ទូច វៃ៖ រត់ចូលឡានដើម្បីសម្លាប់ខ្លួន
(កំពង់ស្ពឺ)៖ ទូច វៃ ភេទប្រុស មានអាយុ ៦២ឆ្នាំ ជាកសិកររស់នៅភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វៃ មានស្រុកកំណើតនៅក្នុងភូមិព្រៃតាភេម ឃុំពោធិអង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វៃ មានឪពុកឈ្មោះ ពែល ទឿង, ម្ដាយឈ្មោះ ទី មុំ និងមានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០...
កង តុន៖ ខ្ញុំពកូនឈរយំ
(កំពង់ស្ពឺ)៖ កង តុន ភេទស្រី មានអាយុ ៦៧ឆ្នាំ មានស្រុកកំណើត និងរស់នៅក្នុងភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ តុន មានឪពុកឈ្មោះ ម៉ៅ, ម្ដាយឈ្មោះ នឿន, និងមានបងប្អូនបីនាក់ ក្នុងនោះប្អូនប្រុសម្នាក់ ឈ្មោះ ម៉េត បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ តុន បានចូលរៀនមួយអស់រយៈពេលខ្លីនៅភូមិត្រពាំងរាំង ដែលនៅជិតផ្សារឈូក។...
អែម រុន៖ រែកដីនៅភ្នំជាល
(កំពង់ស្ពឺ)៖ អែម រុន ភេទស្រី មានអាយុ ៦៥ឆ្នាំ (កើតក្នុងឆ្នាំ១៩៥៦) មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រុន មានឪពុកឈ្មោះ ឃួន យ៉ាន, ម្ដាយឈ្មោះ អំ យ៉ាត់ និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីប្រាំមួយនាក់។ រុន មានប្តីឈ្មោះ កែវ រឿន...
កឹម ជួន៖ អង្ករប្រាំកំប៉ុង
(កំពង់ស្ពឺ)៖ កឹម ជួន ភេទស្រី មានអាយុ ៦៨ឆ្នាំ សព្វថ្ងៃប្រកបរបរជាកសិករ។ ជួន មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជួន មានឪពុកឈ្មោះ ម៉ី ឡី, ម្ដាយឈ្មោះ កង ជា និងគាត់ជាកូនទោល។ នៅរបបសង្គមរាស្ត្រនិយម បន្ទាប់ពីសិក្សានៅសាលាវត្តអង្គស្តុក អស់រយៈពេលពីរឆ្នាំត្រឹមថ្នាក់ទី២ ជួន...
ឈប់រៀនព្រោះការទម្លាក់គ្រាប់បែក
(ស្ទឹងត្រែង)៖ ប្រាំង ខាំភៀង អាយុ៧២ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ខាំភៀង មានជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករ។ នៅដើមឆ្នាំ១៩៧០ មុនពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ខាំភៀង និងសិស្សដទៃទៀតនៅរៀនតាមធម្មតា ប៉ុន្តែនៅពេលដែលមានរដ្ឋប្រហារកើតឡើង សាលានៅក្នុងតំបន់ដែលគាត់រស់នៅត្រូវបិទទ្វារ ដូច្នេះហើយត្រូវសម្រេចចិត្តឈប់សិក្សា និងនៅផ្ទះជួយធ្វើការងារគ្រួសារ។ ក្រោយមកស្ថានភាពនៅក្នុងភូមិមានភាពចលាចល ដោយសារតែការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥...
សឿង ថា៖ ធ្វើការងាររួចរាល់មុនគេបានរង្វាន់
សឿង ថា ភេទស្រី អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថាឈ្មោះ ម៉ាក សឿង ហើយម្ដាយឈ្មោះឡៅ ផុន និងមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៣នាក់។ ថាមានប្ដីឈ្មោះ ម៉ាក សយ និងមានកូន៥នាក់ ក្នុងនោះមានស្រី៤នាក់។ កាលពីក្មេង ថា បានរៀនសូត្របានបន្តិចបន្តួច ព្រោះប្រទេសមានសង្គ្រាម។ នៅឆ្នាំ១៩៧២...
ហួន គឹមស្រេង៖ ឪពុកស្លាប់ដោយសារអត់អាហារ ហើយបងប្អូនត្រូវអង្គការចាប់យកទៅសម្លាប់
នៅក្នុងសម័យ លន់ នល់ ផ្ទះរបស់គឹមស្រេង ត្រូវបានឆេះដោយសារការទម្លាក់គ្រាប់បែក។ បន្ទាប់ពីឆេះផ្ទះ បងប្អូនរបស់គឹមស្រេង បានបែកចេញពីគ្នា ដើម្បីរការងារធ្វើ។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់គឹមស្រេង បាត់បង់ឪពុកម្នាក់ដោយសារកង្វះអាហារ និងជំងឺ និងបងប្អូន៤នាក់ទៀត ត្រូវអង្គការសម្លាប់នៅកន្លែងផ្សេងៗគ្នា។ គឹមស្រេង មិនបានឃើញអង្គការយកបងប្អូនរបស់គាត់ទៅសម្លាប់ផ្ទាល់ទេ ប៉ុន្តែបានឮពីអ្នកស្គាល់គ្នា ប្រាប់គាត់បន្ទាប់ពីរបបខ្មែរក្រហមដួររលំ។ ហួន គឹមស្រេង ភេទស្រី អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅភូមិរមូល ស្រុកកំពង់សៀម...
ជា សៀប៖ មិនចងចាំនូវអ្វីដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម
(តាកែវ)៖ ជា សៀប កើតក្នុងឆ្នាំ១៩៣៣ (ឆ្នាំរកា) ភេទស្រី មានអាយុ ៨៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សៀប ប្រកបរបរជាកសិករ និងមានទីកន្លែងកំណើត និងសព្វថ្ងៃរស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សៀប មានឪពុកឈ្មោះ ជា, ម្តាយឈ្មោះ យ៉ែម, និងមានបងប្អូនចំនួនបួននាក់ ក្នុងនោះស្រីបីនាក់។ សៀប មានប្តីឈ្មោះ...
យ៉ែម ស៊ុន៖ បោចស្មៅក្នុងបឹង
(កំពង់ស្ពឺ)៖ យ៉ែម ស៊ុន ភេទប្រុស មានអាយុ ៧៨ឆ្នាំ (កើតក្នុងឆ្នាំ១៩៤៣)។ ស៊ុន មានទីកន្លែងកំណើតនៅភូមិត្រពាំងជំរៅ និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ស៊ុន មានឪពុកឈ្មោះ ហម, ម្ដាយឈ្មោះ តន់ ទិព្វ និងមានបងប្អូនចំនួនដប់ពីរនាក់។ នៅវ័យកុមារភាព ស៊ុន បានស្នាក់អាស្រ័យ និងសិក្សានៅក្នុងវត្ត។ ក្រោយមក...
ចៀម អុង៖ រែកដីរហូតដល់រលូតកូន
(កំពង់ស្ពឺ)៖ ចៀម អុង កើតក្នុងឆ្នាំ១៩៤២ ភេទស្រី មានអាយុ ៧៩ឆ្នាំ មានទីកន្លែងកំណើតនិងរស់នៅក្នុងភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អុង មានឪពុកឈ្មោះ ចៀម មឿង, ម្ដាយឈ្មោះ សោម អ៊ុក និងមានបងប្អូនស្រីបីនាក់។ នៅវ័យកុមារភាព អុង ដែលមានអាយុ១៣ឆ្នាំ បានឈប់រៀននៅសាលាវត្តស្តុក ដោយសារម្ដាយរបស់អុងឲ្យគាត់ជួយធ្វើស្រែចម្ការ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០...
អំ អូន៖ លួចកន្ទក់ហូប
(កំពង់ស្ពឺ)៖ អំ អូន ភេទស្រី កើតក្នុងឆ្នាំ១៩៦០ មានអាយុ ៦១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ។ អូន មានទីកន្លែងកំណើតនិងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អូន មានឪពុកឈ្មោះ ញិល, ម្ដាយឈ្មោះ ង៉ែត និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។ អូន មានកូនប្រុសបីនាក់ ក្នុងនោះកូនពៅបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ បងប្រុសរបស់អូន...

