ឮថារៀនសូត្រ នឹកស្មានថារៀនអក្សរ
អង្គការខ្មែរក្រហម បានហៅឈ្មោះប្រជាជនដែលមាននៅក្នុងបញ្ជី ឲ្យតម្រង់ជួរឡើងឡាន ដើម្បីទៅរៀនសូត្រ។ កាលពីដំបូងឡើយ ប្រជាជនភាគច្រើនគិតថាអង្គការនាំគាត់ទៅរៀនអក្សរ ប៉ុន្តែជាក់ស្ដែងហៅឈ្មោះនាំយកទៅសម្លាប់។ ស្រ៊ុន ក៏មានឈ្មោះស្ថិតក្នុងបញ្ជីរបស់អង្គការដែរ ហើយបានគិតបែបនោះដូចជាប្រជាជនឯទៀតដែរ។ ស្រ៊ុន ធ្លាប់ត្រូវបានអង្គការបញ្ជូនឲ្យទៅរៀននយោបាយវគ្គខ្លី ដូច្នេះហើយ ទើបគាត់គិតថា ការហៅឈ្មោះលើកនេះ គឺមិនខុសពីពេលមុននោះទេ។ ទាំងនេះ គឺជាការរៀបរាប់របស់ អ៊ុង ស្រ៊ុន[1] ឈ្មោះបដិវត្តន៍ហៅ ធី ភេទប្រុស អាយុ៥៧ឆ្នាំ (២០០៦)...
យុវនារី អតីតគ្រូបង្រៀនកុមារ
ឆ្នាំ១៩៧៣ សុផាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម និងត្រូវបានសមមិត្ត មីន ចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារតូចៗចំនួន៥០នាក់ក្នុងកងកុមារ ឲ្យចេះធ្វើការងារដូចជា៖ កើប និងប្រមូលអាចម៍គោសម្រាប់ធ្វើជី, កាប់ និងចិញ្រ្ចាំទន្រ្ទានខេត្ត, កាប់ដីដំបូក និងឃ្វាលសត្វគោ-ក្របី។ គ្រូបង្រៀននៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនដែលមិនមានចំណេះដឹង និងវិជ្ជាជីវៈជ្រៅជ្រះនោះទេ ដោយសារតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលអាចអាន សរសេរអក្សរបានខ្លះៗ។ ខាងក្រោមនេះ គឺជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបច្ចុប្បន្នរស់នៅខេត្តក្រចេះ៖ អ៊ី សុផាន[1] ហៅ ចាត...
លះបង់ឪពុកម្ដាយទៅរស់នៅក្នុងកង
កុមារនៅក្នុងរបបខ្មែរក្រហម ត្រូវលះបង់គ្រួសារចេញទៅរស់នៅ និងធ្វើការងារក្នុងកង ដូចជា កងចល័ត ឬកងកុមារជាដើម ដើម្បីបម្រើអង្គការ។ កុមារទាំងអស់ត្រូវបានបង្រៀនឲ្យគោរពស្រឡាញ់អង្គការខ្មែរក្រហមខ្លាំងជាងឪពុកម្ដាយរបស់ខ្លួន។ យោងតាមឯកសារលេខ TKI0009 បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តតាកែវ ដែលជួបសម្ភាសន៍ដោយ គឹម កែវកន្និដ្ឋា ជាមួយជា រុំ[1] មានទីកន្លែងកំណើតនៅភូមិក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ រុំ ឈ្មោះ ជា ងឹម...
ហៅទៅភ្ជួរស្រែ ប៉ុន្តែត្រូវយកទៅសម្លាប់
(ត្បូងឃ្មុំ)៖ សេង ស៊ីចន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត។ បច្ចុប្បន្ន ស៊ីចន រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងរបបខ្មែរក្រហម ស៊ីចន ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅជាមួយនឹងជនជាតិដើមភាគតិចកួយ នៅខេត្តកំពង់ធំ។ ដំបូងឡើយ ស៊ីចន ជួបផលលំបាកក្នុងការទំនាក់ទំនងជាមួយនឹងប្រជាជនរស់នៅតំបន់នោះណាស់ ព្រោះអ្នកភូមិភាគច្រើន គឺជាជនជាតិដើមភាគតិច ហើយទាំងភាសា និងការរស់នៅ មានភាពខុសគ្នា។ ប៉ុន្តែយូរៗទៅ គាត់ក៏ស៊ាំនឹងបរិបទនោះ។...
កូនចំនួនពីរនាក់បានស្លាប់
(ត្បូងឃ្មុំ)៖ កូនរបស់ សាយ៉ូន ចំនួនពីរនាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ កូនម្នាក់ស្លាប់ដោយសារក្រឡាប់រទេះ និងម្នាក់ទៀតស្លាប់ដោយសារតែផ្ទុះគ្រាប់។ ម៉ៅ សាយ៉ូន មានអាយុ៧៩ឆ្នាំ កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៤២ នៅខេត្តស្វាយរៀង។ បច្ចុប្បន្ន គាត់រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៦៩ ប្ដីរបស់ សាយ៉ូន បានលាលែងពីតំណែងជាទាហានរបស់ លន់ នល់...
រៀបការរួច ត្រូវរស់នៅចុះសម្រុងគ្នា
(ត្បូងឃ្មុំ)៖ កែប មុត អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទួលពោធិ៍ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន មុត រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ តំបន់របស់គាត់មានការទម្លាក់គ្រាប់បែក។ អ្នកភូមិមួយចំនួន បាននាំសមាជិកគ្រួសាររត់គេចពីការទម្លាក់គ្រាប់បែកនោះ ដោយចេញទៅរស់នៅតំបន់ផ្សេង។ អ្នកភូមិមួយចំនួនទៀត បានបន្តរស់នៅក្នុងភូមិដដែល ដោយគ្រាន់តែនៅតាមផ្ទះនីមួយៗមានលេណដ្ឋាន(ត្រង់សេ) សម្រាប់លាក់ខ្លួននៅពេលដែលមានការទម្លាក់គ្រាប់បែក។ មានពេលមួយ...
ខ្ញុំត្រូវអង្គការកសាងចំនួនពីរដង
(ត្បូងឃ្មុំ)៖ “ខ្ញុំធ្លាប់ត្រូវអង្គការ ហៅទៅកសាង ដោយសារតែខ្ញុំតវ៉ាជាមួយអង្គការ រឿងឃ្វាលសត្វក្របី ចំនួនបីក្បាល” កៃ ស៊ីណាបានលើកឡើង។ កៃ ស៊ីណា មានអាយុ៦២ឆ្នាំ រស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧៥ ស៊ីណា មានអាយុ១៣ឆ្នាំ។ ការងារដំបូងដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើគឺ មើលថែកុមារតូចៗដែលឪពុកម្ដាយយកទៅដាក់នៅមណ្ឌល។ ស៊ីណា បានប្រកែកជាមួយនឹងអង្គការ មិនព្រមមើលកុមារព្រោះតែគាត់មិនចេះពីរបៀបនៃការថែទាំកុមារតូចៗទាំងនោះ។ គាត់ក៏ត្រូវអង្គការនាំខ្លួនទៅកសាងលើកទីមួយ ដោយសារតែបញ្ហានេះ។...
សម្លាប់មនុស្សទម្លាក់ចូលអណ្ដូង
(ត្បូងឃ្មុំ)៖ ហ៊ុន សាវ៉ាត អាយុ៦៤ឆ្នាំ កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៦០។ សាវ៉ាត មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ភាពឈឺចាប់ដែល សាវ៉ាត ចងចាំមិនអាចបំភ្លេចពីរបបខ្មែរក្រហម គឺការធ្វើការងារហួសពីកម្លាំង, សម្រាកមិនគ្រប់គ្រាន់ និងខ្វះខាតអាហារហូបចុក។ នៅឆ្នាំ១៩៧៥ សាវ៉ាត រស់នៅ និងធ្វើការងារនៅភូមិជីមាន់ (គាត់មិនបានបញ្ជាក់ថានៅខាងណា ព្រោះបច្ចុប្បន្ននេះភូមិជីមាន់គឺមានចំនួនបួន...
ផ្ដើមចេញពីនីរសារទៅជា អនុលេខាតំបន់៥០៥
នីរសារត្រូវបានប្រើប្រាស់ជាចម្បងដើម្បីនាំយកសេចក្ដីរាយការណ៍ និង/ឬសារទូរលេខ ពីអង្គភាពនាំសារតាមសារទូរលេខ ទៅកាន់ក្រសួងនានា ឬត្រូវបានប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នាទាក់ទងនឹងបញ្ហាការចាប់ខ្លួន។ “នីរសារបានធ្វើការទាក់ទងដោយផ្ទាល់តាមរយៈការជិះកង់ និងជិះម៉ូតូ។ នីរសារមានការរវល់ណាស់ និងបានចំណាយពេលដ៏ខ្លីប៉ុណ្ណោះ នៅតាមកន្លែងនីមួយៗមុនពេលត្រលប់មកមូលដ្ឋានវិញ។ នីរសារមិនមានកាតព្វកិច្ចធ្វើការចំពោះតែខ្សែបណ្ដាញតែមួយគត់ប៉ុណ្ណោះទេ ប៉ុន្តែធ្វើការឲ្យគ្រប់ខ្សែបណ្ដាញទាំងអស់ដែលបម្រើឲ្យដោយអង្គភាពនីរសារ” មានសាក្សីម្នាក់បញ្ជាក់ថា នីរសារពីមជ្ឈិមបានប្រើប្រាស់ទូកលឿនដើម្បីទៅកាន់តំបន់ស្វយ័ត ៥០៥ នៃខេត្តក្រចេះ។[1] នៅឆ្នាំ១៩៦៩ គួន ត្រូវបានចាត់តាំងឲ្យធ្វើជានីរសារនៅខេត្តក្រចេះ យោងតាមឯកសារលេខ D24029 ស្ដីពីចម្លើយសារភាពអំពីប្រវត្ដិសកម្មភាពក្បត់បដិវត្ដន៍របស់ខ្លួន និងបញ្ជីរាយឈ្មោះបក្ខពួកដែលរួមធ្វើសកម្មភាពប្រឆាំងនឹងអង្គការ។ សាន់ ប៊ុនហ៊ី...
ការងារគឺបែងចែកតាមអង្គភាពចាត់តាំង
(កំពង់ស្ពឺ)៖ យ៉ែម សុខ មានអាយុ៦៦ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សុខ មានប្រពន្ធឈ្មោះ ឌី យ៉េត និងមានកូនចំនួនប្រាំបីនាក់ (ស្រីបួននាក់)។ សុខ បានចែករំលែករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា របបខ្មែរក្រហមគឺជារបបមួយដែលផ្ដាច់ការ។ ហេតុការណ៍ដែលកើតមានឡើងលើរូបគាត់ ធ្វើឲ្យគាត់មិនអាចបំភ្លេចបាន នៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់គាត់ជានិច្ច។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចគ្រប់គ្រងលើខេត្តកំពង់ស្ពឺ សុខ មានអាយុប្រហែលជាង១០ឆ្នាំ។ អង្គការ...
ពីរខែទើបចេះស្ទូង
(ក្រចេះ)៖ សេង គា អាយុ៦៣ឆ្នាំ មានទីលំនៅ នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់ជាស្រ្តីមេម៉ាយ និងមានកូនស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមគ្រប់គ្រងអំណាចលើទូទាំងប្រទេសកម្ពុជា។ នៅពេលនោះ ខ្មែរក្រហមបានជម្លៀសគាត់ និងគ្រួសារពីភ្នំពេញ ទៅខេត្តក្រចេះ។ គា ដឹងព័ត៌មានខ្លះៗអំពីភូមិសំបុកនៅមុនឆ្នាំ១៩៧៥ តាមរយៈការរៀបរាប់របស់អ្នកភូមិដែលគាត់ស្គាល់។ នៅភូមិនេះ ខ្មែរក្រហមបានចូលមកគ្រប់គ្រងតាំងពីឆ្នាំ១៩៧៣មកម្ល៉េះ។ គ្រួសាររបស់ គា និងប្រជាជនដទៃទៀត...

