ខ្មែរក្រហមសម្លាប់ប្ដីខ្ញុំ
(ព្រៃវែង)៖ ស៊ុត ផេត មានអាយុ៧៥ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយបច្ចុប្បន្នប្រកបរបរជាកសិករ។ នៅមុនឆ្នាំ១៩៧០ ផេត មានអាយុជាង២០ឆ្នាំ។ គ្រានោះមានការទម្លាក់គ្រាប់បែកនៅភូមិជិតៗនោះ ដែលធ្វើឱ្យ ផេត និងសាច់ញាតិត្រូវរត់ចូលព្រៃ តែមិនមានអ្នកណារបួសឬស្លាប់ឡើយ។ ផេត ជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយបងស្រីជាអ្នកចិញ្ចឹមបីបាច់។ ផេត បានរៀបការជាមួយប្តីរបស់គាត់តាមរយៈការរៀបចំពីបងស្រី នៅមុនពេលរបបខ្មែរក្រហមកាន់អំណាច។ បន្ទាប់ពីរៀបការរួច ប្តីរបស់...
ប្រធានក្រុមនៅក្នុងរោងបាយ
(ព្រៃវែង)៖ ឌឹម សឿន មានអាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងមានមុខរបរជាកសិករ។ សឿន បានរៀបការតាំងពីគាត់មានអាយុ១៦ឆ្នាំ មុនពេលដែលរបបខ្មែរក្រហមចូលគ្រប់គ្រង។ នៅក្នុងពិធីមង្គលការរបស់គាត់ រៀបចំតាមប្រពៃណី មានការចាក់មេក្រូ មានការសាងសងរោង និងមានភ្ញៀវចូលរួម ព្រមទាំងមានពិធីបុកល័ក្ខត្រឹមត្រូវទំនៀមទម្លាប់។ នៅក្នុងឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច និងមានការទម្លាក់គ្រាប់បែកនៅភូមិ...
អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ
(ព្រៃវែង)៖ កើត លន មានអាយុ៧៥ឆ្នាំ រស់នៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សព្វថ្ងៃ លន មានមុខរបរជាកសិករ។ នៅឆ្នាំ១៩៦៨ លន រៀនថ្នាក់ទី៣ ស្របពេលនោះមានអ្នកបបួលគាត់ទៅធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ។ លន បាននិយាយថា នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លន ធ្វើជាគ្រូបង្រៀនកុមារតូចៗចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦...
យោធាមកពីភូមិភាគបូព៌ាត្រូវទទួលរងការធ្វើទារុណកម្មខ្លាំង
(ព្រៃវែង)៖ យុង អុល មានអាយុ៧៦ឆ្នាំ កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦០ មានទីកន្លែងកំណើតនៅភូមិអំពិល ឃុំខ្មាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្ន អុល មានទីលំនៅនៅភូមិប្រស្រែក្រោយ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នៅក្នុងរបបសង្គមរាស្ត្រនិយម ឪពុករបស់ អុល គឺជាមេឃុំខ្មាស។ ដោយសាររបបនោះប្រកាន់វណ្ណៈសក្តិភូមិ គ្រួសាររបស់ អុល មិនសូវបានធ្វើការងារស្រែចម្ការដូចអ្នកដទៃទេ។...
ភាពអត់ឃ្លាន និងការភ័យខ្លាច
(ព្រៃវែង)៖ ស អុល មានអាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិទួលពពេល ឃុំគោកកង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សព្វថ្ងៃ លោកតាកំពុងរ៉ងទង្គិចនឹងជំងឺលើសសម្ពាធឈាម និងជំងឺកៀបសរសៃ ដែលជាផលវិបាកបន្សល់ទុកពីការធ្វើការងារធ្ងន់ហួសកម្លាំងក្នុងរបបខ្មែរក្រហម។ អុល បានរំឮកថា ចាប់តាំងពីឆ្នាំ ១៩៦៩ ភូមិឋានដែលគាត់រស់នៅបានទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា។ ទោះបីជាផ្ទះរបស់គាត់មិនត្រូវបានកម្ទេចដោយផ្ទាល់ ប៉ុន្តែសមាជិកគ្រួសារទាំងអស់រស់ក្នុងភាពភ័យខ្លាចជាខ្លាំង ដោយត្រូវរត់ចូលលាក់ខ្លួនក្នុងលេណដ្ឋានរាល់ពេលឮសម្លេងយន្តហោះ។ អុល បន្តថាផ្ទះប្រជាជនដែលសង់នៅជាប់មាត់ទន្លេ និងក្បែរព្រៃ បានរងការខូចខាតយ៉ាងដំណំ...
គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម
(ព្រៃវែង)៖ អោក សាវី អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្មពូន ឃុំ កញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បច្ចុប្បន្មរស់នៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ បច្ចុប្បន្ននេះមានជំងឺលើសសម្ពាធឈាម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលរំដោះទីក្រុងភ្នំពេញ និងកាន់កាប់អំណាចបានទូទាំងប្រទេស។ ខ្មែរក្រហម បានចាត់តាំងឱ្យ សាវី ធ្វើការងារនៅក្នុងមន្ទីរពេទ្យឃុំបេង មានសមាជិកចំនួន១៥នាក់ ប្រធានក្រុមឈ្មោះ ជិន (ស្លាប់)...
បបរមួយខ្ទះ ដាក់អង្ករពីរកំប៉ុង
(ព្រៃវែង)៖ យឹម ស៊ី អាយុ៨៦ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅបច្ចុប្បន្ននៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ បច្ចុប្បន្ន គាត់មានបញ្ហាសុខភាពច្រើន ព្រោះវ័យកាន់តែជរា។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីអំណាច។ នៅពេលនោះមានការទម្លាក់គ្រាប់បែក ដែលបណ្ដាលឱ្យផ្ទះរបស់គាត់ឆេះមួយចំហៀង។ ដោយសារស្ថានភាពនៅក្នុងភូមិចេះតែមិនល្អពីមួយថ្ងៃទៅមួយថ្ងៃ យឹម ស៊ី និងគ្រួសារបានសម្រេចចិត្តចាកចេញពីភូមិ...
ឪពុកជាគិញវៀតណាម
(ព្រៃវែង)៖ នៅ ស៊ីន មានអាយុ៥៩ឆ្នាំ រស់នៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ សព្វថ្ងៃគាត់មានជំងឺ សន្លាក់ដៃ-ជើង និងស្ពោតឆ្អឹង ដែលបង្កឱ្យគាត់មានអាការឈឺចុកចាប់ជាប្រចាំ។ នៅឆ្នាំ១៩៧០ ឈានចូលដល់របប លន់ នល់ បន្ទាប់ពីមានការទម្លាក់គ្រាប់បែក ស៊ីន និងគ្រួសារបានរត់ភៀសខ្លួនចេញទៅកន្លែងមានសុវត្ថិភាព។ ស៊ីន និយាយថា ស្ថិតក្នុងពេលភៀសខ្លួន គាត់ជួបផលលំបាកជាច្រើន ព្រោះត្រូវចាកចេញពីផ្ទះសំបែង ដែលធ្លាប់ជាទីជម្រកដ៏កក់ក្ដៅ...
ប៉េង គីន៖ បបរលាយផ្លែចេក
(ព្រៃវែង)៖ ប៉េង គីន ភេទស្រី មានអាយុ ៦៦ឆ្នាំ។ គីន រស់នៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ គីន មានទីកន្លែងកំណើតនៅភូមិព្រែកថ្មី ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ នៅឆ្នាំ១៩៦៩ គីន បានចូលរៀននៅសាលាកំពង់ពពិល។ នៅឆ្នាំ១៩៧១ គីន បានឈប់រៀនត្រឹមថ្នាក់ទី១១ ដោយសារនៅភូមិរបស់គាត់មានការទម្លាក់គ្រាប់បែក និងការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន...
សាន វណ្ណណេន៖ រណ្តៅដាំឈូក
(ព្រៃវែង)៖ សាន វណ្ណណេន ភេទស្រី មានអាយុ ៦៥ឆ្នាំ។ វណ្ណណេន រស់នៅភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ វណ្ណណេន មានឪពុកឈ្មោះ នៅ សាន, ម្ដាយឈ្មោះ ប៊ុន អ៊ុន និងមានប្អូន២នាក់ ក្នុងនោះមានឈ្មោះ ពី និងគីន។ នៅទសវត្សរ៍ឆ្នាំ១៩៦០ វណ្ណណេន រស់នៅភូមិចុងព្រៃ...
ខ្មែរក្រហមសម្លាប់បងប្រុសខ្ញុំនៅ “ទួលក្រាំងគ”
(ខេត្តព្រៃវែង) ស៊យ វេ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ នៃគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា៖ «ខ្ញុំឈ្មោះ ស៊យ វេ មានអាយុ ៧០ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន ៩នាក់។ កាលពីវ័យកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀនខ្ញុំបានបួសជាព្រះសង្ឃ រយៈពេល ២វស្សា និងបានលាចាកសិក្ខាបទដោយសារចូលដល់របបខ្មែរក្រហម។ នៅក្នុងរបបសារធារណរដ្ឋខ្មែរ...

