Tag: ក្រចេះ

ខ្មែរក្រហមសម្លាប់មនុស្សច្រើនណាស់

(ក្រចេះ) ៖ ខាន សុភី ភេទស្រី មានអាយុ៦៧ឆ្នាំ មានបងប្អូនប្រាំនាក់ ស្លាប់បាត់បង់ជីវិតម្នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្វីដែល សុភី បានចងចាំមិនភ្លេចនោះគឺ មានប្រជាជនជាច្រើនដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងឆ្នាំ១៩៧៤ សុភី បានចេញពីផ្ទះរបស់គាត់ ទៅរស់នៅចម្ការកៅស៊ូ។ ពេលទៅដល់ទីនោះគាត់បានចូលធ្វើ និងចៀរជ័រកៅស៊ូ ព្រមទាំងបុកអង្ករ ជាមួយប្រជាជនឯទៀត។ គាត់ត្រូវក្រោកតាំងពីម៉ោងបីទាបភ្លឺ...

ខ្ញុំមិនហ៊ានខ្ជិល

(ក្រចេះ) ៖ ប្រាក់ សាន ភេទស្រី អាយុ៥៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានទីលំនៅបច្ចុប្បន្ននៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ប្រាំពីរនាក់។ បងប្អូនរបស់គាត់ម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម និងពីរនាក់ទៀតស្លាប់ក្រោយសម័យរំដោះ។ រឿងរ៉ាវដែលគាត់ចងចាំជាប់នៅក្នុងចិត្តតាំងពីរបបខ្មែរក្រហមរហូតមកដល់ពេលបច្ចុប្បន្ននោះគឺ អង្គការបានប្រើឲ្យគាត់ធ្វើការសឹងតែគ្មានពេលសម្រាក ដោយ​មិនគិតថា ពេលថ្ងៃ ឬពេលយប់ឡើយ។ គាត់ត្រូវចេញទៅធ្វើការចាប់តាំងពីម៉ោងប្រាំព្រឹក រហូតដល់ម៉ោងប្រាំល្ងាចទើបបានត្រឡប់ទៅកន្លែងស្នាក់នៅ។ ថ្ងៃខ្លះទៀតអង្គការតម្រូវឲ្យគាត់ធ្វើការនៅពេលយប់បន្ថែមទៀតក៏មាន។ ថ្វីត្បិតតែធ្វើការសឹងតែគ្មានពេលសម្រាកក៏ពិតមែន តែគាត់មិនហ៊ានខ្ជិលច្រអូស ឬ...

ខ្មែរក្រហមចោទថា ខ្ញុំធ្វើពុតជាខ្ជិល

(ក្រចេះ) ៖ ទេស រ៉ាន ភេទស្រី អាយុ៦៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់​មានបងប្អូនសរុបទាំងអស់ប្រាំបីនាក់ ស្លាប់អស់បួននាក់ ប្អូនប្រុសម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម និងបីនាក់ទៀតស្លាប់ក្រោយសម័យរំដោះ។ នៅក្នុងរបបខ្មែរក្រហម រ៉ាន ជាប្រជាជនមូលដ្ឋាន ធ្វើការនៅកងចល័ត ធ្វើស្រែចម្ការ លើកទំនប់អូរបេង ទំនប់នៅឃុំកន្ទួត ព្រមទាំងទំនប់ច្រវាមួយទៀត និងបន្ទាប់មកទៀតគឺកាប់ប្រព័ន្ធភ្លឺស្រែ។ គាត់បាននិយាយថា...

ខ្មែរក្រហមប្រាប់ថាវៀតណាមនឹងវះពោះច្រកស្មៅ

  (ក្រចេះ) ៖ យ៉ិន សុក អាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតក្នុងចំណោមប្រជាជនរាប់លាននាក់ ដែលមានជីវិតពីរបបខ្មែរក្រហម រស់នៅថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម សុក មានអាយុប្រហែលជាង ៣០ឆ្នាំ។ អង្គការបានចាត់តាំងឲ្យគាត់ធ្វើជាគណៈក្រុមសាមគ្គី ដែលត្រូវគ្រប់គ្រងប្រជាជន១៧មេសា ប្រហែលជា៥០នាក់ ដែលជម្លៀសទៅពីភ្នំពេញ។ អង្គការបានបញ្ជាឲ្យគាត់ធ្វើប្រវត្តិរូបរបស់ប្រជាជន ដែលបានជម្លៀសពីភ្នំពេញទាំងអស់នោះ។ សុក បានបន្ថែមថា គាត់តែងតែស្មោះត្រង់...

ហូបតែបបរ

  (ក្រចេះ) ៖ តៅ សៀកលាង ភេទប្រុស មានអាយុ៦៨ឆ្នាំ មានទីលំនៅ នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅឆ្នាំ១៩៧៣ សៀកលាង មានតួនាទីជាគ្រូពេទ្យ។​ ពេល​ដែលខ្មែរក្រហមចូលកាន់អំណាច នៅឆ្នាំ១៩៧៥ គាត់ផ្លាស់មកធ្វើការនៅក្នុងការដ្ឋានវិញ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជាជិត២០ឆ្នាំ។ គាត់បាននិយាយថា នៅក្នុងមួយថ្ងៃៗ គាត់ធ្វើការមិនសូវមានពេលសម្រាកនោះទេ ពីព្រឹកព្រលឹមរហូតដល់យប់ មានពេលសម្រាកតែពេលហូបអាហារបន្តិចប៉ុណ្ណោះ។...

រួចជីវិតដោយសារមានការអាណិតស្រលាញ់ពីកម្មាភិបាលខ្មែរក្រហម

គឹម ដន អាយុ ៦៩ឆ្នំា រស់នៅក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នាសម័យខ្មែរក្រហម ដន មានអាយុ១៨ឆ្នំា និងត្រូវបានខ្មែរក្រហមចូលកាន់កាប់ភូមិសំភិន នៃខេត្តក្រចេះក្នុងឆ្នំា១៩៧៥។ គ្រានោះ ដនចាប់ផ្តើមលើកទំនប់នៅព្រៃចាស់ និងហូបបាយរួម ធ្វើការរួមគ្នាជាសហករណ៍។ ក្នុងឆ្នំា១៩៧៦ ខ្មែរក្រហមបានជម្លៀស ដន ទៅស្រុក​ស្នួល និងត្រូវដំាអំពៅនៅចំការទំាងថ្ងៃទំាងយប់។ ក្រៅពីនេះ ដនត្រូវ​ឲ្យបាយជ្រូកក្នុងមួយថ្ងៃ១០០ក្បាល។ រឿងរ៉ាវដែល...

ហូបតែបាយលាយជាមួយល្ពៅ

(ក្រចេះ) ៖ ម៉ៃ រ៉ុន ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្វីដែលគាត់ចង់ចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហម គឺចាប់ផ្ដើមតាំងពីគាត់នៅលីវ ហើយបន្ទាប់មកអង្គការបានបង្ខំឲ្យគាត់រៀបការ។ គាត់បាននិយាយថា គាត់មិនចង់រៀបការឡើយ ប៉ុន្តែអង្គការបង្ខំឲ្យគាត់រៀបការ ប្រសិនមិនព្រមតាមអ្វីដែលអង្គការបញ្ជាទេ អង្គការនឹងធ្វើទុក្ខបុកម្នេញ មិនឲ្យគាត់រស់នៅបានសុខឡើយ មិនស្រួលអាចនឹងចាប់យកទៅសម្លាប់ទៀតផង។ ពេលដែលគាត់មិនទាន់មានគ្រួសារ គាត់ថារបបអាហារពេលណាក៏លាយជាមួយនឹងល្ពៅ និងពោតដែរ។ ពេលខ្លះត្រូវហូបពោតដើម្បីជំនួសបាយក៏មានដែរ...