ខ្មែរក្រហមធ្វើទារុណកម្មឪពុកខ្ញុំរហូតដល់ស្លាប់
(ខេត្តស្វាយរៀង) អ៊ឹម សំអ៊ន អាយុ៦៩ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខាងក្រោមនេះ គឺជារឿងរ៉ាវសង្ខេបពីខ្សែជីវិតរបស់សំអ៊ន៖ «ខ្ញុំឈ្មោះ អ៊ឹម សំអ៊ន ជាស្រ្តីមេម៉ាយ និងមានកូនចំនួន៦នាក់ (ស្រី៣នាក់)។ កូនៗរបស់ខ្ញុំមានគ្រួសារ និងបានបែកទៅរស់នៅផ្សេងអស់ហើយ ហើយខ្ញុំបច្ចុប្បន្នប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ នៅអំឡុងឆ្នាំ១៩៧០ ស្ថិតនៅវ័យកុមារនៅឡើយ ខ្ញុំត្រូវបង្ខំចិត្តឈប់រៀន ដោយសារតែប្រទេសជាតិជួបប្រទះសង្គ្រាម...
កងចល័តនារីឃុំ
(ខេត្តស្វាយរៀង) អ៊ី ហ៊ាង ហៅសុខ អាយុ ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហ៊ាង ជាកូនទី៥ ក្នុងគ្រួសារដែលមានបងប្អូន៦នាក់ (ស្រី២នាក់) និងមានឪពុកឈ្មោះ ឃុត ម្តាយឈ្មោះ ខៀវ។ ឪពុកម្តាយរបស់គាត់ទាំងពីរ បានស្លាប់។ ហ៊ាង រស់នៅឆ្លងកាត់របបសង្គមរាស្រ្តនិយម និងព្រឹត្តិការណ៍ដែលឧត្តមសេនីយ៍ លន់...
ខ្មែរក្រហមសម្លាប់ម្តាយខ្ញុំ ដោយចោទប្រកាន់ថាគាត់ជាវៀតណាម
សុក សម្បត្តិ ហៅប៉ោយ អាយុ ៧២ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ សព្វថ្ងៃ សម្បត្តិ រស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនច្បងក្នុងចំណោមបងប្អូនចំនួន ៥ នាក់។ សម្បត្តិ មានប្តីឈ្មោះ សាមិន មានកូនចំនួន ៨ នាក់។...
អ្នកជីកទំនប់ភូមិធ្លក
(ស្វាយរៀង) អ៊ី ខាន់ អាយុ ៧៦ ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខាន់ មានបងប្អូនចំនួន ៦ នាក់ (ស្រី២នាក់) និងមានកូនប្រុសចំនួន ២នាក់ និងកូនស្រីម្នាក់។ បច្ចុប្បន្ន ខាន់ ប្រកបរបរជាអ្នកឡើងត្នោត។ ខាន់ ជាកូនទី៣ក្នុងគ្រួសារ ដែលមានឪពុកឈ្មោះអ៊ី...
គ្រូបង្រៀនកុមារ
(ស្វាយរៀង) យី រ៉េត អាយុ ៧៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រ៉េត ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូន ៤នាក់ (ស្រី៣នាក់)។ រ៉េត ជាស្ត្រីមេម៉ាយ ហើយឪពុកម្តាយរបស់គាត់ក៏បានស្លាប់។ រ៉េត មានកូនស្រីចំនួន ៥នាក់ និងកូនប្រុសចំនួន ២នាក់។ កូនប្រុសស្រីទាំងអស់របស់គាត់ សុទ្ធតែបានរៀបការមានគ្រួសារអស់ហើយ។...
កុមារខ្មែរក្រហម
(ខេត្តស្វាយរៀង) គង់ សុភី អាយុ ៥៦ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សុភី មានបងប្អូនចំនួន៩នាក់។ ពូ និងមីងរបស់សុភី បានបាត់ខ្លួននៅពេលដែលខ្មែរក្រហមជម្លៀសទៅខេត្តភាគខាងលិច ហើយពូម្នាក់ទៀតរបស់គាត់ ត្រូវបាននាំទៅសម្លាប់ដោយសារធ្លាប់ជាអតីតទាហាន លន់ នល់។ នៅក្នុងរបបខ្មែរក្រហម សុភី ស្ថិតក្នុងវ័យកុមារនៅឡើយ។ អង្គការបានប្រើឲ្យ សុភី នៅមើលប្អូន...
កងចល័តឃុំត្រស់
(ខេត្តស្វាយរៀង) កៅ ច្រេ អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្ន ច្រេ រស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ច្រេ មានបងប្អូនចំនួន៥នាក់ និងប្អូនប្រុសពៅម្នាក់ជាអតីតទាហាន លន់ នល់ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ កាលពីរបបខ្មែរក្រហម ច្រេ មានអាយុប្រមាណ២៥ឆ្នាំ ហើយ អង្គការតម្រូវឲ្យគាត់ទៅរស់នៅក្នុងកងចល័តនារីឃុំ។...
ទាល់តែក្រោកម៉ោង៤ទៀបភ្លឺ ទើបអាចធ្វើការងារឲ្យអង្គការទាន់ផែនការ
(ខេត្តស្វាយរៀង) យិន សុវណ្ណ អាយុ ៥៩ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សុវណ្ណ មានបងប្អូនបង្កើតចំនួន៨នាក់ ក្នុងនោះ៣នាក់ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហមនៅពេលជម្លៀសទៅខេត្តភូមិភាគពាយ័ព្យ។ ចំណែកពូម្នាក់របស់គាត់បានបាត់ខ្លួន នៅពេលចេញពីភូមិទៅធ្វើជាយោធាខ្មែរក្រហម។ ក្នុងរបបខ្មែរក្រហម សុវណ្ណ ស្ថិតនៅក្នុងវ័យកុមារ។ អង្គការបានប្រើ សុវណ្ណ ឲ្យជួយចាស់ៗធ្វើជីលេខមួយដែលលាយលាមកមនុស្សជាមួយផេះចង្ក្រាន និងដីដំបូក។ ការងាររបស់សុវណ្ណ...
កុមារឈានមុខជញ្ជូនស្បៀងនៅសមរភូមិ
(ខេត្តស្វាយរៀង) ចាប សារឿន អាយុ ៥៩ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សារឿន មានបងប្អូនបង្កើតចំនួន៥នាក់ ក្នុងនោះបងប្រុសម្នាក់ដែលជាគ្រូពេទ្យ ត្រូវបានគេលួចសម្លាប់ នៅមន្ទីរពេទ្យ។ ក្នុងរបបខ្មែរក្រហម សារឿន មានអាយុប្រមាណ១០ឆ្នាំ។ សារឿន និងកុមារ ៥នាក់ ក្នុងភូមិត្រូវបានអង្គការជ្រើសរើសឲ្យធ្វើជាកុមារឈានមុខ។ ការងាររបស់កុមារឈានមុខគឺត្រូវទៅជញ្ជូនស្បៀងពីសហករណ៍ជ្រៃអោ យកទៅឲ្យកងទ័ពនៅតំបន់សមរភូមិគគីរ ស្រុកក្រសាំង...
អង្គការកំណត់ឲ្យខ្ញុំមួយថ្ងៃ បីនាក់ជីកដីឲ្យបាន១០ម៉ែត្រការ៉េ
(ខេត្តស្វាយរៀង) ពេជ គៀន មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គៀន មានបងប្អូនចំនួន៨នាក់ ក្នុងនោះបងប្រុសម្នាក់បានបាត់បង់ជីវិតដោយសារតែខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើទ័ព។ នៅក្នុងរបបខ្មែរក្រហម គៀន មានអាយុប្រមាណជា១៥ឆ្នាំ អង្គការបានតម្រូវឲ្យទៅរានព្រៃ គាស់គស់ជើង និងឫសប្រចាក់ នៅក្នុងកងចល័តនារីក្នុងភូមិកំរ៉ែង។ ក្រោយមកអង្គការបានជម្លៀស គៀន ទៅភូមិអង្គប្រស្រែ នៅនោះត្រូវ រែកដី...
អង្គការកំណត់ឲ្យរែកទឹកមួយថ្ងៃយ៉ាងតិច៥០អំរែក
(ខេត្តស្វាយរៀង) ហែម អឿន មានអាយុ ៧៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ អឿន មានស្រុកកំណើតនៅភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ អឿន មានបងប្អូនចំនួន៩នាក់ ហើយក្នុងរបបខ្មែរក្រហមបងបងប្អូន២នាក់ ជាអតីតទាហានរបប លន់ នល់ បានបាត់ខ្លួន។ ក្នុងរបបខ្មែរក្រហម អឿន ត្រូវបានចាត់តាំងឲ្យទៅកាប់ឈើនៅក្នុងព្រៃជាមួយយុវជន៤នាក់។...

