Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ជូ ថា៖ ធ្វើការងារក្នុងកងកុមារភ្នំទេព

ជូ ថា អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ អង្គការបានជម្លៀសគ្រួសារថា ឲ្យទៅរស់នៅមាត់ទន្លេ ក្បែរភ្នំទេព ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅអង្គរបូរី គ្រួសាររបស់ ថា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយប្អូនរបស់គាត់ឈ្មោះធូរ ត្រូវចូលទៅរស់នៅក្នុងមណ្ឌល ហើយប្អូនប្រុសត្រូវទៅរស់នៅក្នុងកងកុមារ, ថា ធ្វើការងារនៅក្នុងកងកុមារភ្នំទេព ហើយម្ដាយឪពុករបស់គាត់ធ្វើការងារនៅក្នុងក្រុមផ្សេងទៀត។ នៅពេលដែលនឹកឪពុកម្ដាយខ្លាំង ក្មេងៗអាចសុំមកលេងផ្ទះយូរៗម្ដង។...

ណុប ហ៊ន៖ ខ្ញុំទៅឲ្យឃើញគេបាញ់ប្ដីខ្ញុំ នៅនឹងមុខចុះ

ណុប ហ៊ន អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។  នៅអាយុ១៩ឆ្នាំ ហ៊ន បានរៀបការជាមួយប្ដីឈ្មោះ នៅ នាសម័យសម្ដេចព្រះ នរោត្តម សីហនុ។ ចូលដល់សម័យ លន់ នល់ ហ៊ន មានកូន៣នាក់។ ការរស់នៅរបស់ ហ៊ន ក្នុងពេលនោះ មានការលំបាកខ្លាំង ព្រោះគាត់ត្រូវនាំកូនតូចៗរត់គេចពីគ្រាប់បែក។ ចូលដល់សម័យខ្មែរក្រហម...

មិន និល៖ អប់រំកុមារឲ្យរាយការណ៍ពីកំហុសឪពុកម្ដាយ

មិន និល អាយុ៥៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ និល បានឃើញប្រជាជនថ្មីជាច្រើននាក់ ត្រូវបានជម្លៀសចូលមករស់នៅក្នុងភូមិរបស់គាត់។ ប្រជាជនថ្មីទាំងអស់រស់នៅក្នុងភូមិបានមួយរយៈពេលខ្លី ទើបអង្គការបញ្ជូនយកទៅសម្លាប់ជាបន្តបន្ទាប់។ ក្នុងនោះ និល ធ្លាប់បានឃើញអង្គការបណ្ដើរស្ដ្រីម្នាក់ បីកូនតូចនៅដៃ នៅពេលយប់ម៉ោងប្រមាណ១១ ទៅ១២ យប់ ដើម្បីយកទៅសម្លាប់នៅក្នុងព្រៃ។ ក្រៅពីនោះ និល បានឃើញអង្គការយកខ្សែតូចៗទៅចងដៃប្រជាជន ១៧...

អុក យឿន៖ ព្យាយាមផ្គាប់ចិត្តកម្មាភិបាលខ្មែរក្រហម ដើម្បីបានរស់

(តាកែវ) អុក យឿន អាយុ៧៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់​ នល់ យឿន ស្ម័គ្រចិត្តធ្វើជាទាហានក្នុងកងពល អ៊ែអ៊ឹមអេស នៅភូមិដង្កោ ទីក្រុងភ្នំពេញ។ ពីរឆ្នាំក្រោយមក យឿន បានចេញទៅហ្វឹកហាត់ក្បួនទាហាននៅ ប្រទេសវៀតណាម មួយឆ្នាំបន្ថែមទៀត។ ពេលត្រលប់មកដល់ភ្នំពេញ យឿន បានធ្វើការងារនៅភូមិដង្កោមួយរយៈពេលខ្លី រួចបន្តទៅសមរភូមិសិត្បូសិត្បូ។...

អតីតយោធាខ្មែរក្រហម

(ខេត្តព្រៃវែង) ម៉ម ចន្ថា មានអាយុ ៦៧ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចន្ថា មានកូនចំនួនប្រាំមួយនាក់​ ហើយបច្ចុប្បន្នគាត់រស់នៅជាមួយប្រពន្ធ, កូន និងចៅៗនៅស្រុកកំណើត។ ចន្ថា បានរៀបរាប់ថា ក្នុងសម័យខ្មែរក្រហមគាត់ធ្លាប់ធ្វើជាយោធានៅស្រុកកំណើត។ ចន្ថា ត្រូវចូលរួមហ្វឹកហាត់កងទ័ព ហើយការងារហាត់ទ័ពមានវិន័យតឹងរឹង ដែលគាត់មិនអាចធ្វើដំណើរដោយគ្មានការអនុ​ញ្ញាត​ឬបទបញ្ជាបាននោះទេ។ យោធាណាប្រព្រឹត្តិកំហុស តែងត្រូវបានអង្គភាពនាំទៅរៀនសូត្រ ហើយបាត់ខ្លួនមិនឃើញត្រលប់មកវិញនោះទេ។ ចំណែក​...

ដក់ សុខខុន៖ ឪពុក, ប្អូនប្រុស និងកូនស្លាប់នៅរបបខ្មែរក្រហម

(កណ្ដាល)៖ ដក់ សុខខុន ភេទស្រី មានអាយុ ៧១ឆ្នាំ រស់នៅ និងមានស្រុកកំណើតក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ សុខខុន ជាកូនច្បង ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីពីរនាក់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ យោធាខ្មែរក្រហម បានជម្លៀសប្រជាជនទាំងអស់ឲ្យចាកចេញពីទីក្រុង។ សុខខុន ត្រូវខ្មែរក្រហមជម្លៀសឲ្យត្រលប់មករស់នៅស្រុកកំណើតជាមួយកូនបីនាក់នៅខេត្តកណ្ដាល ចំណែកប្តីសុខខុន ត្រូវជម្លៀសទៅស្រុកកំណើតនៅខេត្តបាត់ដំបង។...

អឿង ង៉ែត៖ កម្មករោងចក្រឫស្សីកែវ

(កណ្ដាល)៖ អឿង ង៉ែត ភេទស្រី មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ង៉ែត ជាកូនពៅ ក្នុងចំណោមបងប្អូនបីនាក់។ នៅរបបខ្មែរក្រហម ង៉ែត ជាយុទ្ធនារី ធ្វើការនៅរោងចក្រកាត់ដេរ នៅឫស្សីកែវ (គីឡូលេខ៦) រហូតដល់ឆ្នាំ១៩៧៩។ កម្មករទាំងអស់នៅរោងចក្រ មានចំនួនប្រហែលមួយពាន់នាក់ ដែលភាគច្រើនមកពីភូមិភាគបូព៌ា។ ង៉ែត...

ឌឿ ឡុង៖ បាយលាយពោតក្រហម

(កណ្ដាល)៖ ឌឿ ឡុង ភេទស្រី អាយុ ៧១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ឡុង មានឪពុកឈ្មោះ ឌឿ (ស្លាប់ឆ្នាំ១៩៧០) និងមានប្អូនស្រីម្នាក់ឈ្មោះ ឌឿ ឡន។ ឡុង បានរៀបការនៅមុនឆ្នាំ១៩៧២។ នៅឆ្នាំ១៩៧២ ឪពុកមារបស់ឡុង បាននាំឡុងនិងប្តី ព្រមទាំងប្អូនស្រី ទៅរស់នៅទីក្រុងភ្នំពេញ...

ខ្មែរក្រហមសម្លាប់ប្តីខ្ញុំដោយគ្មានមូលហេតុ

(កណ្ដាល)៖ ឌឿ ឡន ភេទស្រី មានអាយុ ៦៨ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧០ ឪពុកឡនបានស្លាប់ ចំណែកម្ដាយរបស់គាត់បានស្លាប់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ ឡន មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅមុនឆ្នាំ១៩៧៥ ឡន បានរៀបការ និងរស់នៅទីក្រុងភ្នំពេញ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុង។ ឡន...

ទុក្ខវេទនារបស់ប្រជាជនបញ្ញើ

(កណ្ដាល)៖ ហ៊ីង គីមស្រៀង ភេទស្រី អាយុ ៦២ឆ្នាំ ជាកសិករ។ គីមស្រៀង មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៣ បន្ទាប់ពី គីមស្រៀង រៀនសូត្របានពីរឆ្នាំ គាត់បានឈប់រៀន ដោយសារមានការទម្លាក់គ្រាប់បែកដោយប្រភេទយន្តហោះបេ-៥២ នៅភូមិកំពង់ពោធិ៍ ជារៀងរាល់យប់។ នៅខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច គ្រួសារគីមស្រៀង...

ខ្ញុំធ្វើឆ្កួតដើម្បីរស់

(កណ្ដាល)៖ ឌុច យ៉ន ភេទស្រី មានអាយុ ៧៤ឆ្នាំ និងបច្ចុប្បន្នរស់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់។ នៅមុនរបបខ្មែរក្រហម យ៉ន បានរៀបការ និងមានកូនបីនាក់។ នៅឆ្នាំ១៩៧៥ ប្តីរបស់យ៉ន ដែលធ្វើជាគ្រូពេទ្យត្រូវបានខ្មែរក្រហមសម្លាប់។ យ៉ន និងកូន ត្រូវបានខ្មែរក្រហមជម្លៀសទៅស្រុកអង្គរបូរី ឬហៅថាស្រុក៥៥ និងចាត់ទុកជាប្រជាជន១៧មេសា។...

Solverwp- WordPress Theme and Plugin