ជុំ អេន៖ ខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជននៅតំបន់ទួលគ
(ខេត្តព្រៃវែង) ជុំ អេន កើតនៅឆ្នាំ១៩៤៥ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន អេន រសនៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អេន មានឪពុកឈ្មោះ ជុំ និង មានបងប្អូនចំនួន ៧នាក់ (ស្រី ៤នាក់)។ អេន ឈប់រៀននៅថ្នាក់ទី២ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានរដ្ឋប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ។ នៅរបបសាធារណរដ្ឋខ្មែរ...
សួង សុខជា៖ បាត់បង់ប្ដី និងកូនស្រីម្នាក់
នៅក្នុងសម័យខ្មែរក្រហម អង្គការកុហក សុខជា ថាយកប្ដីទៅរៀនសូត្រ ប៉ុន្តែការពិតយកទៅសម្លាប់នៅភ្នំរង្វិចរង្វាល ខេត្តកំពត។ ចំណែកកូនច្បងរបស់គាត់ ដែលបានបែកចេញពីម្ដាយឪពុកទៅធ្វើការងារក្នុងកងចល័ត ហើយក្រោយមកធ្លាក់ខ្លួនឈឺស្លាប់នៅក្នុងមន្ទីរពេទ្យស្រុក។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់គ្រួសារសុខជា នៅក្នុងរបបខ្មែរក្រហម៖ សួង សុខជា ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សុខជាឈ្មោះ ម៉ម សួង ហើយម្ដាយឈ្មោះ ធូរ ខៀវ...
ណយ លឹម៖ ខ្ញុំត្រូវស្លៀកសំលៀកបំពាក់សើមនៅរដូវវស្សា
(ខេត្តព្រៃវែង) ណយ លឹម មានអាយុ ៦៨ឆ្នាំ មានស្រុកកំណើតនិងបច្ចុប្បន្នរស់នៅក្នុងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លឹម មានឪពុកឈ្មោះ ណយ និងមានបងប្អូនចំនួន ៧នាក់ ប៉ុន្តែជាអកុសលបងចំនួន ២នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែជាអតីតទាហានរបប លន់ នល់។ បច្ចុប្បន្ន លឹម រស់នៅជាមួយកូនៗចំនួន ៣នាក់។ កាលពីវ័យកុមារភាព...
គុណ វណ្ណា៖ ដោយសារតែពិការ ទើបបានធ្វើការងារនៅក្នុងក្រុមកាត់ដេរ
កាលពីក្មេង វណ្ណា បានកើតជំងឺកញ្ជ្រឹល ហើយដោយសារតែមិនបានទទួលថ្នាំព្យាបាលត្រឹមត្រូវ ទើបធ្វើឲ្យគាត់ស្វិតជើង។ នៅក្នុងសម័យ លន់ នល់ វណ្ណា បានជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវរត់គេចពីគ្រាប់ផ្លោង និងគេចពីការប្រយុទ្ធគ្នារបស់ទាហាន។ នៅក្នុងសម័យខ្មែរក្រហម វណ្ណា បានធ្វើការងារដេរស្លឹក។ ដោយសារតែ វណ្ណា ដេរស្អាត ទើបអង្គការបញ្ជូនគាត់ទៅរៀនដេរសម្លៀកបំពាក់ និងចេញធ្វើការងារដេរសម្លៀកបំពាក់យោធារហូតដល់ខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជាប្រវត្តិរូបខ្លះៗរបស់ វណ្ណា នៅក្នុងអំឡុងពេល និងក្រោយរបបខ្មែរក្រហម៖ គុណ...
ពី សុខគ្រុយ៖ ធ្វើការងារនៅកន្លែងលំបាក និងខ្វះអាហារហូប
នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់សុខគ្រុយ ត្រូវរត់ភៀសខ្លួនចុះឡើងគេចពីការទម្លាក់គ្រាប់បែកបេ, គ្រាប់បែកធុងសាំង និងការប្រយុទ្ធគ្នារវាងខ្មែរក្រហម និងទាហាន លន់ នល់។ នៅក្នុងសម័យខ្មែរក្រហម សុខគ្រុយ ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ទាំងដែលខ្លួនមានទម្ងន់ ហើយអាហារហូបមិនបានគ្រប់គ្រាន់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់សុខគ្រុយ តាំងពីក្មេងរហូតដល់ខ្មែរក្រហមដួលរលំ៖ ពី សុខគ្រុយ ហៅយាយង៉ោល អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។...
ហ៊ីម ឈី៖ ធ្វើការនៅក្នុងពេទ្យសត្វទីក្រុងភ្នំពេញ
នៅក្នុងសម័យខ្មែរក្រហម ឈី ធ្វើការនៅក្នុងពេទ្យសត្វ ទីក្រុងភ្នំពេញ។ នៅកន្លែងការងារ ឈី មានតួនាទីជាអ្នកផ្សំចំណីសត្វ និងដាក់ចំណីឲ្យសត្វ មាន់, ទា, ក្របី, គោ, សេះ, កណ្ដុរ និតទន្សាយ។ នៅមន្ទីរពេទ្យសត្វ ឈី បានហូបគ្រប់គ្រាន់ ប៉ុន្តែគាត់មិនបានដើរចេញទៅក្រៅកន្លែងការងារនោះទេ ហេតុនេះហើយបានជាគាត់មិនដឹងថាមានការសម្លាប់មនុស្ស។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ឈី នៅធ្វើការងារក្នុងមន្ទីរពេទ្យ៖ ហ៊ីម ឈី...
ជ័យ ទូច៖ របបអាហារ និងការងាររបស់កុមារអាយុ១០ឆ្នាំ
ទូច ចាប់ផ្ដើមចូលធ្វើការងារនៅអាយុ៨ឆ្នាំ ជាមួយកុមារជាច្រើននាក់ទៀតនៅក្នុងភូមិក្រាំងត្នោត។ នៅក្នុងកងកុមារ ទូច ធ្វើការងារមើលគោ, បោចស្មៅ, ដេញចាប ,កាប់ដើមទន្ទ្រានខែត្រ, និងធ្វើជី។ ចូលដល់អាយុ៩ ទូច បានចេញទៅតាមការដ្ឋាន ដើម្បីធ្វើការសែងដីដំបូក, លើកភ្លឺស្រែ និងជីកប្រឡាយ និងប្ដូរជាបន្តបន្ទាប់ទៀតរហូតដល់របបខ្មែរក្រហមដួលរលំ។ នៅក្នុងរបបខ្មែរក្រហម ទូច ហូបអាហារមិនបានគ្រប់គ្រាន់នោះទេ ហេតុនេះហើយបានជាគាត់ត្រូវលួច បូតស្រូវ, កន្ទក់, កូនកង្កែប, ក្អាត់,...
ស៊ន យ៉ាប៖ អង្គការកុហកថាសប្បាយ
ស៊ន យ៉ាប អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម យ៉ាប មានកូនចំនួន៣នាក់។ គ្រួសាររបស់យ៉ាប មិនបានរស់នៅក្នុងសហរណ៍ព្រៃក្ដីនោះទេ គឺអង្គការបញ្ជូនគាត់ទៅធ្វើការងារនៅក្បែរ បារាយទឹកថ្លា, ធម្មវិន័យ ទូលព្រះធម៌ និងនៅភាគខាងកើតខេត្តតាកែវ។ មុនពេល យ៉ាប ជម្លៀសចេញពីភូមិ អង្គការបានមកឃោសនាថា នៅទីនោះសម្បូរសប្បាយ មានអាហារហូបគ្រប់គ្រាន់។ ពេលទៅដល់សហករណ៍ថ្មី អង្គការបានចាត់តាំង...
ពិល នន៖ ដកសំណាបដល់ម៉ោង១១អធ្រាត្រ
(កំពត)៖ ពិល នន ភេទស្រី មានអាយុ ៧៧ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នន មានឪពុកឈ្មោះ យ៉ាវ, ម្ដាយឈ្មោះ ញ៉ែត (ស្លាប់តាំងពីគាត់នៅកុមារភាព) និងមានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នន មានប្តីឈ្មោះ ងី និងមានកូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។ នៅកុមារភាព នន...
សូត្រ រិត៖ ពិបាកក៏ខ្ញុំមិនដឹងធ្វើយ៉ាងណា ខ្ញុំមានតែសម្របខ្លួន
(កំពត)៖ សូត្រ រិត ភេទស្រី មានអាយុ ៦៥ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ រិត មានឪពុកឈ្មោះ អូ ពេញ, ម្ដាយ ណេត ញឹម និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្លាប់ម្នាក់។ អំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០ រិត ដែលមានអាយុ ៨ឆ្នាំ បានចូលរៀននៅសាលាវត្តព្រៃត្រសក់។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០...
ឃុច ហេច៖ កាប់ទន្រ្ទានខេត្តនៅសមរភូមិស
(កំពត)៖ ឃុត ហេច ភេទស្រី មានអាយុ ៥៩ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ហេច មានឪពុកឈ្មោះ ឃុត, ម្ដាយឈ្មោះ ញឹម និងមានបងប្អូនប្រាំនាក់។ បច្ចុប្បន្ន ហេច រស់នៅជាមួយបងស្រី។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ហេច និយាយថា នៅភូមិចុងស្រង់មានការទម្លាក់គ្រាប់បែក និងមានការប្រយុទ្ធបណ្ដាលឲ្យផ្ទុះឆេះរទេះសេះដឹកប្រេង និងខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។...

