ចូលបម្រើកងទ័ពយ៉ាងស្ងាត់ៗ ដោយសារអត់ឃ្លានខ្លាំងពេក
អ៊ុន ហយ ភេទប្រុស អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រែកពារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ហយ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខាងក្រោមនេះគឺជាចាស់រឿងរបស់ ហយ៖ ៖ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។ ឳពុកម្តាយរបស់ខ្ញុំមានមុខរបរជាកសិករ។ ខ្ញុំមិនបានរៀនសូត្រនោះទេកាលពីកុមារភាព ដោយសារជីវភាពគ្រួសារមានការលំបាកពេក។ នៅពេលខ្ញុំធំដឹងក្ដីបន្ដិច ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យចូលកងចល័តលើកភ្លឺស្រែ និងជីកប្រឡាយ។ ខ្ញុំបានធ្វើការនៅភូមិថ្នល់ទទឹង...
ខ្ញុំត្រូវរបួសចំត្រង់ពោះ និងក្រលៀន
ប៉ុន ខេម ភេទ ប្រុស អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ខេម រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខេម និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាកម្មករលីសែងគ្រឿងដែក។ គ្រួសារខ្ញុំ មិនមានមុខរបរធំដុំអ្វីនោះទេ។ ក្រៅពីការងារទាំងអស់នេះ...
ខ្ញុំត្រូវអម្បែងគ្រាប់ហោះមកលើស្លឹកត្រចៀក និងធ្លាយដល់ថ្គាម
ជូ នូ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុង ភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន នូ រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នូ បាននិយាយថា ៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ នៅជំនាន់នោះ គ្រួសារខ្ញុំមានជីវភាពខ្វះខាតណាស់ ហើយខ្ញុំជាកូនកំព្រារស់នៅជាមួយម្ដាយចុង។ កាលពីវ័យកុមារ ខ្ញុំរៀនអក្សរបានត្រឹមថ្នាក់ទី៧...
ធ្វើការងារធ្ងន់ៗ និងរស់នៅបែកពីគ្រួសារ
អិន ផាត ភេទស្រី មានអាយុ៨៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅក្នុងអំឡុងរបបខ្មែរក្រហម ផាត និងស្វាមី រស់នៅខេត្តក្រចេះ។ ស្វាមីរបស់ ផាត មានតួនាទីជាអ្នកឡើងត្នោត និងរត់រម៉ក។ បន្ទាប់មកអង្គការចោទប្រកាន់ ផាត និងប្តីរបស់គាត់ ជាអ្នកមាន ជាស្ពានកណ្តាល និងបានចាត់ពីរនាក់ប្ដីប្រពន្ធ ឲ្យមករស់នៅក្នុងព្រៃត្រពាំងស្ក ។ បន្ទាប់ពីទៅដល់ទីនោះ...
ជម្លៀសទៅស្រុកកោះញែក
ខ្ញុំឈ្មោះ ព្លឹក ចីល ភេទប្រុស អាយុ៦៩ឆ្នាំជាជនជាតិដើមភាគតិចព្នង។ បច្ចុប្បន្ន ចីល រស់នៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កាលពីសម័យខ្មែរក្រហមខ្ញុំមានអាយុ២២ឆ្នាំ ពេលនោះខ្ញុំរស់នៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោម្យ ខេត្តមណ្ឌលគិរី ត្រូវបានអង្គការខ្មែរក្រហម ជម្លៀសទៅស្រុកកោះញែកវិញ។ ពេលជម្លៀសទៅកោះញែកក្នុងការធ្វើដំណើរ បើទោះបីជាមានឡាន ឬម៉ូតូក៏អង្គការខ្មែរក្រហមមិនឲ្យជិះដែរ ឲ្យដើរថ្មើរជើងទៅរយៈពេលបួនយប់បានទៅដល់កោះញែក។ ចំពោះទ្រព្យសម្បត្តិ គោ ក្របីអង្គការយកទាំងអស់ឲ្យយើងធ្វើដំណើរតែខ្លួនទេ។...
សាន់ ថា អតីតកងទ័ពខ្មែរក្រហម នៅការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង
ខ្ញុំឈ្មោះ សាន់ ថា គឺជាកសិករ និងជាអ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃនេះ ខ្ញុំរស់នៅភូមិមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំកើតនៅក្នុងគ្រួសារកសិករ នៅភូមិចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់ ប៉ុន្តែបានស្លាប់២នាក់ក្នុងរបបខ្មែរក្រហម។ ខ្ញុំបានសិក្សារៀនសូត្រ ដល់ថ្នាក់ទី៤ចាស់នៅសាលាបឋមសិក្សាចំការគួយ ដែលស្ថិតនៅក្នុងភូមិកំណើតរបស់ខ្ញុំ។ ដោយសារតែមានជីវភាពក្រីក្រ ខ្ញុំបានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៤នៅអាយុ១០ឆ្នាំ និងចាប់ផ្តើមរៀនលេង ភ្លេងបុរាណខ្មែរ និងប្រកបរបរលក់ទឹកត្នោត។...
នួន រឿន អតីតប្រធានកងចល័តវ័យកណ្ដាល
នួន រឿន ភេទប្រុស អាយុ៧៥ឆ្នាំ អតីតយុទ្ធជនកងទ័ពរំដោះខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន រឿន រស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រឿននិយាយរំឭកអំពីមូលហេតុចូលរួមកងទ័ពរំដោះខ្មែរក្រហម និងជីវិតរស់នៅក្នុងកងចល័ត ក្នុងរបបខ្មែរក្រហម៖ «ខ្ញុំឈ្មោះ នួន រឿន កើតនៅឆ្នាំ១៩៤៧ នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ម៉េង ហ៊ាង...
អៀង សារឿន អតីតពេទ្យកងទ័ពខ្មែរក្រហមបញ្ជូនទៅសមរភូមិវាយកងទ័ពវៀតណាម
អៀង សារឿន អាយុ៦៧ អតីតពេទ្យកងទ័ពខ្មែរក្រហម រៀបរាប់អំពីជិវីតជាពេទ្យកងទ័ពខ្មែរក្រហមនៅ សមរភូមិមុខវាយកាន់កាប់ទីរួមខេត្តកំពង់ចាម និងសមរភូមិវាយជាមួយកងទ័ពវៀតណាម៖ «ខ្ញុំឈ្មោះ អៀង សារឿន កើតនៅឆ្នាំ១៩៥៤ នៅភូមិកោះចំប៉ា ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំគឺជាបុគ្គលិកកិច្ចសន្យានៅក្នុងមណ្ឌលសុខភាពគគរ និងជាអ្នកធ្វើស្រែចម្ការ។ ខ្ញុំរៀប ការជាមួយឈ្មោះ មូង ស៊ាងលី និងមានកូនចំនួន ៣នាក់ (ស្រី១នាក់ និងប្រុស២នាក់)។...
សឹង ណាំ រំឭកអំពីការរស់រានមានជីវិតរបស់ខ្លួនក្នុងពេលសង្រ្គាម និងការតាមសម្លាប់របស់កងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតី
ខ្ញុំឈ្មោះ សឹង ណាំ អាយុ៦៧ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំធ្លាប់ប្រកបរបររត់ទូកតាមដងទន្លេ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ប៉េង តាំងសៀម និងមានកូនប្រុសស្រីទាំងអស់ចំនួន៧នាក់។ ខ្ញុំកើតនៅភូមិទី៣ ឃុំ/ស្រុកកោះសូទិន។ ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រី៤ ប៉ុន្តែខ្ញុំបានបាត់បង់បងប្រុសទី២ម្នាក់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំរៀននៅសាលាបឋមសិក្សាភូមិទី៣ រហូតដល់ថ្នាក់ទី៧ចាស់។ នៅពេលនោះ ខ្ញុំត្រៀមប្រលងចូលថ្នាក់វិទ្យាល័យ។ ខ្ញុំបានបោះបង់ការត្រៀមប្រលងចេញ ដោយសារតែសង្រ្គាមបានផ្ទុះឡើង បន្ទាប់ពីរដ្ឋប្រហារ លន់...
រឿងរ៉ាវជីវិតពិត ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ចាន់ ថី ភេទស្រី អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំ ឈ្មោះ ម៉ម គួន និង ម្តាយឈ្មោះ ម៉ម អង់ ហើយមានបងប្អូនបង្កើតចំនួន ៥នាក់។ កាលពីនៅកុមារភាព...
«ជីវិតនារីពេទ្យនៅក្នុងសម័យខ្មែរក្រហម»
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ – ១៩៧៩) ខ្មែរក្រហមបានជ្រើសរើសយុវជន យុវនារីឲ្យចូលរៀនពេទ្យ សម្រាប់ព្យាបាលជំងឺ ឬរបួសដល់ប្រជាជន និងកម្មាភិបាលខ្មែរក្រហមនៅតាមភូមិ ឃុំរបស់ខ្លួន។ អឹម យ៉ុន គឺជាយុវនារីម្នាក់ក្នុងចំណោមយុវជន យុវនារីផ្សេងៗទៀតនៃខេត្តកំពត ដែលត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យហាត់រៀនពេទ្យនៅភ្នំពេញ ដើម្បីព្យាបាលអ្នកជំងឺ និងកងទ័ពដែលត្រូវរបួសនៅមន្ទីរពេទ្យ៦មករា។ ខ្ញុំឈ្មោះ អឹម យ៉ុន មានអាយុ៦២ឆ្នាំ។ ប្ដីខ្ញុំឈ្មោះ យឹម ហ៊ី មានអាយុ៦៥ឆ្នាំ ។...

