ជីវិតរត់ភៀសខ្លួនក្នុងពេលសង្រ្គាម
ខ្ញុំឈ្មោះ ធី វាសនា អាយុ៦៦ឆ្នាំ រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំជាមេផ្ទះ និងរស់នៅជាមួយកូន។ ខ្ញុំរៀបការប្ដីឈ្មោះ ម៉េង អាន និងមានកូនប្រុសស្រីចំនួន៥នាក់។ ឪពុកខ្ញុំឈ្មោះ ធី និងម្ដាយឈ្មោះ សន។ ខ្ញុំជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៣នាក់។ ខ្ញុំកើតនៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិននេះតែម្ដង។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាវត្តគ្រូអ៊ុករហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់មក...
ប្រធានរោងបាយសហករណ៍ទី២
ជុំ សារឹម ហៅ សារ៉ន ភេទប្រុស អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ឪពុករបស់សារឹមឈ្មោះ ហ៊ឹម ជុំ និងម្ដាយឈ្មោះ ភី ណាត់។ សារេមមានបងប្អូនប្រាំនាក់(ស្រីបីនាក់ និងប្រុសពីរនាក់) និងបាត់បង់ជីវិតអស់ពីរនាក់។ សារឹម ជាកូនទីបីក្នុងគ្រួសារ។ បងប្អូនរបស់គាត់ពីរនាក់ដែលបានស្លាប់នោះគឺ ស្លាប់នៅក្នុងសម័យរំដោះឆ្នាំ១៩៧៩ ដោយសារជំងឺ។ ប្រពន្ធរបស់គាត់ឈ្មោះ...
ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមសម្លាប់ទម្លាក់ចូលក្នុងរណ្ដៅសាកសពរួមយ៉ាងព្រៃផ្សៃ
ខ្ញុំឈ្មោះ ស្រេង ស៊ីថា អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំគឺជាអតីតគ្រូបង្រៀនថ្នាក់ទី១នៅសាលាបឋមសិក្សាទីប្រជុំ។ ខ្ញុំរៀបការប្ដីឈ្មោះ អ៊ុត ម៉ៅ និងមានកូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំមានឪពុកឈ្មោះ ស ស្រេង គឺជានាយទាហាន លន់ នល់ និងម្ដាយឈ្មោះ មែន ជា។ ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៧នាក់។ នៅចុងឆ្នាំ១៩៧៨ ឪពុកម្ដាយ...
ការជក់បារីក្នុងរបបខ្មែរក្រហម គឺជាពេលវេលាសម្រាកបន្ថែម
សារធាតុ នីកូទីន ដែលមានវត្តមាននៅក្នុងផលិតផលនៃថ្នាំជក់ (បារី) គឺជាសាធាតុដែលអាចជ្រៀតចូលទៅរាងកាយមនុស្សតាមរយៈការស្រូបចូលដោយផ្លូវដង្ហើម និងស្បែក ដែលអាចបង្កឲ្យមានបញ្ហាដូចជា៖ ចង្វាក់បេះដូងលោតញ៉ាប់ លើសម្ពាធឈាម ហើយការប្រើប្រាស់រយៈពេលយូរអាចបង្កទៅជាជំងឺមហារីក។ បន្ថែមលើនេះទៅទៀត ការប្រើប្រាស់សារធាតុ នីកូទីនច្រើន ក៏ឈានទៅរកការញៀន គឺអ្នកជក់បារីពិបាកក្នុងការឈប់ដោយសារមានអាការៈ ពិបាកក្នុងខ្លួន ពិបាកគ្រប់គ្រងអារម្មណ៍ និងមានការតានតឹងអារម្មណ៍។[1] អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ អ្នកជក់បារីនៅប្រទេសកម្ពុជា គឺដើម្បីភ្ជាប់ទំនាក់ទំនងក្នុងវិស័យជំនួញ បង្កើតជំនឿចិត្ត និងទទួលភ្ញៀវក្នុងកម្មវិធីផ្សេងៗ ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍...
សកម្មភាពខ្មែរវៀតកុងក្នុងស្រុកបាទី ខេត្តតាកែវ នៅចុងឆ្នាំ១៩៧១ និង ១៩៧២
វត្តមានរបស់កងកម្លាំងវៀតកុងនៅក្នុងប្រទេសកម្ពុជា បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងបានរួមចំណែកដល់ការបង្កើតឲ្យមានភាពចលាចលក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេស។ សកម្មភាពបង្កដោយកងកម្លាំងវៀតកុង និងខ្មែរកុម្មុយនីស្តដែលបានកើតឡើងនៅតាមភូមិ ឃុំ ស្រុក ខេត្ត ក្នុងប្រទេសកម្ពុជាបន្ទាប់ពីថ្ងៃរដ្ឋប្រហារឆ្នាំ១៩៧០ បានបង្ហាញពីភាពជាប់ទាក់ទងគ្នានៃជម្លោះនៅអាស៊ីអាគ្នេយ៍ និងបញ្ហាប្រឈមដែលបង្កឡើងដោយសារជាតិនិយម របស់ប្រជាជននៅតាមស្រុកស្រែចម្ការ ការតស៊ូមនោគមវិជ្ជា និងការអន្តរាគមន៍នានាពីខាងក្រៅ។ ហេតុការណ៍ទាំងនេះ មិនត្រឹមតែធ្វើឲ្យប្រវត្តិសាស្ត្រប្រទេសកម្ពុជា ប្រែក្លាយជាប្រវត្តិសាស្ត្រដ៏ជូរចត់សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់សក្ដានុពលនានាក្នុងតំបន់ទៀតផង។ ការយល់ដឹងអំពីព្រឹត្តិការណ៍ទាំងនេះ ផ្តល់នូវការយល់ដឹងយ៉ាងសំខាន់ទៅលើភាពស្មុគស្មាញនៃសង្គ្រាម នយោបាយ និងផលវិបាកនៃជម្លោះក្នុងតំបន់...
អតីតកូនសិស្ស និងជាទាហានឡាវ មុនចាប់ខ្លួន គឺជាភ្នាក់ងាររបស់ វៀតណាម ចូលមកកម្ពុជា
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៧ទំព័រ ជារបស់ឈ្មោះ លីមស៊ុន បាក់លីម អតីតកូនសិស្ស និងជាទាហានឡាវ ដែលមុនចាប់ខ្លួន គឺជាភ្នាក់ងាររបស់វៀតណាមចូលមកកម្ពុជា។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (D០០០៥៦) បានបង្ហាញអំពីសកម្មភាពរបស់ បាក់លីម ដែលទទួលផែនការពី ង្វៀង ធីបេ មេបញ្ជាការប្រទេសវៀតណាម ឲ្យចូលមក ស៊ើបការណ៍ ពីសភាពការណ៍ទាំងមូល នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៧៨។ ដើម្បីបំពេញភារកិច្ចនេះឲ្យបានជោគជ័យ បាក់លីម...
ធូ នួន លេខាស្រុកស្វាយរៀង និងជាជំនួយបច្ចេកទេសសេដ្ឋកិច្ចតំបន់២៣ នៃភូមិភាគបូព៌ា ត្រូវបានកម្ទេចនៅស-២១ «ទួលស្លែង»
ធូ នួន ហៅ ថុនា ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនប្រំាបីនាក់ ស្រីប្រាំនាក់ និងប្រុសបីនាក់។ គាត់ត្រូវបានឃាត់ខ្លួនបញ្ជូនមកមន្ទីរសន្តិសុខ-ស២១ ហៅ គុកទួលស្លែង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៨ នៅពេលនោះគាត់មានអាយុ៥៩ឆ្នាំ កំពុងបម្រើការងារជាជំនួយបច្ចេកទេសសេដ្ឋកិច្ចតំបន់២៣។[1] តំបន់២៣ ជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់ទាំងប្រាំ នៃភូមិភាភបូព៌ាដែលរួមមាន តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤)[2]។ នៅខែឧសភា ឆ្នាំ១៩៧៨...
ឈ្មោះ ម៉ិល ម៉ៅ យុវជននៅមន្ទីរពេទ្យ ព. ១៧ នៅទីក្រុងភ្នំពេញ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១១ទំព័រ ជារបស់ឈ្មោះ ម៉ិល មឿន ជាយុវជននៅមន្ទីរពេទ្យ ព. ១៧ នៅទីក្រុងភ្នំពេញ ។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J000៤១) បានបង្ហាញអំពីសកម្មភាពរបស់ ម៉ិល ម៉ៅ ដែលទទួលផែនការពី នៅ ដែលជាប្រធានពេទ្យ ភូមិភាគបស្ចិម និង សៀ អនុប្រធានពេទ្យ ភូមិភាគមស្ចឹម ឲ្យយកថ្នាំចាក់មកពីពិសោធន៍លើអ្នកជំងឺ នៅឆ្នាំ១៩៧៦ ដល់...
រឿងរ៉ាវរបស់កងនារីបដិវត្តន៍ខ្មែរក្រហម
ខ្មែរក្រហមជ្រើសរើសតែអ្នកស្មោះត្រង់នឹងអង្គការបដិវត្តន៍ អ្នកមានវណ្ណៈថ្នាក់ទាប កូនកសិករក្រដែលមិនមានការអប់រំខ្ពង់ខ្ពស់ ហើយរងការជិះជាន់កេងប្រវ័ញ្ចពីអ្នកមាន និងអ្នកមានអំណាច, លះបង់ និងអ្នកខិតខំធ្វើការឲ្យចូលក្នុងជួរបដិវត្តន៍របស់ខ្លួន។ តាមរយៈលក្ខខណ្ឌខាងលើ យូ អុន, តូ រ៉ុង និង ចាន់ យីន ត្រូវខ្មែរក្រហមជ្រើសរើសឱ្យចូលធ្វើការជាកងនារីដឹកជញ្ជូនស្បៀង និងបម្រើអង្គភាពផ្សេងៗជាបន្តបន្ទាប់។ ខាងក្រោមគឺជាការរៀបរាប់របស់ យូ អុន, តូ រ៉ុង និង ចាន់ យីន...
អតីតកងទ័ពភូមិពាយ័ព្យបានរួចខ្លួនពីគុកព្រៃសរដោយសារជាមិត្តភក្តិរបស់ឌុ
សឿន រ៉ៃ អតីតកងទ័ពភូមិភាគពាយ័ព្យម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១ និងកន្លែងលត់ដំនៅគុកព្រៃសរ។ សឿន រ៉ៃ បានរួចខ្លួនពីគុកព្រៃសរដោយសារខ្លួនជាមិត្តភក្តិជិតស្និតជាមួយ ឌុច ប្រធានមន្ទីរស-២១។ សឿន រ៉ៃ បានរៀបរាប់អំពីជីវិតជាកងទ័ពភូមិភាគពាយ័ព្យ និងការចាប់បញ្ជូនមកមន្ទីរស-២១នៅភ្នំពេញដូចខាងក្រោម៖ សឿន រ៉ៃ ភេទប្រុស អាយុ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិវត្តតាមឹម ឃុំវត្តតាមឹម ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ បច្ចុប្បន្ន រ៉ៃ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ...
ឯក សុផល ៖ អតីតគណៈតំបន់៣៧ នៃរបបខ្មែរក្រហម
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមតែងតាំង ឯក សុផល ជាគណៈតំបន់៣៧ (ខេត្តកោះកុង) នៃភូមិភាគបស្ចិម។ ភូមិភាគបស្ចិមត្រូវបានខ្មែរក្រហមបង្កើតឡើងបន្ទាប់ពីខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។ ភូមិភាគបស្ចិមរួមមាន ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុងទាំងមូល និងខេត្តកំពង់ស្ពឺប៉ែកខាងជើងផ្លូវជាតិលេខ៤។ ភូមិភាគបស្ចិមបានចែកចេញជា៥តំបន់ គឺតំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។ ភូមិភាគបស្ចិមដឹកនាំដោយជូ ជេត ហៅ ស៊ី។ ឯក...

