបធៀបជាមួយប្រជាជន១៧មេសា គឺខុសគ្នាខ្លាំងណាស់ ព្រោះអង្គការបានចាត់ឲ្យប្រជាជនថ្មីឲ្យធ្វើការងារធ្ងន់ៗ និងត្រូវយកទៅសម្លាប់ទាំងគ្រួសារ ក្នុងនោះក៏មានមិត្តរបស់ភីម្នាក់ដែលធ្វើការងារនៅភ្នំជីសូរជាមួយគ្នា។ បើទោះបីជាយ៉ាងណា ភី ត្រូវផ្លាសប្ដូរការងារពីសហករណ៍របស់ខ្លួន ទៅតាមតំបន់មួយចំនួនទៀតក្នុងខេត្តតាកែវ  និងស្រុក៥២ ខេត្តកំពង់ស្ពឺ។ មុនដំបូង ភី បានចូលធ្វើការងារក្នុងកងចល័ត...

ឡឹក សោភា៖ អ្នកធ្វើការងារល្អៗដូចពូ អង្គការហៅទៅហូបបាយ

ឡឹក សោភា[1] អាយុ៥៥ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សោភា មានអាយុ១២ឆ្នាំ។ គ្រួសាររបស់សោភាគឺជាប្រជាជនថ្មី ដែលទើបតែជម្លៀសចូលទៅរស់នៅភូមិក្ដុល ក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលជ័យជម្នះលើទាហាន លន់ នល់។ នៅក្នុងភូមិក្ដុល សោភា មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យចូលទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ។ ជារៀងរាល់ថ្ងៃ សោភា ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបររាវ៣វែកក្នុងមួយពេល...

រស់នៅក្នុងភាពភ័យខ្លាច និងបែកបាក់គ្រួសារ

អ៊ិន សុខា អាយុ៦៤ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់សុខា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយបងប្រុសច្បង និងបងប្រុសទី២របស់គាត់ បានបាត់ដំណឹងតាំងពីជម្លៀសចេញពីទីក្រុងភ្នំពេញ។ ចំណែក បងប្រុសទី៣របស់សុខា ដែលជាអ្នកចេះដឹង និងធ្លាប់បួសរៀនពីសម័យមុន ត្រូវបានអង្គការចាប់យកទៅសម្លាប់យ៉ាងអយុត្តិធម៌បំផុត។ សុខា ដែលរស់នៅក្នុងភូមិខ្វាវ ត្រូវទទួលរងនូវការធ្វើទារុណកម្មផ្លូវកាយ និងផ្លូវចិត្ត។ ជារៀងរាល់ថ្ងៃ សុខា ត្រូវបានគេបង្ខំឱ្យរែកជី...

នាង ស៊ឹម៖ អង្គការបង្ខំឲ្យបងប្រុសខ្ញុំចូលធ្វើជាយោធា

នាង ស៊ឹម អាយុ៥៦ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ស៊ឹម រស់នៅភូមិអង្គធ្លក។ នៅទីនោះ ស្ថានភាពរបស់គ្រួសារគាត់មានភាពលំបាកខ្លាំង ព្រោះមិនមានអាហារហូបចុកគ្រប់គ្រាន់ ហើយត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ។ ចំណែកប្អូនតូចៗរបស់គាត់ ត្រូវស្នាក់នៅផ្ទះ ដោយមិនមានអ្នកមើលថែរក្សា។ នៅឆ្នាំ១៩៧៦ ដោយទ្រាំជាមួយការលំបាកក្នុងសហករណ៍មិនបាន ឪពុករបស់ស៊ឹម បានសម្រេចចិត្តនាំគ្រួសារទៅរស់នៅភ្នំម្លូ ខេត្តកំពត ដែលជាកន្លែងធ្វើការងារកាប់អុសធ្វើធ្យូងរបស់គាត់។គ្រួសាររបស់ស៊ឹម ធ្វើដំណើរនៅតាមផ្លូវដោយថ្មើជើង និងគ្មានអាហារហូបរយៈពេលប្រមាណ១យប់...