ប្រជាជនភូមិភាគបូព៌ាត្រូវបានចោទថាជាខ្មាំង
(ស្វាយរៀង) ៖ ពោន ហន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៣ឆ្នាំ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហន មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍។ ហន មានឪពុកឈ្មោះ ពោន អោ និងម្ដាយឈ្មោះ មាស ខាន់ មានបងប្អូន០៧នាក់។ ក្នុងរបប លន់...
ខ្ញុំបានបាត់បង់ប្តី ប្អូន និងកូនដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ អំឡុង ឆ្នាំ២០២១ អ្នកស្ម័គ្រកម្ពុជានៃគម្រោងការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរទ្បើង នូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានជួបសម្ភាសន៍ជាមួយ នាង អឿន អាយុ៧៨ ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ អឿន បានឃើញពីការទម្លាក់គ្រាប់បែកនៅសម័យ លន់ នល់។ អឿន ឲ្យដឹងថានៅសម័យនោះមានការទម្លាក់គ្រាប់បែកសឹងរាល់ថ្ងៃ ហើយនៅគ្រប់ផ្ទះមានរណ្តៅត្រង់សេដែលជាកន្លែងសុវត្ថិភាពគេចពីការទម្លាក់គ្រាប់។...
ជីវិតរស់ចេញពីរណ្តៅកប់សាកសព
(ស្វាយរៀង) ៖ សមាជិកគ្រួសារទាំងអស់ ៤នាក់របស់ ពេជ្រ ឡាមីន រួមមាន ម្តាយ ឪពុក និងប្អូនៗពីរនាក់បានស្លាប់ ដោយសារតែឪពុកជាអតីតទាហាន លន់ នល់។ រូបគាត់ផ្ទាល់ក៏ត្រូវសម្លាប់ដែរ ប៉ុន្តែមិនស្លាប់ក៏វាចេញពីរណ្តៅសាកសពមានរបួសក្បាលដែលត្រូវបានវាយនឹងត្បូងចប។ ទ្បាមីន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានអាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ នៅក្នុងរបបសង្គមរាស្រ្តនិយម ឡាមីន រស់នៅខេត្តក្រចេះមានជីវភាពធូរធារ...
អ្នកឡើងត្នោតសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ សៅ សាបាន ដូចនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀត ត្រូវបានអង្គការប្រើដោយគ្មានពេលសម្រាកគ្រប់គ្រាន់។ ការងារចម្បងរបស់ សាបាន ពេញរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឡើងត្នោតដើម្បីធ្វើស្ករសម្រាប់សហករណ៍រោងបាយ។ សាបាន អាយុ៨០ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា កាលពីកុមារភាពគាត់ រៀនបានត្រឹមថ្នាក់ទី៣។ ឆ្នាំ១៩៧០ សាបាន រស់នៅជាមួយឪពុកម្តាយ...
ខ្ញុំត្រូវធ្វើការធ្ងន់ៗទាំងសរសៃខ្ចី
(ស្វាយរៀង) ៖ សៅ សាន់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨៩ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សាន់ ទើបសម្រាលកូនត្រូវបានជម្លៀសចេញពីផ្ទះជាស្រុកកំណើត ឲ្យទៅរស់នៅរួមក្នុងសហករណ៍។ ជាបន្តបន្ទាប់ សាន់ ប្តី និងកូនៗប្រាំនាក់ត្រូវបានជម្លៀសពីកន្លែងមួយទៅកន្លែងមួយ ខ្មែរក្រហមបានប្រាប់ឲ្យគាត់ដើររកប្រធានសហករណ៍ ដើម្បីចុះឈ្មោះរស់នៅកន្លែងថ្មីក្នុងនាមជាប្រជាជនថ្មី។ សាន់ និយាយថា ការជម្លៀសនាពេលនោះជារដូវក្តៅ និងចំពេលគាត់មានកូនច្រើនផង ទើបគាត់ត្រូវរែក និងទូលសម្ភារៈការធ្វើដំណើរយ៉ាងលំបាកខ្លាំងរហូតដល់ជើងទាំងពីររបស់គាត់...
ខ្ញុំលាក់ប្រវត្តិជាអតីតទាហាន លន់ នល់ ដើម្បីមានជីវិតរស់
(ស្វាយរៀង) ៖ សុខ ជិន ធ្លាប់ធ្វើជាទាហាន លន់ នល់ មុនឆ្នាំ១៩៧៥ ដោយប្រចាំការ ការពារព្រំដែន និងក្រោយមកផ្លាស់មកទីក្រុងភ្នំពេញ។ ជិន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៧០ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ជិន មិនបានទទួលបានការសិក្សាអប់រំដោយសារតែគ្រួសារគាត់មានជីវភាពក្រីក្រ និងគួបផ្សំប្រទេសជាតិនាពេលនោះមានសង្រ្គាម។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...
ខ្មែរក្រហមបានសម្លាប់ប្តី និងកូនពីរនាក់របស់ខ្ញុំ
(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រាជ សាម៉ន អាយុ៩០ឆ្នាំ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាម៉ន មានឪពុកឈ្មោះ រាជ ជុំ (ស្លាប់) និងម្ដាយឈ្មោះ ម៉ៅ អែត (ស្លាប់) មានបងប្អូន០៥នាក់។ ដោយសារតែស្ថានភាពគ្រួសារក្រីក្រ សាម៉ន មិនទទួលបានការអប់រំជ្រៅជ្រះទេ។ អំឡុង ឆ្នាំ២០២១...
ដំណើរជីវិតប្រជាជនភូមិភាគបូព៌ាក្នុងសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ឃួន សុន មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ នៅរបប លន់ នល់ សុន ឲ្យដឹងថា ប្រជាជនរស់នៅចាប់ផ្តើមលំបាក ដោយសារតែរត់គេចពីការទម្លាក់គ្រាប់បែក។ ប្រជាជនមានការភិតភ័យ នៅពេលយប់ ហើយតែងតែលាក់ខ្លួននៅក្នុងរណ្តៅត្រង់សេដែលជីកនៅជិតផ្ទះដើម្បីសុវត្ថិភាព។ នៅក្នុងភូមិមានប្រជាជនគ្រោះថ្នាក់ រងរបួស និងស្លាប់ ព្រមទាំងបានបំផ្លាញទ្រព្យសម្បតិ្តជាញឹកញាប់ដោយសារការទម្លាក់គ្រាប់បែក។ សុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ...
ក្មេងកំព្រាដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ ទេព យាន អាយុ៦០ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ទេព យាន បានឈប់រៀនត្រឹមថ្នាក់ទី១២ បច្ចុប្បន្នថ្នាក់ទី១។ ដោយសារពេលនោះសាលាបានបិទទ្វារឈប់ដំណើរការប្រទេសមានសង្រ្គាម និងទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមរិក។ ពូ និងមីងរបស់ យាន បានស្លាប់ដោយសារការទម្លាក់គ្រាប់បែកនាពេលនោះ។ នៅក្នុងរបបខ្មែរក្រហម...
ខ្ញុំមិនបានចូលរៀនដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ រាជ ដានី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ដានី ជាស្រ្តីមេម៉ាយ បន្ទាប់ពីប្តីឈ្មោះ កើត សាភឿន បានស្លាប់កាលពីជាង១០មុន ដោយសារជំងឺ។ ដានី បាននិយាយប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងឆ្នាំ២០២១ថា ពេលដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់...
ក្នុងរបបខ្មែរក្រហមរស់មួយថ្ងៃគិតមួយថ្ងៃ
(ស្វាយរៀង) ៖ ឃួន សាវឿន មានអាយុ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវឿន មិនទទួលបានការសិក្សាអប់រំទេដោយសារតែគាត់កំព្រាឪពុកម្ដាយតាំងពីកុមារភាព ហើយត្រូវរស់នៅជាមួយពូ។ សាវឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានផ្តល់បទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងឆ្នាំ២០២១ថា ការរស់នៅរបស់គាត់ និងបងស្រីក្នុងរបបនោះមានការលំបាកខ្លាំង រស់មួយថ្ងៃគិតមួយថ្ងៃ ដោយសារការជម្លៀសដោយបង្ខំ និងធ្វើការហួសកម្លាំង។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជំនៈលើរបប លន់ នល់ សាវឿន...

