មីងឯងជាគ្រួសារបញ្ញើ
(ស្ទឹងត្រែង)៖ ជ័យ គាំ ភេទស្រី មានអាយុ៨៨ឆ្នាំ។ គាំ មានស្រុកកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាំ មានបងប្អូនប្រាំបួននាក់ ក្នុងនោះស្រីប្រាំមួយនាក់។ នៅឆ្នាំ១៩៦៦ ប្តីគាំដែលជាទាហាន និងគាំ បានមករស់នៅភូមិអូរស្វាយ តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីការពារព្រំដែន។ គាំ មានកូនប្រាំមួយនាក់។ គ្រួសារគាំ...
បងប្អូនខ្ញុំប្រាំមួយនាក់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម
(ស្ទឹងត្រែង)៖ សុខ សាវន់ ភេទស្រី មានអាយុ ៧៨ឆ្នាំ។ សាវន់ មានស្រុកកំណើតខេត្តព្រៃវែង និងមានទីលំនៅបច្ចុប្បន្ននៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សាវន់ មានបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីបួននាក់។ នៅទសវត្សរ៍ឆ្នាំ១៩៧០ សាវន់ និងបងបានមករស់នៅភូមិអូរស្វាយ។ នៅពេលមករស់នៅភូមិអូរស្វាយ សាវន់ បានដឹងថាប្រជាជនមកទីនេះដើម្បីការពារទឹកដីពីប្រទេសជិតខាង។ ប្រជាជនដែលមករស់នៅភូមិអូរស្វាយ ទទួលបានផ្ទះកាឡុងមួយខ្នង និងដីស្រែចម្ការសម្រាប់បង្កបង្កើនផលក្នុងមួយគ្រួសារ។ នៅឆ្នាំ១៩៧៥...
ខ្មែរក្រហមបំបែកបំបាក់គ្រួសារខ្ញុំ
(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៥៦ ឱម សៀន ភេទប្រុស មានអាយុ ៦៨ឆ្នាំ។ សៀន មានស្រុកកំណើតនៅខេត្តកំពង់ធំ និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សៀន មានឪពុកឈ្មោះ ឱម ឆៅ និងម្ដាយឈ្មោះ ឱម ឆៅ (ឪពុកម្ដាយសៀន គឺជាបងប្អូនជីដូនមួយនឹងគ្នា)។ សៀន មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។...
ឪពុកដែលជាទាហានត្រូវខ្មែរក្រហមសម្លាប់
(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៦៨ យ៉ាន់ សុខេន ភេទស្រី មានអាយុ ៥៦ឆ្នាំ។ សុខេន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខេន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសារសុខេន បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូររុន ក្រោមគោលនយោបាយការពារព្រំដែនរបស់សម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ...
ខ្មែរក្រហមបោះឪពុកមាខ្ញុំចូលទឹកទន្លេ
(ស្ទឹងត្រែង)៖ ជា សុខណា ភេទស្រី មានអាយុ ៦១ឆ្នាំ និងជាកសិករ។ សុខណា មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខណា មានឪពុកឈ្មោះ ជា និងម្ដាយឈ្មោះ បេស។ សុខណា មានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំនាក់។ នៅឆ្នាំ១៩៦៣ ក្នុងរបបសង្គមរាស្ត្រនិយម ឪពុកម្ដាយសុខណា បានមករស់នៅ...
ខ្មែរក្រហមគំរាមកំហែងប្រជាជន
(ស្ទឹងត្រែង)៖ បិន ពិន ភេទប្រុស មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពិន មានឪពុកឈ្មោះ ផាត់ បិន និងម្ដាយឈ្មោះ ហឿន។ ពិន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ពិន បានមករស់នៅភូមិកោះឈើទាលតូច។ ពិន និយាយថា...
ខ្មែរក្រហមសម្លាប់អ្នកដែលខ្ជិល
(ស្ទឹងត្រែង)៖ ជា តាំង ភេទស្រី មានអាយុ ៧៩ឆ្នាំ។ តាំង មានស្រុកកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្ន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាំង មានបងប្អូនបួននាក់ ស្រីបីនាក់។ តាំង មានប្តីឈ្មោះ ញ៉។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់តាំង បានមករស់នៅភូមិអូរស្វាយ ក្រោមគោលនយោបាយរបស់សម្ដេចព្រះ នរោត្ដម សីហនុ។...
ស្រេង ទិត្យ៖ លួចបាយជ្រូកហូប
(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ស្រេង ទិត្យ ភេទប្រុស មានអាយុ ៥១ឆ្នាំ។ ទិត្យ មានស្រុកកំណើតនៅភូមិព្រះរំកិល និងសព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទិត្យ មានបងប្អូនប្រាំនាក់ ស្រីម្នាក់។ ទិត្យ មានកូនបួននាក់ ក្នុងនោះមានស្រីម្នាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារទិត្យទៅភូមិរំដេង។ នៅរបបខ្មែរក្រហម ទិត្យ មិនបានរៀនសូត្រអ្វីច្រើននោះទេ និងរស់នៅតាមរោងបាយ។...
ខ្មែរក្រហមចង់នាំកូនខ្ញុំទៅសម្លាប់
(ស្ទឹងត្រែង)៖ សាន សមឿន ភេទស្រី មានអាយុ ៨១ឆ្នាំ។ សមឿន រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមឿន មានស្រុកកំណើតនៅខេត្តតាកែវ និងមានកូនប្រាំនាក់ ក្នុងនោះកូនស្រីបីនាក់។ នៅរបបខ្មែរក្រហម សមឿន ដែលកំពុងមានផ្ទៃពោះ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅគាស់គល់ឈើ។ បន្ទាប់ពីសម្រាលបានកូនស្រីភ្លោះរួច សមឿន ត្រូវមើលថែទាំកុមារ ដោយហូបចុកមិនគ្រប់គ្រាន់។ របបអាហារ មានតែបាយលាយជាមួយគល់ចេក,...
ខ្មែរក្រហមចាប់មនុស្សយកទៅបណ្តែតទឹក
(ស្ទឹងត្រែង)៖ ទឹម ម៉ិច ភេទស្រី មានអាយុ ៧៥ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ម៉ិច មានស្រុកកំណើតនៅខេត្តតាកែវ។ ម៉ិច មានបងប្អូន៤នាក់ ស្រី៣នាក់។ នៅរបបខ្មែរក្រហម ម៉ិច រស់នៅភូមិកំពង់ចក ឃុំព្រែកល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្មែរក្រហមបានបញ្ជា ម៉ិច ឲ្យធ្វើពលកម្មហួសកម្លាំង ថែមទាំងបង្អត់អាហារ...
ឪពុកមាបីនាក់ត្រូវខ្មែរក្រហមសម្លាប់
(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៦២ សៃ ហ្វែង ភេទប្រុស មានអាយុ ៦២ឆ្នាំ។ សព្វថ្ងៃ ហ្វែង រស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ហ្វែង មានឪពុកជាជនជាតិឡាវ និងម្ដាយជាជនជាតិខ្មែរ។ ហ្វែង មានកូនបីនាក់ ក្នុងនោះមានកូនស្រីម្នាក់។ នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់ហ្វែង មករស់នៅភូមិកោះឈើទាលតូច។ ការរស់នៅដំបូងនៅលើកោះឈើទាលតូច គឺមានការលំបាកដោយសារគ្មានការបង្កបង្កើនផលពីមុនមក និងមានប្រជាជនមករស់នៅជាច្រើនគ្រួសារ។...

