Tag: ព្រៃវែង

អតីតពេទ្យទាហានសម័យ លន់ នល់

(ព្រៃវែង) ៖ នី នឿង មានអាយុ៧៤ឆ្នាំ មានស្រុកកំណើត និង​សព្វថ្ងៃរស់នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេ​ត្តព្រៃវែង។ គាត់ជាអតីតពេទ្យទាហានសម័យ លន់ នល់​។ ក្នុងរបបខ្មែរក្រហម នឿង ត្រូវបានអង្គការឲ្យរស់នៅស្រុកកំណើតក្នុងកងចល័ត និងប្រើឲ្យធ្វើស្រែ។ គាត់​បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិ រទេះគោ និងសត្វពាហនៈពីគ្រួសារគាត់ និងអ្នកភូមិយកមកទុក​ប្រើប្រាស់រួមក្នុង​សហករណ៍។ ដោយសារគាត់ជាអតីតពេទ្យទាហានអង្គការបានចោទប្រកាន់គាត់ និងគ្រួសារ​ថា ជា​វណ្ណៈសក្ដិភូមិ។ ក្រោយមកអង្គការបានឃើញគាត់ពាក់ក្រវិលក៏បានចោទថា...

របបខ្មែរក្រហមឃោរឃៅណាស់

(ព្រៃវែង) ៖ យ៉េត យាន មានអាយុ៦៥ឆ្នាំ សព្វថ្ងៃជាមេភូមិ រស់នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេ​ត្តព្រៃវែង។ គាត់មានបងប្អូន១១នាក់ ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់។ នៅក្នុងរបបខ្មែរក្រហម យាន មានអាយុប្រហែលជា១៦ឆ្នាំ។ គាត់រស់នៅ និងធ្វើការនៅក្នុងកងចល័ត ត្រូវធ្វើការជីកទំនប់ និងលើកប្រឡាយនៅឆ្ងាយៗពីកន្លែងស្នាក់នៅ។ យានបាន​បន្តថា គាត់ធ្វើការងារគ្មានពេលសម្រាកតាំងពីព្រលឹមរហូតដល់​យប់ ចំណែករបបអាហារវិញទទួល​បានមិនគ្រប់គ្រាន់គឺមានតែបបរមួយថ្ងៃពីរវែក។ គាត់រៀបរាប់ទៀតថា ក្នុង​របបនោះគាត់មិនអាចរស់នៅជួបជុំជាមួយឪពុកម្តាយបានទេ គឺបានតែមកលេងយូរៗម្តងប៉ុណ្ណោះ...

ឃើញអស់ហើយនូវរូបភាពសាហាវព្រៃផ្សៃ

ព្រៃវែង ៖ ឌុច​ ចាន់រី​ មានអាយុ៥៩ឆ្នាំ​ មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រសាំងចារ​ ឃុំសេនារាជឧត្ដម​ ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង​ ប៉ុន្តែសព្វថ្ងៃនេះ​ ចាន់រី​ បានប្ដូរមករស់នៅក្នុងភូមិពាយនាយ​ ឃុំក្រាំងស្វាយ​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ដែលជាស្រុកកំណើតខាងប្ដី។​ ប្ដីរបស់គាត់បានទទួលមរណភាព ១៩ឆ្នាំមកហើយ គាត់គឺជាស្រ្ដីមេម៉ាយ មានកូន៤នាក់។  នៅក្នុងសម័យខ្មែរក្រហម​ ចាន់រី​ មានអាយុ​ប្រហែល​១០ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែរឿងរ៉ាវដែល​បានកើតឡើង វាហាក់ដូចជានៅថ្មីៗនៅឡើយសម្រាប់​គាត់​។ ចាន់រី​...