ហួន ឆេង អៀង រំឭកពីបទពិសោធន៍ឆ្លងកាត់សម័យខ្មែរក្រហម
ខ្ញុំឈ្មោះ ហួន ឆេងអៀង[1] ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ខ្ញុំមានស្វាមីឈ្មោះ ហួង រុន អាយុ៧៨ឆ្នាំ។ ខ្ញុំមានកូនទាំងអស់ ចំនួន៥នាក់ (ស្រី៣នាក់)។ សព្វថ្ងៃខ្ញុំនៅផ្ទះតែ២នាក់ប្តីប្រពន្ធទេ ហើយខ្ញុំទាំង២នាក់ ជាគ្រូបង្រៀនចូលនិវត្តន៍ដូចគ្នា។ កាលពីមុន ខ្ញុំធ្លាប់បង្រៀននៅវិទ្យាល័យកំពង់កន្ទួត។ បន្ទាប់ពីខ្ញុំបានចូលនិវត្តន៍ ខ្ញុំបានបង្រៀនគណិតវិទ្យាដល់ចៅៗរបស់ខ្ញុំចំនួន៤នាក់ ដូច្នេះ ក្នុងមួយថ្ងៃ...
ទុយ សារិន៖ រត់ចេញពីសម្ពាធ ក្រោមបង្គាប់ប្រធាន-ក ឈ្មោះ ប៊ី នៅឆ្នាំ១៩៧៧
ខ្ញុំឈ្មោះ ទុយ សារិន[1] ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ សព្វថ្ងៃខ្ញុំជាមន្ត្រីចូលនិវត្តន៍ (ធ្លាប់ធ្វើការនៅមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តព្រៃវែង)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែ២នាក់ទេ។ ភរិយាខ្ញុំឈ្មោះ មាស ម៉ុយលី អាយុ៦៦ឆ្នាំ។ សព្វថ្ងៃខ្ញុំមានកូនចំនួន៤នាក់ (ស្រី៣នាក់) ហើយកូនៗ បានរៀបការមានគ្រួសារអស់ហើយ។ ខ្ញុំមានកូនប្រសារ២នាក់...
បន្លាលួស ជំនួសសង្គ្រាមប្រដាប់អាវុធ
សង្គ្រាម រវាងកម្ពុជា និងថៃ កាលពីពេលថ្មីៗ បានបង្កឡើងដោយជម្លោះនៅតាមបណ្តោយព្រំដែន កម្ពុជា និងថៃ។ សង្គ្រាមនេះបានចាប់ផ្តើមពីការហ៊ុមព័ទ្ធដោយបន្លាលួសរបស់ទាហានថៃមកលើប្រាសាទបូរាណ និងដណ្តើមយកទឹកដីដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងរយៈពេលនៃសង្គ្រាមចំនួន៥ថ្ងៃ គឺពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា និងថៃ បានទទួលរងនូវការខូចខាតទាំងសងខាង លើហេដ្ឋារចនាសម្ព័ន្ធ, សាលារៀន, វត្តអារាម និងផ្ទះសម្បែងមួយចំនួនជាពិសេស បានធ្វើឱ្យបាត់បង់ដល់អាយុជីវិត ទាហាន និង...
ទុយ រ៉ា បារម្ភពីប្តីនៅក្នុងសមរភូមិជួរមុខតំបន់មុំបី និងការយល់ឃើញចំពោះជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ
ខ្ញុំឈ្មោះ ទុយ រ៉ា[1] ភេទស្រី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ប្តីរបស់ខ្ញុំឈ្មោះ ឃាន សុភ័ក្រ្ត អាយុ៤១ឆ្នាំ ជាទាហាន ពលបាលឯក នៅកងវរសេនាតូចលេខ៣៩៣ ឈរជើង និងប្រយុទ្ធនៅតំបន់មុំបី ខេត្តព្រះវិហារ។ នៅឆ្នាំ២០០៨ អំឡុងពេលប្រទេសកម្ពុជា មានសង្គ្រាមជាមួយប្រទេសថៃ ក្នុងជម្លោះដណ្តើមប្រាសាទព្រះវិហារ រដ្ឋាភិបាលបានបញ្ជូនប្តីខ្ញុំឱ្យទៅឈរជើងនៅខេត្តព្រះវិហារ។ ចំណែកឯខ្ញុំវិញ...
សេត ពី អនុវត្តពាក្យស្លោក «ខំធ្វើដើម្បីរស់» ដើម្បីព្យាយាមលាក់បាំងប្រវត្តិជាទាហាន លន់ នល់
ខ្ញុំឈ្មោះ សេត ពី[1] អាយុ៥២ឆ្នាំ នៅឆ្នាំ២០០៥។ ខ្ញុំជាជនជាតិខ្មែរអ៊ីស្លាម មានស្រុកកំណើតនៅជ្រោយចង្វារក្រៅ(ក្បែរស្ពានជ្រោយចង្វារ) រាជធានីភ្នំពេញ។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិក្រហមក៍ (បច្ចុប្បន្ន ភូមិអណ្តូង) ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន២នាក់(ស្រីម្នាក់)។ នៅសម័យសង្គមរាស្ត្រនិយម ឪពុកម្តាយរបស់ខ្ញុំប្រកបរបរនេសាទត្រី ប៉ុន្តែចូលមកដល់សម័យសាធារណរដ្ឋខ្មែរ ឪពុករបស់ខ្ញុំបានចូលបម្រើការងារឱ្យខាងរដ្ឋាភិបាល លន់ នល់ នៅទីក្រុងភ្នំពេញ។ ខ្ញុំក៏បានស្ម័គ្រចិត្តចូលធ្វើជាទាហានឱ្យខាងរដ្ឋាភិបាល លន់...
យោគ ផល្លា៖ ចងចាំរបបខ្មែរក្រហមមិនភ្លេច លុះអវសានជីវិត
ខ្ញុំឈ្មោះ យោគ ផល្លា[1] ភេទប្រុស អាយុ៧៥ឆ្នាំ ក្នុងឆ្នាំ២០០៥ មានមុខរបរជាក្រុមប្រឹក្សាឃុំ រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំរៀនត្រឹមថ្នាក់ទី១០។ ខ្ញុំបានរៀបការនៅក្នុងសម័យសង្គមរាស្ត្រនិយម និង មានកូនប្រុសស្រីចំនួន៥នាក់ (ស្រី២នាក់)។ នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តមសីហនុ។ ពេលនោះ ខ្ញុំកំពុងរកស៊ីប្រកបរបរលក់សាច់គោនៅភូមិជ្រៃ...
សុះ ម៉ាត់លី៖ ខ្ញុំធ្វើការរាល់ថ្ងៃនេះ ខ្លាចជាងគេ ខ្លាចតែគេហៅឱ្យទៅរៀនសូត្រ
ខ្ញុំឈ្មោះ សុះ ម៉ាត់លី[1] ភេទប្រុស អាយុ៦០ឆ្នាំ ក្នុងឆ្នាំ២០០៥។ ខ្ញុំជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីតូច ខ្ញុំបានចូលសិក្សារៀនសូត្រត្រឹមថ្នាក់ទី១០។ បន្ទាប់ពីខ្ញុំចេញពីរៀន ខ្ញុំតែងតែជួយឪពុកម្តាយខ្ញុំ នេសាទត្រី។ ខ្ញុំបានរៀបការនៅក្នុងសម័យសង្គមរាស្ត្រនិយម។ រហូតមកដល់របបកម្ពុជាប្រជាធិបតេយ្យ ខ្ញុំទទួលបានកូនប្រុសស្រីចំនួន៣នាក់ ប៉ុន្តែស្លាប់អស់១នាក់ ដោយសារហូបអាហារមិនគ្រប់គ្រាន់ និងមានជំងឺ (រាក) គ្មានថ្នាំព្យាបាល។ នៅឆ្នាំ១៩៧០...
ដួង ត្រេង ហៅ ហ៊ាន៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា
ខ្ញុំឈ្មោះ ដួង ត្រេង ហៅ ហ៊ាន[1] ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិអំពិលទោល ឃុំព្រៃទទឹង ស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា។ ខ្ញុំមានប្រពន្ធទី១ឈ្មោះ ទេស បូ និង ប្រពន្ធទី២ឈ្មោះ ចាន់ ម៉ុត។ នៅឆ្នាំ១៩៦៦ ខ្ញុំបានចូលបក្សពលករវៀតណាម ដែលមានឈ្មោះ មោក ហ៊ួន និង...
ម៉ាត់ ឡេះ ៖ ក្រុមគ្រួសារ ត្រូវស្លាប់ដោយសារការអត់អាហារក្នុងសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ ម៉ាត់ ឡេះ[1] ភេទប្រុស អាយុ៧០ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិខ្មែរអ៊ិស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំពុំបានចូលសិក្សារៀនសូត្រអក្សរខ្មែរទេ។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្រី២នាក់ ក្នុងនោះស្លាប់អស់ចំនួន៣នាក់ក្នុងសម័យខ្មែរក្រហម ដោយសារតែការអត់អាហារ។ អំឡុងពេលដែលខ្មែរក្រហមចូលគ្រប់គ្រងប្រទេសដំបូង នាឡិកាដៃ និង ខោអាវល្អៗ ឬរបស់របរប្រើប្រាស់ សល់ពីសង្គមចាស់របស់ខ្ញុំ ត្រូវអង្គការដើរប្រមូលយកអស់ គ្មានសល់។ ក្រៅពីនេះ...
ស្មា ឯល៖ ខ្ញុំនិង ឪពុកសំណាងហើយ ដែលពេលនោះអាយុមិនទាន់អស់
ស្មា ឯល[1] ភេទប្រុស អាយុ៥១ឆ្នាំ ក្នុងឆ្នាំ២០០៥។ ឯល ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧២ ខ្មែរក្រហម បានជម្លៀសគាត់ និង គ្រួសារឲ្យចាកចេញពីភូមិ ទៅនៅវាលស្រែ ដើម្បីបញ្ចៀសពីការប្រយុទ្ធគ្នា រវាងកងទ័ពខ្មែរក្រហម និង កងទ័ព លន់ នល់។ នៅខែមេសា ឆ្នាំ១៩៧៥...
តេះ សាលីម៉ាស់៖ ខ្ញុំនៅតែនឹកឃើញ គេចងប្តីខ្ញុំនឹងភ្នែក យកទៅសម្លាប់
ខ្ញុំឈ្មោះ តេះ សាលីម៉ាស់[1] ភេទស្រី អាយុ៥០ឆ្នាំ ក្នុងឆ្នាំ២០០៥។ ខ្ញុំរស់នៅភូមិខ្មែរឥស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំធ្លាប់រៀនអក្ខរកម្មអក្សរចាមតិចតួច។ ម្តាយខ្ញុំបានស្លាប់ចោលខ្ញុំ តាំងពីខ្ញុំមានអាយុ៥ឆ្នាំ។ ខ្ញុំរស់នៅជាមួយឪពុក ប៉ុន្តែគាត់បានស្លាប់នៅឆ្នាំ១៩៨៤។ ខ្ញុំបានរៀបការនៅដើមឆ្នាំ១៩៧៥។ នៅសម័យ លន់ នល់ អំឡុងឆ្នាំ ១៩៧២ ខ្ញុំនិងគ្រួសារបាន ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ ម្តុំកាស៊ីណូ...

