ហាន សុខន មេឃុំអរបួនលើផ្តល់បទសំភាសន៍ពាក់ព័ន្ធនឹងការពិនិត្យសុខភាព

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១៩១នាក់ រស់នៅឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការចងចាំ​ជនជាតិភាគតិច​ខេត្តមណ្ឌលគិរី និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ខេវីត្បូងឃ្មុំ បានរៀបចំវេទិកាពិនិត្យសុខភាព និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា១៩១នាក់ ដែលរស់នៅប្រមាណជាប្រាំមួយឃុំ នៅក្នុងនោះមាន ឃុំអបួនលើ ឃុំសុខសាន្ត ឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំណងឃីលិក និងឃុំរយ៉ ដែលស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។...

ការពិនិត្យសុខភាពបឋមនៅខេត្តមណ្ឌលគិរី

  មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១៩១នាក់ រស់នៅឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការចងចាំ​ជនជាតិភាគតិច​ខេត្តមណ្ឌលគិរី និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ខេវីត្បូងឃ្មុំ បានរៀបចំវេទិកាពិនិត្យសុខភាព និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា១៩១នាក់ ដែលរស់នៅប្រមាណជាប្រាំមួយឃុំ នៅក្នុងនោះមាន ឃុំអបួនលើ ឃុំសុខសាន្ត ឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំណងឃីលិក និងឃុំរយ៉ ដែលស្ថិតនៅក្នុងស្រុកកោះញែក...

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំសិក្ខាសាលាស្ដីអំពី ហ្សែន និងជំងឺមហារីក ដល់និស្សិតផ្នែកវេជ្ជសាស្រ្ត​សុខាភិបាល

(ភ្នំពេញ)៖ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្ដីអំពី ហ្សែន និងជំងឺមហារីក សម្រាប់និស្សិតផ្នែកវេជ្ជសាស្រ្ត​នៅកម្ពុជា។ សិក្ខាសាលានេះគឺជាសិក្ខាសាលាអំពីសុខភាពលើកទី ៥ ដែលមជ្ឈមណ្ឌលឯកសារបានរៀបចំ ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់សាស្រ្ដាចារ្យមកពីប្រទេសថៃអំពីប្រធានបទជំងឺតំណរពូជ ផ្ដោតសំខាន់លើជំងឺមហារីក ដែលបច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ និស្សិតពេទ្យប្រមាណ ៦០ នាក់ មកពី សាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញបានចូលរួមក្នុងសិក្ខាសាលាដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ កន្លងទៅនៅរាជធានីភ្នំពេញ។ លោកសាស្រ្តាចារ្យ ម៉ាណុប ភិធុផាកន ដែលបច្ចុប្បន្នធ្វើការនៅនាយកដ្ឋានវេជ្ជសាស្រ្តសិរិរាច...

ស្រឡាញ់ចប និង បង្គីខ្លាំងណាស់

(សៀមរាប) ៖ ឈឺន ហឿយ មានអាយុ៦៣ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៧៥ ហឿយ មានអាយុ១៥ឆ្នាំ និងបានធ្វើការនៅក្នុងកងទ័ពចល័ត។ ការហូបចុកវិញគឺពេលខ្លះមានអាហារ និងពេលខ្លះមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។ នៅពេល ហឿយ ឃ្លានម្តងៗ គាត់បានយកកំពីងចេកមកបរិភោគដើម្បីបំពេញក្រពះ។ សម្រាប់ការងារពលកម្ម ហឿយ ត្រូវរែកដីដើម្បីលើកទំនប់ដែលសព្វថ្ងៃស្គាល់ថាទំនប់ក្រពើប្រាំ។ ទាហានខ្មែរក្រហមបានវាស់ដីឲ្យម្នាក់៣ម៉ែត្រ៤ជ្រុងក្នុងមួយថ្ងៃ។ បើសិនជានរណាម្នាក់មិនរែកដីអស់ នឹងមិនត្រូវបានសម្រាកនោះទេ។...

ប្រលឹមឡើងឃើញតែអណ្ដែតមនុស្ស

ក្រចេះ ៖ អ្នករស់រានមាន​ជីវិតពីរបបខ្មែរក្រហម​មក​ពី​ខេត្ត​ក្រចេះ​បាន​ប្រាប់​អំពី​ការចងចាំមួយដែល​ខ្លួនចាំមិនភ្លេច​ថា ព្រឹកឡើង​ឃើញ​សាក​សព​អណ្ដែត ចំនួន​មួយឬ​​ពីរសាកសព​​ ​អំឡុង​ឆ្នាំ ១៩៧៨។ លាន គឹម​ហេន មានអាយុ ៧២ឆ្នាំ​ រស់នៅ​ភូមិ​ដូនជ្រាំ ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ។ កាល​ពី​សម័យ​ខ្មែរក្រហម​ គឹម​ហេន មាន​អាយុប្រហែល​ ៣០ឆ្នាំ និង​ទើបតែ​សម្រាល​កូន​ទី ៤ របស់ខ្លួន ដូច្នេះ​ខ្មែរក្រហម​បាន​ប្រើ​ឲ្យ​​នៅចាំ​សំនាប​ និង​ត្បាញ​​ក្រមា និង​ភួយនៅ​វិហារ​ចាម​...

ជីវិតរបស់ សួន សិ នៅក្នុងរបបខ្មែរក្រហម

(សៀមរាប) ៖ សួន​ សិ​ មានអាយុ៦១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សិ មានបងប្អូនទាំងអស់ប្រាំបីនាក់ ប៉ុន្ដែបួននាក់ត្រូវបានបាត់ជីវិត។​ នៅក្នុងឆ្នាំ១៩៧០ សិ និងសមាជិកគ្រួសារផ្សេងទៀតបានជម្លៀសចេញទៅ តំបន់ភ្នំគូលែនព្រោះមានការទម្លាក់គ្រាប់បែកច្រើនពេក។ សិ បានរៀបរាប់ថា ប្រជាជនមួយចំនួនបានស្លាប់និងរបួសដោយសារតែរត់គេចពីគ្រាប់ផ្លោងមិនទាន់។ ​សិ ជាប្រជានជនចាស់នៅក្នុងរបបខ្មែរក្រហម។ គាត់​ ត្រូវបានអង្គការចាត់ឲ្យទៅនៅក្នុងកងនារីនៅឯស្រុកដំដែក។​ ការងាររបស់ សិ...

Solverwp- WordPress Theme and Plugin