រស់ នាង៖ ភ្លក់លាមកឲ្យដឹងរសជាតិប្រៃ ឬសាប

រស់ នាង អាយុ៥៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នាង មានបងប្អូន៣នាក់ ហើយនៅក្នុងសម័យខ្មែរក្រហមប្អូនពៅរបស់គាត់ត្រូវទៅរស់នៅក្នុងមណ្ឌល ហើយប្អូនបន្ទាប់ធ្វើការងារក្នុងកងកុមារ។ នៅក្នុងកងកុមារ ប្អូនរបស់នាងមិនបានធ្វើការសកម្មដូចក្មេងដទៃទៀតទេ ហេតុនេះហើយបានជាប្រធានកងបង្អត់អាហារគាត់ជាច្រើនដង និងដេញឲ្យទៅដេកនៅលើរោងមាន់។ ពេលឃើញដូច្នេះ នាង បាននាំប្អូនទៅរស់នៅក្នុងមណ្ឌលកុមារវិញ ប៉ុន្តែប្អូនរបស់គាត់ចេះតែរត់។ នាង បានឲ្យដឹងថា នៅកន្លែងដែលកងកុមារស្នាក់នៅ គឺមានសត្វសង្កើចធំៗជាច្រើន ខាំកុមារពេលសម្រាកនៅពេលយប់។ នៅក្នុងកងកុមារ...

ការទាមទាររកអធិបតេយ្យភាព និងយុត្តិធម៌របស់កម្ពុជា

ប្រទេសកម្ពុជាគឺជាប្រទេសតូចមួយដែលមានស្មារតីយ៉ាងក្លៀវក្លា ធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់បង្កឡើងដោយសង្គ្រាម ភាពចលាចលផ្ទៃក្នុង និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលបានឆក់យកជីវិតមនុស្សអស់រាប់លាននាក់។ នៅក្នុងរយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការស្តារប្រទេសជាតិឡើងវិញយ៉ាងត្រដាបត្រដួស តាមរយៈការកសាងសន្តិភាពជាបណ្តើរៗ និងបណ្ដុះក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ។ ទោះបីជាកម្ពុជាខិតខំស្រវាស្រទេញសម្រេចបាននូវសមិទ្ធផលទាំងនេះយ៉ាងណាក្តី ការគំរាមកំហែងពីជម្លោះនានា នៅតែបន្តយាយីមកលើជាតិមាតុភូមិកម្ពុជានៃយើង។ តើប្រជាជាតិកម្ពុជារបស់យើងត្រូវបន្តទទួលរងប្រទូសរ៉ាយ និងអសន្តិសុខរហូតដល់ពេលណា? តើពេលណាទើបកម្ពុជាអាចស្គាល់សន្តិភាព និងស្ថិរភាពយូរអង្វែង? ប្រវត្តិសាស្ត្ររបស់យើងមិនត្រឹមតែបានដិតដាមដោយជម្លោះផ្ទៃក្នុងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយការឈ្លានពានម្តងហើយម្តងទៀតពីសំណាក់ប្រទេសជិតខាងដែលយើងធ្លាប់ហៅថា «ភឿន»។ ជម្លោះព្រំដែនបច្ចុប្បន្នជាមួយប្រទេសថៃ មិនមែនជាជម្លោះកើតឡើងថ្មីៗនោះទេ ដើមចមនៃជម្លោះនេះ យ៉ាងហោចណាស់បានកើតមានតាំងពីឆ្នាំ១៩៤៦មកម្ល៉េះ គឺនៅពេលដែលប្រទេសថៃត្រូវប្រគល់អតីតទឹកដីមួយផ្នែករបស់កម្ពុជាដែលខ្លួនធ្លាប់កាន់កាប់ដោយខុសច្បាប់...

ព្រាប មួយ៖ ចេះលួចលាក់អាហារទើបមិនអត់ឃ្លាន

ព្រាប មួយ អាយុ៦៧ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មួយ មានកូន៣នាក់ ហើយក្នុងនោះមានម្នាក់ស្លាប់ដោយសារជំងឺ។ គ្រួសាររបស់មួយ មិនបានរស់នៅជុំគ្នានោះទេ ដោយសារអង្គការបញ្ជូនប្ដីរបស់គាត់ឲ្យទៅធ្វើការងារនៅក្នុងកងចល័តឆ្ងាយពីសហករណ៍ ហើយមួយ ធ្វើការងារក្នុងកងចល័តជាមួយក្រុមម៉ែៗ និងកូនរស់នៅក្នុងកងកុមារ។ នៅក្នុងកងចល័ត មួយ ត្រូវចេញទៅធ្វើការងារលើកភ្លឺស្រែ, ជីកព្រែក, លើកប្រឡាយ និងធ្វើស្រែទៅតាមរដូវកាល។ ជារៀងរាល់ថ្ងៃ មួយ...

កែន រ៉ិត៖ សោកស្ដាយដែលមិនបានយកកូនទៅព្យាបាលឲ្យទាន់ពេលវេលា

កែន រ៉ិត អាយុ៦៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ កាលពីសង្គមចាស់ ​ជីវភាពគ្រួសាររបស់រ៉ិត មានជីវភាពធូរធារ និងមានការហូបចុកគ្រប់គ្រាន់។ ដោយសារតែជីវភាពល្អប្រសើរពីសង្គមចាស់ បានធ្វើឲ្យស្ថានភាពគ្រួសាររបស់រ៉ិត នៅក្នុងរបបខ្មែរក្រហម ជួបប្រទះនូវទុក្ខវេទនាជាខ្លាំង ដោយត្រូវប្រឈមនឹងការខ្វះខាត, បែកបាក់គ្រួសារ, ធ្វើការងារហួសកម្លាំង និងរស់នៅដោយមានភាពភ័យខ្លាចអង្គការយកទៅសម្លាប់ចោល។ អង្គការបានចាត់ទុកគ្រួសាររបស់រ៉ិត ជាប្រជាជនមិនពេញសិទ្ធ រស់នៅដោយមិនមានសិទ្ធសេរីភាព។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ រ៉ិត...

ឆេង សាន់៖ បញ្ជូនទៅអប់រំ ព្រោះមានបងប្អូនជាអតីតទាហាន លន់ នល់

ឆេង សាន់ អាយុ៦៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សាន់ មានស្រុកកំណើតនៅភូមិច្បារមន ឃុំកុមារជា ស្រុកបាទី ខេត្តតាកែវ។ កាលពីកុមារ សាន់ បានរៀនបន្តិចបន្តួចនៅក្នុងសាលារៀន និងចេះសរសេរស្រៈ និងព្យញ្ជនៈ។ នៅក្នុងសម័យខ្មែរក្រហម សាន់ មិនបានរស់នៅជាមួយម្ដាយឪពុកនោះទេ អង្គការបានបញ្ជូនគាត់ទៅរស់នៅក្នុងកងចល័តនារី និងធ្វើការងារជីកព្រែក លើកប្រឡាយ ជាមួយមិត្តនារីផ្សេងទៀត។ ក្រោយមក...

ភស្តុតាងនៅអំឡុងពេលឈ្លានពានរបស់ថៃ ឆ្នាំ២០២៥

ខ្ញុំសង្ឃឹមថាក្រសួងការពារជាតិ នឹងប្រមែប្រមូលរាល់ភស្តុតាងកាលៈទេសៈនានា ដែលអាចធ្វើទៅបានដោយការធ្វើបែបនេះមិនមែនត្រឹមតែស្របទៅតាមច្បាប់ប៉ុណ្ណោះទេ ថែមទាំងដើម្បីបុព្វហេតុគោលនយោបាយក្នុងការធានាបាននូវការពិត អំពីអ្វីដែលបានកើតមានឡើង និងកំពុងតែកើតមាននៅតាមព្រំដែន ធានាថាភស្តុតាងទាំងនោះ មិនត្រូវបានបំភ្លៃ សាបរលាប ឬលុបបំបាត់ ដោយភាគីណាមួយតាមរយៈសកម្មភាពខុសច្បាប់។ ការប្រមែប្រមូលភស្តុតាង គឺមានវិសាលភាពលើសពីការសម្ភាសន៍ប្រជាជន និងការចងក្រងឯកសារភស្តុតាង។ ការប្រមែប្រមូលភស្តុតាង រួមបញ្ចូលទាំងការអភិរក្សទីតាំងឧក្រិដ្ឋកម្មនិងទីតាំងដែលរងផលប៉ះពាល់ពីសកម្មភាពខុសច្បាប់។ ទីតាំងជាក់លាក់មួយចំនួននៅក្នុងខេត្តព្រះវិហារ(ដូចជាតំបន់ប្រវត្តិសាស្ត្រយោធាជាដើម) ផ្តល់ឱកាសដល់រាជរដ្ឋាភិបាល ក្នុងការកែប្រែទីតាំងទាំងនេះឱ្យទៅជា មជ្ឈមណ្ឌលសន្តិភាពព្រះវិហារ ឬ បូជនីយដ្ឋានរំឭក។ មជ្ឈមណ្ឌលសន្ដិភាព ឬ បូជនីយដ្ឋាននេះ...

សេចក្តីប្រកាសថា ជំទាវទី១ របស់កម្ពុជា បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត បានទទួលពានរង្វាន់ ២០២៥ ពានរង្វាន់ញញឹមអាស៊ី

សេចក្តីប្រកាសថា ជំទាវទី១ របស់កម្ពុជា បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត បានទទួលពានរង្វាន់ ២០២៥ ពានរង្វាន់ញញឹមអាស៊ី ដូចដែលទស្សនវិទូសូក្រាតបានយល់ឃើញថា “សម្រស់ពិតគឺមិនអាចប្រែប្រួលបាន និងអស់កល្បជានិច្ច រស់នៅក្នុងអាណាចក្រនៃទម្រង់ ឬគំនិត ជាជាងរូបរាងកាយ”។ ទស្សនវិជ្ជារបស់លោកណែនាំថា “សម្រស់ ក្នុងបេះដូងរបស់ស្ត្រី ដែលបង្ហាញឱ្យឃើញតាមរយៈគុណធម៌ និងប្រាជ្ញារបស់នាង គឺមានសារៈសំខាន់ និងយូរអង្វែងជាងរូបរាងកាយរបស់នាងទៅទៀត”។ ក្របខណ្ឌទស្សនវិជ្ជានេះផ្តល់នូវកញ្ចក់ដ៏គួរឱ្យទាក់ទាញមួយ...

ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណា?

ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណា? ខ្ញុំបានធ្វើបទសម្ភាសន៍ជាមួយ អ្នកមីង នួន អូន តាមទូរសព្ទរយៈពេលកន្លះម៉ោង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អំពីហេតុការណ៍ដែលទាហានថៃបានបង្ខំឲ្យគាត់ចាកចេញពីផ្ទះ ដើម្បីព័ទ្ធបន្លាលួសយកផ្ទះរបស់គាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះគឺជាការរៀបរាប់របស់គាត់៖ ខ្ញុំឈ្មោះ នួន អូន អាយុ៦២ឆ្នាំ ស្វាមីឈ្មោះ តាំង នី អាយុ៦១ឆ្នាំ។...

Solverwp- WordPress Theme and Plugin