Tag: កណ្ដាល

សេក គីម៖ មេកងចូលចិត្តខ្ញុំជាងគេ

(កណ្ដាល)៖ សេក គីម ភេទស្រី មានអាយុ ៥០ឆ្នាំ រស់នៅ និងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គីម មានឪពុកឈ្មោះ សន, ម្ដាយឈ្មោះ គឿន និងមានបងប្អូនចំនួនបីនាក់ ដែលសុទ្ធតែអាចរស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់។ គីម និយាយថា គាត់មិនចងចាំអំពីរបបខ្មែរក្រហមច្រើននោះទេ ដោយសារគាត់មានវ័យក្មេងនាពេលនោះ។ នៅរបបខ្មែរក្រហម គីម និងបងប្រុសធ្វើការក្នុងកងកុមារ...

លាប់ ស្រី៖ ប្រធានភូមិខ្មែរក្រហមនិងកូនកំព្រា

(កណ្ដាល)៖ លាប់ ស្រី ភេទស្រី មានអាយុ ៦៣ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស្រី មានភូមិកំណើតនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ស្រី មានឪពុកឈ្មោះ សៅ ណាំ, ម្ដាយឈ្មោះ ទឹម ផុន និងមានបងប្អូនចំនួនបួននាក់។ កាលពីកុមារភាព គ្រួសាររបស់ស្រី...

“ខ្ញុំអត់ភ្លេចទេ!”

(កណ្ដាល)៖ សុខ សុវណ្ណ ភេទប្រុស មានអាយុ ៦១ឆ្នាំ និងរស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សុវណ្ណ មានឪពុកឈ្មោះ សា សុខ, ម្ដាយឈ្មោះ ចក់ ឡុង និងមានបងប្អូនចំនួនប្រាំពីរនាក់។ នៅពេលរំឭកពីរបបខ្មែរក្រហម សុវណ្ណ បាននិយាយថា “របបខ្មែរក្រហម ខ្ញុំអត់ភ្លេចទេ!”។ កាលពីកុមារភាព សុវណ្ណ...

លីវ ភឿន៖ ឈ្លបឃុំក្រាំងម្កាក់

(កណ្ដាល)៖ លីវ ភឿន ភេទប្រុស មានអាយុ ៦៥ឆ្នាំ ជាកសិកររស់នៅ និងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ភឿន មានឪពុកឈ្មោះ លីវ, ម្ដាយឈ្មោះ សុំ និងមានបងប្អូនចំនួនបួននាក់។ នៅពេលរំឭកពីអតីតកាល ភឿន និយាយថា “ឆ្លងកាត់វាច្រើនណាស់ចៅ!”។ នៅឆ្នាំ១៩៧២ កងទ័ពរំដោះ(កងទ័ពខ្មែរក្រហម) ចូលមកគ្រប់គ្រង​ភូមិកំណើតរបស់ភឿន។ នៅពេលនោះ...

ជួប ជឿន៖ ប្រជាជនចាស់ច្រណែន

(កណ្ដាល)៖ ជួប ជឿន ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅនិងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជឿន ជាកូនកំព្រាឪពុកមា្ដយតាំងពីក្មេង និងមានបងប្អូនពីរនាក់។ ជឿន មិនដែលស្គាល់មុខឪពុកម្ដាយរបស់គាត់ទេ។ កាលពីកុមារភាព ជឿន រស់នៅជាមួយម្ដាយធំ ដែលមានប្តីធ្វើជាទាហាន។ បន្ទាប់ពីរស់នៅជាមួយម្ដាយធំអស់រយៈពេលមួយឆ្នាំ ឪពុកមារបស់ជឿនបានមកយកគាត់ទៅរស់នៅជាមួយ និងឲ្យគាត់ចូលរៀ​ននៅសាលាវត្តអង្គ។ នៅសម័យសាធារណរដ្ឋខ្មែរ ជឿន បានរៀបការនៅភូមិព្រែកព្នៅ។...

អ៊ីន សុខា៖ ដេកហាលភ្លៀង

(កណ្ដាល)៖ អ៊ីន សុខា ភេទស្រី មានអាយុ ៦០ឆ្នាំ រស់នៅ និងមានទីកន្លែងកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួស ខេត្តកណ្ដាល។ សុខា មានឪពុកឈ្មោះ គីម អ៊ីន, ម្ដាយឈ្មោះ យឹម ងួន និងមានបងប្អូនចំនួនប្រាំបួននាក់ ក្នុងនោះមានបងប្អូនស្រីចំនួនបួននាក់។ នៅពេលរំឭកពីរបបខ្មែរក្រហម សុខា និយាយថា “ពិបាកមែនទែន រកអីប្រៀបមិនបាន!”។...

អ៊ីន ឌន៖ ប្រធានសហករណ៍ជួយធានា

(កណ្ដាល)៖ អ៊ីន ឌន ភេទប្រុស មានអាយុ ៧០ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឌន មានឪពុកឈ្មោះ អ៊ីន, ម្ដាយឈ្មោះ យឹម ងួន និងមានបងប្អូនចំនួនប្រាំបួននាក់។ ឌន មានប្រពន្ធឈ្មោះ ខាត់ នាវ និងមានកូនម្នាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ឌន ដែលមានអាយុ...

អៀ ម៉ាញ៖ បង្គី និងដងរែក

(កណ្ដាល)៖ អៀ ម៉ាញ ភេទស្រី មានអាយុ ៨២ឆ្នាំ រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ម៉ាញ មានភូមិកំណើតនៅភូមិក្បាលជ្រូក។ ម៉ាញ មានឪពុកឈ្មោះ អៀ ម៉ក់, ម្ដាយឈ្មោះ ហូវ សាត និងមានបងប្អូនចំនួនបួននាក់ ក្នុងនោះមានបងប្អូនស្រីពីរនាក់។ កាលពីកុមារភាព ម៉ាញ មិនបានរៀនសូត្រនោះទេ គាត់ត្រូវរែក...

ខៀវ សាលី៖ ក្រោកតាំងពីម៉ោង៣យប់

(កណ្ដាល)៖ ខៀវ សាលី ភេទស្រី មានអាយុ ៦៦ឆ្នាំ រស់នៅ និងមានទីកន្លែងកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សាលី មានបងប្អូនចំនួនបីនាក់។ កាលពីកុមារភាព សាលី ដែលមានអាយុ ៩ឆ្នាំ បានចូលរៀននៅសាលាវត្តអង្គ។ នៅមុនឆ្នាំ១៩៧០ សាលី បានឈប់រៀនត្រឹមថ្នាក់ទី៩។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ និងការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន...

ភោគ ទូច៖ អំណាចផ្ដាច់ការ

(កណ្ដាល)៖ ភោគ ទូច ភេទស្រី មានអាយុ ៦៨ឆ្នាំ។ ទូត រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទូច មានទីកន្លែងកំណើតនៅខេត្តព្រៃវែង។ ទូច មានឪពុកឈ្មោះ ភោគ ស៊ុន និងម្ដាយឈ្មោះ ជឹម ទិត្យ។ ទូច មានបងប្អូនជាច្រើននាក់(មិនចាំចំនួន) ប៉ុន្តែមានបងប្អូនតែ៣នាក់ប៉ុណ្ណោះ ក្នុងនោះមានស្រីម្នាក់ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។...

ង៉ែត ងឿន៖ “គេប្រុងយកយាយទៅសម្លាប់”

(កណ្ដាល)៖ ង៉ែត ងឿន ភេទស្រី មានអាយុ ៨០ឆ្នាំ (ឆ្នាំវក)។ ងឿន រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ងឿន មានទីកន្លែងកំណើតនៅភូមិត្រពាំងកក់ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ងឿន មានឪពុកឈ្មោះ ឃុត, ម្ដាយឈ្មោះ មុត និងមានបងប្អូនចំនួន៣នាក់។ កាលពីកុមារភាព ងឿន...