កងចល័តនារីភូមិក្រៅ

(ខេត្តស្វាយរៀង) ទិត អូន អាយុ ៧០ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អូន មានឪពុកឈ្មោះ សោម (ស្លាប់) និងម្តាយឈ្មោះ អ៊ិន អ៊ុំ (ស្លាប់) ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ រួមមាន៖ ទិត អុន (ស្លាប់), ទិត សុន (ស្លាប់), ទិត សិន (ស្លាប់), ទិត អូន, ទិត ហុន និង ទិត អ៊ាន។

កាលពីកុមារភាព អូន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម ក្នុងរបបសង្គមរាស្ត្រនិយម។

នៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច អូន និងគ្រួសារកំពុងរស់នៅភូមិក្រៅ។ ឈ្លប និងប្រធានភូមិបានបង្ខំឱ្យគ្រួសាររបស់ អូន ទៅរស់នៅក្នុងសហករណ៍ និងធ្វើការងាររួមនៅតាមការដ្ឋានដែលអង្គការបានកំណត់។ អូន ស្ថិតនៅក្នុងកងចល័តនារី ត្រូវធ្វើស្រែនៅរដូវវស្សា និង​នៅរដូវប្រាំងត្រូវទៅជីកប្រឡាយ និងលើកទំនប់។ អូន និយាយថា ការងារត្រូវធ្វើជាបន្តបន្ទាប់ស្ទើរគ្មានពេលសម្រាក ប៉ុន្តែទទួលបានរបបអាហារមិនគ្រប់គ្រាន់។

ក្រោយពីរបបខ្មែរក្រហមដួលរលំ អូន បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន អូន រស់នៅជាមួយកូន និងមើលថែទំាចៅៗ ហើយមានជំងឺប្រចាំកាយ គឺឧស្សាហ៍វិលមុខ និងឈឺចុកចាប់ក្នុងពោះ៕

អត្ថបទសង្ខេបខ្លី៖ សម្ភាសន៍ដោយ ហ៊ន់ ពិសី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin