រស់នៅដូចបៀមថ្មគ្រួស
(ស្ទឹងត្រែង)៖ ភេ ឆៃ ភេទប្រុស មានអាយុ ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអន្លង់មាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឆៃ និយាយថា របបខ្មែរក្រហមជារបបមួយដ៏ឃោរឃៅ ដែលគាត់ចងចាំមិនភ្លេច។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ឆៃ បានផ្លាស់ប្តូរទីលំនៅពីខេត្តតាកែវ មកខេត្តស្ទឹងត្រែង តាមរយៈគោលនយោបាយការពារព្រំដែននាសម័យសង្គមរាស្ត្រនិយម។ នៅពេលនោះ ភូមិអូរស្វាយ...
កងចល័តនារីលើកប្រព័ន្ធភ្លឺស្រែឃុំក្រាំងស្វាយ
(ខេត្តព្រៃវែង) ឆេង សាម៉ន អាយុ៦៨ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សាម៉ន មានឪពុកឈ្មោះ ឃឹម ឆេង និងម្ដាយឈ្មោះ ជា លន់។ សាម៉ន បានរៀបរាប់អំពីរឿងរ៉ាវពីរបបខ្មែរក្រហមថា នៅគ្រានោះគាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យធ្វើការនៅស្រុកកំណើត ក្នុងកងចល័តនារីៗឃុំក្រាំងស្វាយ ហើយមានភារកិច្ច ជីកប្រឡាយ, ទំនប់, លើកប្រព័ន្ធភ្លឺស្រែ...
ហម ផាត់៖ ជីវិតដូចមាន់ក្នុងទ្រុង
(ស្ទឹងត្រែង)៖ ហម ផាត់ ភេទប្រុស មានអាយុ៧៤ឆ្នាំ កើតនៅភូមិកំពង់ជ្រៃ ស្រុកកំពង់ស្រឡៅ ខេត្តព្រះវិហារ។ បច្ចុប្បន្ន ផាត់ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ផាត់ មានបងប្អូនបួននាក់ (ស្លាប់ម្នាក់) ក្នុងនោះស្រីម្នាក់។ នៅមុនឆ្នាំ១៩៦៥ គ្រួសាររបស់ផាត់ បានមករស់នៅភូមិអូរស្វាយ។ ផាត់ និយាយថា នៅពេលនោះ ភូមិអូរស្វាយ...
ប្រឹងធ្វើការដើម្បីរស់
(ស្ទឹងត្រែង)៖ សែន ដួន ភេទស្រី មានអាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល។ បច្ចុប្បន្ន ដួន រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ដួន មានបងប្អូន ១២នាក់ ក្នុងនោះស្រី៥នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ ដួន បានមករស់នៅតំបន់អូរស្វាយ ដោយទទួលបានដីស្រែ និងផ្ទះកាឡុង (ផ្ទះឈើមួយប្រភេទ)។ ដួន...
ហម ឡត៖ ការកំណត់របស់អង្គការ
(ស្ទឹងត្រែង)៖ ហម ឡត ភេទស្រី មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់។ សព្វថ្ងៃ ឡត រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឡត មានបងប្អូនបួននាក់ ក្នុងនោះស្រីម្នាក់។ ឡត ជាកូនទី៣។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងរបបសង្គមរាស្ត្រនិយម ភូមិអូរស្វាយ ត្រូវបានបង្កើតឡើង ដោយមានការកសាងមន្ទីរពេទ្យ,...
កម្សត់ជូរចត់ និងគ្មានសិទ្ធិសេរីភាព
(ស្ទឹងត្រែង)៖ ជុំ ចាន់សន់ ភេទស្រី កើតនៅឆ្នាំ១៩៦០ បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ។ ចាន់សន់ មានទីកន្លែងកំណើត នៅស្រុកថាឡាបរិវ៉ាត់ និងមានទីលំនៅបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ចាន់សន់ មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ឪពុករបស់ ចាន់សន់ ដែលជាទាហាននាសម័យនោះ បានមករស់នៅភូមិអូរស្វាយ។ ចាន់សន់ និយាយថា នៅរបបសង្គមរាស្ត្រនិយម...
ឪពុកមាស្លាប់ដោយសារចែកស្ករ
(ស្ទឹងត្រែង)៖ រឿន នី ភេទប្រុស អាយុ ៥៨ឆ្នាំ ជាកសិករ និងបច្ចុប្បន្នរស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែន ខេត្តស្ទឹងត្រែង។ នី មានឪពុកឈ្មោះ មុំ សារី ជាអាចារ្យ និងម្ដាយឈ្មោះ សែម ស៊ី រស់នៅ និងធ្វើស្រែចម្ការនៅកោះព្នៅ។ នី ជាកូនទី២ ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីបីនាក់។...
ប៉ុក ឡោ៖ ធ្វើការងារនៅក្នុងកងចល័តនារី
ប៉ុក ឡោ អាយុ៥៧ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឡោ មានឪពុកឈ្មោះ ទូច ប៉ុក និងម្ដាយ ហឹង អ៊ីម ព្រមទាំងមានបងប្អូនចំនួន៥នាក់។ ប្ដីរបស់ឡោឈ្មោះ សាំង ចន និងមានកូនចំនួន៦នាក់។ កាលពីក្មេង ឡោ រៀនបានត្រឹមតែ១ឆ្នាំ នៅសាលាចំបក់។ ឡោ ឈប់រៀនដោយសារតែមានសង្គ្រាកើតឡើង។...
ភោគ សុខន៖ ស្ទើរតែស្លាប់ទាំងគ្រួសារ ដោយសារបាក់កម្លាំង
ភោគ សុខន អាយុ៥៤ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុខន មានឪពុកឈ្មោះ រដ្ឋ ឌុប, ម្ដាយឈ្មោះ កុង ឯក និងមានបងប្អូនចំនួន២នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ សុខន ចូលរៀននៅក្នុងសង្គមចាស់ ប៉ុន្តែគាត់បានផ្អាកការសិក្សាបណ្ដោះអាសន្ននៅក្នុងសម័យខ្មែរក្រហម។ នៅឆ្នាំ១៩៨៣ សុខន បានបញ្ចប់ថ្នាក់ឌីប្លូម និងចូលរៀនគរុកោសល្យ ធ្វើជាគ្រូបង្រៀននៅឆ្នាំបន្ទាប់។ នៅក្នុងសម័យ...
ចែម ពៅ៖ គ្រួសារក្រីក្រមិនបានរៀនសូត្រ
ចែម ពៅ អាយុ៦៧ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ពៅ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងរកា ស្រុកបាទី ខេត្តតាកែវ។ ពៅ មានឪពុកឈ្មោះ អូន ចែម, ម្ដាយឈ្មោះ សែម មុត (ស្លាប់) និងមានបងប្អូនចំនួន៩នាក់។ ប្ដីរបស់ពៅឈ្មោះ សាយ សឹង ហើយគាត់មានកូនចំនួន៤នាក់។...
សុខ សឹម៖ ភ្ជួរស្រែរហូតដល់ខូចចង្កេះ
ឈ្មោះ សុខ សឹម អាយុ៧៥ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សឹម មានឪពុកឈ្មោះ សុខ, ម្ដាយឈ្មោះ ពិន និងមានបងប្អូនចំនួន៧នាក់។ ប្ដីរបស់សឹមឈ្មោះ សួន សន និងមានកូនចំនួន៥នាក់។ កាលពីក្មេង សឹម រៀនបានតែ២ឆ្នាំប៉ុណ្ណោះ នៅថ្នាក់កុមារដ្ឋាន និងថ្នាក់បរិវចនដ្ឋាន។ សឹម ឈប់រៀន...

