អតីតកងផលិត
(ក្រចេះ)៖ អៀង វ៉ាន់ថន ភេទប្រុស មានអាយុ ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ វ៉ាន់ថន មានកូនប្រាំនាក់ ប្រុសបីនាក់ ស្រីពីរនាក់។ វ៉ាន់ថន បានរៀបរាប់អំពីទុក្ខលំបាករបស់គាត់ថា កាលពីរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីសមាជិកគ្រួសាររបស់គាត់។ អង្គការបានបញ្ជូនឲ្យគាត់ទៅធ្វើការនៅតំបន់ក្នុងព្រៃ។ នៅទីនោះគាត់បានធ្វើការទៅតាមអ្វីដែលអង្គការបានបញ្ជាឲ្យគាត់ធ្វើ អង្គការបានឲ្យគាត់គាស់គល់ឈើនៅក្នុងព្រៃចាញ់ ដើម្បីយកដីធ្វើស្រែ។ ក្នុងពេលនោះដែរគាត់ធ្វើការនៅក្នុងកងប្រវាស់ដៃ។ គាត់បាននិយាយបន្ថែមថា អង្គការប្រើឲ្យប្រជាជនទាំងអស់ធ្វើការជារៀងរាល់ថ្ងៃ...
កងកុមារនៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ អ៊ាង ឈាន ភេទស្រី មានអាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុជាងដប់ឆ្នាំ គាត់ជាកងកុមារ។ អង្គការបានប្រើឲ្យគាត់នៅចាំសត្វសេក ព្រោះខ្លាចសត្វនោះបំផ្លាញដំណាំ និងឲ្យគាត់ជួយលើកទំនប់ពេលព្រឹក។ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះអង្គការបានបញ្ជូនឲ្យគាត់ទៅជួយស្ទូងស្រូវ។ នៅម៉ោងប្រហែលជាប្រាំបួនព្រឹកអង្គការបានឲ្យឈប់សម្រាក ដើម្បីឲ្យកុមារទាំងអស់ទៅរៀនអក្សររយៈពេលមួយម៉ោង។ ក្រៅពីការងារខាងលើនេះ អង្គការបានប្រើឲ្យគាត់ទៅកាប់ទន្ទ្រានខែត្រ យកទៅចញ្ច្រាំឲ្យល្អិតដើម្បីលាយជាមួយនឹងលាមកគោ ឬលាមកមនុស្ស...
ហូបបាយជ័រស្លាជារៀងរាល់ថ្ងៃ
(ក្រចេះ)៖ មាស អឿន ភេទប្រុស មានអាយុ៧៨ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់ មានបងប្អូនប្រាំបីនាក់ ស្លាប់អស់ប្រាំនាក់។ នៅក្នុងរបបខ្មែរក្រហម អឿន មានអាយុប្រហែលជា២៨ឆ្នាំ។ នៅក្នុងរបបនោះ គាត់ជាកសិករថ្នាក់លើ ជាប្រជាជនបម្រុង ព្រោះពេលនោះគ្រួសាររបស់គាត់មានទ្រព្យសម្បត្តិគួរសម។ គាត់បានប្រាប់បន្ថែមថា នៅពេលដែលអង្គការប្រាប់គាត់ថាជាប្រជាជនបម្រុង ធ្វើឲ្យគាត់មានភាពភ័យខ្លាចជាខ្លាំង ព្រោះគាត់ខ្លាចអង្គការយកគាត់ទៅសម្លាប់ចោល។ ការងារដែលគាត់ធ្វើជាប្រចាំនោះគឺ លើកទំនប់ ធាក់រហាត់ទឹក...
កងសែងអ្នករបួស ក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ យ៉ង សារេន ភេទស្រី មានអាយុ៦៦ឆ្នាំ មានទីលំនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម សារេន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីខេត្តក្រចេះទៅតំបន់ស្រែវាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សារេន មិនបានរស់នៅជួបជុំជាមួយនឹងគ្រួសាររបស់គាត់ឡើយ ព្រោះគាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើត។ នៅពេលដែលគាត់ធ្វើការនៅក្នុងសហករណ៍ អង្គការបានប្រើឲ្យគាត់ជីកទំនប់ និងរែកដី ដើម្បីធ្វើជាប្រឡាយទឹកសម្រាប់ទុកផ្គត់ផ្គង់ផលដំណាំ និងស្រូវ។ គាត់បានបន្ថែមថា នៅក្នុងរបបនោះមិនមានប្រជាជនណាម្នាក់ហ៊ានតវ៉ានឹងបញ្ជារបស់អង្គការឡើយ។ អង្គការបញ្ជាឲ្យធ្វើអ្វីគឺត្រូវតែធ្វើនោះ មិនអាចប្រកែកបាន។...
ហាត់ទាហាន តែមិនបានធ្វើទាហាន
(ក្រចេះ) ៖ អ៊ឹម ប៊ុននឿន ភេទប្រុស មានអាយុ៦២ឆ្នាំ មានបងប្អូនប្រាំពីរនាក់ គាត់ជាកូនទីបួន។ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ដោយសារតែគាត់មានអាយុតិចប្រហែលជា១៤ឆ្នាំ ទើបអង្គការឲ្យគាត់ទៅឃ្វាលក្របីជាមួយកុមារដទៃទៀត។ បន្ទាប់ពីនោះមកអង្គការបានបញ្ជូនគាត់ទៅតំបន់បុសផល។ នៅពេលទៅដល់ទីនោះ គាត់មានអាយុ១៥ឆ្នាំ អង្គការបានឲ្យគាត់ត្រៀមខ្លួនធ្វើទាហាន និងយល់ពីច្បាប់សង្រ្គាមដើម្បីត្រៀមខ្លួនចូលបម្រើការក្នុងកងយោធា។ ប៉ុន្តែជាក់ស្ដែង នឿន មិនបានចូលបម្រើការងារជាទាហានឡើយ។ អង្គការបានជម្លៀសគាត់ចេញពីតំបន់បុសផល ឲ្យទៅធ្វើការងារកសិកម្ម និងការងារផ្សេងៗទៀតនៅឯខេត្តក្រចេះវិញ។...
អង្គការចោទប្ដីខ្ញុំថាជាខ្មាំង
(ក្រចេះ) ៖ ម៉ក់ ឡាញ់ ភេទស្រី មានអាយុ៨៣ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា៤០ឆ្នាំ។ ឡាញ់ បានរៀបរាប់ប្រាប់អំពីដំណើររឿងរបស់គាត់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីលំនៅដ្ឋាននៅឆ្នាំ១៩៧៣ ទៅរស់នៅក្នុងព្រៃ។ ផ្ទះរបស់គាត់ត្រូវបានខ្មែរក្រហមដុតបំផ្លាញគ្មានសល់។ គាត់រស់នៅក្នុងព្រៃប្រមាណជាពីរឆ្នាំ អង្គការបានជម្លៀសគាត់ទៅនៅស្រុកសំបូរ។ គាត់បែកបាក់គ្រួសាររបស់គាត់ កូនរបស់គាត់ត្រូវបានស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ប៉ុន្តែគាត់មិនបានបញ្ជាក់អំពីចំនួនកូនរបស់គាត់ដែលស្លាប់ឡើយ។ ស្វាមីរបស់ ឡាញ់ ត្រូវបានខ្មែរក្រហមវាយសម្លាប់ចោល នៅតំបន់កោះសម នៅជិតគ្នានឹងស្រុកសំបូរនោះដែរ...
ចានតូចបានបបរតិច
(ក្រចេះ) ៖ ម៉ា ឆុន ភេទស្រី មានអាយុ៦៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជា ១៩ឆ្នាំ។ គាត់ចាំបានថានៅពេលនោះ អង្គការបានឲ្យគាត់ជីកប្រឡាយ និងលើកទំនប់ ព្រោះពេលនោះគាត់ជាកងយុវនារីឈានមុខ។ ឆុន បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ពិតជាលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវធ្វើការសឹងតែគ្មានពេលសម្រាក គាត់បានខំរែកដីរហូតដល់ជាំស្មា ដោយសារខ្លាចអង្គការបង្អត់អាហារ។ អង្គការតម្រូវឲ្យក្រោកតាំងពីម៉ោងបីភ្លឺ ហើយត្រូវទៅដល់កន្លែងតម្រង់ជួរចាំនៅម៉ោងប្រាំព្រឹក និងចាប់ផ្តើមធ្វើការនៅម៉ោងប្រាំមួយព្រឹក។...
អង្គការវាយខ្ញុំ ដោយសារពោតប្រាំផ្លែ
(ក្រចេះ) ៖ រាជ យូ ភេទប្រុស មានអាយុ៥៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់ពីរឿងរ៉ាវដែលគាត់បានចងចាំមិនភ្លេចគឺការបរិភោគអាហារ និងការរស់នៅ។ រាល់របស់របរដែលឪពុកម្ដាយរបស់គាត់ដាំបាននៅជុំវិញផ្ទះ គឺមិនអាចហូបបាននោះទេ ដោយសារអង្គការបានចាត់ទុកថាជារបស់សហមូហភាព។ គាត់បាននិយាយថាសូម្បីតែដំឡូងមួយមើមក៏មិនអាចហូបបានដែរ។ ប្រសិនបើប្រជាជនលួចដកដំឡូងបានត្រូវហូបទាំងឆៅ មិនអាចចម្អិនបាននោះទេ ព្រោះខ្លាចអង្គការចាប់បាន យកទៅធ្វើទារុណកម្ម ឬអាចសម្លាប់ចោល។ នៅអំឡុងដើមខែមិថុនា ឆ្នាំ១៩៧៨ យូ មានអាយុប្រាំបីឆ្នាំ និងរស់នៅតំបន់ឫស្សីចារដោយធ្វើការនៅក្នុងកងកុមារ។...
មិត្តប្អូនមានពេញចិត្តជាមួយអ្នកណាឬទេ?
(ក្រចេះ)៖ អឿ មឿន ភេទប្រុស មានអាយុ៦១ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុ១៦ឆ្នាំ និងធ្វើការនៅក្នុងកងប្រវាស់ដៃ នៅភូមិអំពិលទឹក។ នៅក្នុងកងប្រវាស់ដៃ អង្គការបានប្រើឲ្យគាត់រកត្រី សាច់ ដាក់នៅតាមកងដើម្បីប្រឡាក់ទុក និងបម្រុងសម្រាប់ស្ល។ អង្គការបានកំណត់ឲ្យគាត់ ព្រមទាំងសមាជិក រកត្រីឲ្យបាន១០គីឡូក្នុងមួយថ្ងៃ។ គាត់រកត្រីបានប្រហែលបីខែ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅក្នុងកងភ្ជួរស្រែវិញ។ គាត់បានធ្វើការនៅក្នុងកងប្រវាស់ដៃនោះបានចំនួនមួយឆ្នាំ ក៏ត្រូវអង្គការឲ្យគាត់ចូលធ្វើការនៅក្នុងកងឃ្វាលគោ...
ខ្ញុំខ្លាចការប្រជុំទិតៀន
(ក្រចេះ)៖ ឯម ម៉ាលី ភេទស្រី មានអាយុ៦០ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃគាត់មានជំងឺប្រចាំកាយគឺ លើសឈាម និងខ្លាញ់ក្នុងឈាម។ រឿងរ៉ាវដែលគាត់ចងចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហមគឺ អង្គការបានប្រមូលប្រជាជនទៅនៅក្នុងក្រុមប្រវាស់ដៃ និងការរស់នៅរួមគ្នា។ គាត់បាននិយាយថា នៅពេលគាត់នៅក្នុងក្រុមប្រវាស់ដៃ គាត់មិនសូវមានភាពលំបាកប៉ុន្មានទេ ព្រោះពេលនោះគាត់រស់នៅជុំជាមួយនឹងឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៧៧ អង្គការបានប្រមូលប្រជាជនឲ្យរស់នៅជុំគ្នាក្នុងសហករណ៍ គាត់បាននិយាយថាអង្គការបានចាប់ផ្ដើមពង្រឹងឲ្យប្រជាជនធ្វើការ។ ពេលព្រឹកត្រូវក្រោកពីម៉ោងបួនជិតភ្លឺ ដើម្បីចេញទៅធ្វើការ រហូតដល់ម៉ោង១១ថ្ងៃត្រង់...
ជីវិតថ្លៃ! នៅរស់រហូតមកដល់សព្វថ្ងៃ
(ក្រចេះ)៖ ជា ស្រ៊ាង ភេទស្រី មានអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅអំឡុងឆ្នាំ១៩៧៥ ស្រ៊ាង ទើបតែសម្រាលកូនបានប្រហែលជាបីខែ អង្គការបានប្រើឲ្យគាត់រែងអង្ករនៅកន្លែងរោងជង្រុករួម និងមើលថែទាំកុមារ។ គាត់ត្រូវចូលធ្វើការពីម៉ោងប្រាំពីរព្រឹក និងពេលយប់គាត់ត្រូវទៅដាំទឹកក្ដៅសម្រាប់កងបោកស្រូវរហូតដល់ម៉ោង១២យប់ ទើបគាត់បានត្រឡប់ទៅសម្រាក។ បន្ទាប់មកគាត់បានធ្វើការនៅសហករណ៍ឈូងពពេល ជាអ្នកដាំបាយ។ នៅពេលនោះអង្គការបានឲ្យគាត់ដាំបាយឲ្យជ្រូក។ គាត់បានប្រាប់បន្ថែមថាដំណាំដែលប្រជាជនដាំបាននៅជុំវិញផ្ទះ គឺមិនមានសិទ្ធិប្រមូលផលឡើយ ព្រោះអង្គការបានរាប់បញ្ចូលដំណាំទាំងអស់នោះជារបស់រួម។ សូម្បីតែដំឡូង និងចេកដែល...

