អ៊ុត សុខា៖ ខ្ញុំមានសំណាងមិនស្លាប់រហូតដល់ទៅបីដង ដោយសារខ្ញុំឆ្លាត
ខ្ញុំឈ្មោះ អ៊ុត សុខា ភេទស្រី អាយុ៦៥ ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ កាលនៅពីតូចខ្ញុំបានចូលសិក្សារៀនសូត្រ នៅសាលាព្រៃវែងក្រុងត្រឹមថ្នាក់ទី៩។ នៅសម័យខ្មែរក្រហម គ្រួសារខ្ញុំត្រូវបានជម្លៀសទៅភូមិខ្យោកដើម្បីធ្វើស្រែនិងជីកប្រឡាយ។ គ្រួសារខ្ញុំ ជាគ្រួសារដែលត្រូវចាត់ចូលក្នុងជំពូកប្រជាជនថ្មី ប៉ុន្តែខ្មែរក្រហមមិនបានគាបសង្កត់សមាជិកគ្រួសារខ្ញុំខ្លាំងពេកទេ។ នៅពេលដែលខ្ញុំធ្វើការងារហត់ ខ្ញុំអាចសម្រាកមួយភ្លែតបាន ហើយនៅពេលដែលខ្ញុំឃ្លាន ខ្ញុំអាចគាស់នេះ គាស់នោះ យកមកស្ងោរហូបបាន ប៉ុន្តែក៏ត្រូវលាក់កំបាំងពីគេឯងដែរ។ នៅខែវិច្ឆិកា...
រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ឱក ស្រី
ខ្ញុំឈ្មោះ ឱក ស្រី[1] ភេទស្រី មានអាយុ៦៦ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំកើតនៅរាជធានីភ្នំពេញ។ ខ្ញុំមានឪពុកឈ្មោះ យា ឱក និងម្តាយឈ្មោះ កែវ សំអាង។ ឪពុកខ្ញុំធ្វើការនៅសង្កាត់លេខ៥ ក្រោយរោងកុនបូកគោ រាជធានីភ្នំពេញ។ ខ្ញុំ គឺជាកូនទោលនៅក្នុងគ្រួសារ។ កាលនៅវ័យកុមារ ខ្ញុំបានចូលសិក្សារៀនសូត្រនៅសាលាព្រះកែវមរកតត្រឹមថ្នាក់ទី៧ នៃសង្កាត់ទួលទំពូង។ រហូតដល់ខែមេសា...
អតីតកូនសិស្ស និងជាទាហានឡាវ មុនចាប់ខ្លួន គឺជាភ្នាក់ងាររបស់ វៀតណាម ចូលមកកម្ពុជា
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៧ទំព័រ ជារបស់ឈ្មោះ លីមស៊ុន បាក់លីម អតីតកូនសិស្ស និងជាទាហានឡាវ ដែលមុនចាប់ខ្លួន គឺជាភ្នាក់ងាររបស់វៀតណាមចូលមកកម្ពុជា។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (D០០០៥៦) បានបង្ហាញអំពីសកម្មភាពរបស់ បាក់លីម ដែលទទួលផែនការពី ង្វៀង ធីបេ មេបញ្ជាការប្រទេសវៀតណាម ឲ្យចូលមក ស៊ើបការណ៍ ពីសភាពការណ៍ទាំងមូល នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៧៨។ ដើម្បីបំពេញភារកិច្ចនេះឲ្យបានជោគជ័យ បាក់លីម...

