Author: Lyhour Sreang

អាន គុម៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ អាន គុម អាយុ៧៣ឆ្នាំ ខ្ញុំកើតនៅឆ្នាំ១៩៥១។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិស្រែជា ឃុំប្រឡាយ ស្រុកអង្គរជ័យ ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀននោះទេ​ ដោយសារឪពុកម្ដាយរបស់ខ្ញុំមានជីវភាពខ្វះខាត។ ម្យ៉ាងវិញទៀត គាត់ខ្លាចកូនចេះអក្សរសរសេរសំបុត្រស្នេហាឱ្យគ្នាទៅវិញទៅមក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ (ស្លាប់៣នាក់)។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ខ្ញុំមានអាយុ...

ស៊ិន មុំ៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ស៊ិន មុំ ភេទស្រី អាយុ ៥៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សៅ សាត(ស្លាប់) ម្តាយឈ្មោះ ទយ អុល។ ខ្ញុំមានបងប្អូនបង្កើតចំនួន ០៦នាក់​ស្លាប់ម្នាក់។ ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥ ខ្ញុំស្ថិតក្នុងវ័យកុមារ...

ឈឹម ស៊ីថា៖ យោធាស្ម័គ្រចិត្ត

ឈឹម ស៊ីថា ហៅ ស៊ីថាន ភេទប្រុស កើតនៅឆ្នាំ១៩៥៦។ គាត់មានអាយុ៥០ឆ្នាំ (២០០៦) មុខរបប ធ្វើស្រែ និងនេសាទត្រី រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូនចំនួន ១១នាក់ ស្លាប់ម្នាក់ដោយសារសង្រ្គាម[1] ។...

ភាពស្រេកឃ្លានបានធ្វើឲ្យអ្នកភូមិក្លាយជាអ្នកទោស

នៅអំឡុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ ក្នុងភូមិដែល ប៊ូច រស់នៅចាប់ផ្ដើមកើតមានទុក្ខលំបាក និងភាពស្រេកឃ្លានកាន់តែខ្លាំង។ អ្នកភូមិទាំងអស់ រួមទាំង ប៊ូច បានធ្លាក់ខ្លួនឈឺ និងស្គមស្គាំងខ្លាំងព្រោះត្រូវធ្វើការងារធ្ងន់ ដោយគ្មានអាហារបរិភោគគ្រាប់គ្រាន់ រហូតអ្នកភូមិមួយចំនួនត្រូវលួចដាំបាយ ដុតដំឡូងហូប តែត្រូវបានអង្គការចាប់បាន ហើយជាប់ឈ្មោះជាអ្នកទោសភ្លាមៗ។ ឈ្មោះ យ៉ួស​ ប៊ូច ភេទប្រុស អាយុ៦៣​ឆ្នាំ[1]។ មានមុខរបរធ្វើចម្ការ ដាំពោត និងដំឡូង។ មានស្រុកកំណើតនៅក្នុងភូមិទួល...

លួន ឡំ ហៅ វ៉ាន៖ សមាជិកអនុសេនាធំ៧១២

នៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ការស្រាវជ្រាវរកខ្មាំងបង្កប់ផ្ទៃក្នុងបានក្លាយជាកិច្ចការចម្បងរបស់ខ្មែរក្រហម។ ខ្មែរក្រហមបានបញ្ចុះបញ្ជូលអ្នកភូមិឱ្យចេះស៊ើបការណ៍ពីគ្នាទៅវិញទៅមក ដោយប្រើប្រាស់ពាក្យស្លោកថា «ត្រូវចេះតាមដានគ្នាទៅវិញទៅមក និង ត្រូវរាយការណ៍ជូនអង្គការ»។ មធ្យោបាយផ្សេងៗទៀតដែលខ្មែរក្រហមប្រើក្នុងការស្វែងរកចាប់ខ្លួនខ្មាំងបង្កប់រួមមាន ត្រូវមានឈ្លបយកការណ៍ របាយការណ៍ពីអ្នកយកការណ៍ ការធ្វើប្រវត្តិរូបផ្ទាល់ខ្លួនជាញឹកញាប់ និងចម្លើយសារភាព។[1] នៅក្នុងទំព័រទី៧ រហូតដល់ទំព័រ៣៤ នៃ​ឯកសារលេខ J០០០៤០[2] តម្កល់ក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញពីសំណេរសេចក្ដីរាយការណ៍ ជូនអង្គការខ្មែរក្រហម អំពីប្រវត្តិសកម្មភាពក្បត់របស់ឈ្មោះ លួន ឡំ ហៅ វ៉ាន[3]...

ឆែម ឈឿង៖ ប្រធានកងអនុសេនាតូចកងពិសេស

ឆែម ឈឿង[1]​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​រស់​នៅ​ភូមិ​កោះ​ស្លា ឃុំ​ក្តុរ​ ស្រុក​មង្គល​បុរី​ ខេត្ត​បាត់​ដំបង​។ កាល​ពី​វ័យ​កុមារ​ខ្ញុំ​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​។ លុះ​ខ្ញុំ​មាន​អាយុ​១២ឆ្នាំ​ ទើប​ម្ដាយ​ឪពុក​ខ្ញុំ​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​វត្ត​ក្ដុរ​ ឃុំ​ក្តុរ​ចាប់​ពី​ថ្នាក់​ទី​១២ ដល់​ថ្នាក់​ទី​១០​ពី​សង្គម​ចាស់​។ រហូត​ដល់​ឆ្នាំ​១៩៦០​ ខ្ញុំ​បាន​ឈប់​រៀន​មក​ជួយ​ធ្វើ​ស្រែ​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត​។ ខ្ញុំ​នៅ​ជួយ​ធ្វើ​ការ​ងារ​ស្រែ​ចម្ការ​បាន​រយៈ​ពេល​មួយ​ឆ្នាំ​ ក្នុង​ឆ្នាំ​១៩៦២ ​ឪពុក​ម្ដាយ​ខ្ញុំ​ក៏​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​នៅ​វត្ត​បវ៉ិល​ ស្ថិត​នៅ​ក្នុង​ឃុំ​បវ៉ិល​ ស្រុក​មង្គលបុរី​។ ខ្ញុំ​នៅ​បួស​រៀនក្នុង​វត្ត​បវ៉ិល​​បាន​ចំនួន​បី​​វស្សា​ ដល់​ឆ្នាំ​១៩៦៥ ខ្ញុំ​ក៏​បាន​សឹក​មក​ជួយ​ធ្វើ​ស្រែ​ម្ដាយ​ឪពុក​ខ្ញុំ​វិញ​។​ នៅ​ក្នុង​ឆ្នាំ​ដដែល​ឈ្មោះ ឈន...

អតីតទាហានឡាវ បម្រើការជាភ្នាក់ងារយួននៅក្នុងរបបខ្មែរក្រហម

ចម្លើយសារភាពរបស់ លីម ស៊ុន[1] ឬ បាក់​ លីម បាន​បង្ហាញឲ្យ​ឃើញពីប្រវត្តិសកម្មភាព​​ និង​ផែនការ​​របស់​វៀត​ណាមនៅ​ក្នុងប្រទេស​ឡាវ និង​កម្ពុជា នៅមុនពេលនិង​ក្នុងអំឡុងនៃរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ លីម ស៊ុន បាន​រៀបរាប់អំពីការ​ក្តាប់ស្ថានការណ៍កងទ័ព ការ​គ្រប់​គ្រង​នៅ​តាម​ទីក្រុង​និង​ជនបទរបស់ខ្មែរក្រហម​ ព្រមទាំង​ជំហរ​​មហា​ជ​ននៅ​ក្នុង​ប្រទេស​ទាំងពីរ ដើម្បីរាយការណ៍ជូន​​ ង្វៀង ធីបេ ដែលមាន​ឋានៈជា​សក្តិ៤របស់​វៀត​ណាម​ប្រចាំនៅភាគខាងត្បូងប្រទេសឡាវ។ លីម ស៊ុន ត្រូវបាន​ចាត់តាំងឲ្យ​ជ្រៀតចូល​កម្ពុជា​ពី​ប្រទេស​ឡាវ នៅថ្ងៃទី​៦ ខែមករា...

ជ្រឹង អ៊ី អតីតកងចល័តវ័យកណ្ដាល

ខ្ញុំឈ្មោះ ជ្រឹង អ៊ី[1] អាយុ ៧៨ឆ្នាំ រស់នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំកើតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀមនេះតែម្ដង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ យឹម យន់ ខ្ញុំមានកូនប្រុសស្រីចំនួន​ ៧នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះជ្រឹង និងម្ដាយ អាង បងប្អូនប្រុសស្រីចំនួន២នាក់។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចសីហនុ បានកើតមានឡើង...

ខ្ញុំបាត់បង់ឪពុក និងបងប្រុសនៅក្នុងរបបខ្មែរក្រហម

នៅក្នុងរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩) មានប្រជាជនប្រមាណ២លាននាក់បានស្លាប់ដោយសារការសម្លាប់ ការធ្វើការងារពលកម្មធ្ងន់ធ្ងរ ការអត់អាហារ និងឈឺគ្មានថ្នាំព្យាបាល។[1] យុង ខេង បានរៀបរាប់ថា ឪពុក និងបងប្រុសម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហមដោយសារជំងឺ និងត្រូវខ្មែរក្រហមយកទៅសម្លាប់។ រឿងរ៉ាវ ក្រុមគ្រួសារ យុង ខេង[2] នៅក្នុងរបបខ្មែរក្រហមមានដូចខាងក្រោម៖ ខ្ញុំឈ្មោះ យុង ខេង អាយុ ៦២ឆ្នាំ មានស្រុកកំណើតនៅ...

តែម ម៉ៅ៖ ឪពុកខ្ញុំបានស្លាប់ដោសារគ្មានអាហារហូបគ្រប់គ្រាន់

ចាប់តាំងពីខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមបានដើរប្រមូល ស្រូវ អង្ករ ជ្រូកមាន់ទា របស់ប្រជាជននិងសម្ភារៈផ្សេងៗដែលមានតម្លៃរបស់ប្រជាជនដាក់នៅក្នុងសហករណ៍រួមគ្នាទាំងអស់។ ហើយគ្មានប្រជាជនណាដែលក្រោកឈរតវ៉ានឹងខ្មែរក្រហមនោះទេ។ ពីមួយឆ្នាំទៅមួយឆ្នាំអាហារហូបចុកកាន់តែកាត់បន្ថយទៅរហូតឈានដល់ការហូបបបរអង្ករ១កំប៉ុងហូបគ្នា៣០នាក់ ដូច្នេះធ្វើឲ្យឪពុករបស់ ម៉ៅ បាត់បង់ជីវិត។ តែម ម៉ៅ ភេទប្រុស អាយុ ៦៨ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ ម៉ៅ មានស្រុកកំណើតនៅភូមិសំរោង ឃុំផ្ទះរុង ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្ននេះ ម៉ៅ រស់នៅភូមិសំរោង២...

ជំងឺសើរស្បែកនារដូវរំហើយក្នុងរបបខ្មែរក្រហម

ខែកក្តិកធ្លាក់ខ្យល់ ដែលប្រជាជនកម្ពុជាតែងតែហៅថា រដូវរំហើយ (ខែវិច្ឆិកា ខែធ្នូ និងខែមករា)[1] ក៏មានប្រារព្ធពិធីបុណ្យប្រពៃណីមួយចំនួនដូចជា បុណ្យកឋិនទាន[2] និងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ជាដើម។ រាប់តាមខែចន្ទគតិ ខែកក្តិកគឺជាខែទី១២ ឬជាខែចុងក្រោយនៃឆ្នាំនីមួយៗ ហើយក៏ជាពេលវេលាប្រមូលភោគផលស្រូវ ដាល់អំបុក និងបង្ហោះខ្លែងលេង។[3] ដោយរដូវរំហើយមានអាកាសធាតុត្រជាក់ និងធ្លាក់ខ្យល់ស្ងួត ប្រជាជនងាយប្រឈមនឹងមានជំងឺ ភ្នែកក្រហម និងជំងឺរលាកផ្លូវដង្ហើម[4] ជាពិសេសជំងឺឆ្លងផ្សេងៗដែលរាប់ទាំងជំងឺផ្តាសសាយថែមទៀត។ គិតចាប់ពីចុងឆ្នាំ២០១៩​ដល់ដើមឆ្នាំ២០២៣...

Solverwp- WordPress Theme and Plugin