Tag: សុខ វណ្ណៈ

យើងនាំគ្នានិយាយរឿងខ្មែរក្រហមដដែលៗដើម្បីទប់ស្កាត់អំពីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស

ខ្ញុំបានរស់រានមានជីវិតរួចផុតពីរបបខ្មែរក្រហមខ្ញុំចង់និយាយរឿងរ៉ាវជាច្រើនដែលធ្លាប់បានឆ្លងកាត់កន្លងមកជាពិសេសនិយាយរៀបរាប់ពីរបបខ្មែរក្រហមទៅដល់មនុស្សជំនាន់ក្រោយឲ្យបានយល់ដឹងនិងសិក្សាស្រាវជ្រាវរៀនសូត្រពីប្រវត្តិសាស្រ្តកាន់តែច្បាស់ដើម្បីជាការទប់ស្កាត់អំពើហឹង្សានានានៅក្នុងសង្គម ពីព្រោះអំពើទាំងនេះចេះតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសនិងនៅលើពិភពលោក។ ខ្ញុំឈ្មោះនឿង អាយុ៧៥ឆ្នាំ មានប្រពន្ធនិងកូនរស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំជាកូនអ្នកស្រែចម្ការមិនបានរៀនសូត្រច្រើនទេ។ នៅក្នុងរបបសង្គមរាស្រ្តនិយមឪពុកម្តាយបានរៀបចំទុកដាក់ឲ្យមានគ្រួសារជានារីដែលរស់នៅក្នុងស្រុកភូមិជាមួយគ្នាបន្ទាប់មកចាប់ផ្តើមប្រកបមុខរបរធ្វើស្រែចម្ការដូចអ្នកភូមិដ៏ទៃទៀតដែរ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ប្រទេសជាតិទាំងមូលបានធ្លាក់ចូលក្នុងភ្នួកភ្លើងសង្រ្គាមកើតមានអំពើហឹង្សានានានៅក្នុងសង្គម។ ប្រជាជននៅក្នុងភូមិតាមុំក៏បានទទួលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកពីសំណាក់ទាហានលោកលន់ នល់។ ​នៅអំឡុងឆ្នាំនោះដែរ ក៏មានកម្លាំងចលនាតស៊ូខ្មែរក្រហមដែលមានទីតាំងប្រមូលផ្តុំគ្នានៅក្នុងព្រៃម៉ាគីបានចូលមកក្នុងភូមិស្រុកដើម្បីធ្វើការឃោសនាអូសទាញកម្លាំងយុវជនយុវនារីមួយចំនួននៅក្នុងភូមិឲ្យស្ម័គ្រចិត្តចូលព្រៃម៉ាគីបម្រើក្រុមចលនាតស៊ូខ្មែរក្រហមដើម្បីប្រយុទ្ធប្រឆាំងជាក្រុមទាហានលោកលន់ នល់។ នៅឆ្នាំ១៩៧៥ ខ្ញុំបានឃើញប្រជាជនថ្មី(ហៅថាប្រជាជន១៧មេសា)កងកម្លាំងយោធាខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឬពីតំបន់ផ្សេងៗបានចូលមករស់នៅក្នុងភូមិជាមួយខ្ញុំដែរ។ ប្រជាជនមួយចំនួនទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញទៅរស់នៅតំបន់ផ្សេងទៀត។ ខ្ញុំជាប្រជាជនចាស់(ហៅថាប្រជាជនមូលដ្នាន)រស់នៅក្នុងតំបន់រំដោះជាមួយក្រុមចលនាខ្មែរក្រហមដូចនេះការរស់នៅមានសិទ្ធិជាងប្រជាជនថ្មី។ នៅពេលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាច...

ប្រវត្តិភូមិកោះប្រាក់ជាស្រុកកំណើតខ្ញុំ

តាមដំណើររឿងនិយាយតៗគ្នាមកអំពីប្រវតិ្តភូមិកោះប្រាក់ កាលដើមឡើយមានគ្រួសារមួយចូលមករស់នៅលើកោះមួយនេះដំបូងបង្អស់គឺគ្រួសារលោកតាប្រាក់។ កោះមួយនេះបានកកើតឡើងប្រហែលជា២០០ឆ្នាំ។ ដំបូងឡើយមិនទាន់មានរូបរាងជាកោះទេ តែដោយសារតែទឹកទន្លេមេគង្គហូរកាត់ជារៀងរាល់ឆ្នាំ ចាប់ពីរដូវទឹកតម្លើងពីខែកក្តដារហូតខែវិច្ឆិការ បាននាំយកដីល្បាប់ជាច្រើនបណ្តាលឲ្យកកស្ទះដុះជាដី លេចចេញជារូបរាងបង្កើតបានជាកោះតូចមួយ។ អំឡុងពេលជាច្រើនឆ្នាំមកទៀត កោះមួយនេះចាប់ផ្តើមរីកធំឡើងៗរហូតបង្កើតបានផ្ទៃដីធំទូលាយរាប់រយហិចតាតែមិនទាន់មានមនុស្សចូលមករស់នៅទេ។ កោះមួយនេះមានផ្ទៃដីសម្បូរទៅដោយដើមរុក្ខជាតិតូចៗ សម្បូរស្មៅនិងមានទឹកលិចជារៀងរាល់ឆ្នាំ។ បន្ទាប់មកទៀតប្រជាជនដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ទីនេះបានចាប់អារម្មណ៍មើលឃើញថា កោះមួយនេះពិតជាមានសារសំខាន់ ពីព្រោះផ្ទៃដីធំនិងមានលក្ខណៈអំណោយផល។ ប្រជាជនមានគំនិតចង់ប្រកបមុខរបរកសិកម្មធ្វើជាស្រែចម្ការនិងងាយស្រួលប្រកបមុខរបរនេសាទត្រី ផងក៏នាំគ្នាចូលសាកល្បងធ្វើស្រែចម្ការមុនដំបូងបង្អស់រួមមាន៖ ប្រជាជនភូមិ​គគីរ, ភូមិដូនសរ, ភូមិក្បាលកោះនិង ភូមិចន្លក់ដែលមានលំនៅដ្ឋានមិនឆ្ងាយពីកោះមួយនេះ។ នៅពេលប្រជាជនចូលមកប្រកបរបរកសិកម្មជាលើកដំបូងដាំដុះគ្រប់មុខ រួមមាន៖ ដំណាំ ពោត,...

ការនិយាយរឿងប្រវត្តិសាស្រ្តប្រាប់ដល់មនុស្សជំនាន់ក្រោយ

នៅពេលដែលប្រទេសជាតិមានការរីកចម្រើនស៊ីវិល័យ, អាហារហូបចុកគ្រប់គ្រាន់, សិទ្ធិសេរីភាពពេញលេញ មនុស្សជំនាន់ក្រោយមួយចំនួនមិនបានចាប់អារម្មណ៍រឿងប្រវត្តិសាស្រ្តទេ។ លុះត្រាតែមនុស្សជំនាន់ក្រោយយកចិត្តទុកដាក់សិក្សាស្រាវជ្រាវរៀនសូត្រពីប្រវត្តិសាស្រ្ត និងមានមនុស្សដែលធ្លាប់បានឆ្លងកាត់របបអតីតកាលខ្មែរក្រហមមកនិយាយប្រាប់តៗគ្នាដល់មនុស្សជំនាន់ក្រោយឲ្យបានដឹងពីទុក្ខលំបាកអំពើហឹង្សានានាដែលបានជួបប្រទះកន្លងមកនិងជួយធ្វើការអប់រំប្រាប់កូនចៅឲ្យដឹងពីរបបអតីតកាលដ៏ជូរចត់ទាំងនេះ ការយល់ដឹងពីអតីតកាល ទើបយើងទាំងអស់គ្នាអាចទប់ស្កាត់រាល់អំពើឃោរឃៅនាពេលអនាគត។ នៅពេលនេះ លោកយាយឈ្មោះ ពៅ សព្វថ្ងៃមានអាយុ៧៩ឆ្នាំ។ លោកយាយ មានឪពុកម្តាយនិងមានបងប្អូនបង្កើតចំនួន៥នាក់។ កាលពីកុមាររភាព លោកយាយពៅមិនបានសិក្សារៀនសូត្រទេ។ នៅពេលធំពេញវ័យ ឪពុកម្តាយបានរៀបចំទុកដាក់ឲ្យមានប្តីរហូតបានទទួលកូនស្រីចំនួនពីរនាក់ រស់នៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោកយាយ មានការពេញចិត្តចំពោះចៅៗជានិសិ្សតស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានមកដល់ផ្ទះយាយហើយចង់ដឹងរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែក្រហម...

រឿងរ៉ាវពីអតីតកាល

តាមពិតខ្ញុំមានដើមកំណើតជាជនជាតិថៃដែលបានមករស់នៅក្នុងទឹកដីប្រទេសកម្ពុជាជាប់ព្រំដែនខ្មែរថៃតាំងពីជំនាន់ដូនតាកន្លងមកជាយូរយារណាស់មកហើយ។ ខ្ញុំមានឈ្មោះ លឹម គឹមហ៊ាង មានអាយុ៦៩ឆ្នាំ និងប្តីឈ្មោះ លី អែម មានកូនចំនួនបីនាក់។  ឪពុកខ្ញុមឈ្មោះ លឹម ហេង ហើយម្តាយឈ្មោះ នួង (ជាជនជាតិថៃ)។  ម្តាយខ្ញុំស្លាប់ជំនាន់ខ្មែរក្រហម ហើយឪពុកស្លាប់ឆ្នាំ១៩៨០។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៤ ប្រុស៣) មានស្រុកកំណើតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ សព្វថ្ងៃខ្ញុំរស់រនៅភូមិដូង...

របបខ្មែរក្រហមមិនបានយកចិត្តទុកដាក់សុខភាពប្រជាជន

នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋដឹកនាំដោយសេនាប្រមុខលន់ លន់។ ពេលនោះខ្មែរក្រហមបានដាក់ឈ្មោះខ្លួនឯងថារបបកម្ពុជាប្រជាធិបតេយ្យដែលស្គាល់ថា “របបខ្មែរក្រហម”។ បន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញទីក្រុងភ្នំពេញភ្លាមៗទោះបីមានអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏មិនលើកលែងដែរ។ ជាពិសេសទាហានលោកលន់ នល់ មួយចំនួនត្រូវយោធាខ្មែរក្រហមចាប់ធ្វើបាប និងយកទៅសម្លាប់ចោលភ្លាមៗតែម្តងយ៉ាងសាហាវព្រៃផ្សៃបំផុត។ ខាងក្រោមនេះគឺជាការរៀបរាប់របស់ វ៉ាន់ អំពីបទពិសោធន៍រស់នៅក្រោមរបបខ្មែរក្រហម។ ខ្ញុំឈ្មោះ រ៉ាន់ អាយុ៦៤ឆ្នាំ។ ខ្ញុំបានឃើញខ្មែរក្រហមជម្លៀសប្រជាជនថ្មីជាច្រីនគ្រួសារចេញមកពីភ្នំពេញ (ហៅថាប្រជាជន១៧មេសា)។ ខ្ញុំ បានឃើញប្រជាជនថ្មីមួយចំនួនបន្តដំណើរទៅមុខទៀតហើយក៏មានប្រជាជនថ្មីមួយចំនួនបានចូលមករស់នៅក្នុងភូមិថ្មី ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំ...