Author: Lyhour Sreang

ហ៊ិន ហាន៖ នៅពេលឡើងដើមត្នោត

(កណ្ដាល)៖ ហ៊ិន ហាន ភេទប្រុស​ កើតនៅក្នុងឆ្នាំ១៩៥១ មានអាយុ ៦៩ឆ្នាំ។ ហាន រស់នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ហាន មានភូមិកំណើតនៅភូមិអន្លង់ឫស្សី ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ហាន មានឪពុកឈ្មោះ ខឹម ហ៊ិន, ម្ដាយឈ្មោះ ផាន ស៊ីម និងមានបងប្អូនចំនួន៥នាក់...

ស៊ូ ស៊ុនណារី៖ គុំកួន

(កណ្ដាល)៖ ស៊ូ ស៊ុនណារី ភេទស្រី មានអាយុ ៥៥ឆ្នាំ។ ស៊ុនណារី រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស៊ុនណារី មានភូមិកំណើតនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ស៊ុនណារី មានឪពុកឈ្មោះ ស៊ូ វន និងម្ដាយឈ្មោះ ផេង សុខ។ ស៊ុនណារី ចងចាំមិនភ្លេចអំពីការរស់នៅក្នុងរបបខ្មែរក្រហម...

អ៊ិន សុខា៖ កសាងលើកទី៣

(កណ្ដាល)៖ អ៊ិន សុខា ភេទប្រុស មានអាយុ ៥៣ឆ្នាំ។ សុខា រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សុខា មានភូមិកំណើតនៅភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ សុខា មានឪពុកឈ្មោះ អ៊ិន សែម, ម្ដាយឈ្មោះ ហ៊ឹម ខន និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះស្រី៣នាក់។...

នាក់ វិន៖ ខ្មែរក្រហមបង្ខិតបង្ខំខ្ញុំឲ្យធ្វើការហួសកម្លាំង

(កំពត)៖ នាក់ វិន ភេទស្រី មានអាយុ ៦០ឆ្នាំ។ វិន រស់នៅនិងមានភូមិកំណើតនៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ វិន មានឪពុកឈ្មោះ អែម និងម្ដាយឈ្មោះ ថន។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ វិន ឃើញមានការទម្លាក់គ្រាប់បែក ដែលបណ្ដាលឲ្យស្លាប់គោក្របី ហើយធ្វើឲ្យប្រជាជនរស់នៅក្នុងឃុំត្រពាំងរាំងទទួលរងទុក្ខលំបាក។ វិន ចងចាំថា នៅពេលឮសំឡេងយន្តហោះ...

សយ ចន្ថន៖ បាត់បង់សាច់ញាតិជិត២០នាក់

(កណ្ដាល)៖ សយ ចន្ថន ភេទស្រី មានអាយុ ៥៦ឆ្នាំ។ ចន្ថន រស់នៅនិងមានភូមិកំណើតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចន្ថន មានបងប្អូនចំនួន៤នាក់។ នៅរបបខ្មែរក្រហម ចន្ថន បានបាត់បង់សាច់ញាតិជិត២០នាក់ រួមទាំងប្អូនប្រុសម្នាក់របស់គាត់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ចន្ថនចេញពីទីក្រុងភ្នំពេញ។ គ្រួសាររបស់ចន្ថន ត្រូវទៅរស់នៅភូមិព្រែកហង់ ស្រុកកោះធំ ខេត្តកណ្ដាល។ មួយសប្តាហ៍ក្រោយមក...

យ៉ន សុផល៖ កងកុមារស្រួច

(កណ្ដាល)៖ យ៉ន សុផល ភេទប្រុស មានអាយុ ៥៣ឆ្នាំ។ សុផល ប្រកបរបរជាជាងសំណង់។ សុផល រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សុផល មានបងប្អូនប្រុស២នាក់។ សុផល និយាយថា នៅរបបខ្មែរក្រហម គាត់វេទនា ហើយកំសត់ណាស់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សុផលចេញពីទីក្រុងភ្នំពេញទៅរស់នៅខេត្តបាត់ដំបង។ នៅតាមផ្លូវ សុផល បានឃើញប្រជាជនស្លាប់ដោយសារការអត់ឃ្លាន...

ទូច សោភ័ណ្ឌ៖ រូបថតកប់ក្រោមដើមក្រូចពោធិ៍សាត់

(កណ្ដាល)៖ ទូច សោភ័ណ្ឌ ភេទស្រី មានអាយុ ៤៧ឆ្នាំ។ សោភ័ណ្ឌ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សោភ័ណ្ឌ មានភូមិកំណើតនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ សោភ័ណ្ឌ មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ នៅរបប លន់ នល់ ឪពុករបស់សោភ័ណ្ឌ ជាទាហាន លន់...

ឌុក សុំ៖ ខ្មែរក្រហមជម្លៀសឪពុកម្ដាយរបស់ខ្ញុំទៅខេត្តពោធិ៍សាត់

(កណ្ដាល)៖ ឌុក សុំ ភេទស្រី មានអាយុ៧៧ឆ្នាំ។ សុំ រស់នៅនិងមានទីកន្លែងកំណើតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សុំ មានបងប្អូនចំនួន៥នាក់ ដោយគាត់ជាកូនទី២។ នៅខែមេសា ឆ្នាំ១៩៧៥ ឪពុកម្ដាយ និងប្អូនរបស់សុំចំនួន៣នាក់ ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅខេត្តពោធិ៍សាត់។ ចំណែកបងស្រីរបស់សុំម្នាក់ ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅខេត្តបាត់ដំបង។ នៅពេលនោះ សុំ មិនបានទៅជាមួយឪពុកម្ដាយនិងប្អូនរបស់គាត់ទេ ដោយសារ សុំ...

យ៉ុង យ៉ន៖ បំបែកបំបាក់ចេញពីឪពុកម្ដាយ

(កណ្ដាល)៖ យ៉ុង យ៉ន ភេទស្រី មានអាយុ៥៧ឆ្នាំ។ យ៉ន រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ន មានប្អូនស្រីតែម្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស យ៉ន ដែលកាលនោះមានអាយុ១២ឆ្នាំ បានចូលធ្វើការក្នុងកងចល័តឃុំ ដែលមានសមាជិកប្រហែល៥០នាក់។ យ៉ន ត្រូវទៅរើសកួរស្រូវ។ ចាប់តាំងពីពេលនោះមក យ៉ន ត្រូវបានខ្មែរក្រហមបំបែកបំបាក់ចេញពីឪពុកម្ដាយរបស់គាត់។ យ៉ន ត្រូវហូបរួម,...

ព្រំ សារ៉េត៖ ស្វាយមួយដើម

(កណ្ដាល)៖ ព្រំ សារ៉េត ភេទស្រី មានអាយុ៦១ឆ្នាំ។ សារ៉េត ជាកសិករ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ សារ៉េត មានបងប្អូនចំនួន១០នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ សារ៉េត រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង។ កាលពីកុមារភាព សារ៉េត មិនបានរៀនសូត្រនោះទេ ដោយសារភូមិរបស់គាត់មានការទម្លាក់គ្រាប់បែក និងការបាញ់គ្រាប់ប្លោង។ សារ៉េត...

ប៉េង គីន៖ បបរលាយផ្លែចេក

(ព្រៃវែង)៖ ប៉េង គីន ភេទស្រី មានអាយុ ៦៦ឆ្នាំ។ គីន រស់នៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ គីន មានទីកន្លែងកំណើតនៅភូមិព្រែកថ្មី ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ នៅឆ្នាំ១៩៦៩ គីន បានចូលរៀននៅសាលាកំពង់ពពិល។ នៅឆ្នាំ១៩៧១ គីន បានឈប់រៀនត្រឹមថ្នាក់ទី១១ ដោយសារនៅភូមិរបស់គាត់មានការទម្លាក់គ្រាប់បែក និងការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន...

Solverwp- WordPress Theme and Plugin