Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ខ្សែអាត់សំឡេងសារភាព

(រតនគិរី)៖ បួ ហួយ ភេទស្រី មានអាយុ ៨៥ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហួយ បានរៀបការមុនឆ្នាំ១៩៧៥ និងមានកូនប្រុសស្រី ចំនួន ៦នាក់។ នៅចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ ហួយ ដែលកំពុងមានផ្ទៃពោះ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យដាំសណ្ដែក, ដាំដំឡូង និងកាប់ចម្ការនៅក្នុងភូមិ។ នៅពេលយប់ ហួយ...

ប្រថុយជីវិតដើម្បីលួចដកដំឡូង

(រតនគិរី)៖ ហង្ស អាន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ អាន ដែលមានអាយុ ១៥ឆ្នាំ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតដែលជាទីលំនៅសព្វថ្ងៃ ឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅទីនោះ អាន ត្រូវរស់នៅរួម, ធ្វើការរួម, និងហូបរួម។ ខ្មែរក្រហម បានបញ្ជាឲ្យប្រជាជនធ្វើពលកម្មដូចជា លើកទំនប់,...

គ្មានថ្នាំលេប

(រតនគិរី)៖ វ៉ាន់ តេង ភេទប្រុស មានអាយុ ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ តេង ធ្វើជាកងទ័ពខ្មែរក្រហម ដោយរស់នៅតាមព្រៃ, ជំរំនៅអូររូង និងជំរំនៅព្រៃផ្ដៅ។ នៅឆ្នាំ១៩៧៦ តេង ធ្វើជាកងឈ្លប និងក្រោយមកធ្វើកងចល័ត នៅសហករណ៍ត្រពាំងក្រហម។ តេង ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅលើកទំនប់អូរកាទឹង។...

កែវ សុបុត្រ៖ នេះជារឿងពិត

(រតនគិរី)៖ កែវ សុបុត្រ មានអាយុ ៧២ឆ្នាំ បច្ចុប្បន្នជាគ្រូពេទ្យ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ពីឆ្នាំ១៩៧១ រហូតដល់ខែធ្នូ ឆ្នាំ១៩៧៥ សុបុត្រ បានបួសជាភិក្ខុ។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ព្រះសង្ឃនៅក្នុងភូមិរួមទាំង សុបុត្រ ត្រូវបាន យុវជន-យុវនារីបដិវត្ត និមន្ត​ទៅចូលរួមអបអរជ័យជម្នះនៃកងទ័ពបដិវត្តន៍ខ្មែរក្រហម។ ប្រជាជននៅក្នុងភូមិទាំងអស់មានសង្ឃឹមថាក្រោយពីថ្ងៃ១៧ មេសា...

អុន អ៊ឹម៖ យុវជនកងចល័តឃុំចំបក់

អុន អ៊ឹម អាយុ៦៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី​ ខេត្តតាកែវ។ ឪពុករបស់អ៊ឹមឈ្មោះ គាំ អុន ហើយម្ដាយឈ្មោះ កែ វ៉ាន់ និងមានបងប្អូនចំនួន២នាក់ ក្នុងនោះមានស្រីម្នាក់។ ប្រពន្ធរបស់អ៊ឹមឈ្មោះ ស៊ុំ ស៊ីនួន និងមានកូន៥នាក់។ អ៊ឹម ចូលរៀនដំបូងនៅសាលាចំបក់ រហូតដល់ថ្នាក់ទី១១។ នៅឆ្នាំ១៩៧០ បន្ទាប់ពី លន់...

ហែម ប៊ិច៖ មានកូនម្នាក់ស្លាប់ដោយសារកើតជំងឺកញ្ជ្រិល

ហែម ប៊ិច អាយុ៧៧ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ប៊ិច មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៤នាក់ និងប្រុសចំនួន២នាក់។​ ប៊ិច មានកូនចំនួន៨នាក់ ប៉ុន្តែស្លាប់មុនសម័យខ្មែរក្រហមមួយចំនួន និងត្រូវសម្លាប់នៅក្នុងសម័យខ្មែរក្រហមម្នាក់។ កូនស្រីរបស់ប៊ិច ស្លាប់នៅក្នុងសម័យខ្មែរក្រហមដោយសារតែកើតជំងឺកញ្ជ្រិល ហើយពេទ្យនៅក្នុងសម័យខ្មែរក្រហមព្យាបាលកូននោះមិនជា។ ប៊ិច បានយកកូនទៅសម្រាកព្យាបាលនៅពេទ្យអង្គសឹង្គ ប៉ុន្តែដោយសារមិនបានធូរស្រាល ទើបគាត់យកកូនមកផ្ទះ និងស្លាប់នៅផ្ទះ។ នៅក្នុងសម័យខ្មែរក្រហម អង្គការប្រើ...

ស៊ុំ ស៊ីចន្ទ្រ៖ ហូបកន្ទក់ម៉េចទៅម៉ែ

ស៊ុំ ស៊ីចន្ទ្រ មានអាយុ៥៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ កាលពីសង្គមចាស់ ភូមិតានប់ មានឈ្មោះថា ភូមិសូរែក ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ស៊ីចន្ទ្រ មានឪពុកឈ្មោះ សុខ ស៊ុំ, ម្ដាយឈ្មោះ ទេព ខាន់ និងមានបងប្អូនចំនួន៧នាក់ ។ ស៊ីចន្ទ្រ បានរៀបការជាមួយឈ្មោះ...

សំ សុខន៖ ស្លាប់បងប្អូន៣នាក់

សំ សុខន អាយុ៥៧ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ សុខន គឺជាទាហាន លន់ នល់ ហេតុនេះហើយនៅពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេសនៅឆ្នាំ១៩៧៥ អង្គការយកគាត់ ជាមួយប្រពន្ធចុងគាត់ទៅសម្លាប់។ ចំពោះម្ដាយរបស់សុខន អង្គការមិនបានយកគាត់ទៅសម្លាប់នោះទេ ដោយសារតែគាត់បានបែកផ្លូវគ្នាជាមួយប្ដីរួចហើយ ព្រោះឪពុករបស់សុខន មានប្រពន្ធចុង២នាក់ផ្សេងទៀត។ នៅឆ្នាំ១៩៧៥ កម្មាភិបាលខ្មែរក្រហម បានទៅស៊ើបសួរប្រវត្តិរូបម្ដាយរបស់សុខន និងបានបញ្ជូនគាត់ឲ្យទៅខេត្តបាត់ដំបង។ អំឡុងពេលនោះ...

កែប ថាល៖ ធ្វើការងារនៅក្នុងកងចល័តឃុំ រហូតដល់តំបន់

កែប ថាល ភេទប្រុស កើតនៅឆ្នាំ១៩៥២។ ថាល មានស្រុកកំណើតនៅភូមិគ្រោះ ឃុំរវៀង ស្រុកសំរោង​ ខេត្តតាកែវ។ បច្ចុប្បន្ន ថាល រស់នៅភូមិ ក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ថាល មានឪពុកឈ្មោះ កែប ម៉ី និងម្ដាយឈ្មោះ សុខ មន។ ប្រពន្ធរបស់ថាលឈ្នោះ សុខ...

ហង្ស សីហា៖ ខ្មែរក្រហមបង្ខំឲ្យគ្រូបង្រៀនធ្វើស្រែ លើកទំនប់ ជីកប្រឡាយ

ហង្ស សីហា អាយុ៨៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សីហាឈ្មោះ ម៉ែន ហង្ស ហើយម្ដាយឈ្មោះ ហី អឹម និងបងប្អូន១០នាក់។ ប្រពន្ធរបស់សីហាឈ្មោះ ហែម ផាន់ណា និងមានកូន៦នាក់។ នៅក្នុងសម័យខ្មែរក្រហម សីហា បាត់បង់សមាជិកគ្រួសារ២នាក់ រួមមានប្រពន្ធម្នាក់ និងកូនស្រីម្នាក់។ ប្រពន្ធ និងកូនស្រីរបស់សីហា...

កែប សាវ៉ាន៖ សម្លត្រកួនគ្មានរសជាតិ

កែប សាវ៉ាន អាយុ៦៨ឆ្នាំ រស់នៅភូមិគ្រួស ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ រឿងរ៉ាវដែល សាវ៉ាន ចងចាំមិនភ្លេចគឺ ប្រធានសហករណ៍បញ្ជូនគាត់ឲ្យទៅធ្វើការងារនៅស្រុកអង្គរបូរី ខេត្តតាកែវ។ មុនដំបូង អង្គការបញ្ជូន សាវ៉ាន និងនារី២នាក់ទៀតឲ្យទៅកងចល័ត សែងដីលើទំនប់ នៅកាត់ភ្លុក និងសម្រាកនៅក្នុង វត្តកាត់ភ្លុក។  នៅកាត់ភ្លុក ក្រៅពីធ្វើការលើកទំនប់ទាំងយប់ទាំងថ្ងៃ ក្រុមកងចល័តត្រូវទុកមនុស្សពីរនាក់នៅក្នុងក្រុម ដើម្បីដាក់វេនគ្នាដាំបាយធ្វើម្ហូប។ សាវ៉ាន...

Solverwp- WordPress Theme and Plugin