ពុំ្រ រុង៖ ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ នៅកំពង់ស្វាយ

(កំពត)៖ ពុំ្រ រុង ភេទស្រី មានអាយុ ៦៣ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ រុង មានឪពុកឈ្មោះ ផែន, ម្ដាយឈ្មោះ ចាប និងមានបងប្អូនប្រាំពីរនាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ រុង បានឈប់រៀនត្រឹមថា្នក់ទី២ (សង្គមចាស់) នៅសាលាវត្តព្រៃត្រសក់។ នៅក្នុងភូមិ ក៏មានវត្តមានកងទ័ពវៀតណាមខាងត្បូង និងការទម្លាក់គ្រាប់បែកដែរ។...

«កិច្ចព្រមព្រៀងទីក្រុងកូឡាឡំពួរ» សម្រាប់ទីក្រុងភ្នំពេញ និងទីក្រុងបាងកក

គ្រាន់តែក្រឡេកមើលពីរបៀបដែលប្រទេសថៃបានព្យាយាមធ្វើសកម្មភាពយុទ្ធសាស្ត្របែបណានៅតាមព្រំដែន គឺគេអាចចាត់ទុកថាជា «ជម្លោះតំបន់ប្រផេះ»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ស្គាល់ជម្លោះប្រភេទនេះនៅប្រទេសអ៊ុយក្រែន ដូច្នេះគេអាចសន្និដ្ឋានបានថាលោកនឹងបង្កើនសម្ពាធយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាថាភាគីទាំងពីរដោះស្រាយជម្លោះតាមសន្តិវិធី។ សម្រាប់ប្រទេសកម្ពុជា វាជាការល្អ បេីសិនសមាជិករាជរដ្ឋាភិបាលស្រាវជ្រាវអំពីជម្លោះ និងយុទ្ធសាស្ត្រដែលត្រូវបានប្រើប្រាស់ដើម្បីកសាងសន្ទុះឆ្ពោះទៅរកសន្តិភាពនៅប្រទេសអ៊ុយក្រែន។ ទោះបីជាកាលៈទេសៈមិនដូចគ្នាក៏ដោយ ប៉ុន្តែវាមានមេរៀនជាច្រើនដែលបានរៀន និងការយល់ដឹងស៊ីជម្រៅពីជម្លោះនេះ គឺអាចមានប្រយោជន៍ដល់ជម្លោះព្រំដែនរបស់ប្រទេសកម្ពុជាជាមួយថៃ។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកសារយោង៖...

វប្បធម៌ត្លុកកំប្លែង និងគោលនយោបាយមុខពីររបស់ថៃ

ដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ការប្រើសំឡេងរំខានដោយយោធាថៃ គឺជាការបំភិតបំភ័យផ្លូវចិត្ត និងយាយីលើជនស៊ីវិលកម្ពុជា កំពុងរស់នៅតាមព្រំដែន ដែលនេះគឺមិនមែនជាសញ្ញាយុទ្ធសាស្ត្រយោធាប្រកបដោយភាពច្នៃប្រឌិតនោះទេ ប៉ុន្តែជាការបង្ហាញអំពីភាពក្មេងខ្ចីរបស់យោធាថៃក្នុងការគោរពច្បាប់ និងដំណើរការសន្តិភាព។ លក្ខណៈសម្គាល់យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំ គឺការប្រកាន់ខ្ជាប់នូវវិន័យ តម្លៃជាយោធា និងការគោរពនីតិរដ្ឋ។ រចនាសម្ព័ន្ធយោធាណា ដែលយាយីលើជនស៊ីវិលស្លូតត្រង់ គឺមិនបានអនុវត្តទៅតាមស្ដង់ដាយោធាលំដាប់ពិភពលោកនោះទេ។ ពោលគឺយោធាទាំងនោះ កំពុងទទួលយកអត្តចរិត...

នាយករដ្ឋមន្ត្រីថៃថ្មី អនុទិន ឆានវីរកូល

  ដោយ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដែលបានផ្ដល់នូវទិដ្ឋភាព និងការរំខានរហូតមកដល់នេះ ស្តីពីទស្សនរបស់រដ្ឋាភិបាលថៃ ចំពោះដំណើរការស្វែងរកសន្តិភាពបច្ចុប្បន្ន រវាងថៃ-កម្ពុជា និងតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការសម្រេចបានសន្តិភាពនៅក្នុងតំបន់។ មុនដំបូង នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល ស្នើលក្ខខណ្ឌដែលមិនច្បាស់លាស់សម្រាប់ការចរចាសន្តិភាព ឬការសម្រេចបាននូវសន្តិភាពពិតប្រាកដ...

កង សុំ ប្រចាំការនៅកោះក្រចកសេះ

នៅឆ្នាំ១៩៧៥ កង សុំ បានទៅប្រចាំការនៅកោះក្រចកសេះ។ ខាងក្រោមនេះជាសាច់រឿងរបស់ កង សុំ៖ ខ្ញុំឈ្មោះ កង សុំ[1] ភេទប្រុស អាយុ៦៥ឆ្នាំ (ឆ្នាំរោង) មានទីកន្លែងកំណើតនៅក្នុងភូមិស្ដុក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃរស់នៅក្នុងភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ខ្ញុំមានប្រពន្ធឈ្មោះ ឈើន រឿង អាយុ៥៧ឆ្នាំ...

ទឹម ឃាន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅរបបខ្មែរក្រហម

ឈ្មោះ ទឹម ឃាន អាយុ ៦៤ឆ្នាំ[1]  កើត និងរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង     ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ថា  និងមានកូនចំនួន៥នាក់ (ស្រី២និងប្រុស៣)។ ឪពុកខ្ញុំឈ្មោះ ទឹម និងម្ដាយឈ្មោះ ហៀង មានបងប្អូនប្រុសស្រីចំនួន១២នាក់  សព្វថ្ងៃនៅរស់ចំនួន៨នាក់។ កាលពីនៅវ័យ​កុមារខ្ញុំរៀនសូត្របានតិចតួច។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...

ហួន ឆេង អៀង រំឭកពីបទពិសោធន៍ឆ្លងកាត់សម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ហួន ឆេងអៀង[1] ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ខ្ញុំមានស្វាមីឈ្មោះ ហួង​ រុន អាយុ៧៨ឆ្នាំ។ ខ្ញុំមានកូនទាំងអស់ ចំនួន៥នាក់ (ស្រី៣នាក់)។ សព្វថ្ងៃខ្ញុំនៅផ្ទះតែ២នាក់ប្តីប្រពន្ធទេ ហើយខ្ញុំទាំង២នាក់ ជាគ្រូបង្រៀនចូលនិវត្តន៍ដូចគ្នា។ កាលពីមុន ខ្ញុំធ្លាប់បង្រៀននៅវិទ្យាល័យកំពង់កន្ទួត។ បន្ទាប់ពីខ្ញុំបានចូលនិវត្តន៍ ខ្ញុំបានបង្រៀនគណិតវិទ្យាដល់ចៅៗរបស់ខ្ញុំចំនួន៤នាក់ ដូច្នេះ ក្នុងមួយថ្ងៃ...

កែប តូច ៖ កុមារលះបង់នៅក្នុងសម័យខ្មែរក្រហម

ខ្ញុំ​ឈ្មោះ កែប តូច[1]  បច្ចុប្បន្ន​អាយុ ៦៣ ឆ្នាំ ជា​ស្ត្រី​ម្នាក់​ដែល​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​ក្នុង​ជីវិត។ ខ្ញុំ​ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន៧ នាក់ (ស្រី ៥ ប្រុស ២) ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ។ ឪពុក​ខ្ញុំ​ឈ្មោះ កែប ឆន និង​ម្ដាយ​ខ្ញុំ​ឈ្មោះ ភី (គាត់​បាន​ចែកឋាន​ទៅ​ហើយ)។ ខ្ញុំ​មាន​ស្វាមី​ឈ្មោះ ដាំ វ៉ាន់ឃុត (គាត់​ក៏​ស្លាប់​ដែរ) ហើយ​យើង​មាន​កូន...

Solverwp- WordPress Theme and Plugin