Tag: ព្រៃវែង

ខ្មែរក្រហមបង្ខំព្រះសង្ឃឲ្យទៅធ្វើស្រែចម្ការ

(ព្រៃវែង)៖ យ៉ុន រ៉ា មានអាយុ ៥៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ក្នុងរបបខ្មែរក្រហម រ៉ា នៅជាកុមារដែលមានអាយុប្រមាណ៦ឆ្នាំ។ គាត់មិនសូវចាំរឿងរ៉ាវក្នុងរបបនោះបានច្រើនទេ ប៉ុន្តែគាត់បានឮចាស់ៗក្នុងភូមិដែលបានធ្លាប់រស់នៅឆ្លងរបបខ្មែរក្រហមនិយាយប្រាប់នៅពេលក្រោយរបបនោះ។ រ៉ា នៅចាំថាខ្មែរក្រហមមិនអនុញ្ញាតឲ្យសមាជិកក្នុងគ្រួសាររស់នៅជួបជុំគ្នាទេ។ ប្រជាជនទាំងអស់ត្រូវរស់នៅ ចម្រុះគ្នាដោយបែងចែកទៅតាមភេទ និងអាយុ។ ការងារជីក​ទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ គឺត្រូវធ្វើរួមគ្នាក្នុងសហករណ៍ដែលមានមេក្រុម...

អ្នកចម្រៀងក្នុងរបបខ្មែរក្រហម

(ព្រៃវែង)៖ “កាលពីក្មេងខ្ញុំច្រៀងបានពីរោះទើបអ្នក​ដឹកនាំក្នុងសហករណ៍តែងតែហៅខ្ញុំទៅច្រៀងពេល​ខ្មែរក្រហមមានកម្មវិធីជួបជុំគ្នាម្តងៗ។” នេះគឺជាការៀបរាប់របស់ ហម សាវឿន បច្ចុប្បន្នមានអាយុ ៦១ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​​។ សាវឿន ជាកូនទីប្រាំមួយក្នុងគ្រួសារដែលមានបងប្អូនចំនួន៩នាក់។ ក្នុងរបប លន់ នល់ គាត់រស់នៅស្រុកកំណើតរបស់ខ្លួន​នៅភូមិជ្រាវ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ដោយសារតែឪពុកម្តាយគឺជាកសិករ​ មានជីវភាពខ្វះខាត គាត់ពុំបានសិក្សាអប់រំច្រើនទេ ពោលគឺរៀនបានត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ។...

របបខ្មែរក្រហមឲ្យធ្វើការងារច្រើនប៉ុន្តែមិនឲ្យហូបឆ្អែត

(ព្រៃវែង)៖ ឡៃ វៃ ចាប់កំណើតក្នុងរបបសង្គម​រាស្រ្តនិយម​ក្នុងគ្រួសារកសិករដែលមានជីវភាពខ្វះខាត។​ ក្នុងវ័យ​កុមារ គាត់ត្រូវជួយឪពុកម្តាយធ្វើស្រែ និងជួយមើលប្អូន​ៗ ដូច្នោះគាត់មិនមានឱកាសរៀនសូត្របានជ្រៅជ្រះទេ​​។ បច្ចុប្បន្ន វៃ មានអាយុ ៥៧ឆ្នាំ រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ គាត់ជាកូន​ច្បង​ក្នុង​ចំណោមបងប្អូន៦នាក់។ ក្នុងរបបលន់ នល់ នៅឆ្នំា១៩៧០ នៅស្រុកកំណើតរបស់​វៃក្នុង​ភូមិព្រៃ​​កណ្តៀង មានសង្គ្រាម និង​ការទម្លាក់គ្រាប់បែកដោយយន្ត​ហោះសហរដ្ឋអាមេរិក។ គ្រួសារគាត់ និងប្រជាជនបានផ្លាស់ប្តូរទីលំនៅទៅក្នុងព្រៃ...

ប្រជាជនមូលដ្ឋាន

(ព្រៃវែង)៖ អុជ អឿន មានអាយុ ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ក្នុងរបបសង្គមរាស្រ្តនិយម អឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀនបានត្រឹមថ្នាក់ទី៣ ក៏ឈប់រៀន។ ឆ្នាំ១៩៧១ គាត់បានរៀបការនៅភូមិព្រៃកំពែង និងមានកូនមួយ។ ក្នុងរបប នល់ នល់ អឿន បានឃើញក្នុងភូមិមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។...

អ្នកគ្រប់គ្រងរោងបាយនៅសម័យខ្មែរក្រហម

(ព្រៃវែង)៖ ប្រាជ្ញ ថន ជាកសិករ មានអាយុ ៦៥ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ ថន មានបងប្អូនប្រាំពីរនាក់ស្លាប់ក្នុងរបបខ្មែរក្រហមបីនាក់។ នៅអំឡុងពេលផ្តល់បទសម្ភាសន៍ ថន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានចូលរៀននៅឆ្នាំ១៩៥៧ នៅបឋមសិក្សាជិតភូមិព្រៃកណ្តៀង និងបានបន្តការសិក្សារហូតដល់ថ្នាក់ទីប្រាំពីរ ​បានឈប់រៀន និងជួយធ្វើស្រែចម្ការឪពុកម្តាយ ដោយសារតែជីវភាពខ្វះខាត និងខ្វះមធ្យោបាយធ្វើដំណើរ​ដោយ​សារតែត្រូវប្តូរសាលាឆ្ងាយពីផ្ទះ។ ឆ្នាំ១៩៧០-១៩៧៥ ថន បានឃើញទាហានខ្មែរក្រហម...

កុមារត្រូវជួយធ្វើការដើម្បីទទួលបានរបបអាហារ

(ព្រៃវែង)៖ យ៉ុន យាត់ មានអាយុ៥៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់ មានបងប្អូនប្រាំពីរនាក់។ នៅសម័យ លន់ នល់ យាត់ បានឃើញក្នុងភូមិមានការទម្លាក់គ្រាប់បែក និងមានសង្រ្គាមរវាងកងទ័ពខ្មែរក្រហមជាមួយកងទ័ព លន់ នល់។ គាត់ និងប្រជាជនក្នុងភូមិបានរត់គេចទៅពូននៅភូមិស្តៅ និងតំបន់ព្រៃនៅជិតៗ​ដើម្បីគេចពីការទម្លាក់គ្រាប់បែកដែលគាំទ្រ លន់ នល់។ ថ្ងៃមួយអំបែងគ្រាប់បែកបានធ្លាក់ចំគ្រួសារគាត់ដែលកំពុងតែពូននៅក្នុងរណ្តៅត្រង់សេបានបណ្តាលឲ្យឪពុក​របស់គាត់ទទួលរងរបួស។...

កុមាររបបខ្មែរក្រហម

(ព្រៃវែង)៖ តុង តក់ មានអាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានមុខរបបជាជាងសំណង់។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់ មានកូនពីរនាក់ ស្រីមួយ និងប្រុសមួយ។ តាមរយៈបទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជា​ តក់ បានផ្តល់ព័ត៌តាមការចងចាំ និងការស្តាប់ពីចាស់ៗតំណាលប្រាប់ថា ក្នុងរបប លន់ នល់ នៅក្នុងភូមិឃុំមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ចូលដល់របបខ្មែរក្រហមឆ្នាំ១៩៧៥...

ប្រជាជន១៧ មេសា

(ព្រៃវែង)៖ ឈួន សាវ៉ាន មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ សាវ៉ាន បានចូលរៀនតាំងពីរបបសង្គមរាស្រ្តនិយម​។ ឆ្នាំ១៩៦០ គាត់បានឈប់រៀន និងបានរៀបការ​មករស់នៅទីក្រុងភ្នំពេញ។ ប្តីរបស់ សាវ៉ាន ជាមន្រ្តីរាជការរបស់របប លន់ នល់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សាវ៉ាន ប្តី កូន...

ខ្មែរក្រហមចាក់ឧគ្ឃោសនាសព្ទខ្លាំងៗពេលសម្លាប់មនុស្ស

(ព្រៃវែង)៖ ជុំ ឈឺន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ គាត់បានរៀបការតាំងពីសម័យលន់ នល់ និងមានកូនពីរនាក់។ ក្នុងរបបខ្មែរក្រហម ឈឺន កូន និងប្រពន្ធមិនអាចរស់នៅជួបជុំគ្នាបានទេ ដោយអង្គការបានប្រើគាត់ឲ្យ រកអុស ទៅ​ចិញ្ចឹមជ្រូក និងជីករែកដីធ្វើទំនប់ ប្រឡាយនៅឆ្ងាយៗពីកន្លែងប្រពន្ធ និងកូនស្នាក់នៅ។ គាត់ត្រូវទៅធ្វើការតាំងពីព្រឹកម៉ោងបីរហូតដល់ល្ងាចម៉ោងប្រាំ (សម្រាកពេលថ្ងៃកន្លះម៉ោងហូបបាយ) និងត្រូវ​ស្នាក់នៅកន្លែងធ្វើការ។ ពេលយប់កន្លែងធ្វើការរបស់...

បងប្រុសបីនាក់ស្លាប់ដោយសារខ្មែរក្រហម​ចាប់​បង្ខំធ្វើជាទាហាន

(ព្រៃវែង)៖ រស់ អៀង មានអាយុ៦២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នគាត់រស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ ក្នុងរបបខ្មែរក្រហម អៀង មិនបានរស់នៅជួបជុំបងប្អូន និងឪពុកម្តាយទេ។ គាត់ស្ថិតនៅក្នុងវ័យពេញកម្លាំងត្រូវរស់នៅក្នុងកងចល័តនារីឃុំ ដោយត្រូវទៅធ្វើការឆ្ងាយៗ​នៅតាមភូមិផ្សេងៗក្នុងឃុំកំពង់ឫស្សី។ គាត់ត្រូវជីក និងរែកដីដើម្បីសាងសង់ទំនប់ឆ្នុកទ្រូ និងទំនប់សំឡូតសម្រាប់ស្តុកទឹកទុកធ្វើស្រែចម្ការ។ នៅក្នុងរបបខ្មែរក្រហម អៀង បានរងរបួសជើងនៅអំឡុង​ពេលធ្វើការជីកទំនប់ ប៉ុន្តែគាត់មិនត្រូវបានអង្គការឲ្យសម្រាក រហូតទាល់តែជើងរបស់គាត់ដើរលែងរួចទើប​បានសម្រាកពេទ្យពីរសប្តាហ៍។ នៅកន្លែងធ្វើការរបស់ អៀង...

 ខ្ញុំនៅតែចងចាំរបបខ្មែរក្រហម

(ព្រៃវែង)៖ ឡឹង សំអោ មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបច្ចុប្បន្នគាត់រស់នៅភូមិវាល ឃុំកំពង់​ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ សំអោ បានរៀបប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា អំឡុងពេល​ខ្មែរក្រហមកាន់អំណាច គាត់ទទួលរងទុក្ខលំបាក​គ្រប់បែបយ៉ាង។ ទុក្ខវេទនាទាំងនោះគាត់បានចងចាំរហូតដល់បច្ចុប្បន្ន​ និងមានថ្ងៃខ្លះគាត់បានយល់សុបិនឃើញទៀតផង​។ សំអោ បាននិយាយបន្តថា កាលពីសម័យ លន់ នល់​ ប្រជាជន​ត្រូវរត់គេចពីសង្គ្រាម និងការទម្លាក់គ្រាប់ បែក ប៉ុន្តែអាចរស់នៅជួបជុំគ្រួសារ និងមានអាហារហូបគ្រប់គ្រាន់។ ផ្ទុយ​ទៅវិញក្នុងរបបខ្មែរក្រហមប្រជាជនត្រូវធ្វើការងារធ្ងន់គ្មានពេលសម្រាក...