ប្រធានក្រុមកងកុមារ
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំចងចាំជាងគេគឺ ភាពនឿយហត់នៅពេលធ្វើជាប្រធានកងកុមារ និងក្មេងម្នាក់ឈ្មោះ សុភណ្ឌ ដែលបានដកកទៅរកអាហារនៅពេលយប់។ ដំបូងឡើយ ខ្ញុំមានការភ័យខ្លាច ប៉ុន្តែដោយសារការអាណិតទើបធ្វើឲ្យខ្ញុំលែងខ្លាច ហើយបានណែនាំឲ្យគាត់ចេញរកស៊ីចំពេលខ្ញុំយាម។ បន្ទាប់ពីខ្មែរក្រហមដួលរលំ ខ្ញុំបានរត់ឡើងលើភ្នំលះបង់។ នៅទីនោះ ខ្ញុំបានឃើញឪពុកម្ដាយបោះបង់ចោលកូនតូចៗ និងមនុស្សស្លាប់ជាបន្តបន្ទាប់ ហើយខ្ញុំផ្ទាល់ស្ទើរតែអស់ជីវិតដូចគ្នា។ ក្រឹង នួន[1] អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម នួន...
ជា រឿន៖ ជាអតីតយោធា និងជាកម្មាភិបាលខ្មែរក្រហម
ខ្ញុំបានចូលរួមបដិវត្តន៍ នៅឆ្នាំ១៩៧០ និងបានប្រយុទ្ធជាមួយទាហាន លន់ នល់។ ប៉ុន្តែនៅពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេស យោធាជាច្រើននាក់ត្រូវបានចាប់ខ្លួន ហើយខ្ញុំបានសម្រេចិត្តរត់គេចទៅសហករណ៍វិញ។ នៅក្នុងមូលដ្ឋាន ដំបូងឡើយខ្ញុំធ្វើការក្នុងកងធម្មតា បន្ទាប់មកអង្គការចាត់តាំងឲ្យខ្ញុំចូលធ្វើជាអនុប្រធានក្រុម រួចបន្តធ្វើជាកងឈ្លបភូមិ។ ជា រឿន អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ រឿន បានចូលរួមជាមួយក្រុមរណៈសិរ្សរួបរួមជាតិ ដើម្បីប្រឆាំងជាមួយរបប...
ពិន រិន៖ ប្រកាសថាយកទៅដាំដូង ប៉ុន្តែការពិតបញ្ជូនយកទៅសម្លាប់
អង្គការបានមកហៅប្អូនរបស់ខ្ញុំឲ្យទៅធ្វើការដាំដូង ប៉ុន្តែការពិតយកទៅសម្លាប់នៅក្នុងវត្តថ្មី។ ជាអកុសល បងរបស់ខ្ញុំម្នាក់ទៀត ដែលមិនមានឈ្មោះក្នុងបញ្ជីបានសុំអង្គការទៅជាមួយ និងសង្ឃឹមថាបានអាហារហូបបន្ថែម ព្រោះនៅក្នុងសហករណ៍ខ្វះខាតការហូបចុកខ្លាំងពេក។ ពិន រិន អាយុ៧៣ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម រិន មានកូនចំនួន៤នាក់។ គ្រួសាររបស់គាត់ គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់មិនទទួលបានការទុកចិត្តពីអង្គការនោះទេ ព្រោះបងប្អូនរបស់គាត់គឺជាអ្នកចេះដឹង និងធ្វើការងារកាលពីសង្គមចាស់។ នៅក្នុងសហករណ៍ អង្គការបានបញ្ជូនកូនៗរបស់រិន ដែលមានអាយុធំល្មមទៅរស់នៅក្នុងកងកុមារ...
ប៉ិច ផេង៖ លាក់បាំងប្រវត្តិរូប
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានលាក់បាំងប្រវត្តិរូប ធ្វើជាមនុស្សមិនចេះអក្សរ។ មួយវិញទៀត ខ្ញុំត្រូវបែងចេញពីគ្រួសារ ដើម្បីធ្វើការងារធ្ងន់ៗរាល់ថ្ងៃដោយគ្មានពេលសម្រាកគ្រប់គ្រាន់ ប៉ុន្តែរបបអាហារដែលខ្ញុំទទួលបានមានហូបបន្តិចបន្តួចបំផុត។ ប៉ិច ផេង អាយុ៧៨ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង ផេង បានចូលរៀនដំបូងក្នុងឆ្នាំ១៩៥៣ នៅសាលាវត្តអង្គព្រៃ។ នៅពេលចេញពីរៀន ផេង បានឃើញការបង្កើត និងការហ្វឹកហាត់ ក្រុមជីវពលរបស់សម្ដេចតា ដើម្បីទាមទារឯករាជ្យពីប្រទេសបារាំង។ នៅឆ្នាំ១៩៦៥...
កែវ សុខ៖ ខ្ញុំមិនបានជួបគ្រួសារទាល់តែសោះ
កូនស្រីរបស់ខ្ញុំបានស្រែកសុំអាហារហូប មុនពេលនាងស្លាប់ ប៉ុន្តែខ្ញុំមិនបានដឹងរឿងទាល់តែសោះ និងមិនដែលបានជួបមុខប្ដី និងកូនៗសូម្បីតែម្ដង ព្រោះអង្គការបានបំបែកគ្រួសារខ្ញុំឲ្យទៅរស់នៅ និងធ្វើការនៅកន្លែងឆ្ងាយៗ។ កែវ សុខ អាយុ៧៣ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សុខ មានកូន៥នាក់ ក្នុងនោះមានកូនប្រុស៤នាក់ និងកូនស្រីច្បងម្នាក់។ គ្រួសាររបស់សុខ គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់មិនបានរស់នៅជួបជុំគ្នានោះទេ។ អង្គការបានចាត់តាំង សុខ ឲ្យទៅរស់នៅនឹងធ្វើការងារក្នុងកងចល័តស្រុក...
សុខ ផេង៖ រស់នៅក្នុងកងកុមារភូមិ
ខ្ញុំបានចូលទៅក្នុងកងកុមារភូមិ និងស្នាក់នៅក្នុងវត្តចំប៉ា។ នៅលើសាលាឆាន់ អង្គការបានយកកំបោរសលាបលើរូបលើជញ្ជាំងដើម្បីលុបលើរូបគំនូរ ហើយកុមារា និងកុមារីសម្រាកជាជួរក្បែរគ្នានៅក្រោម។ នៅក្នុងកងកុមារ ក្មេងៗទាំងអស់ត្រូវចេញទៅធ្វើការរែកដី កាត់ស្មៅ ឬធ្វើជីក្នុងនិងក្បែរសហករណ៍ ហើយត្រូវត្រលប់ទៅហូបអាហាររួមបន្តិចបន្តួចនៅក្នុងព្រះវិហារ។ សុខ ផេង អាយុ៥៦ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ផេង មានស្រុកកំណើតនៅស្រុកព្រៃកប្បាស។ ឪពុករបស់ផេង បានបាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់នៅបែកចាន មុនពេលខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង។ មុនពេលឪពុករបស់គាត់ស្លាប់ អង្គការបានបញ្ជូនឪពុករបស់ផេង...
ឡុង ប៉ិច៖ ក្នុងអាពតនឿយណាស់ គ្មានពេលទំនេរទេ
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំគឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែដោយសារតែគ្រួសាររបស់ខ្ញុំមានជីវភាពធូរធារកាលពីសង្គមចាស់ ទើបអង្គការជម្លៀសខ្ញុំ និងគ្រួសារឲ្យទៅធ្វើការងារឆ្ងាយៗគ្មានពេលសម្រាក និងហូបអាហារមិនបានគ្រប់គ្រាន់។ ឡុង ប៉ិច អាយុ៦៤ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ប៉ិច មានបងប្អូន៩នាក់ ហើយគាត់ត្រូវរស់នៅជាមួយបងតាំងពីក្មេង ព្រោះឪពុកម្ដាយរបស់គាត់បានស្លាប់នៅក្នុងសម័យ លន់ នល់។ ចូលដល់សម័យខ្មែរក្រហម ប៉ិច គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែដោយសារជីវភាពគ្រួសាររបស់គាត់ធូរធារទើបអង្គការមិនសូវទុកចិត្ត ហើយត្រូវបញ្ជូនឲ្យទៅធ្វើការងារធ្ងន់ៗ ហត់នឿយនៅទីកន្លែងឆ្ងាយៗ។...
ឡុង ម៉ម៖ ឲ្យតែប្រវត្តិរូបល្អ ទោះត្រចៀកថ្លង់ក៏អាចចូលបដិវត្តន៍
កូនស្រីរបស់ខ្ញុំមានអាយុតិច មាឌតូចស្គមស្គាំង និងត្រចៀកថ្លង់ ប៉ុន្តែអង្គការនៅតែទុកចិត្ត និងបញ្ជូនឲ្យទៅធ្វើការងារឆ្ងាយៗ ព្រោះគាត់មានប្រវត្តិរូបល្អ មិនមានបងប្អូនធ្វើការងារកាលពីសង្គមចាស់។ ចាប់តាំងពីកូនស្រីចេញទៅ ខ្ញុំមិនដែលបានជួបមុខ ឬដឹងដំណឹងគាត់បន្តទៀតទេ ប៉ុន្តែខ្ញុំនៅតែតាមសួររកគាត់ជាបន្តបន្ទាប់។ ឡុង ម៉ម[1] អាយុ៦៨ឆ្នាំ(២០០២) រស់នៅភូមិត្រពាំងត្បែក(បច្ចុប្បន្នឃើញមានតែឈ្មោះភូមិត្រពាំងត្របែក) ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ម៉ម គឺជាម្ដាយរបស់ឈ្មោះ ឡុច[2] បាត់ខ្លួនក្នុងសម័យខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវខ្លះៗរបស់ ឡុច មុនពេលអង្គការចាត់តាំងឲ្យចេញពីសហករណ៍។...
កែវ សុន៖ បាត់បង់ឪពុក និងកូន៦នាក់
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបាត់បង់ឪពុក និងកូន៦នាក់ ប៉ុន្តែមូលហេតុនៃការស្លាប់នេះ ខ្ញុំមិនបានដឹងទាល់តែសោះ ព្រោះអង្គការបានបំបែកខ្ញុំឲ្យទៅធ្វើការងារនិងមិនដែលឲ្យមកជួបគ្រួសារវិញទាល់តែសោះ។ បើតាមការគិត ឪពុករបស់ខ្ញុំស្លាប់ដោយសារអង្គការចាប់យកទៅសម្លាប់ព្រោះគាត់គឺជាអ្នកចេះដឹង ហើយកូនរបស់ខ្ញុំស្លាប់ដោយសារខ្វះខាតអាហារហូប និងឈឺគ្មានថ្នាំព្យាបាល។ កែវ សុន អាយុ៧៧ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សុន បានរៀបការនៅក្នុងសម័យសង្គមរាស្រ្ដនិយម។ ចូលដល់សម័យខ្មែរក្រហម សុន មានកូនជាច្រើននាក់ ហើយកូនរបស់គាត់បានចូលទៅធ្វើការងារក្នុងកងកុមារ និងរស់នៅក្នុងមណ្ឌល។ ចំណែក...
មុត មុំ៖ អង្គការសរសេរសំបុត្រឲ្យខ្ញុំ៦ដង ដើម្បីសាកល្បង
ខ្ញុំមិនចេះអក្សរទាល់តែសោះ ប៉ុន្តែអង្គការមិនជឿ និងបានផ្ញើសំបុត្រឲ្យខ្ញុំចំនួន៦ដង ដើម្បីសាកល្បងខ្ញុំនៅក្នុងកងចល័ត។ នៅពេលទទួលបានសំបុត្រ ខ្ញុំបានយកទៅឲ្យប្រធានកង និងអ្នកធ្វើការងារជាមួយគ្នាអាន ទើបអង្គការមិនបានចាប់ខ្ញុំយកទៅសម្លាប់ដូចប្ដីរបស់ខ្ញុំ។ មុត មុំ អាយុ៧០ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ មុំ ជម្លៀសចេញពីទីក្រុងភ្នំពេញទៅភូមិទួលទ្រា។ នៅពេលមកដល់សហករណ៍ ដំបូងឡើយអង្គការបានសួរនាំប្រវត្តិរូបគ្រួសារមុំ រួចបែងចែកឲ្យទៅធ្វើការងារផ្សេងគ្នា។ ចំពោះ មុំ ដែលមានកូនតូច...
នៅ ទឹម៖ ឆ្លៀតដាំដំឡូងទាំងយប់ ដើម្បីកុំឲ្យម្ដាយនិងកូនដាច់ពោះស្លាប់
នៅពេលថ្ងៃខ្ញុំត្រូវធ្វើការងារធ្ងន់ៗឲ្យគ្រប់តាមចំនួនអង្គការកំណត់ ប៉ុន្តែនៅពេលទៅដល់ផ្ទះពេលយប់ ខ្ញុំត្រូវឆ្លៀតដាំដំណាំនៅក្នុងផ្ទះបន្ថែមទៀត ដើម្បីឲ្យកូន និងម្ដាយរបស់ខ្ញុំមានអាហារហូបបន្ថែមទៀត។ នៅ ទឹម អាយុ៨១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ទឹមគឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែការរស់នៅរបស់គាត់គឺលំបាកខ្លាំង។ ជារៀងរាល់ថ្ងៃ ទឹម ត្រូវចូលទៅក្នុងកងចល័តឃុំ ដើម្បីធ្វើការងាររែកដីដំបូកយកទៅចាក់ក្នុងស្រែនៅភូមិប្រសៀត និងភូមិព្រៃល្វា, លើកទំនប់, ជីកប្រឡាយ, រែកដី ជីករណ្ដៅ និងធ្វើស្រែ...

