Tag: អេង សុខម៉េង

សុក អូ៖ គណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣

សុក អូ ជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨។[1] បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ស្រី ផេង មានអាយុ៧០ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។[2] ខាងក្រោមនេះគឺជាការរៀបរាប់របស់ប្រពន្ធពីប្រវត្តិសង្ខេបរបស់អូ។ អូ មានកូនប្រាំមួយនាក់ ក្នុងនោះ​ស្រីបីនាក់ និងស្លាប់ម្នាក់ក្នុងរបបខ្មែរក្រហម។ អូ មានស្រុកកំណើតស្ថិតនៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ...

យុទ្ធជន កងការពារមន្ទីរតំបន់២៣ ភូមិភាគបូព៌ា

ញៀប ជួន ភេទប្រុស អាយុ១៧ឆ្នាំ (បាត់ខ្លួននៅឆ្នាំ១៩៧៨)[1]។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជួបសម្ភាសជាមួយឈ្មោះ ញៀប នេត អាយុ៧៧ឆ្នាំ ត្រូវជាឪពុក។[2] ជួន មានម្ដាយឈ្មោះ គឹម ស៊ុម មានមុខរបរធ្វើស្រែ និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះស្រី៣នាក់។ ជួន ជាកូន​ទី៣ក្នុងគ្រួសារដែលមានស្រុកកំណើតនៅភូមិត្បែង ឃុំគគីរសោម ស្រុករំដួល (បច្ចុប្បន្នស្រុកស្វាយទាប) ខេត្តស្វាយរៀង។ ខាងក្រោម​នេះគឺជាប្រវត្តិរូបសង្ខេបរបស់...

ប្រធានកងធំដឹកជញ្ជូន ស្រុកចន្ទ្រា តំបន់២៣

កែវ ប៉ូ ជាប្រធានកងធំដឹកជញ្ជូនឃុំប្រទី បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ បុគ្គលិកមជ្ឈ​មណ្ឌល​ឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ កែវ សាមឿន ត្រូវជាបងស្រី អាយុ ៦៥ឆ្នាំ។[1] ខាងក្រោមនេះគឺជាការរៀបរាប់របស់បងស្រី ពីប្រវត្តិរូបសង្ខេបរបស់ប៉ូ៖ ប៉ូ មានឪពុកឈ្មោះ កែវ សេង និងម្តាយឈ្មោះ សូ ឡុង អ្នកទាំងពីរបានស្លាប់ដោយសារជំងឺក្នុង​របបសង្គម​រាស្រ្តនិយម។ ប៉ូ ជាកូនប្រុសតែម្នាក់ក្នុងគ្រួសារ ដែលមានបងស្រី៣នាក់ និងប្អូនស្រីម្នាក់​។ ក្នុងរបបខ្មែរក្រហមបងស្រីម្នាក់បាត់ខ្លួន,...

ប្រធានមន្ទីរស្រុករមាសហែក តំបន់២៣ ត្រូវចាប់ខ្លួន

នៅពេលចាប់ខ្លួននៅឆ្នាំ១៩៧៨ ព្រំ ប្រាជ្ញ ឈ្មោះបដិវត្តន៍ថង មានអាយុ៤៨ឆ្នាំ ជាប្រធានមន្ទីរស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសជាមួយឈ្មោះ ហេង នា មានអាយុ៥៣ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវជាកូនស្រីរបស់ ព្រំ ប្រាជ្ញ។[1]  ខាងក្រោមនេះគឺជាប្រវត្តិរូបរបស់ ព្រំ ប្រាជ្ញ៖ ព្រំ ប្រាជ្ញ មានឪពុកឈ្មោះ...

ជម្លៀសដោយបង្ខំតាមរថភ្លើង

(ខេត្តព្រៃវែង) សែង នៀត មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៀត មានប្តីឈ្មោះ ធួក (ស្លាប់)និង មានកូនចំនួនប្រាំនាក់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ នៀត ដែលរស់នៅស្រុកកំណើត បានឆ្លងកាត់សង្គ្រាម និងការទម្លាក់គ្រាប់បែក។ ឪពុកម្តាយរបស់នៀត បានជីករណ្តៅត្រង់សេ (លេណដ្ឋាន) នៅក្រោមផ្ទះ...

កុមារខ្មែរក្រហម

(ខេត្តព្រៃវែង) យូង យួន អាយុ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យួន មានបងប្អូនចំនួនប្រាំនាក់ (ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់)។ នៅវ័យកុមារ យួន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ការរៀនសូត្ររបស់គាត់នៅពេលនោះ​មិនបានទៀងទាត់នោះទេ ព្រោះក្នុងភូមិឃុំកើតមានសង្គ្រាមរវាងក្រុមយោធាខ្មែរក្រហម និងទាហាន លន់ នល់ ហើយនៅឆ្នាំ១៩៧៣ ក៏មានការទម្លាក់គ្រាប់បែកជាញឹកញាប់ធ្វើឲ្យសាលារៀនបិទទ្វារ។ នៅឆ្នាំ១៩៧៥...

អតីតពេទ្យទាហានរបប លន់ នល់

ហុក ឈួត ត្រូវបានឃុំខ្លួននៅគុកទួលស្លែងក្រោយបញ្ជូនត្រលប់មកពីប្រទេសថៃនៅ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានសម្ភាសជាមួយឈ្មោះ​ សាន់ លីមហ៊ូវ ត្រូវជាបងថ្លៃ រស់នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លីមហ៊ូវ បាននិយាយថា ឈួត បានរត់ទៅប្រទេសថៃ ព្រោះខ្លាចខ្មែរក្រហមសម្លាប់ដោយសារខ្លួនធ្លាប់ធ្វើជាពេទ្យទាហានក្នុងរបប លន់ នល់ ខាងក្រោមនេះគឺជាការៀបរាប់របស់ លីមហ៊ូវ ពីប្រវត្តិរបស់ ឈួត[1]៖ ឈួត...

កងចល័តនារី

(ខេត្តព្រៃវែង) ធីម យ៉ុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧៣ យ៉ុន បានរៀបការប្តីជាមួយបុរសម្នាក់ក្នុងភូមិ ឈ្មោះ យួង ពីង ហើយ យ៉ុន មានបងប្អូនចំនួន ១២នាក់ ។ កាលពីកុមារភាព យ៉ុន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់) នៅសាលាបឋមសិក្សាភូមិឆ្អឹងពស់។...

ជាប់គុកខ្មែរក្រហមក្រោយបញ្ជូនពីប្រទេសសៀម

ថង ឡៃ ត្រូវបានប្រទេសសៀមបញ្ជូនមកឲ្យប្រទេសខ្មែរវិញនៅអំឡុងឆ្នាំ១៩៧៦ ហើយខ្មែរក្រហមបាននាំគាត់ទៅឃុំនៅគុកទួលស្លែង។ ខាងក្រោមនេះជាការរៀបរាប់របស់ យិន ឡែ[1] អាយុ៧៥ឆ្នាំ ត្រូវជាម្តាយ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានថ្លែងថាគ្មានសំណងអ្វីមានតម្លៃស្មើនឹងការបាត់បង់ជីវិតកូននោះទេ។ ឡៃ អាយុ ២០ឆ្នាំ (ឆ្នាំ១៩៧៦)[2] មានឪពុកឈ្មោះ ថង (ស្លាប់សម័យខ្មែរក្រហម) និងមានបង​ប្អូនចំនួនប្រាំពីរនាក់៖ ទី១ ថង សុខន,...

ស្ទើរត្រូវឈ្លបខ្មែរក្រហមសម្លាប់

(ខេត្តព្រៃវែង) ឃុន​ សន មានអាយុ៦៩ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។​ កាលពីកុមារភាព សន រៀនសូត្របានតិចតួចដោយសារតែគ្រួសារមានជីវភាពខ្វះខាត និងប្រទេសជាតិជួបប្រទះសង្គ្រាម និងការទម្លាក់គ្រាប់បែក។ សន បានរៀបរាប់ពីដំណើរជីវិតអតីត​កាល​ប្រាប់ដល់អ្នកស្ម័គ្រ​ចិត្តកម្ពុជាថា ការរស់នៅ​របស់គាត់ និងប្រជាជនក្នុងភូមិជួបប្រទះទុក្ខលំបាកតាំងពីរបប លន់ នល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់...

ខ្មែរក្រហមសម្លាប់បញ្ញវន្តនៅទួលតាភី

(ខេត្តព្រៃវែង)៖ ស សាវ៉ុន មានអាយុ៦៤ឆ្នាំ និង​មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។ បច្ចុប្បន្ន សាវ៉ុន  រស់នៅជាមួយក្មួយៗនៅស្រុកកំណើត។ សាវ៉ុន បាននិយាយថានៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច គាត់ឃើញមានប្រជាជន១៧មេសា ជម្លៀសពីភ្នំពេញ មករស់នៅក្នុងភូមិ។ ប្រជាជនទាំងនោះត្រូវបានកងឈ្លបបង្ខំឲ្យធ្វើការធ្ងន់ៗ ហើយបញ្ញ​វន្តដែលគ្មានកំហុសមួយចំនួន ត្រូវបានចងយកទៅសម្លាប់នៅទួលតាភី​។ សាវ៉ុន ត្រូវកងឈ្លបចាត់​ឲ្យធ្វើការក្នុងកងចល័តនារីស្រុកព្រះស្ដេច និងស្រុកពាមជរ៍ ខេត្តព្រៃវែង។ នៅពេលថ្ងៃ...

Solverwp- WordPress Theme and Plugin