Tag: អេង សុខម៉េង

នារីកងចល័ត

(ស្វាយរៀង) ៖ សុខ សន មានអាយុ៦៣ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូន​ប្រាំមួយនាក់។ ឪពុក ម្តាយបានស្លាប់ចោលតាំងពីរបប លន់ នល់ គាត់ត្រូវបានបងប្រុសចិញ្ចឹម ហើយបងប្រុសនោះត្រូវ​បានខ្មែរក្រហមសម្លាប់ចោលទាំងគ្រួសារក្នុងរបបខ្មែរក្រហមនៅឯខេត្តបាត់ដំបងដែលជាព្រឹត្តិការណ៍មួយ​គាត់ចងចាំមិនអាចបំភ្លេចបានរហូតដល់បច្ចុប្បន្ន។ ​របបខ្មែរក្រហម សន ត្រូវបានគេបង្ខំឲ្យចេញពីលំនៅដ្ឋានដែលធ្លាប់រស់នៅជាមួយបងដោយគេតំរូវឲ្យ​ទៅរស់នៅរួមគ្នាក្នុងសហករណ៍។ គាត់ត្រូវធើ្វជីពីលាមកមនុស្សដោយព្រឹក​ឡើងត្រូវដើរប្រមូលលាមក​តាមបង្គន់យកមកហាល និងប្រមូល​ទុកនៅពេលល្ងាច។ ក្រោយមកដោយជើងរបស់គាត់ឈឺមិន​អាចធ្វើដំណើរបាន ខ្មែរក្រហម​ក៏ឲ្យគាត់នៅសហករណ៍ដើម្បីដាំបាយ...

បាត់បង់ឪពុកក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ថោង សង្ហា អាយុ៥៩ឆ្នាំ ជាអនុប្រធានភូមិ មានស្រុកកំណើត និងរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានកូនប្រាំនាក់ បីនាក់មានគ្រួសារទៅរស់នៅឆ្ងាយ។ ក្នុងរបប លន់ នល់ សង្ហា រស់នៅជាមួយឪពុកម្តាយ​នៅស្រុកកំណើត។ គាត់បានចូលរៀនថ្នាក់ទី៨ ប៉ុន្តែការរៀនសូត្រមិនបានជាប់លាប់ដូច​បច្ចុប្បន្ននេះទេ ព្រោះពេលនោះប្រទេសមានការទម្លាក់គ្រាប់បែក និងមានសង្រ្គាម​។ សង្ហា រៀបរាប់ថា​ ទ្រព្យសម្បត្តិប្រជាជន...

កុមារមិនមានឱកាសរៀនសូត្រនៅក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ កុយ ប៊ុនរ៉ា មានអាយុ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ គាត់មានឪពុកឈ្មោះ កុយ អាន បានស្លាប់ដោយជំងឺនៅសម័យ លន់ នល់ និង ម្តាយ ឈ្មោះ ប៉ែន យ៉ា នៅរស់សព្វថ្ងៃ។ គាត់បានរៀបរាប់ពីដំណើរជីវិតប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា​​ថា ក្នុងរបប...

កូនស្លាប់ដោយសារការព្យាបាលមិនត្រឹមត្រូវ

(ស្វាយរៀង)​ ៖ មែ សុខ អាយុ៧១ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុខ និយាយថា នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនាឆ្នាំ១៩៧៩ គេបានលុបបំបាត់ទីផ្សារ រូបិយប័ណ្ណ កម្ទេចវត្ត បំផ្លាញព្រះវិហារ និងចាប់ផ្សឹកព្រះសង្ឃជាដើម។ ព្រះសង្ឃត្រូវធ្វើស្រែចម្ការដូចប្រជាជនទូទៅដែរ។ ជាងនេះទៅទៀតអង្គការបាន​លុបបំបាត់វណ្ណៈក្នុងសង្គមដោយគ្មានអ្នកមាន គ្មានអ្នកក្រ។ ផ្ទះធំៗត្រូវរុះ​រើ​យក​ឈើ​​ទៅសង់ជាផ្ទះតូចៗឲ្យប្រជាជនដែលក្រីក្រអត់ផ្ទះស្នាក់នៅ។ សុខ បាននិយាយថា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសង្គមថ្មីមួយបានធ្វើឲ្យគាត់ និងប្រជាជនដទៃទៀតទទួលរងទុក្ខវេទនា...

ខ្មែរក្រហមសម្លាប់ប្អូនខ្ញុំ

(ស្វាយរៀង) ៖ សូ សុខុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានអាយុ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។ កាលពីរបបខ្មែរក្រហម សុខុន និងបងប្អូន៨នាក់ត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅឯខេត្តពោធិ៍ សាត់​។ គាត់បានប្រាប់ថា កន្លែងដែលគាត់រស់នៅជាតំបន់ភ្នំមានគ្រោះថ្នាក់ប្រជាជនកើតជំងឺគ្រុនចាញ់ ខ្វះទឹក និងអាហារ មានមនុស្សឈឺ និងស្លាប់ជារៀងរាល់ថ្ងៃ។ នៅទីនោះ គាត់ត្រូវធ្វើការជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ។ ថ្ងៃមួយទាហានខ្មែរក្រហម​បានប្រើឲ្យ...

កូនខ្ញុំស្លាប់ដោយសារគ្មានថ្នាំព្យាបាល

(ស្វាយរៀង) ៖ ពុធ យឿន អាយុ៦៧ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម យឿន ត្រូវបានជម្លៀស​ជាច្រើនកន្លែងដូចជាតំបន់ទំនប់ស្ពានសំរោងស្ថិតនៅខេត្តស្វាយរៀង​ និងបន្តទៅខេត្តបាត់ដំបងភូមិភាគពាយ័ព្យកន្លែងដែលកូនប្រុសគាត់​ស្លាប់​ដោយ​សារជំងឺកញ្រ្ជិលដែលគ្មានការព្យាបាលត្រឹមត្រូវ។ គាត់ និង ប្តីត្រូវធ្វើការធ្ងន់ និងមានឈ្មោះត្រូវនាំយកទៅសម្លាប់។ នៅតំបន់ស្ពានសំរោង យឿន ត្រូវធ្វើការទប់ទឹកនៅទំនប់ ដើម្បីកុំឲ្យទឹកលិចស្រូវ និងផលដំណាំរបស់អង្គការ​។ នៅទីនេះ យឿន ក៏ត្រូវបានអង្គការរៀបការឲ្យជាមួយគូដណ្តឹងដែលបានភ្ជាប់ពាក្យតាំងពីរបប...

សាច់ញាតិត្រូវបានសម្លាប់ដោយចោទថា ជាខ្មាំងរបស់អង្គការ

(ស្វាយរៀង) ៖ ញ៉ឹក សារុំ មានអាយុ៦៧ឆ្នាំ មានស្រុកកំណើត និងបច្ចុ​ប្បន្ន​​​រស់នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៧៥ សារុំ បានឃើញទាហានខ្មែរក្រហមប្រមូល​ទ្រព្យសម្បត្តិឯកជនរបស់ប្រជាជនយកមកទុក ក្នុងសហករណ៍។ ប្រជាជនមានសិទ្ធិឯកជនតែទៅលើស្លាបព្រា និងចានម្នាក់មួយ​ ដែលអង្គការចែកឲ្យប៉ុណ្ណោះ ប្រសិនបើធ្វើបាត់ដឹងតែអត់អាហារហូបហើយ។ សារុំ ត្រូវបានអង្គការជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ គាត់ត្រូវស្ថិតនៅក្នុងកងចល័ត ធ្វើការជីកប្រឡាយ ធ្វើស្រែ និងធ្វើជីពីលាមកមនុស្ស...

ជាទាហានខ្មែរក្រហមត្រូវធ្វើការដូចប្រជាជនដែរ

(ស្វាយរៀង) ៖ ឡឹក សយ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៩២ឆ្នាំ រស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សយ ធ្វើជាទាហានប្រចាំការនៅ តំបន់ប្រសូត្រ និងចេកក្នុងខេត្តស្វាយរៀង។ គាត់ មិនត្រូវបានជម្លៀសទៅកន្លែងផ្សេងៗទេ ពេញមួយ​របបខ្មែរក្រហមគាត់រស់នៅ និងធ្វើការតែក្នុងខេត្តនេះ។ ក្នុងនាមជាទាហានខ្មែរក្រហមគាត់អាចធ្វើដំណើរបានច្រើនជាងប្រជាជនធម្មតាប៉ុន្តែត្រូវមានបទបញ្ជារបស់ថ្នាក់លើ​។ ឡឹក សយ «ខ្ញុំបានធ្វើដំណើរចេញចូលពីតំបន់មួយទៅតំបន់មួយដើម្បីអនុវត្តការងារផ្សេងៗ ដែលខ្មែរក្រហមប្រគល់ឲ្យ ពេលធ្វើដំណើរខ្ញុំ​បានឃើញការលំបាកជាច្រើនរបស់ប្រជាជនទាំងការធ្វើការងារ...

ស្ទើរបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ កែវ សាយ អាយុ៧៥ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាយ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានឆ្លងកាត់ការលំបាកច្រើនស្ទើរបាត់បង់ជីវិត​ដោយ​សារល្បិច​បញ្ឆោត​ឲ្យទៅរស់នៅឯខេត្តបាត់ដំបង ដោយ​ប្រាប់​ថា មានស្បៀងអាហារគ្រប់គ្រាន់។ សាយ បានរំឭករឿងរ៉ាវរបស់គាត់កាលពីអតីតកាលប្រាប់​អ្នកស័្មគ្រចិត្តកម្ពុជាថា នៅអំឡុងឆ្នាំ១៩៧០ មានរដ្ឋប្រហារ​ទម្លាក់ សម្តេចព្រះនរោត្តមសីហនុ ពេលនោះប្រទេសជាតិ​មានសង្រ្គាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ។ ប្រជាជនរស់នៅ​គ្មានក្តីសុខព្រោះនៅតំបន់ព្រំដែនមានការទម្លាក់គ្រាប់បែកជារឿយៗ នាំឲ្យខូចខាតទ្រព្យសម្បត្តិបំផ្លាញសាលារៀន វត្តអារាម និងបានសម្លាប់អាយុជីវិតមនុស្សសត្វ។ នៅឆ្នាំ១៩៧៥...

ជីវិតថ្លៃ

(ស្វាយរៀង) ៖ ប្រាជ្ញ ធឿន អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ធឿន នៅបួសជាព្រះសង្ឃនៅវត្តទួលសុក្រំ។ នៅឆ្នាំ១៩៧២ ធឿន បានលាចាកសិក្ខាបទ​ពីព្រះសង្ឃមករស់នៅជាមួយឪពុកម្តាយវិញនៅឯស្រុកកំណើត​។ ពេលនោះតំបន់ព្រំដែនខេត្តស្វាយរៀង​មានការទម្លាក់​គ្រាប់បែកធ្វើឲ្យខូចខាតទ្រព្យ​សម្បត្តិ និងបានសម្លាប់មនុស្ស និងសត្វពាហនៈអស់យ៉ាងច្រើន។ ធឿន បានរៀបរាប់ថា ជារឿយៗម៉ោង៥ល្ងាចតែងមានយន្តហោះ ហោះឆ្វែលពីលើផ្ទះប្រជាជនប្រសិនបើឃើញមនុស្ស​គឺទម្លាប់គ្រាប់បែក។ ប្រជាជនឲ្យតែលឺសម្លេងយន្តហោះ​គឺនាំគា្នទៅលាក់ខ្លួននៅតាមរណ្តៅត្រង់សេ ដែលបានជីក​នៅជិតគុម្ពឫស្សី។...

កុមារឃ្វាលគោក្របីសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ប្រឹង យ៉ាត់ អាយុ៦០ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម យ៉ាត់ និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅភូមិមុខដារ។ នៅទីនេះគាត់មិនសូវជួបការលំបាកខ្លាំងទេដោយសារតែប្រធានសហករណ៍ឈ្មោះ តា ចាន់ គាត់មានចិត្តល្អ។ ស្ថិតក្នុងវ័យកុមារគាត់អាចរស់នៅជួបជុំគ្រួសារបាន និងធ្វើការងារបានសម្រាកខ្លះ។ នៅទីនេះ យ៉ាត់ ធ្លាប់បានឃើញគខ្មែរក្រហម​វាយកម្ទេចវត្តអារាម និងចាប់ផ្សឹកព្រះសង្ឃ។ នៅក្នុង​របបខ្មែរក្រហមទីផ្សារលែងដំណើរការ និងគ្មានការចាយលុយ​។ ប្រជាជនទាំងអស់ត្រូវរស់នៅ​រួមគ្នាក្នុងសហករណ៍...

Solverwp- WordPress Theme and Plugin