Author: Phea Raksmey

សុខ អាន៖ ត្រូវជម្លៀសជាបន្តបន្ទាប់រហូតដល់កន្លែងសម្លាប់

សុខ អាន ហៅអាមុំ អាយុ៧៥ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់អានឈ្មោះ សុខ វ៉េង ហើយម្ដាយឈ្មោះ ហង់ អោ និងមានបងប្អូន២នាក់(ស្រីម្នាក់)។ អាន មានប្ដីឈ្មោះ យ៉ង់ ហង្ស និងមានកូន១១នាក់ ក្នុងនោះមានស្រី៧នាក់។ នៅអាយុ៨ឆ្នាំ អាន ចូលរៀនដំបូងនៅសាលាវត្តអង្គរុន រយៈពេល៣ឆ្នាំ។...

ឡុង សុន៖ នៅតែស្ដាយស្រណោះកូនទាំង៦នាក់ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម

ឡុង សុន ភេទស្រី មានអាយុ៧៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុន មានឪពុកឈ្មោះ ឌុច ឡុង ហើយម្ដាយឈ្មោះ មាស នួន និងមានបងប្អូន៤នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង សុន បានចូលរៀនថ្នាក់អក្ខរកម្មរយៈពេល១ឆ្នាំ។ ក្រៅពីការរៀនសូត្រ សុន បានជួយធ្វើស្រែឪពុកម្ដាយដើម្បីចិញ្ចឹមជីវិត។ ក្រោយមក សុន...

ហឹង សុខុន៖ ឃ្លានខ្លាំងស្ទើរស្លាប់ ដូចបងប្អូនទាំង៦នាក់

ហឹង សុខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុខុន មានឪពុកឈ្មោះ ទូច ហឹង ហើយម្ដាយឈ្មោះ ឡុង សុន និងមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៧នាក់។ កាលពីក្មេង សុខុន បានចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់ រហូតដល់ថ្នាក់ទី១០។ សុខុន ឈប់រៀនដោយសារតែមានសង្គ្រាមបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ ការទម្លាក់គ្រាប់បែកនេះ...

ប៉ោក ម៉ាលី៖ ស្ទើរតែមិនគួរឲ្យជឿថាប្រជាជនអាចនៅរស់រានមានជីវិត

ប៉ោក ម៉ាលី ភេទស្រី អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ម៉ាលីឈ្មោះ ឡាក់ ឆាំង ហើយម្ដាយឈ្មោះ ប៉ោក លាង និងមានបងប្អូន១១នាក់ ក្នុងនោះមានស្រី៤នាក់។ ម៉ាលីមានប្ដីឈ្មោះ ជា អឿង និងមានកូន៥នាក់ ក្នុងនោះមានស្រីម្នាក់។ កាលពីក្មេង ស្ថានភាពគ្រួសារម៉ាលីគឺខ្វះខាត។ មូលហេតុនេះហើយបានជាបងប្អូនរបស់គាត់មិនបានរៀនខ្ពង់ខ្ពស់នោះទេ។ ក្នុងចំណោមបងប្អូនម៉ាលីទាំងអស់...

ធូ សាន៖ ពេលធ្វើការមិនឲ្យងាកចុះឡើង ឬនិយាយលេង

ធូ សាន ភេទស្រី អាយុ៨៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងពងទឹក ឃុំគងពិសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឪពុករបស់សានឈ្មោះ ក ធូ ហើយម្ដាយឈ្មោះ សៀប និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង សាន មិនបានសិក្សារៀនសូត្រនោះទេ ព្រោះគ្រួសាររបស់គាត់មានជីវភាពក្រីក្រ រកស៊ីលក់នំបញ្ចុកបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។ បន្ទាប់មក សាន បានរៀបការជាមួយឈ្មោះ យ៉ែម និងមានកូន៣នាក់...

ឯក ច័ន្ទ៖ ចូលក្នុងកងចល័តនារី នៅអាយុ១៥ឆ្នាំ

ឯក ច័ន្ទ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិតានប់(ពីដើមភូមិសារែក) ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ច័ន្ទឈ្មោះ ឯក សោម ហើយម្ដាយឈ្មោះ ម៉ក់ ជឹម និងមានបងប្អូន៣នាក់ ក្នុងនោះមានស្រី២នាក់។ កាលពីក្មេង ច័ន្ទ បានសិក្សាត្រឹមថ្នាក់ទី៩ នៅសាលាបឋមសិក្សាចំបក់។ ចូលដល់ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ស្ថានភាពនៅក្នុងភូមិសារែក...

សេន លន់៖ ប្ដូរពីកម្មករធ្វើផ្លូវ ទៅធ្វើស្រែ និងលើកទំនប់ប្រឡាយ

សេន លន់ អាយុ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ឪពុករបស់លន់ឈ្មោះ សេន ឡាំង ហើយម្ដាយឈ្មោះ ប៉ុល ប៊ូ និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី២នាក់។ កាលពីក្មេង លន់ ចូលរៀនឆ្នាំ១៩៥០ នៅសាលាវត្តប្រាសាទនាងខ្មៅ និងឈប់រៀននៅឆ្នាំ១៩៥៧។ បន្ទាប់ពីឈប់រៀន លន់ ចេញទៅធ្វើជាគ្លីថ្នល់រដ្ឋ ពីវត្តប្រាសាទ ទៅភ្នំជីសូរ...

ឌុំ ខន៖ មិនខ្លាចខ្មោច ប៉ុន្តែខ្លាចអង្គការយកទៅសម្លាប់

ឌុំ ខន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ខនឈ្មោះ លូ ឌុំ ហើយម្ដាយឈ្មោះ មាស ទេព និងមានបងប្អូនស្រី៣នាក់។ កាលពីក្មេង ខន ចូលរៀនដំបូងនៅអាយុ៦ឆ្នាំ ក្នុងសាលាបឋមសិក្សាចំបក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ខន បានឈប់រៀនត្រឹមថ្នាក់ទី៧។...

ម៉ិញ សាន្ត៖ បានប្ដីចេះឡើងត្នោតទើបមិនពិបាកជម្លៀសទៅឆ្ងាយ

ម៉ិញ សាន្ត អាយុ៧៩ឆ្នាំ មានស្រុកកំណើតនៅភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ឪពុករបស់សាន្តឈ្មោះ ម៉ិញ ម៉ា ហើយម្ដាយឈ្មោះ ស៊ឺ សៀប និងមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រី៣នាក់។ ក្នុងឆ្នាំ១៩៦៤ សាន្ត បានឆ្លៀតពេលពីការងារត្បាញហូល និងជួយធ្វើស្រែឪពុកម្ដាយ ទៅចូលរៀនថ្នាក់អក្ខរកម្មបន្តិចបន្តួច ។ បន្ទាប់មក សាន្ត បានរៀបការជាមួយឈ្មោះ លី...

គឹម យូអ៊ី៖ ស្គមខ្លាំងរហូតដល់គ្មានកម្លាំងធ្វើការងារ

គឹម យូអ៊ី ហៅ ថុច ភេទស្រី អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។​ បច្ចុប្ប យូអ៊ី រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ យូអ៊ី ឈ្មោះ គឹម ណុប ហើយម្ដាយឈ្មោះ អោ កាញ់ និងមានបងប្អូនចំនួន៤នាក់...

យ៉ង់ ហង្ស៖ ប្អូនឯងធ្វើការងារឲ្យល្អ ព្រោះកន្លែងនេះគឺជាកន្លែងវាយចោល

យ៉ង់ ហង្ស ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ហង្សឈ្មោះ យ៉ង់ ហែម ហើយម្ដាយឈ្មោះ ឆឹង ហៀក និងមានបងប្អូនចំនួន៦នាក់(ស្រី៤នាក់)។ កាលពីក្មេង ហង្ស បានចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់ ក្នុងសម័យអាណានិគមបារាំង រហូតដល់ថ្នាក់ទី១ សម័យសម្ដេចព្រះ នរោត្តម សីហនុ។ ហង្ស មានប្រពន្ធឈ្មោះ...

Solverwp- WordPress Theme and Plugin