ញុះញង់កុមារ
(កោះកុង)៖ នៅក្នុងរបបខ្មែរក្រហម អង្គការតែងបណ្ដុះកុមារតូចៗឲ្យស្មោះត្រង់ជាមួយនឹងអង្គការ ហើយតែងតែញុះញង់ឲ្យកុមារតាមដានឪពុកម្ដាយខ្លួនឯងផ្ទាល់។ នេះជាការរៀបរាប់របស់ ប្រាក់ ហ៊ួយ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្ន ហ៊ួយ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ហ៊ួយ បានរៀបរាប់រឿងរ៉ាវបទពិសោធន៍ជីវិត ឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម...
យោធាខ្មែរក្រហម
(ក្រចេះ) បាន ច័ន្ទថូ ភេទស្រី អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្ន ច័ន្ទថូ រស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ ក្រោយពីមានការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ពីអំណាច ប្រទេសជាតិចាប់ផ្តើមច្របូកច្របល់។ នៅឆ្នាំ១៩៧២ ក្នុងតំបន់មួយចំនួននៅខេត្តកំពង់ចាម មានការទម្លាក់គ្រាប់បែក ហើយពេលនោះ...
ខ្មែរក្រហមបង្ខំឲ្យបងប្រុសខ្ញុំសឹកទៅធ្វើជាយោធា
(តាកែវ) សំរិត ស្រ៊ិន អាយុ៥៧ឆ្នាំ គឺជាកសិករនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ស្រ៊ិន មានអាយុ៩ឆ្នាំ។ ស្រ៊ិន ដែលមានវ័យត្រឹម៩ឆ្នាំ ត្រូវអង្គការចាត់ឲ្យទៅស្នាក់នៅ និងធ្វើការងារក្នុងកងកុមារនៅភូមិរកា។ ការងាររបស់ ស្រ៊ិន នៅក្នុងកងកុមារមានដូចជា កើបអាចម៍គោ, កាប់ដើមទន្ទ្រានខែត្រ, ហុចសំណាបឲ្យម៉ែៗស្ទូង និងដេញចាបកុំឲ្យស៊ីស្រូវ។ លើសពីនេះទៅទៀត កងកុមារ គឺជាក្រុមសម្ដែងសិល្បៈ,...
មិត្តឯងនៅវប្បធម៌ចក្រពត្តិ
(តាកែវ) ឃុន ឆឹង អាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម ឆឹង គឺជាយុវនារីម្នាក់ដែលបានរៀបការតាមការចាត់តាំងរបស់អង្គការ។ ឆឹង បានឲ្យដឹងថា នៅពេលដែលគាត់រៀបការ មានការសែនបន្តិចបន្តួច។ បន្ទាប់ពីរៀបការរួច ឆឹង បានពពោះ និងសម្រាលបានកូនស្រីម្នាក់។ នៅពេលពពោះ អង្គការមានបំណងបញ្ជូន ឆឹង ឲ្យទៅស្ទូងសំណាបនៅផ្លូវជាតិលេខ ៣ ប៉ុន្តែ គាត់បានបដិសេធ។ នៅពេលដែល ឆឹង...
សុខចិត្តទៅធ្វើការងារទាំងដែលកូនកំពុងឈឺធ្ងន់
(តាកែវ) ម៉ៅ ស៊ីម អាយុ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅឆ្នាំ១៩៧០ ក្នុងភូមិរបស់ ស៊ីម មានឡានហោះ(យន្តហោះ)ចូលមកទម្លាក់គ្រាប់បែក។ ស៊ីម និងឪពុកម្ដាយបានភៀសខ្លួនចេញពីភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ អំឡុងពេលខ្មែរក្រហមគ្រប់គ្រងប្រទេស ស៊ីម ធ្លាប់ពរពោះ និងឆ្លងទន្លេកូនម្នាក់។ អង្កការបានបញ្ជូនពេទ្យម្នាក់ឲ្យមកជួយស៊ីមសម្រាលកូន ប៉ុន្តែមិនមានថ្នាំអ្វីហូបនោះទេ។ បន្ទាប់ពីឆ្លងទន្លេរួច ស៊ីម កើតមានអាការហើមជើង ហើយពេទ្យ បានឲ្យគាត់យកផ្លែននោងមកស្ងោរហូបជាមួយស្ករក្រហមបន្តិចបន្តួច ប៉ុន្តែ ស៊ីម...
កម្មាភិបាលខ្មែរក្រហមបាញ់សម្លាប់ប្ដីរបស់ខ្ញុំ
(តាកែវ) ប៉ុស ភន អាយុ៨៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះនៅខែមេសា ឆ្នាំ១៩៧៥ គ្រួសារ ភន ត្រូវជម្លៀសចូលមករស់នៅ ស្រុកគីរីវង់ តំបន់១០៩។ ពេលមកដល់សហករណ៍ ប្ដីរបស់ ភន ត្រូវអង្គការចោទប្រកាន់ ថាជាទាហាន លន់ នល់ និងយកទៅសម្លាប់នៅត្រពាំងទន្លេ ខាងកើតភូមិជាវប្ដី។ ភន បានដឹងអំពីហេតុការណ៍សម្លាប់ប្ដីរបស់គាត់ តាមរយៈបងប្អូនដែលឃើញហេតុការណ៍នោះផ្ទាល់។ ភន...
សុខ ថា៖ ចៃចេញពីសាច់
(តាកែវ) សុខ ថា អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ថា មានអាយុ១៨ឆ្នាំ។ ថា គឺជាប្រជាជនចាស់ នៅក្នុងភូមិព្រៃលៀប។ អង្គការបានចាត់តាំង ថា ឲ្យធ្វើការងារភ្ជួរស្រែ និងជីកស្រះ នៅក្នុង កងយុវជនភូមិ។ នៅរដូវធ្វើស្រែ ថា ត្រូវក្រោកតាំងពីម៉ោង៣ភ្លឺ ដើម្បីទៅភ្ជួរស្រែ រហូតដល់ថ្ងៃត្រង់...
ឡៃ ហៀក៖ សម័យខ្មែរក្រហមពុករលួយ
(រតនគិរី)៖ ឡៃ ហៀក មានអាយុ ៧៨ឆ្នាំ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៦៩។ ក្រោយពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ ក្នុងភូមិដែលគាត់កំពុងរស់នៅ មានកងទ័ពខ្មែរក្រហមចូលមកដល់ ព្រមទាំងមានការទម្លាក់គ្រាប់បែក។ អ្នកភូមិបានជីកត្រង់សេដោយយកមែកឈើនិងស្លឹកខ្លុងបាំង ព្រមទាំងក្រាលដីនិងស្មៅបន្ថែមពីលើ។ នៅពេលរដូវច្រូតកាត់ចូលមកដល់ ប្រជាជនបាននាំគ្នាច្រូតកាត់នៅពេលយប់ ដោយសារតែនៅពេលថ្ងៃ ប្រជាជនត្រូវរត់ចូលត្រង់សេ ឬទៅក្នុងព្រៃរាល់ពេលលឺសំឡេងយន្ដហោះ។ ហៀកលើកឡើងថាមានយន្តហោះពីរប្រភេទ មួយគឺសម្រាប់ស៊ើបការណ៍...
លៀង ស៊ីថន៖ របបអត្តខាត់
(រតនគិរី)៖ ការរស់នៅក្រោមរបបខ្មែរក្រហមគឺ “អត្តខាត់ខ្លាំង” នេះបើតាមការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់នៅខេត្តរតនគិរី។ លៀង ស៊ីថន មានអាយុ ៧៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧០ គាត់បួសរៀននៅស្រុកកំណើតនៅឯស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់មកបានសឹកនិងមកតាមឪពុកមករកស៊ីនៅខេត្តរតនគិរី។ គាត់បានបន្តរស់នៅខេត្តរតនគិរីតាំងពីពេលនោះមក។ នៅចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ដែលគាត់រស់នៅ។ គាត់បានជីកត្រង់សេដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ក្រោយមក នៅឆ្នាំ១៩៧៥ គាត់បានចូលធ្វើការក្នុងកងចល័តនៅអូរកន្ទឹង។ គាត់ត្រូវរស់នៅរួម...
ឈឹម ភឹម៖ ទឹកសម្លបន្លែរាវដូចទឹកភ្លៀង
(រតនគិរី)៖ ឈឹម ភឹម មានអាយុ ៨៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ឈឹម ភឹម និងស្វាមីមានកូនចំនួន៤នាក់។ គាត់ត្រូវធ្វើការងារពលកម្មពីព្រលឹមរហូតដល់យប់ព្រលប់ទើបបានសម្រាក។ គាត់នៅចងចាំថា នៅសម័យនោះ គាត់ហូបមិនដែលបានហូបឆ្អែតនោះទេ។ នៅពេលថ្ងៃត្រង់ បន្ទាប់ពីហូបបាយរួច គាត់តែងតែទុកបាយជាចំណែករបស់ខ្លួនខ្លះសម្រាប់កូនៗហូប នៅពេលគាត់ត្រលប់ទៅផ្ទះវិញ ដោយសារការស្រលាញ់និងខ្លាចកូនៗរបស់គាត់ហូបមិនឆ្អែត។ គាត់ហុតតែទឹកសម្លបន្លែរាវដូចទឹកភ្លៀងប៉ុណ្ណោះ ហើយទុកកាកបាយពាក់កណ្ដាលទៀតសម្រាប់ឲ្យកូនបានហូបនៅពេលយប់។ កូនរបស់គាត់ម្នាក់ឈ្មោះសាវុន...
ផាត់ សាវុន៖ សូម្បីអ្នកភ្លេងក៏ត្រូវខ្មែរក្រហមសម្លាប់
(រតនគិរី)៖ ផាត់ សាវុន មានអាយុ ៥៨ឆ្នាំ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្ដរតនគិរី។ សព្វថ្ងៃ សាវុន មានតួនាទីជាអនុប្រធានភូមិដែលគាត់កំពុងរស់នៅ។ សាវុន បានរំឭកថា ក្រោយពីរដ្ឋប្រហារឆ្នាំ១៩៧០ គឺមានការទម្លាក់គ្រាប់បែក និងខិត្តប័ណ្ណតាមភូមិដែលគាត់រស់នៅ។ ប៉ុន្តែគាត់មិនបានដឹងអំពីអត្ថន័យឬខ្លឹមសារនៃខិត្តប័ណ្ណនោះទេ ដោយសារគាត់មានវ័យកុមារ។ នៅពេលនោះ គាត់និងក្រុមគ្រួសារបានរត់ចូលត្រង់សេនៅភូមិត្រពាំងអណ្ដូង និងហូបបាយលាយជាមួយអំបិលម្ទេសតែប៉ុណ្ណោះ។ គាត់មានការភ័យខ្លាចចំពោះការទម្លាក់គ្រាប់បែក ព្រោះមានផ្សែងឬអណ្ដាតភ្លើង។ ចាស់ៗបានប្រាប់គាត់ថា...

