ឪពុកជាគិញវៀតណាម
(ព្រៃវែង)៖ នៅ ស៊ីន មានអាយុ៥៩ឆ្នាំ រស់នៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ សព្វថ្ងៃគាត់មានជំងឺ សន្លាក់ដៃ-ជើង និងស្ពោតឆ្អឹង ដែលបង្កឱ្យគាត់មានអាការឈឺចុកចាប់ជាប្រចាំ។ នៅឆ្នាំ១៩៧០ ឈានចូលដល់របប លន់ នល់ បន្ទាប់ពីមានការទម្លាក់គ្រាប់បែក ស៊ីន និងគ្រួសារបានរត់ភៀសខ្លួនចេញទៅកន្លែងមានសុវត្ថិភាព។ ស៊ីន និយាយថា ស្ថិតក្នុងពេលភៀសខ្លួន គាត់ជួបផលលំបាកជាច្រើន ព្រោះត្រូវចាកចេញពីផ្ទះសំបែង ដែលធ្លាប់ជាទីជម្រកដ៏កក់ក្ដៅ...
អណ្ដូងសាកសព
(កំពង់ចាម)៖ នួន ធីម អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ធីម មានឪពុកឈ្មោះ នួន និងម្ដាយឈ្មោះ ធួន។ ធីម បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានជម្លៀសឱ្យទៅធ្វើការនៅតំបន់អូរដា។ ទៅដល់ទីនោះ គាត់ទទួលបានការចាត់តាំងពីខ្មែរក្រហមឱ្យលើកប្រព័ន្ធភ្លឺស្រែ, ដកសំណាប, ស្ទូងស្រូវ, ជីកប្រឡាយ និងបំពេញការងារបន្ទាប់បន្សំជាច្រើនទៀត។...
រក្សាចំណងកណ្ដាប់
(ក្រចេះ)៖ ញាន នួន អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នួន មានទីកន្លែងកំណើតនៅក្នុងខេត្តតាកែវ ហើយគាត់បានផ្លាស់ប្ដូរទីលំនៅមកខេត្តក្រចេះ តាំងពីឆ្នាំ១៩៦៩មកម្ល៉េះ។ បច្ចុប្បន្ន នួន មានជំងឺសន្លាក់ដៃ-ជើង, ឈឺចង្កេះ និងងងឹតភ្នែក។ នៅក្នុងរបបខ្មែរក្រហម នួន ត្រូវបានអង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងកងចល័ត។ នៅពេលនោះគាត់ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ការងារដែល នួន...
ខោអាវខ្មៅដូចសត្វក្អែក
(ស្ទឹងត្រែង)៖ មើយ ថង អាយុ៧២ឆ្នាំ មានទីលំនៅ ភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ថង ឈឺសន្លាក់ដៃជើង ដោយអាការទាំងនេះចាប់ផ្ដើមឈឺខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានចូលគ្រប់គ្រង នៅក្នុងតំបន់ដែល ថង រស់នៅ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់ ត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយប្រជាជនណាដែលទទួលបានសម្លៀកបំពាក់ក្រៅពីពណ៌ខ្មៅ ត្រូវយកសម្លៀកបំពាក់ទាំងនោះទៅជ្រលក់ឱ្យទៅជាពណ៌ខ្មៅ។ ថង បាននិយាយថា...
ខុសសីលធម៌
(ក្រចេះ)៖ អំពើខុសសីលធម៌ តែងត្រូវប្រព្រឹត្តឡើងដោយកម្មាភិបាល, ប្រធានក្រុម និងប្រធានកង ដែលអាងអំណាចរបស់ខ្លួន ដោយបំពានលើកូនស្រី និងប្រពន្ធរបស់ប្រជាជន។ អ្នកដែលមានឋានៈទាំងនោះ មិនដែលខ្វល់ថាស្រ្តីនោះ ជាប្រពន្ធរបស់នរណាឡើយ ឱ្យតែមានចិត្តស្រឡាញ់ គឺត្រូវតែយកឱ្យបាន។ ម៉ៅ នឿន អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ នៅក្នុងតំបន់របស់ នឿន ដែលជាតំបន់ព្រៃ និងតំបន់ជាប់មាត់ទន្លេ...
ចង្អុលហើយត្រូវតែទទួល
(ព្រះវិហារ)៖ ញ៉ែម បានលើកឡើងថា៖ «អង្គការបានបង្ខំឱ្យខ្ញុំរៀបការជាមួយនឹងប្រពន្ធរបស់ខ្ញុំ។ គេ[អង្គការ] ចង្អុលហើយ យើងត្រូវតែទទួលទៅ ខ្លាចក្រែងបាត់ខ្លួនណ៎ា! តែបើថាឱ្យស្រឡាញ់ គឺអត់ស្រឡាញ់ទេ»។ ខិម ញ៉ែម អាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន៤នាក់ (ក្នុងនោះមានស្រីម្នាក់)។ ញ៉ែម បានរៀបរាប់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃដែល...
មីងទៅណាហ្នឹង?
(ក្រចេះ)៖ រ៉ាន់ បាននិយាយថា នៅក្នុងរបបខ្មែរក្រហម មានពេលមួយគាត់កំពុងតែធ្វើការជាមួយសមាជិកដទៃទៀត គាត់ក៏បានប្រទះឃើញម្ដាយមីងរបស់គាត់ជាមួយនឹងខោអាវមួយបង្វេច ដើរទៅជាមួយនឹងឈ្លបខ្មែរក្រហម។ រ៉ាន់ បានស្រែកសួរទៅកាន់ម្ដាយមីងរបស់គាត់ថា៖ “មីងទៅណាហ្នឹង?” ក្រោយពីឮបែបនោះ សមាជិកដែលធ្វើការជាមួយគាត់បានឃាត់ភ្លាមៗ ព្រោះដឹងថាម្ដាយមីងរបស់រ៉ាន់ ត្រូវខ្មែរក្រហមនាំយកទៅសម្លាប់ចោល ហើយមិនចង់ឱ្យ រ៉ាន់ ត្រូវចាប់យកទៅជាមួយដែរ។ គាត រ៉ាន់ អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន រ៉ាន់...
ថ្ងៃរៀបការ ជាថ្ងៃពិសេស
(ក្រចេះ)៖ “ថ្ងៃរៀបការ ជាថ្ងៃពិសេសជាងថ្ងៃធម្មតាសម្រាប់ខ្ញុំ ព្រោះខ្ញុំបានហូបបបរជាមួយសាច់មាន់” ហម រែម បានលើកឡើងដូច្នេះ។ ហម រែម អាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ តំបន់ដែល រែម រស់នៅត្រូវបានខ្មែរក្រហម ចូលគ្រប់គ្រង។ នៅអំឡុងពេលនោះ រែម បានសម្រេចចិត្តចូលធ្វើជាយោធាខ្មែរក្រហម។ ខ្មែរក្រហម បានបញ្ជូន រែម...
នៅក្នុងរបបខ្មែរក្រហម ខ្ញុំហូបតែបបរមិនដែលស្គាល់រសជាតិបាយ
(ក្រចេះ)៖ ជា សាវឿន អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។ បច្ចុប្បន្ន សាវឿន រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបប លន់ នល់ សាវឿន បានបួសរៀននៅក្នុងវត្តមួយកន្លែង ក្នុងខេត្តកណ្ដាល។ ក្រោយមក ដោយសារតែមានការទម្លាក់គ្រាប់បែក សាវឿន បានរត់ចេញពីវត្តទៅរកម្ដាយនៅផ្ទះ ហើយចាប់ពីពេលនោះមក...
ហែម ផា៖ ទុកបុរសធ្វើជី នារីធ្វើពូជ
ហែម ផា ហៅ ម៉ៅ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ផា រស់នៅ និងធ្វើការងារនៅតាកែវ។ ជីវភាពគ្រួសាររបស់គាត់នៅពេលនោះគឺធូរធារ ព្រោះប្ដីរបស់ផា គឺជាគ្រូពេទ្យ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀសប្រជាជនទាំងអស់ រួមទាំងគ្រួសាររបស់ផា ទៅតាមទីជនបទ។ នៅតាមផ្លូវធ្វើដំណើរ អង្គការបានចាប់ប្ដីរបស់ផា...
មួយជំនាន់នៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានការប៉ាន់ស្មានថា ប្រជាជនកម្ពុជាយ៉ាងហោចណាស់គឺ៥លាននាក់ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កើតមានឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ រយៈពេល៤៧ឆ្នាំក្រោយមក ស្ថិតនៅក្នុងជំនាន់នៃអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនកម្ពុជាទាំងអស់នេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារកម្ពុជាឡើងវិញពីគំនរផេះផង់ ពោលគឺការកសាងប្រទេសជាតិពីចំណុចទាបបំផុតឆ្ពោះទៅសម្រេចបានចំណុចមួយដែលកម្ពុជាអាចចូលរួមនៅក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏រីកលូតលាស់។ ប្រទេសកម្ពុជា សូមសម្ដែងសេចក្ដីដឹងគុណចំពោះមនុស្សមួយជំនាន់នេះដែលគឺជា “ជំនាន់ដ៏អស្ចារ្យបំផុត” បានកសាងប្រទេសជាតិឡើងវិញនិងបានបើកផ្លូវសម្រាប់អនាគតរបស់កម្ពុជា។ ...

