Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

លីវ រឿន៖ ក្មេងតូចៗត្រូវអង្គការបោះចូលក្នុងរណ្ដៅតែម្ដង

លីវ រឿន អាយុ៦៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។  រឿន មានស្រុកកំណើតនៅភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រឿន មានឪពុកឈ្មោះ ទីវ លីវ ម្ដាយឈ្មោះ ម៉ា លន់ និងមានបងប្អូនចំនួន៣នាក់។ ប្ដីរបស់រឿនឈ្មោះ ឆាំង ឆៀវ និងមានកូនចំនួន៨នាក់។ កាលពីក្មេង...

ចង យឿន៖ ធ្វើការរហូតដល់គ្រប់ខែសម្រាលកូន

ចង យឿន អាយុ៨០ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ យឿន មានបងប្អូនចំនួន៦នាក់។ កាលពីក្មេង គ្រួសាររបស់យឿន ក្រីក្រ និងខ្វះខាត។ យឿន មានកូនចំនួន៦នាក់ ក្នុងនោះកូនប្រុស២នាក់របស់គាត់បានស្លាប់។ កូនប្រុសទាំង២នាក់របស់យឿន មានស្លាប់ដោយសារជំងឺនៅផ្ទះ ហើយកូនម្នាក់ទៀតបានចេញទៅធ្វើជាយោធានៅសំឡូត និងកើតជំងឺគ្រុនចាញ់ព្យាបាលមិនជា។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់យឿន ឲ្យទៅរស់នៅស្មៅខ្ញី។ នៅស្មៅខ្ញី កូនៗរបស់យឿន២នាក់...

ហួត អ៊ីម៖ ប្រើឲ្យធ្វើការងារមួយយប់ដល់ភ្លឺ

ហួត អ៊ីម ហៅអ៊ិត អាយុ៦១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ អ៊ីម មានស្រុកកំណើតនៅភូមិត្រពាំងខ្នារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ អ៊ីមមានឪពុកឈ្មោះ  ហួត និងម្ដាយឈ្មោះ អ៊ំ ព្រមទាំងមានបងប្អូនចំនួន៧នាក់។ អ៊ីម រៀបការជាមួយឈ្មោះ ប៊ុនហ៊ី និងមានកូនចំនួន៤នាក់។ កាលពីក្មេង អ៊ីម បានចូលរៀនដំបូងនៅថ្នាក់ទី១២(សង្គមចាស់)...

ស្រេង ខុន៖ ក្នុងមួយពេល បានកាកបបរ៣ស្លាបព្រា

ស្រេង ខុន ហៅអម កើតនៅឆ្នាំ១៩៦១ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ខុន មានឪពុកឈ្មោះ ស្រេង ហើយម្ដាយឈ្មោះ ឆៀង ងាំ និងមានបងប្អូនចំនួន២នាក់។ បងប្រុសរបស់ ខុន បានចេញទៅធ្វើជាយោធាខ្មែរក្រហមតាំងពីអាយុ១៦ឆ្នាំ។ ឪពុករបស់ខុន បានស្លាប់តាំងពី ខុន មានអាយុ៣ខែ ដោយសារជំងឺ។ កាលពីក្មេង ខុន...

សរ វណ្ណា៖ ឃើញកងឈ្លបដុតម្ដាយរបស់ខ្លួនទាំងរស់

សរ វណ្ណា អាយុ៦៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ វណ្ណា មានឪពុកឈ្មោះ សរ វាន, ម្ដាយឈ្មោះ ទេប ប៉ាន និងមានបងប្អូនចំនួន៣នាក់ឈ្មោះ សរ ជា, វាន វណ្ណី និង រូបគាត់។ វណ្ណា រៀបការជាមួយប្រពន្ធឈ្មោះ ប៊ុត ថាវរី...

ខ្មែរក្រហមជិះជាន់ប្រជាជន

(ស្ទឹងត្រែង)៖ ឡុង រ័ត្ន ភេទប្រុស មានអាយុ ៧៣ឆ្នាំ កើតឆ្នាំ១៩៥១ និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិកោះព្នៅ (កោះព្រះនៅ) ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ រ័ត្ន មានបងប្អូន១០នាក់ ក្នុងនោះមានស្រីប្រាំនាក់។ នៅឆ្នាំ១៩៦៤ ជីតារបស់ រ័ត្ន បានមករស់នៅបុរីអូរស្វាយ នៅពេលដែលស្រុកនេះកកើតឡើងដំបូង។ ជីតារបស់គាត់មានផ្ទះកាឡុងមួយ មានលេខរៀងទី៧។ នៅឆ្នាំ១៩៦៦ ឪពុកម្ដាយរបស់ រ័ត្ន...

បងស្រីស្លាប់ដោយសារការយល់ច្រឡំ

(ស្ទឹងត្រែង)៖ កង ឈុនណា ភេទប្រុស មានអាយុ ៥៨ឆ្នាំ កើតនៅឆ្នាំ១៩៦៦ ក្នុងភូមិអូររុន ឃុំអូរស្វាយ និងសព្វថ្ងៃរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឈុនណា ជាកូនទី៤ ក្នុងគ្រួសារដែលមានឪពុកឈ្មោះ កង កឹម, ម្ដាយឈ្មោះ ឆល ហៃ និងមានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ ឪពុកម្ដាយរបស់ ឈុនណា...

ភៀសខ្លួនចេញពីភូមិដើម្បីរស់

(ស្ទឹងត្រែង)៖ ភួយ កំផែង ភេទប្រុស កើតឆ្នាំ១៩៥០ មានអាយុ ៧៤ឆ្នាំ និងមានទីកន្លែងកំណើតនៅក្នុងបន្ទាយទាហានមួយកន្លែង នៅទីរួមខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន កំផែង រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៦៤ ឪពុកម្ដាយរបស់ កំផែង ដែលជាទាហាននៅខេត្តស្ទឹងត្រែង និងកូនទាំងអស់ចំនួនបួននាក់ បានមករស់នៅ ចាប់តាំងពីការចាប់ផ្តើមបង្កើតភូមិអូរស្វាយដំបូង។ នៅពេលនោះ ក្រុមគ្រួសារទាហានបានកាប់ឆ្ការព្រៃនៅភូមិអូរស្វាយ ដែលបានបណ្ដាលឲ្យមានអ្នក...

ដំណើរភៀសខ្លួនទៅប្រទេសឡាវ

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៥៩ ខាំផន ស៊ីទុន ភេទប្រុស មានអាយុ ៦៥ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ីទុន មានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ ស៊ីទុន រស់នៅជាមួយកូនប្រុសស្រីពីរនាក់ និងប្រកបរបរជាអ្នកនេសាទនៅកោះល្ង។ ឪពុកម្ដាយរបស់ ស៊ីទុន គឺជាអ្នករស់នៅ ធ្វើស្រែចម្ការ និងនេសាទត្រី នៅតំបន់កោះល្ងតាំងពីមុនមក(មិនដឹងឆ្នាំ)...

ឪពុកខ្ញុំត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៦៩ ឈន ចយ ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៦៤ ឪពុកម្ដាយរបស់ ចយ បាន​រើមករស់នៅកោះព្នៅ និងហៅកោះនេះថា៖ “កោះព្រះនៅ”។ ចយ មានបងប្អូនប្រាំនាក់ និងមានកូនប្រាំបីនាក់ ក្នុងនោះស្រីប្រាំនាក់។ នៅចុងឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅប្រទេសកម្ពុជា ខ្មែរក្រហមបានចាប់ផ្តើមជម្លៀសប្រជាជននៅក្នុងភូមិកោះព្នៅឲ្យទៅរស់នៅរួម...

ខ្ញុំជាប់ទោសដោយសារកងឈ្លបចោទថា «ក្បាលយួនខ្លួនខ្មែរ»

(ខេត្តព្រៃវែង) ស ស៊ន់ មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស៊ន់ បានរៀបការតាំងពីរបបសង្គមរាស្រ្តនិយម និងមានកូនចំនួន៩នាក់ ក្នុងនោះស្លាប់២នាក់ ដោយម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និងម្នាក់ទៀតស្លាប់ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់)។ បច្ចុប្បន្ន ស៊ន់ រស់នៅពីរនាក់ប្រពន្ធ នៅស្រុកកំណើតក្នុងភូមិឃុំខាងលើ។ ស៊ន់ បានរៀបរាប់ថា ក្នុងរបបសង្គមរាស្រ្តនិយម ប្រជាជនក្នុងភូមិរស់នៅមានសេចក្តីសុខ និងមានសុភ​មង្គលព្រោះអាចរកស៊ីចិញ្ចឹមជីវិតដោយគ្មាន​ការព្រួយបារម្ភ។ ក្រោយមកប្រទេសជាតិជួបប្រទះសង្រ្គាមស៊ីវិលដោយសារតែ...

Solverwp- WordPress Theme and Plugin