អតីតពេទ្យទាហានសម័យ លន់ នល់
(ព្រៃវែង) ៖ នី នឿង មានអាយុ៧៤ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង។ គាត់ជាអតីតពេទ្យទាហានសម័យ លន់ នល់។ ក្នុងរបបខ្មែរក្រហម នឿង ត្រូវបានអង្គការឲ្យរស់នៅស្រុកកំណើតក្នុងកងចល័ត និងប្រើឲ្យធ្វើស្រែ។ គាត់បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិ រទេះគោ និងសត្វពាហនៈពីគ្រួសារគាត់ និងអ្នកភូមិយកមកទុកប្រើប្រាស់រួមក្នុងសហករណ៍។ ដោយសារគាត់ជាអតីតពេទ្យទាហានអង្គការបានចោទប្រកាន់គាត់ និងគ្រួសារថា ជាវណ្ណៈសក្ដិភូមិ។ ក្រោយមកអង្គការបានឃើញគាត់ពាក់ក្រវិលក៏បានចោទថា...
របបខ្មែរក្រហមឃោរឃៅណាស់
(ព្រៃវែង) ៖ យ៉េត យាន មានអាយុ៦៥ឆ្នាំ សព្វថ្ងៃជាមេភូមិ រស់នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង។ គាត់មានបងប្អូន១១នាក់ ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់។ នៅក្នុងរបបខ្មែរក្រហម យាន មានអាយុប្រហែលជា១៦ឆ្នាំ។ គាត់រស់នៅ និងធ្វើការនៅក្នុងកងចល័ត ត្រូវធ្វើការជីកទំនប់ និងលើកប្រឡាយនៅឆ្ងាយៗពីកន្លែងស្នាក់នៅ។ យានបានបន្តថា គាត់ធ្វើការងារគ្មានពេលសម្រាកតាំងពីព្រលឹមរហូតដល់យប់ ចំណែករបបអាហារវិញទទួលបានមិនគ្រប់គ្រាន់គឺមានតែបបរមួយថ្ងៃពីរវែក។ គាត់រៀបរាប់ទៀតថា ក្នុងរបបនោះគាត់មិនអាចរស់នៅជួបជុំជាមួយឪពុកម្តាយបានទេ គឺបានតែមកលេងយូរៗម្តងប៉ុណ្ណោះ...
ឃើញអស់ហើយនូវរូបភាពសាហាវព្រៃផ្សៃ
ព្រៃវែង ៖ ឌុច ចាន់រី មានអាយុ៥៩ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រសាំងចារ ឃុំសេនារាជឧត្ដម ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប៉ុន្តែសព្វថ្ងៃនេះ ចាន់រី បានប្ដូរមករស់នៅក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែងដែលជាស្រុកកំណើតខាងប្ដី។ ប្ដីរបស់គាត់បានទទួលមរណភាព ១៩ឆ្នាំមកហើយ គាត់គឺជាស្រ្ដីមេម៉ាយ មានកូន៤នាក់។ នៅក្នុងសម័យខ្មែរក្រហម ចាន់រី មានអាយុប្រហែល១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរឿងរ៉ាវដែលបានកើតឡើង វាហាក់ដូចជានៅថ្មីៗនៅឡើយសម្រាប់គាត់។ ចាន់រី...

