ម៉ក កង៖ មានទោសព្រោះលួចលាក់អាហារទុកឲ្យកូន

ម៉ក កង អាយុ៧១ឆ្នាំ រស់នៅភូមិក្រញូង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ កង បានឃើញទាហានចុះពីលើយន្តហោះ រួចចូលទៅក្នុងភូមិរបស់គាត់រស់នៅ ប៉ុន្តែ កង មិនបានដឹងច្បាស់ថាទាហាននោះធ្វើការងារឲ្យខាងណានោះទេ។ នៅឆ្នាំ១៩៧២ នៅក្នុងភូមិរបស់ កង រស់នៅចាប់ផ្ដើមមានយន្តហោះទម្លាក់គ្រាប់បែក បេ៥២ និងធ្វើឲ្យមានមនុស្សរបួសនិងស្លាប់ជាច្រើននាក់។ កង ចងចាំថា នៅយប់មួយ...

“ការផ្លាស់ប្តូរកងទ័ពភូមិន្ទថៃ៖ កម្ពុជាអាចនឹង «តក់ស្លុត» ចំពោះមេបញ្ជាការថ្មីរបស់ថៃ កងទ័ពទី១ និងកងទ័ពទី២?”

សារព័ត៌មានខ្មែរថាមស៍ (តាំង រីនិត្យ)៖ តើលោកមានការយល់ឃើញយ៉ាងដូចម្តេច ចំពោះការលើកឡើងរបស់កាសែត ដឺណេស៊ិន ដែលថា “ការផ្លាស់ប្តូរកងទ័ពភូមិន្ទថៃ៖ កម្ពុជាអាចនឹង «តក់ស្លុត» ចំពោះមេបញ្ជាការថ្មីរបស់ថៃ កងទ័ពទី១ និងកងទ័ពទី២?” ឆាំង យុ៖ យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនពឹងផ្អែក ឬត្រូវបានបង្កើតឡើងដោយផ្អែកលើការដឹកនាំរបស់ឧត្តមសេនីយ៍តែមួយរូប ឬឧត្តមសេនីយ៍ច្រើនរូបនោះទេ។ ការអះអាងផ្ទុយពីនេះ គឺបង្ហាញពីភាពទន់ខ្សោយនៅក្នុងស្ថាប័នយោធានោះ។ យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនស្ថិតនៅលើបុគ្គលិកលក្ខណៈរបស់ឧត្តមសេនីយ៍ដែលដឹកនាំយោធានោះទេ...

រំឭកមួយសម្រាប់ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាង របស់ថៃ និងរដ្ឋមន្ត្រីការបរទេសថៃ​សីហស័ក្ដិ​ពួង​កេត​កែវ

ដោយ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅពេលថ្មីៗនេះ អ្នកវិភាគវិស័យយោធាម្នាក់បានលើកឡើងនូវចំណុចដ៏ល្អមួយថា កងទ័ពថៃកំពុងអនុវត្តបែបយុទ្ធសាស្ត្រមួយហៅថា «ការបង្កហេតុជាយុទ្ធសាស្ត្រ» នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។ តាមខ្លឹមសារសំខាន់ យុទ្ធសាស្ត្រនេះផ្តោតលើគោលដៅនៃការបង្វែរប្រធានបទ និងទាមទារ «ភាពរងគ្រោះ» តាមរយៈការគំរាមកំហែង ការវាយប្រហារ និងសកម្មភាពផ្សេងទៀតដែលត្រូវបានសម្របសម្រួលយ៉ាងល្អិតល្អន់ ដើម្បីបង្កហេតុឱ្យកម្ពុជាធ្វើការវាយប្រហារជាមុន។ ខ្ញុំយល់ស្របនឹងការវាយតម្លៃនេះ និងការណែនាំថា កម្ពុជាមិនត្រូវធ្លាក់ចូលទៅក្នុងអន្ទាក់នៃសង្គ្រាមរបស់ថៃនោះទេ។ កម្ពុជាមានជំហរខ្ពស់ជាង។...

កម្ពុជា និងថៃ ចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៅសម័យប្រជុំលើកទី៨០ របស់មហាសន្និបាតអង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ គឺជាវេទិកាសម្រាប់ការធានាសន្តិសុខពិភពលោក។ វាអាចជាវេទិកាដ៏សំខាន់មួយនៅពេលខ្លះ សម្រាប់ការធានាសន្តិសុខក្នុងតំបន់ ឬសូម្បីតែនៅក្នុងមូលដ្ឋានផ្ទាល់ ប៉ុន្តែគឺនៅពេលដែល កាលៈទេសៈនោះសមស្របតែប៉ុណ្ណោះ។ ប្រទេសទាំងពីរ (កម្ពុជានិងថៃ) ស្ថិតនៅឆ្ងាយពីគ្នាក្នុងការដោះស្រាយជម្លោះ ប៉ុន្តែមិនមែនដោយសារភាគីទាំងពីរមិនមានចំណាប់អារម្មណ៍លើសន្តិភាពនោះទេ ប៉ុន្តែគឺដោយសារភាគីទាំងពីរនៅឆ្ងាយពីគ្នាក្នុងទស្សនៈប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រវត្តិសាស្ត្រគឺជាការចាប់ផ្តើម និងបញ្ចប់នៃជម្លោះជាច្រើន ព្រោះថានៅពេលដែលភាគីទាំងពីរអាចព្រមព្រៀងគ្នាលើអតីតកាលបាន ការខ្វែងគំនិតគ្នានាពេលបច្ចុប្បន្ន និងអនាគត នឹងក្លាយទៅជាការចរចា។ ជម្លោះឥឡូវនេះបង្ហាញពីឫសគល់នៃប្រវត្តិសាស្រ្ត ត្រឡប់ទៅអតីតកាលជាច្រើនទសវត្សរ៍ និងសតវត្សរ៍កន្លងមកហើយ និងយើងមិនគួរព្រងើយកន្តើយចំពោះសាវតារប្រវត្តិសាស្ត្រ និងស្ថានភាពនៃជម្លោះដែលតំណាងទាំងពីររបស់ប្រទេសកម្ពុជា និងថៃ នៅឯអង្គការសហប្រជាជាតិបានយោងបរិបទទាំងនេះនៅក្នុងសុន្ទរកថារបស់គេរៀងៗខ្លួន។...

ខ្មែរក្រហមហៅទៅកាប់ព្រៃ

ថោង ព្រុំ ភេទប្រុស មានភូមិកំណើតនៅភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានបងប្អូនប្រាំនាក់ ដោយទី១ ឈ្មោះ ថោង ផន, ទី២ ថោង ថឺន, ទី៣ ថោង ធួក, ទី៤ ថោង ព្រុំ និងទី៥ ថោង ប៉ូយ។[1] តាមរយៈការសម្ភាសជាមួយប្អូនស្រីរបស់គាត់...

ការលះបង់របស់វីរកងទ័ពកម្ពុជា

នៅពេលដែលមន្រ្តីរាជការ កម្មករ កសិករ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈកំពុងរីករាយនឹងថ្ងៃឈប់សម្រាកក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ  និងបានជួបជុំក្រុមគ្រួសារ ធ្វើពិធីជប់លៀង រាំលេងសប្បាយ និងដើរកម្សាន្ត ប៉ុន្តែ វីរកងទ័ពកម្ពុជាដែលកំពុងការពារតាមព្រំដែន មានភាពខុសប្លែកពីប្រជាជនកម្ពុជាទូទៅទាំងស្រុង។ វីរកងទ័ពការពារព្រំដែនត្រូវបន្តឈរជើងប្រចាំការទាំងយប់ទាំងថ្ងៃ នៅតាមតំបន់ព្រំដែន។ វីរកងទ័ពបានលះបង់ពេលវេលាដ៏មានតម្លៃបំផុតរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី, សន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេស។ ការលះបង់របស់វីរកងទ័ពនេះ មិនមែនជារឿងងាយស្រួលឡើយ។ វីរកងទ័ពត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រលាញ់ និងប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ប្រភេទ ដូចជាការប៉ះទង្គិចជាមួយទាហានសៀម, ការលបលួចចូលទឹកដីដោយខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិជាដើម។ ជាក់ស្ដែង...

ម៉ាន់ អឿន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ម៉ាន់ អឿន អាយុ ៧០ឆ្នាំ[1] កើត និងរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់    ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ហុង និងមានកូនប្រុសស្រីចំនួន ៣នាក់(ស្រី២ និងប្រុសម្នាក់)។ ឪពុកខ្ញុំឈ្មោះ ម៉ាន់ និងម្ដាយឈ្មោះ ណុន បងប្អូនចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់។ កាលពីនៅវ័យក្មេង ខ្ញុំបានរៀនសូត្រតិចតួច។...

ខៀវ សាគួរ៖ អតីតនិស្សិតផ្នែកសេដ្ឋកិច្ច នៅប្រទេសជប៉ុន

ខៀវ សាគួរ អាយុ៣២ឆ្នាំ (១៩៧៧) កើតនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៥ និងមានទីកន្លែងកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ សាគួរ មានឪពុកឈ្មោះ ខៀវ ភុំ (ស្លាប់) ម្ដាយឈ្មោះ ជុក យោត (ស្លាប់)[1] និងមានបងប្អូនចំនួន៦នាក់ (ស្រី៤នាក់)[2]។ នៅឆ្នាំ១៩៦៣ សាគួរ បានបន្តការសិក្សាថ្នាក់វិទ្យាល័យនៅទីក្រុងភ្នំពេញ...

Solverwp- WordPress Theme and Plugin