សុន វ៉ាន់នី៖ យោធាកងពល៣១០
សុន វ៉ាន់នី ឈ្មោះបដិវត្តន៍សមមិត្តនី គឺជាយោធាក្នុងកងអនុសេនាធំទី២, វរសេនាតូច១១៣, វរសេនាធំ១១ នៃកងពល៣១០ តំបន់ក្រចេះ កាលពីអំឡុងឆ្នាំ (១៩៧៥-១៩៧៩)។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឈ្មោះ សឹម សុន អាយុ៦៩ឆ្នាំ ត្រូវជាឪពុកទាក់ទងនឹងប្រវត្តិរឿងរ៉ាវនៃការចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងជីវិតជាយោធារបស់វ៉ាន់នី។ ខាងក្រោមនេះគឺជាការផ្តល់ព័ត៌មានពីឪពុករបស់វ៉ាន់នី៖[1] វ៉ាន់នី មានស្រុកកំណើតនៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ វ៉ាន់នី មានម្ដាយឈ្មោះ...
ខ្មែរក្រហមសម្លាប់បងប្រុសខ្ញុំនៅ “ទួលក្រាំងគ”
(ខេត្តព្រៃវែង) ស៊យ វេ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ នៃគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា៖ «ខ្ញុំឈ្មោះ ស៊យ វេ មានអាយុ ៧០ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន ៩នាក់។ កាលពីវ័យកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀនខ្ញុំបានបួសជាព្រះសង្ឃ រយៈពេល ២វស្សា និងបានលាចាកសិក្ខាបទដោយសារចូលដល់របបខ្មែរក្រហម។ នៅក្នុងរបបសារធារណរដ្ឋខ្មែរ...
រៀបការដោយបង្ខំក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) យែម សាអ៊ុំ មានអាយុ ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាអ៊ុំ មានឪពុកឈ្មោះ យ៉ែម និងមានបងប្អូនចំនួន ៤នាក់។ កាលពីកុមារភាព សាអ៊ុំ គ្មានឱកាសបានរៀនសូត្រនោះទេ។ នៅពេលរបបខ្មែរក្រហមចូលមកដល់ សាអ៊ុំ មានអាយុប្រហែលជា២០ឆ្នាំ។ នៅពេលនោះជីវិតសាអ៊ុំ ត្រូវរស់នៅក្នុងភាពភ័យខ្លាច, រងការបង្ខិតបង្ខំ និងរងទុក្ខលំបាកជាច្រើន...
ខ្ញុំស្អប់របបខ្មែរក្រហម៖ បង្ខំឲ្យធ្វើការងារច្រើន ប៉ុន្តែមិនឲ្យហូបឆ្អែត
(ខេត្តព្រៃវែង) ពៅ យ៉ុង មានអាយុ ៨២ឆ្នាំ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ យ៉ុង មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ យ៉ុង មានបងប្អូនចំនួន ៣ នាក់ ហើយកាលពីវ័យកុមារភាព យ៉ុង មិនធ្លាប់បានចូលរៀននោះទេ។ កាលពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៥ ស្ថានភាពគ្រួសាររបស់យ៉ុង បានជួបប្រទះការលំបាកដោយសារតែពេលនោះគាត់...
ជុំ អេន៖ ខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជននៅតំបន់ទួលគ
(ខេត្តព្រៃវែង) ជុំ អេន កើតនៅឆ្នាំ១៩៤៥ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន អេន រសនៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អេន មានឪពុកឈ្មោះ ជុំ និង មានបងប្អូនចំនួន ៧នាក់ (ស្រី ៤នាក់)។ អេន ឈប់រៀននៅថ្នាក់ទី២ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានរដ្ឋប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ។ នៅរបបសាធារណរដ្ឋខ្មែរ...
កងសិប្បកម្មធ្វើនង្គ័ល, រនាស់ និងបង្គី
(ខេត្តព្រៃវែង) កែវ សុង មានអាយុ៨១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុង មានឪពុកឈ្មោះ កែវ សន និងប្រពន្ធ ឈ្មោះ ព្រំ សាម។ កាលពីកុមារភាព សុង រៀនបានត្រឹមថ្នាក់ទី៥ (សង្គមចាស់) នៅអនុវិទ្យាល័យអង្គឌួង ស្ថិតក្នុងក្រុងព្រៃវែង នាឆ្នាំ១៩៦១។ ក្រោយមក...
ហាន សម្បត្ដិ៖ អនុក្រុមយោធា ស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន
ហាន សម្បត្ដិ ភេទប្រុស អាយុ២២ ឆ្នាំ ជាយោធាខ្មែរក្រហមប្រចាំស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ ឌុក ទេត អាយុ៧៧ ឆ្នាំ (ឆ្នាំ២០០៥) ត្រូវជាម្តាយ រស់នៅភូមិចុងកោះ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។[1] ខាងក្រោមនេះគឺជាប្រវត្តិរឿងរ៉ាវសង្ខេប និងការបាត់ខ្លួនរបស់សម្បត្តិ ក្នុងរបបខ្មែរក្រហម៖ សម្បត្តិ មានស្រុកកំណើតនៅស្រុកពាមជីលាំង...
អតីតជំនួយការស្រុកស្នួល
ក្រោយចូលរួមជាមួយបដិវត្តន៍ ហៃ ម៉ប់ ហៅសង់ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាលេខាឃុំមានជ័យ គ្រប់គ្រងសេដ្ឋកិច្ច និងដឹកនាំប្រជាជនក្នុងឃុំធ្វើកសិកម្ម។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧៧ សមមិត្តយី ដែលជាលេខាតំបន់៥០៥ បានបង្កើនការដឹកនាំដល់ សង់ ឲ្យធ្វើជាជំនួយការស្រុកស្នួល។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេប និងប្រវត្តិបដិវត្តន៍របស់សង់ តាមរយៈការសម្ភាសន៍របស់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយឈ្មោះ នង សា អាយុ ៥៣ឆ្នាំ[1] ត្រូវជាបងប្រុសរបស់ សង់៖...
ពេទ្យបដិវត្តន៍
នៅឆ្នាំ១៩៧៤ ណេន បានស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងត្រូវជ្រើសរើសឲ្យទៅរៀនវិជ្ជាពេទ្យរយៈពេលខ្លី ដើម្បីព្យាបាលយោធារបួសក្នុងសមរភូមិប្រយុទ្ធរវាងយោធាបដិវត្តន៍ខ្មែរក្រហម ជាមួយនឹងទាហានរបប លន់ នល់។ ខាងក្រោមនេះជារឿងរ៉ាវរបស់ ណេន ដែលជាជនបដិវត្តន៍ខ្មែរក្រហម៖ នូ សុវណ្ណា ឬ សុវ៉ាន់ណ្ណា ហៅណេន ជាកសិករ មានអាយុ៤៨ឆ្នាំ (ឆ្នាំ២០០៦) រស់នៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។[1] ណេន មានឪពុកឈ្មោះ...
នីរសារ កងពលតំបន់២៣ ភូមិភាគបូព៌ា
ឃួន សុន ហៅ កឹម ផាន[1] គឺជានីរសារកងពលត្រូវបានរបបខ្មែរក្រហមចាប់ខ្លួន អំឡុងឆ្នាំ១៩៧៨ ពេលធ្វើកម្មភាពបោកគ្រាប់បែកសម្លាប់ឈ្មោះពីន និងណាត ដែលជាកម្មាភិបាលតំបន់២៣។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ផាន ដែលមានឈ្មោះផូ ជាអ្នកសួរចម្លើយ៖ ខ្ញុំឈ្មោះ ឃួន សុន ហៅកឹម ផាន កើតនៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុកសំរោង តំបន់២៣។ ខ្ញុំមានអាយុ២៣ឆ្នាំ(ឆ្នំា១៩៧៨)។ ខ្ញុំចូលរៀននៅអាយុ៦ឆ្នាំ នៅសាលាបឋមសិក្សាព្រៃស្រះ។...
យោធាកងពល៣១០
កូវ ផល្លា ភេទប្រុស អាយុ២០ឆ្នាំ (បាត់ខ្លួន)[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសជាមួយឈ្មោះ កូវ ស្រ៊ុន អាយុ៧៣ឆ្នាំ ត្រូវជាឪពុក[2]។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ផល្លា តាមការរៀបរាប់របស់ឪពុក៖ ផល្លា គឺជាកូនច្បងក្នុងគ្រួសារ ដែលមានបងប្អូនចំនួន៩នាក់ ក្នុងនោះស្រី២នាក់, ទី១-ឈ្មោះកូវ ផល្លា, ទី២-ឈ្មោះ កូវ ផល្លាភ, ទី៣-ឈ្មោះ កូវ ផាន, ទី៤-ឈ្មោះ...

