Tag: អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

គ្មានស្បែកជើងពាក់

(ក្រចេះ)៖ ជី បានចែករំលែកអំពីបទពិសោធន៍រស់នៅឆ្លងកាត់របបខ្មែរក្រហម ប្រកបដោយទុក្ខលំបាកជាច្រើន ដែលក្មេងជំនាន់ក្រោយមិនធ្លាប់បានឆ្លងកាត់។ នៅអំឡុងរបបខ្មែរក្រហម ជី គ្មានសូម្បីតែស្បែកជើងសម្រាប់ពាក់ ហើយគាត់ត្រូវដើរដោយជើងទទេជារៀងរាល់ថ្ងៃ, គ្មានសាប៊ូកក់សក់, សាប៊ូបោកខោអាវ និងថ្នាំដុសធ្មេញសម្រាប់ប្រើប្រាស់ឡើយ។ ជី ត្រូវការងារលើសពី១២ម៉ោងក្នុងមួយថ្ងៃ ហើយការងារដែលអង្គការចាត់តាំងឱ្យគាត់ធ្វើ គឺតាមរដូវកាល ដោយខែប្រាំងគាត់ត្រូវរែកដីនៅទំនប់,និង ជីកប្រឡាយ ចំណែកនៅរដូវវស្សា គាត់ត្រូវស្ទូងស្រូវ និងគាស់គល់ឫស្សី។ វរ៍ ជី អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកកោះសូទិន...

ស្ទើរតែត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង)៖ មានពេលមួយ អង្គការបម្រុងយក ហួង ទៅសម្លាប់ ប៉ុន្តែគាត់ទទួលបានការសង្រ្គោះពីប្រធានក្រុម។ ប្រធានក្រុមរបស់ ហួង បាននិយាយប្រាប់ទៅកាន់អង្គការថា ហួង គឺជាមនុស្សដែលឧស្សាហ៍ព្យាយាម និងខិតខំធ្វើការងារ ហេតុនេះ អង្គការដោះលែងគាត់មកវិញ។ ធឿន ហួង មានអាយុ៦៧ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន គាត់មិនមានជំងឺណាមួយធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ គ្រាន់តែផ្ដាសាយបន្តិចបន្តួច។ នៅឆ្នាំ១៩៧០...

បបរអង្ករមួយកំប៉ុង ហូបគ្នា១២នាក់

(ក្រចេះ)៖ តាំង រុំ អាយុ៧៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ រុំ មានជំងឺសន្លាក់ដៃ-ជើង ឈឺចង្កេះពិបាកធ្វើដំណើរ និងងងឹតភ្នែក។ នៅពេលដែលខ្មែរក្រហមកាន់អំណាចបានទូទាំងប្រទេស ប្រជាជនកម្ពុជាដែលធ្លាប់តែរស់នៅមានសិទ្ធិសេរីភាពក្នុងការនិយាយស្ដី បែរជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ សូម្បីតែជាមួយសមាជិកគ្រួសារខ្លួនឯងក៏ដោយ។ ខ្មែរក្រហម តែងអប់រំចិត្តគំនិតប្រជាជន ជាពិសេសកុមារតូចៗឱ្យតាមដានឪពុកម្ដាយរបស់ខ្លួន។ នៅពេលដែលឪពុកម្ដាយ និយាយពីភាពអវិជ្ជមានរបស់អង្គការ កុមារទាំងនោះត្រូវតែប្រាប់ព័ត៌មានទៅកាន់អង្គការភ្លាម។ ក្រោយពីខ្មែរក្រហមចូលកាន់អំណាច ទ្រព្យសម្បត្តិដែល រុំ...

សម្លាប់មនុស្សនឹងគល់ឫស្សី

(ក្រចេះ)៖ វ៉ាន់ ឌឿន អាយុ៦២ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្ន ឌឿន មានជំងឺឫសដូងបាត។ នៅក្នុងរបបខ្មែរក្រហម ឌឿន មានអាយុ១២ឆ្នាំ ហើយគាត់រស់នៅភូមិថ្មគ្រែ។ ឌឿន ជាប្រជាជនមូលដ្ឋាន។ គាត់ទទួលតួនាទីជាឈ្លបភូមិ បន្ទាប់មកគាត់ត្រូវបានចាត់តាំងឱ្យទៅរៀនវិជ្ជាពេទ្យ និងធ្វើជាគ្រូពេទ្យបានរយៈពេលមួយឆ្នាំ។ ក្រោយមកទៀត ឌឿន ត្រូវបានបញ្ជូនទៅស្រុកស្នួល ធ្វើការងារនៅក្នុងសហជីពជ័រកៅស៊ូ។ នៅអំឡុងពេល...

ទាល់តែសមាជិកគ្រួសារស្លាប់ ទើបអាចសុំច្បាប់បាន

(ក្រចេះ)៖ ធន សាកេន អាយុ៨០ឆ្នាំ  រស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សាកេន មានកូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៥នាក់ ដោយកូនរបស់គាត់២នាក់បានបាត់បង់ជីវិត។ បច្ចុប្បន្ន សាកេន មានបញ្ហាងងឹតភ្នែក ឈឺក្បាល វិលមុខ និងលើសជាតិស្ករ។ នៅអំឡុងឆ្នាំ១៩៧៣ សាកេន មានកូនចំនួន៣នាក់ ហើយគ្រួសាររបស់គាត់ប្រកបរបរធ្វើស្រែចម្ការ។ ក្រោយមកបានបន្តិច មានចលនាខ្មែរក្រហមចូលគ្រប់គ្រងនៅក្នុងតំបន់របស់គាត់ និងចាត់តាំងឱ្យប្រជាជននៅក្នុងភូមិធ្វើពលកម្មនៅតាមភូមិ។...

កូនស្លាប់ភ្លាមៗក្រោយចាក់ថ្នាំ

(កណ្ដាល)៖ ថាច វួចឡុង អាយុ៧៤ឆ្នាំ រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ វួចឡុង បានចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមរបស់គាត់ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម។ វួចឡុង គឺជាប្រជាជន១៧មេសា ដែលត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ។ ផ្ទះរបស់គាត់មានទីតាំងនៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ វួចឡុង បានចែករំលែកថា ជីវិតរស់នៅក្នុងរបបខ្មែរក្រហមគឺវេទនាណាស់ ទាំងការស្នាក់នៅ, ការហូបចុក និងការងារ។ នៅក្នុងរបបនោះ ម្នាក់ៗត្រូវទទួលរងភាពលំបាក គ្មាននរណាអាចគេចផុតឡើយ។...

ការចងចាំនៅក្នុងជីវិតរបស់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍

ដោយ ឆាំង យុ ១៧ មេសា ២០២៤ អត្ថបទមួយនេះគឺសូមឧទ្ទិសទៅដល់អ្នកដែលត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីផ្ទះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជានាយកប្រតិបត្តិ នៃអង្គការដែលលះបង់នៅក្នុងការជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្ញុំតែងតែមានភាពជឿជាក់ថា ខ្ញុំមានការយល់ដឹងយ៉ាងមោះមុតអំពីទំហំនៃការឈឺចាប់ ដែលបង្កទៅដល់សង្គមកម្ពុជា ដោយរបបមួយនេះ។ ជាពិសេសចាប់តាំងពីខ្ញុំបានចំណាយពេលវេលានៅក្នុងជីវិតរបស់ខ្ញុំដើម្បីជួយប្រជាជនដែលទទួលរងការប៉ះពាល់។ ប៉ុន្ដែការចែកឋានរបស់ម្ដាយខ្ញុំនៅក្នុងពេលថ្មីៗនេះធ្វើឲ្យខ្ញុំយល់ឃើញថា ទោះបីជាបុគ្គលដែលចំណាយពេលវេលាអស់ជាច្រើន ទស្សវត្យរ៍ក្នុងការសិក្សាអំពីឧក្រិដ្ឋកម្មដ៏ឃោរឃៅ និងផលប៉ះពាល់របស់វាក៏ដោយ ក៏នៅតែមានមេរៀនជាច្រើនដែលត្រូវរៀនអំពីរបៀបដែលរបួស និងផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍អាចបន្ទរពេញមួយជីវិត បន្ទាប់ពីភាពភ័យរន្ធត់បានបញ្ចប់។ នៅក្នុងកំឡុងរបបខ្មែរក្រហម...

Solverwp- WordPress Theme and Plugin