គេបង្ខំប្តីខ្ញុំធ្វើការរហូតដល់ស្លាប់
(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គង់ សារ៉េត អាយុ ៧៤ ឆ្នាំ ជាមន្រ្តីចូលនិវត្តន៍ រស់នៅ ភូមិកៀនសាំង សង្កាត់កៀនសាំង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ មុនឆ្នាំ១៩៧៥ សារ៉េត រស់នៅទីក្រុងភ្នំពេញជាមួយគ្រួសារ និងស្វាមីដែលជាអនុរក្សពន្ធនាគារ។ ពេលខ្មែរក្រហមឡើងកាន់អំណាចបានជម្លៀស សារ៉េត និងគ្រួសារឲ្យទៅរស់នៅខេត្តស្វាយរៀង។ សារ៉េត ឲ្យដឹងថារបបខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង និងតាមទីប្រជុំនានា...
វេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាព
មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១៩១នាក់រស់នៅឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រដូវភ្លៀងធ្លាក់បានចូលមកដល់ទេសភាពខេត្តមណ្ឌលគិរីប្រែក្លាយជាពណ៌បៃតងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកគ្រប់គ្នាដែលមកដល់ទីនេះ។ ខេត្តមណ្ឌលគិរីជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា គឺជាទឹកដីដែលសម្បូរទៅដោយភ្នំ និងព្រៃព្រឹក្សាដុះនៅជុំវិញជាច្រើននាំឲ្យអាកាសធាតុនៅទីនេះត្រជាក់គួរជាទីចាប់អារម្មណ៍។ នៅថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការចងចាំជនជាតិភាគតិចខេត្តមណ្ឌលគិរី និង ឌឹញូវ (D-News) រឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ខេវីត្បូងឃ្មុំ បានរៀបចំវេទិកាពិនិត្យសុខភាព និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា១៩១នាក់ ដែលរស់នៅប្រមាណជាប្រាំមួយឃុំ នៅក្នុងនោះមាន ឃុំអបួនលើ...

