កែន សឿង៖ រស់នៅទាំងមានការភ័យខ្លាច
កែន សឿង អាយុ៧៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ប្រជាជនរស់នៅសម្បូរសប្បាយ មានអាហារហូបចុកគ្រប់គ្រាន់។ ចូលដល់សម័យ លន់ នល់ ប្រទេសជាតិចាប់ផ្ដើមកើតមានសង្គ្រាម ហើយសម្ដេចព្រះ នរោត្តម សីហនុ បានអំពាវនាវឲ្យប្រជាជនរត់ចូលព្រៃ ដើម្បីប្រឆាំងរបប លន់ នល់។ សឿង ដឹងថាព្រៃម៉ាគីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ...
ជម្លៀសដោយបង្ខំតាមរថភ្លើង
(ខេត្តព្រៃវែង) សែង នៀត មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៀត មានប្តីឈ្មោះ ធួក (ស្លាប់)និង មានកូនចំនួនប្រាំនាក់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ នៀត ដែលរស់នៅស្រុកកំណើត បានឆ្លងកាត់សង្គ្រាម និងការទម្លាក់គ្រាប់បែក។ ឪពុកម្តាយរបស់នៀត បានជីករណ្តៅត្រង់សេ (លេណដ្ឋាន) នៅក្រោមផ្ទះ...
តាក មឿន៖ រត់គេចពីការងារជាច្រើនដង ដោយសារតែគ្មានកម្លាំង
តាក មឿន អាយុ៦៤ឆ្នាំ គឺជាកសិករនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៤ឆ្នាំ មឿន ត្រូវអង្គការបានបញ្ជូន ឲ្យចូលទៅក្នុងកងចល័ត ដើម្បីធ្វើការងាររែកដី, ជីកព្រែក និងលើកប្រឡាយ។ នៅក្នុងកងចល័ត មឿន បានរត់គេចពីការងាររែកដី និងលើកទំនប់ ជាច្រើនដង ព្រោះគាត់មិនមានកម្លាំងធ្វើការងារ។ ដោយសារតែ មឿន រត់ច្រើនដងពេក ទើបអង្គការបញ្ជូនគាត់ឲ្យទៅធ្វើស្រែអំបិល។ នៅស្រែអំបិល...
កុមារខ្មែរក្រហម
(ខេត្តព្រៃវែង) យូង យួន អាយុ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យួន មានបងប្អូនចំនួនប្រាំនាក់ (ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់)។ នៅវ័យកុមារ យួន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ការរៀនសូត្ររបស់គាត់នៅពេលនោះមិនបានទៀងទាត់នោះទេ ព្រោះក្នុងភូមិឃុំកើតមានសង្គ្រាមរវាងក្រុមយោធាខ្មែរក្រហម និងទាហាន លន់ នល់ ហើយនៅឆ្នាំ១៩៧៣ ក៏មានការទម្លាក់គ្រាប់បែកជាញឹកញាប់ធ្វើឲ្យសាលារៀនបិទទ្វារ។ នៅឆ្នាំ១៩៧៥...
ថេង ថាវីន៖ អាហារគ្មានរសជាតិ ប៉ុន្តែត្រូវតែហូបដើម្បីកុំឲ្យឃ្លាន
ឈ្មោះ ថេង ថាវីន អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ វីន រស់នៅទីក្រុងភ្នំពេញ ហើយឪពុករបស់គាត់ធ្វើជានាយទាហានជើងទឹក កាន់ម៉ារីន របស់ លន់ នល់។ វីន មានបងប្អូនចំនួន៦នាក់ ក្នុងនោះគាត់គឺជាកូនទី៤នៅក្នុងគ្រួសារ។ ក្នុងចំណោមបងប្អូន៦នាក់ មានប្អូនពៅម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម ដោយសារអត់អាហារ...
យិន អេងតៅ៖ ត្រូវបោះបង់ទ្រព្យសម្បត្តិដើម្បីឲ្យបានរស់រានមានជីវិត
យិន អេងតៅ អាយុ៧១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ស្ថានភាពគ្រួសាររបស់អេងតៅ មានសភាពធូរធារ ដោយមានអាហារហូបចុកគ្រប់គ្រាន់ និងអាចបញ្ជូនកូនឲ្យទៅរៀនបន្ថែមទៀត។ អេងតៅ បានចូលរៀនដំបូងនៅថ្នាក់ទី១២ និងឈប់រៀនត្រឹមថ្នាក់ទី១០។ ពេលឈប់រៀន អេងតៅ បានជួយម្ដាយធ្វើនំលក់នៅក្នុងភូមិ។ បន្ទាប់មក អេងតៅ បានរៀបការ និងរើទៅរស់នៅកំពង់លាវ ហើយរកស៊ីកាត់ដេរនៅផ្សារទ្រា។...
កងចល័តនារី
(ខេត្តព្រៃវែង) ធីម យ៉ុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧៣ យ៉ុន បានរៀបការប្តីជាមួយបុរសម្នាក់ក្នុងភូមិ ឈ្មោះ យួង ពីង ហើយ យ៉ុន មានបងប្អូនចំនួន ១២នាក់ ។ កាលពីកុមារភាព យ៉ុន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់) នៅសាលាបឋមសិក្សាភូមិឆ្អឹងពស់។...
អតីតទាហាន លន់ នល់ ដែលរួចរស់ជីវិត
(ខេត្តព្រៃវែង) តឹក នៀត មានអាយុ៧៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៀត មានបងប្អូនចំនួន ១២នាក់ ក្នុងនោះស្រីប្រាំនាក់។ នៀត មានប្រពន្ធឈ្មោះ ថៃ អឹត និងមានកូនប្រាំពីរនាក់។ កាលពីកុមារភាព នៀត រៀនបានត្រឹមថ្នាក់ទី១២(សង្គមចាស់) នៅសាលាបឋមសិក្សាភូមិឆ្អឹងពស់។ បន្ទាប់ពីឈប់រៀន នៀត...
អ្នកជីកព្រែកសាត្រាវ សម័យខ្មែរក្រហម
(ខេត្តព្រៃវែង) ជួង អៃ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អៃ មានបងប្អូនបួននាក់ និងមានកូនពីរនាក់។ កាលពីកុមារភាព អៃ រៀនសូត្របានត្រឹមថ្នាក់ទី១២ (សង្គមចាស់) នៅសាលាបឋមសិក្សាវត្តព្រៃវល្លិ៍។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ អៃ រស់នៅស្រុកកំណើតជាមួយឪពុកម្តាយ ដែលមានជីវភាពមធ្យម។ នៅពេលនោះ គាត់បានឃើញមានសង្គ្រាមរវាងទាហាន លន់...
អង្គការបង្ខំឲ្យម្ដាយខ្ញុំរៀបការ
(ក្រចេះ)៖ ម្ដាយរបស់ ក្រឹម ជាស្រ្តីមេម៉ាយម្នាក់ដែលប្ដីស្លាប់នៅក្នុងឆ្នាំ១៩៧២។ ខ្មែរក្រហមបានបង្ខំឲ្យគាត់រៀបការជាលើកទីពីរនៅក្នុងឆ្នាំ១៩៧៧។ វ៉ន ក្រឹម អាយុ៦២ឆ្នាំ មានទីលំនៅ នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅឆ្នាំ១៩៧២ សមាជិកគ្រួសាររបស់ ក្រឹម បានភៀសខ្លួនចេញពីភូមិកោះតាស៊ុយ ទៅរស់នៅភូមិគោលាប់។ ចាប់តាំងពីពេលនោះមក សមាជិកគ្រួសាររបស់គាត់ត្រូវរស់នៅចល័តគ្មានផ្ទះសំបែងត្រឹមត្រូវ។ ក្រឹម ជាកូនដែលកំព្រាឪពុកតាំងពីឆ្នាំ១៩៧២ គាត់រស់នៅជាមួយនឹងម្ដាយ ព្រមទាំងបងប្អូន។ នៅក្នុងឆ្នាំ១៩៧៥...
មានឈ្មោះនៅក្នុងបញ្ជីសម្លាប់
(ក្រចេះ)៖ រ៉ាត មានឈ្មោះនៅក្នុងបញ្ជីសម្លាប់របស់ខ្មែរក្រហម ដោយសារតែគាត់ជាប់ពាក់ព័ន្ធជាមួយនឹងប្អូនថ្លៃរបស់គាត់ ដែលធ្លាប់ធ្វើជាគ្រូពេទ្យ ហើយបានទាស់ពាក្យសម្ដីជាមួយនឹងឈ្លប ហើយក៏ត្រូវចាប់យកទៅសម្លាប់។ ធួក រ៉ាត អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងបច្ចុប្បន្នរស់នៅភូមិទួលមនោរម្យ សង្កាត់គ្រគរ ស្រុកក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន រ៉ាត មានជំងឺក្ដៅ-ក្រហាយនៅក្នុងពោះ, ពិបាកសម្រាន្ត និងពិបាកបន្ទោបង់។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលគ្រប់គ្រងនៅខេត្តក្រចេះ...

