Tag: ថុន ស្រីពេជ្រ

ជិន ថុល៖ ជាអនុយោធាវរសេនាតូចលេខ២៣៤ កងពល ២៩០

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២0ទំព័រ​ ជារបស់ឈ្មោះ ជិន ថុល។ ​ មុនពេលអង្គការចាប់ខ្លួន ​គាត់មានតួនាទីជា អនុយោធាវរសេនាតូចលេខ២៣៤, វរសេនាធំលេខ២៣, កងពល២៩០។ អំឡុងពេល ចូលធ្វើបដិវត្តន៍ ជិន ថុល បាន​ជាប់ពាក់ព័ន្ធ​ជាមួយក្រុមមនុស្សចំនួន២៧នាក់ក្នុងការ បំផុសដល់ប្រជាជន ឱ្យប្រព្រឹត្តិអំពើខុសសីលធម៌ និងប្រឆាំងនឹងជំនឿរបស់អង្គការ ហើយត្រឡប់មកជឿជាក់លើបក្សកុម្មុយនីស្ដវិញ។  រហូតមកដល់ថ្ងៃទី៩ ខែ​មករា ឆ្នាំ១៩៧៧ ​ថុល ត្រូវបានអង្គការចាប់ខ្លួន។ ​ខាងក្រោមនេះ...

សុក សៀង៖ យុទ្ធជនផ្នែកចរន្តអគ្គិសនីផ្សារតូច ទី១

ឯកសារចម្លើយសារភាព J00241 សរសេរដោយដៃ ជាកំណត់ហេតុសួរចម្លើយរបស់ ឈ្មោះ សុក សៀង មានចំនួន ១២ទំព័រ។ នៅក្នុងចម្លើយសារភាពនេះ បានកត់ត្រា ថ្ងៃ សួរចម្លើយ របស់ឈ្មោះ សុក សៀង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៨។ មុនពេលចាប់ខ្លួន សុក សៀង បានចូលរួមសកម្មភាពបំផ្លាញបដិវត្តន៍ជាមួយ មនុស្សចំនួន២៣នាក់ទៀត ដែលអ្នកទាំងនោះ...

ហោ ម៉ៅ៖ ប្រធានផ្នែកចរន្ត អគ្គិសនី

ឯកសារលេខ J00218 សរសេរដោយដៃ មានចំនួន១៣ទំព័រ និយាយអំពី សកម្មភាពរបស់ ហោ ម៉ៅ មានតួនាទី ប្រធាន ផ្នែកចរន្តអគ្គិសនី បានទាក់ទងជាមួយវៀតណាមជាច្រើនលើកច្រើនសា ក្នុងគម្រោងផែនការបំផ្លាញបដិវត្តន៍។ នៅថ្ងៃចុងក្រោយ អំឡុងពេលដែល ម៉ៅ មានបំណង ចង់ទៅជួប វៀតណាមបន្តទៀត ម៉ៅ ត្រូវបានយោធាខ្មែរក្រហមចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១ និងត្រូវបានសួរចម្លើយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៨។...

នៅ ទួច៖ ដល់តែពិបាកចិត្តពេក ខ្ញុំលែងមានស្មារតី និងវង្វេងអស់ហើយនៅពេលនោះ

ញុំឈ្មោះ នៅ ទួច ភេទស្រី អាយុ ៨០ឆ្នាំ រស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ បូ នៅ និង ម្តាយឈ្មោះ ជ័យ ភ្លាវ។ ខ្ញុំមានបងប្អូនចំនួន១៣នាក់  ស្លាប់អស់២នាក់។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។ កាលនៅពីតូច ខ្ញុំមិនបានចូលសិក្សារៀនសូត្រទេ ដោយសារតែជីវភាពក្រីក្រ។ ខ្ញុំបានរៀបការជាមួយស្វាមី​ឈ្មោះ អុច...

ខ្ញុំអន់ចិត្តចំពោះការចាត់តាំង

ឯកសារចម្លើយសារភាព លេខ D០២៦៨៤ សរសេរដោយដៃ ចំនួន៣៩ទំព័រ របស់ឈ្មោះ ម៉ើ ម៉ាត់ ហៅ ម៉ើ រ៉េត។ ចម្លើយសារភាពរបស់ ម៉ើ ម៉ាត់ បាននិយាយអំពីបំណងចង់រត់ទៅប្រទេសវៀតណាម តាមការអូសទាញរបស់ សាវី (ធ្វើការនៅក្នុងអង្គភាព កងវរសេនាធំលេខ១៦០) នៅក្រោមមូលហេតុ ការអន់ចិត្តចំពោះអង្គការ ដែលមិនដំឡើងមុខមាត់តួនាទី ឋានន្តរសក្តិឲ្យខ្លួន។ ប៉ុន្តែមិនទាន់បានរត់ចេញទេ ក៏ត្រូវបានអង្គការចាប់ខ្លួនបាននៅខែមករា...

អនុប្រធានចម្ការកៅស៊ូតាប៉ាវ ភូមិភាគបូព៌ា

    ខ្ញុំឈ្មោះ អ៊ុន សំអឿន[1] ភេទប្រុស អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះ ឆាយ វឿន បច្ចុប្បន្ននៅចម្ការកៅស៊ូតាប៉ាវ។ ខ្ញុំមានស្រុកកំណើតនៅភូមិស៊ីកា ឃុំស្វាយអង្គ ស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា។ កាលនៅពីតូច ខ្ញុំបានចូលសិក្សារៀនសូត្រដំបូង នៅអាយុ១២ឆ្នាំ និង បានឈប់រៀននៅអាយុ១៩ឆ្នាំ ត្រឹមថ្នាក់ទី៦ ក្នុងសាលាបឋមសិក្សាឈូកមាស និង អនុវិទ្យាល័យស្វាយជ្រុំ។...

អ៊ាង លាង៖ ទុក្ខក៏ព្រោះអណ្តាត ស្លាប់ក៏ព្រោះអណ្តាត

នៅខែមីនា ឆ្នាំ១៩៧០ ក្នុងថ្ងៃដែលសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ខ្ញុំ រួមជាមួយ សិស្សានុសិស្សជាច្រើននាក់ទៀត ក្រោមការដឹកនាំរបស់លោកគ្រូ បានទៅធ្វើបាតុកម្ម នៅឯអ្នកលឿងត្រើយខាងកើត ដើម្បីប្រឆាំងនឹងរដ្ឋការ លន់ នល់ ហើយទាមទារឲ្យសម្តេច ឡើងមកកាន់តំណែង និងគ្រប់គ្រងប្រទេសវិញ។ ពេលនោះ ប្រជាជនជាច្រើនដែលមានចំនួនប្រហែលជាជិត១ម៉ឺននាក់ បានដង្ហែ តាំងពីខេត្តកំពង់ចាមមក រហូតទៅដល់អ្នកលឿង...

ប្រវត្តិសកម្មភាពក្បត់របស់ អ៊ុក សំអួក ហៅ សំអ៊ាត មុនចាប់ខ្លួន មានតួនាទីជាអនុនយោបាយកងធំលេខ៣២២ វរសេនាតូចលេខ២៣៤ វរសេនាធំលេខ២៣ កងពល២៩០

ឯកសារចម្លើយសារភាព D០០៤៦៧ ចំនួន៣៧ទំព័រ ជាឯកសារសរសេរដោយដៃរបស់ អ៊ុក សំអួក ហៅ សំអ៊ាត ដែលត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៧ ខែកក្តដា ឆ្នាំ១៩៧៧។ អ៊ុក សំអួក ហៅ សំអ៊ាត បានសរសេរនូវចម្លើយសារភាពរបស់ខ្លួន ចាប់ពីថ្ងៃ ១៣ ដល់ ថ្ងៃទី១៧ ខែ តុលា ឆ្នាំ១៩៧៧ អំពីប្រវត្តិសកម្មភាពក្បត់របស់ខ្លួន ដែលបានចូលសេអ៊ីអាដំបូង...

ឯកសារចម្លើយសារភាព ឈ្មោះ មុំ សាវឿន ហៅ មុំ មុនី កងពល២៩០

ខ្ញុំឈ្មោះ មុំ សាវឿន ហៅ មុំ មុនី[1] ភេទប្រុស អាយុ២៧ឆ្នាំ នៅលីវ។ ខ្ញុំកើតនៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ តំបន់២២ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៦៨ ខ្ញុំបានចូល សេអ៊ីអា ដំបូង តាមរយៈ ឈ្មោះ លឹម។ លឹម បានអប់រំខ្ញុំឲ្យប្រឆាំងនឹងខ្មែរក្រហម។ ក្រោយមកនៅឆ្នាំ១៩៧១ ខ្ញុំបានចូលបម្រើនៅជួរកងទ័ព...

ធ្វើការឲ្យបដិវត្តន៍កម្ពុជា ទោះខំធ្វើដល់ស្លាប់ទៀតក៏គ្មានប្រាក់ខែដែរ

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤២ទំព័រ ឈ្មោះ ទេព មួយស្រេង ឈ្មោះ បដិវត្តន៍ ទេព ញឹម។ ទេព ញឹម បានសរសេរចម្លើយសារភាពរបស់ខ្លួនដោយផ្ទាល់ដៃ ចាប់ពីថ្ងៃទី២១ ដល់ ២៨ ខែមិថុនា ឆ្នាំ១៩៧៧។ ទេព ញឹម បានចូលបដិវត្តន៍តាំងពីឆ្នាំ១៩៧០។ ក្រោយមក ទេព ញឹម មានការថ្នាំងថ្នាក់ជាមួយបដិវត្តន៍ ដោយសារតែគ្មានប្រាក់ខែ ទើប...

ចម្លើយសារភាព ខឹម យូរ ហៅ ខ្លួន ឈ្មោះ ក្នុងបដិវត្តន៍ ហៅ សុង មានតួនាទី ធ្វើការនៅក្នុងក្រសួងឃោសនាការ

ឯកសារចម្លើយសារភាព  សរសេរដោយដៃផ្ទាល់ របស់ ខឹម យូរ ហៅ សុង ចំនួន៦៥ ទំព័រ និយាយពីប្រវត្តិរបស់ សុង បានចូលរួមសកម្មភាពធ្វើបដិវត្តជាមួយ ហ៊ួ នឹម ហៅ ភាស់ ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំ បក្សកុម្មុយនីស្តកម្ពុជា តាមរយៈការផ្សាយ ការឃោសនាតាមវិទ្យុ និង ការធ្វើរដ្ឋប្រហារអង្គការ នៅថ្ងៃបុណ្យរឭកខួបបក្ស នៅខែតុលា ឆ្នាំ១៩៧៦...