Tag: ថុន ស្រីពេជ្រ

អ៊ុត សុខា៖ ខ្ញុំមានសំណាងមិនស្លាប់រហូតដល់ទៅបីដង ដោយសារខ្ញុំឆ្លាត

ខ្ញុំឈ្មោះ អ៊ុត សុខា ភេទស្រី អាយុ៦៥ ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ កាលនៅពីតូចខ្ញុំបានចូលសិក្សារៀនសូត្រ នៅសាលាព្រៃវែងក្រុងត្រឹមថ្នាក់ទី៩។ នៅសម័យខ្មែរក្រហម គ្រួសារខ្ញុំត្រូវបានជម្លៀសទៅភូមិខ្យោកដើម្បីធ្វើស្រែនិងជីកប្រឡាយ។ គ្រួសារខ្ញុំ  ជាគ្រួសារដែលត្រូវចាត់ចូលក្នុងជំពូកប្រជាជនថ្មី ប៉ុន្តែខ្មែរក្រហមមិនបានគាបសង្កត់សមាជិកគ្រួសារខ្ញុំខ្លាំងពេកទេ។ នៅពេលដែលខ្ញុំធ្វើការងារហត់ ខ្ញុំអាចសម្រាកមួយភ្លែតបាន ហើយនៅពេលដែលខ្ញុំឃ្លាន ខ្ញុំអាចគាស់នេះ គាស់នោះ យកមកស្ងោរហូបបាន ប៉ុន្តែក៏ត្រូវលាក់កំបាំងពីគេឯងដែរ។ នៅខែវិច្ឆិកា...

រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ឱក ស្រី

ខ្ញុំឈ្មោះ ឱក ស្រី[1] ភេទស្រី មានអាយុ៦៦ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំកើតនៅរាជធានីភ្នំពេញ។ ខ្ញុំមានឪពុកឈ្មោះ យា ឱក និងម្តាយឈ្មោះ កែវ សំអាង។ ឪពុកខ្ញុំធ្វើការនៅសង្កាត់លេខ៥ ក្រោយរោងកុនបូកគោ រាជធានីភ្នំពេញ។ ខ្ញុំ គឺជាកូនទោលនៅក្នុងគ្រួសារ។ កាលនៅវ័យកុមារ ខ្ញុំបានចូលសិក្សារៀនសូត្រនៅសាលាព្រះកែវមរកតត្រឹមថ្នាក់ទី៧ នៃសង្កាត់ទួលទំពូង។ រហូតដល់ខែមេសា...

អតីតកូនសិស្ស និងជាទាហានឡាវ មុនចាប់ខ្លួន គឺជាភ្នាក់ងាររបស់ វៀតណាម ចូលមកកម្ពុជា

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៧ទំព័រ ជារបស់ឈ្មោះ លីមស៊ុន បាក់លីម អតីតកូនសិស្ស និងជាទាហានឡាវ ដែលមុនចាប់ខ្លួន គឺជាភ្នាក់ងាររបស់វៀតណាមចូលមកកម្ពុជា។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (D០០០៥៦) បានបង្ហាញអំពីសកម្មភាពរបស់ បាក់លីម ​ដែលទទួលផែនការពី ង្វៀង ធីបេ មេបញ្ជាការប្រទេសវៀតណាម ឲ្យចូលមក ស៊ើបការណ៍ ពីសភាពការណ៍ទាំងមូល នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៧៨។ ដើម្បីបំពេញភារកិច្ចនេះឲ្យបានជោគជ័យ បាក់លីម...