លាង ស៊ីមហន ជំនួយការតំបន់៥០៥
លាង ស៊ីមហន ឈ្មោះបដិវត្តន៍ហៅ រស់ ភេទប្រុស កើតឆ្នាំ១៩៤៨។ ស៊ីមហន មានប្រពន្ធឈ្មោះ កាំង ឃុន (រៀបការនៅឆ្នាំ១៩៧៦) ឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក គាត់មានបងប្អូនប្រាំពីរនាក់។ កាំង ឃុន ភេទស្រី អាយុ៥២ឆ្នាំ(២០០៦) ត្រូវជាភរិយារបស់ លាង ស៊ីមហន។...
សហករណ៍ខ្ញុំលំបាកមធ្យម
(ក្រចេះ)៖ នៅក្នុងរបបខ្មែរក្រហម ប្រជាជនស្ទើទូទាំងប្រទេសកម្ពុជា សុទ្ធតែលើកឡើងប្រហាក់ប្រហែលគ្នា អំពីទុក្ខវេទនា ដោយសារសមាជិកគ្រួសារត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីគ្នា ការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការងារហួសពីសមត្ថភាពដែលអាចទ្រាំទ្របាន។ មិនខុសគ្នាប៉ុន្មាន ឯក គីមសេន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប បានចែករំលែកប្រវត្តិឆ្លងកាត់របបខ្មែរក្រហមដែរ។ ឯក គីមសេន ភេទប្រុស អាយុ៥៨ឆ្នាំ មានបងប្អូន៥នាក់ បច្ចុប្បន្នរស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គីមសេន បានប្រាប់អំពីសាច់រឿងដែលគាត់ចងចាំពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា ដែលនៅពេលនោះ...
តំបន់៥០៥ នៅក្នុងរបបខ្មែរក្រហម
ខេត្ដក្រចេះតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨ ស្ថិតនៅក្នុងភូមិភាគឦសាន។ តំបន់៥០៥ ជាតំបន់មួយស្ថិតនៅភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមានខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីទាំងមូល, ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និង តំបន់៥០៥[1] ។ ក្រោយពីចាប់ប្រធានភូមិភាគ...
យោធា នៅក្នុងអង្គភាព មជ្ឈិម
ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងមានសង្រ្គាមស៊ីវិលរវាងកងកម្លាំងខ្មែរក្រហម និងកងកម្លាំងរបបសាធារណរដ្ឋខ្មែរ ខ្មែរក្រហមបានប្រើប្រាស់ព្រះនាម ព្រះបាទ នរោត្ដម សីហនុ និងការទម្លាក់គ្រាប់បែកនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ សម្រាប់ជាមូលដ្ឋានក្នុងការអូសទាញយុវជនវ័យក្មេងឲ្យចូលបម្រើបដិវត្ដន៍។ កងទ័ពបដិវត្ដន៍ដែលចូលរួមដោយប្រជាជននៅតាមជនបទចុងកាត់មាត់ញកបានរីកចម្រើនជាលំដាប់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៣ យុវជនវ័យក្មេងដែលមានអាយុចាប់ពី១៥ដល់១៨ឆ្នាំ បានស្ម័គ្រចិត្តចូលបម្រើបដិវត្ដន៍ខ្មែរក្រហមដោយជឿជាក់ថា ខ្មែរក្រហមអាចនាំសម្ដេចព្រះបាទ នរោត្ដម សីហនុ មកកាន់អំណាចវិញ ហើយនឹងអាចបញ្ចប់ភ្លើងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៧៥ ខណៈពេលដែលចំនួនអ្នកស្ម័គ្រចិត្តថយចុះ ប្រធានភូមិ និងគណៈឃុំរបស់ខ្មែរក្រហមចាប់ផ្ដើមបង្ខំយុវជនវ័យក្មេងៗជាច្រើននាក់ឲ្យចូលបម្រើក្នុងជួរកងទ័ព។ យុទ្ធជនភាគច្រើនបានឆ្លងកាត់សាលាបច្ចេកទេសយោធាតែរយៈពេលខ្លីប៉ុណ្ណោះ...
កូនស្លាប់ព្រោះជីវភាពខ្វះខាត
(ក្រចេះ) ៖ ណុប សាម៉ី ភេទស្រី មានអាយុ៧១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សាម៉ី មានកូនប្រាំបីនាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែប្រាំនាក់នោះទេ។ គាត់បានប្រាប់ថា កូនរបស់គាត់ម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែពេលនោះស្ថានភាពគ្រួសាររបស់គាត់មានភាពខ្វះខាត គាត់រវល់តែចេញធ្វើការរកប្រាក់ មិនបាននៅមើលថែកូនបានដិតដល់ទើបបណ្ដាលឲ្យកូនរបស់គាត់ខ្វះជីវជាតិមានជំងឺរហូតដល់បាត់បង់ជីវិត។ ចំណែកកូនម្នាក់ទៀត ស្លាប់ដោយសារតែស្លាក់ទឹកបបរ និងម្នាក់ទៀតស្លាប់ដោយសារតែកើតពិស ហើយគាត់មិនបានមើលថែដិតដល់ ព្រមទាំងមិនមានថ្នាំសម្រាប់ព្យាបាលថែមទៀតផង។ គាត់បាននិយាយថា មិនមានរបបណាដែលប្រជាជនរងភាពវេទនា និងឃោរឃៅដូចជារបបខ្មែរក្រហមឡើយ។...
ម្ដាយមីងជាខ្មែរសរ
(ក្រចេះ) ៖ សន់ សុខលាប ភេទស្រី មានអាយុ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់មានកូនបីនាក់ ប្រុសពីរនាក់ ស្រីម្នាក់។ នៅក្នុងរបបខ្មែរក្រហម គាត់ស្ថិតនៅក្នុងវ័យកុមារ ហើយត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតរបស់គាត់ ទៅកាន់ទីកន្លែងជាច្រើនផ្សេងៗគ្នា។ នៅក្នុងអំឡុងពេលនោះ ដោយសារតែ សុខលាប មានម្ដាយមីងជាអ្នកធ្វើការនៅក្នុងរបប លន់ នល់ ទើបអង្គការបានប្រមូលគ្រួសារជិតឆ្ងាយរបស់គាត់ទាំងអស់ដើម្បីយកទៅសម្លាប់ ប៉ុន្តែត្រូវបែកការ...
មានអ្នករបួស និងស្លាប់ជារៀងរាល់ថ្ងៃ
(ក្រចេះ) ៖ ឆាំ យ៉ាត ភេទស្រី មានអាយុ៦៩ឆ្នាំ រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់រស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ អង្គការបានជម្លៀសឲ្យគាត់ឲ្យធ្វើការនៅតំបន់ ឆ្ងាយពីផ្ទះរបស់គាត់។ ការងារដែលគាត់ធ្វើនៅពេលនោះគឺ គាស់គល់ឈើ ស្ទូងស្រូវ ច្រូតស្រូវ និងដាំដំឡូង។ នៅក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាច យ៉ាត បាននិយាយថា ប្រជាជនដែលរស់នៅក្នុងសហករណ៍ ឬតំបន់ជាមួយគាត់...
អង្គការកុហកខ្ញុំ
(ក្រចេះ) ៖ សាយ សុខ ភេទស្រី មានអាយុ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជា១៥ឆ្នាំ ហើយរឿងរ៉ាវដែលគាត់ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺការដែលអង្គការប្រើឲ្យគាត់ធ្វើការទាំងយប់ទាំងថ្ងៃ មិនមានពេលសម្រាកគ្រប់គ្រាន់។ អង្គការបានជម្លៀសគាត់ចេញពីផ្ទះ ចាកចេញឆ្ងាយពីឪពុកម្ដាយនិងបងប្អូនរបស់គាត់ ដោយបានកុហកថា ឲ្យគាត់ទៅដេរសម្លៀកបំពាក់ ប៉ុន្តែជាក់ស្ដែងនាំគាត់ឲ្យទៅធ្វើស្រែចម្ការ ដកស្ទូងស្រូវទៅវិញ។ អង្គការបានជម្លៀសប្រជាជនចេញដោយថ្មើរជើងទាំងយប់ទាំងថ្ងៃ។ នៅពេលនោះ មិនមានអាហារសម្រាប់បរិភោគគ្រប់គ្រាន់ឡើយ...
ខ្មែរក្រហមសម្លាប់មនុស្សមិនញញើតដៃ
(ក្រចេះ) ៖ នង់ សូត្រ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ បច្ចុប្បន្ននៅរស់រានមានជីវិតប្រាំបីនាក់ បាត់បង់ជីវិតពីរនាក់។ នារបបខ្មែរក្រហម សូត្រ មិនបានរស់នៅជួបជុំគ្រួសាររបស់គាត់ឡើយ។ អង្គការបានជម្លៀសឪពុកម្ដាយ និងបងប្អូនរបស់គាត់ទៅរស់នៅសហករណ៍ផ្សេងៗគ្នា។ គាត់បានបន្ថែមថាជំនាន់នោះមានភាពលំបាក ព្រោះមិនមានអាហារហូបគ្រប់គ្រាន់ កន្លែងស្នាក់នៅក៏មិនត្រឹមត្រូវ ពេលខ្លះគាត់ត្រូវសម្រាកនៅគំនរចំបើងក៏មាន។ សម្លៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏មិនមានសម្បូរបែបនោះដែរ។ ជារៀងរាល់ថ្ងៃ...
ប្រលឹមឡើងឃើញតែអណ្ដែតមនុស្ស
ក្រចេះ ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តក្រចេះបានប្រាប់អំពីការចងចាំមួយដែលខ្លួនចាំមិនភ្លេចថា ព្រឹកឡើងឃើញសាកសពអណ្ដែត ចំនួនមួយឬពីរសាកសព អំឡុងឆ្នាំ ១៩៧៨។ លាន គឹមហេន មានអាយុ ៧២ឆ្នាំ រស់នៅភូមិដូនជ្រាំ ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ។ កាលពីសម័យខ្មែរក្រហម គឹមហេន មានអាយុប្រហែល ៣០ឆ្នាំ និងទើបតែសម្រាលកូនទី ៤ របស់ខ្លួន ដូច្នេះខ្មែរក្រហមបានប្រើឲ្យនៅចាំសំនាប និងត្បាញក្រមា និងភួយនៅវិហារចាម...
អង្គការប្រើឲ្យធ្វើការទាំងខ្ញុំនៅសរសៃខ្ចី
(ក្រចេះ)៖ ជុំ ពៅ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ គាត់មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពៅ បាននិយាយថា មុននឹងឈានចូលដល់របបខ្មែរក្រហម ទ្រព្យសម្បត្តិទាំងអស់ និងដីស្រែចម្ការគឺប្រជាជនមានសិទ្ធិកាន់កាប់ដោយផ្ទាល់ជាកម្មសិទ្ធិ។ ការធ្វើស្រែគឺធ្វើទៅតាមគ្រួសារនីមួយៗ ប៉ុន្តែនៅពេលខ្មែរក្រហមចូលកាន់កាប់អំណាច ត្រូវធ្វើស្រែប្រវាស់ដៃ និងគ្រប់ទ្រព្យសម្បត្តិទាំងអស់ ត្រូវបានបញ្ចូលក្នុងសហករណ៍។ ប្រជាជនកម្ពុជាទាំងអស់...

