ស្បែកជើងកង់ឡាន
(កំពង់ចាម)៖ ហៃ បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ប្រសិនជាប្រជាជនណាម្នាក់ដែលមានស្បែកជើងកង់ឡានពាក់ គឺរាប់ថាជាអ្នកដែលហ៊ឺហាជាងគេហើយ។ គាត់បានបន្ថែមថា អ្នកដែលមានស្បែកជើងកង់ឡានពាក់គឺសុទ្ធតែជាអ្នកមានឋានៈ កម្រិតចាប់ពីកម្មាភិបាលឡើងទៅ។ សន ហៃ អាយុ៨១ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហៃ មានបងប្អូនចំនួន៦នាក់ ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ។ បច្ចុប្បន្ន គាត់មានជំងឺស្ពឹកដៃ-ជើង អស់រយៈពេលជាង២៤ឆ្នាំមកហើយ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ ហៃ...
បងប្រុសពីរនាក់និងម្តាយស្លាប់នៅខេត្តកំពង់ធំ
(កំពង់ចាម)៖ កូប សាតះ មានអាយុ៦៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិទី៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សាតះ បាននិយាយរៀបរាប់ពីការចងចាំរបស់គាត់ថា៖ «នៅក្នុងរបប លន់ នល់ ខ្ញុំទើបតែរៀបការបានរយៈពេលប្រហែល២ខែ។ ប្តីរបស់ខ្ញុំមានឈ្មោះ ម៉ាត់។ ថ្ងៃមួយ ខ្ញុំកំពុងជិះទូកជាមួយប្តី ស្រាប់តែមានកាំភ្លើងមួយបាញ់ចេញពីយន្តហោះមួយគ្រឿង ត្រូវចំប្តីខ្ញុំប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតគាត់ទេ។ ពេលឃើញប្តីត្រូវរបួស ខ្ញុំបានក្រាបនៅលើទូក និងបានទាញយកមែកឈើនៅលើទូកមកបាំង។ ខ្ញុំពិតជាអាណិតប្តីខ្ញុំណាស់។ ឈាមរបស់គាត់បានហូរយ៉ាងច្រើន។...
ចាប់ដៃទាំងគ្មានចិត្តស្រឡាញ់
(កំពង់ចាម)៖ អង្គការការបានបង្ខំឱ្យ កន ចាប់ដៃរៀបអាពាហ៍ពិពាហ៍ជាមួយប្ដីរបស់គាត់ ។ គាត់បានចែករំលែកថា ចំពោះអាពាហ៍ពិពាហ៍មួយដែលគូស្វាមី-ភរិយា គ្មានចិត្តស្រឡាញ់គ្នាតាំងពីថ្ងៃរៀបការ ជីវិតគូនោះ គឺងាយនឹងបែកបាក់គ្នា ដោយសារបញ្ហា សូម្បីតែបញ្ហាបន្តិចបន្តួចក៏ដោយ។ ហម កន អាយុ៦៨ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កន មានឪពុកឈ្មោះ ប៉ែន ហម និងម្ដាយឈ្មោះ ឃឹម...
យកកម្លាំងមនុស្សធ្វើការ
(កំពង់ចាម)៖ នួន សឿន អាយុ៦១ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សឿន មានបងប្អូនប្រុសចំនួន៤នាក់ និងស្រីម្នាក។ នៅក្នុងរបបខ្មែរក្រហម សឿន កើតជំងឺកញ្ជ្រឹល និងក្ដៅខ្លួនជាប្រចាំ។ គាត់បាននិយាយថា នៅក្នុងរបបនោះមិនសូវសម្បូរគ្រូពេទ្យដូចពេលបច្ចុប្បន្នទេ ហើយគ្រូពេទ្យក៏មិនមានចំណេះដឹងផ្នែកព្យាបាលជំងឺច្បាស់លាស់ដែរ។ គ្រូពេទ្យនៅអំឡុងពេលនោះ គឺសុទ្ធតែត្រូវអង្គការចាត់តាំងឱ្យទៅរៀន រយៈពេលត្រឹមតែ៣ ទៅ៦ខែប៉ុណ្ណោះ។ បន្ទាប់ពីចប់រយៈពេល៦ខែនោះ គ្រូពេទ្យទាំងអស់ ត្រូវអនុវត្តការព្យាបាលជំងឺដោយផ្ទាល់។...
អណ្ដូងសាកសព
(កំពង់ចាម)៖ នួន ធីម អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ធីម មានឪពុកឈ្មោះ នួន និងម្ដាយឈ្មោះ ធួន។ ធីម បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានជម្លៀសឱ្យទៅធ្វើការនៅតំបន់អូរដា។ ទៅដល់ទីនោះ គាត់ទទួលបានការចាត់តាំងពីខ្មែរក្រហមឱ្យលើកប្រព័ន្ធភ្លឺស្រែ, ដកសំណាប, ស្ទូងស្រូវ, ជីកប្រឡាយ និងបំពេញការងារបន្ទាប់បន្សំជាច្រើនទៀត។...
ទ្រព្យសមូហភាព
(កំពង់ចាម)៖ ប្រេស អឿន អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អឿន មានបងប្អូនចំនួន៦នាក់ (ស្រីចំនួន៤នាក់) ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ។ បច្ចុប្បន្ន គាត់ឈឺសន្លាក់ដៃ-ជើង និងឈឺក្បាលវិលមុខជាប្រចាំ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ អឿន ធ្វើការងារនៅក្នុងកងចល័ត។ គាត់ត្រូវចាកចេញពីក្រុមគ្រួសារ ដើម្បីទៅធ្វើការងារ។ អឿន និយាយថា គាត់យំនឹកដល់ឪពុកម្ដាយ និងបងប្អូនជារៀងរាល់ថ្ងៃ...
អតីតគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម
(កំពង់ចាម)៖ អុន សុខុន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សុខុន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ គាត់គឺជាកូនទី៤នៅក្នុងចំណោមបងប្អូនទាំងអស់។ នៅឆ្នាំ១៩៧០ សុខុន មានអាយុ១៤ឆ្នាំ។ នៅពេលនោះគាត់ស្នាក់នៅ និងធ្វើចម្ការជាមួយឪពុកម្ដាយរបស់គាត់។ នៅពេលមានការទម្លាក់គ្រាប់បែក នៅក្នុងភូមិរបស់គាត់មិនមានការប៉ះពាល់ផ្ទាល់ឡើយ ប៉ុន្តែភូមិរបស់គាត់គឺនៅជិតជាមួយនឹងកន្លែងទម្លាក់គ្រាប់បែក ប៉ះពាល់ដោយសំឡេង។ ឪពុករបស់ សុខុន បាននាំសមាជិកគ្រួសារទាំងអស់រត់ចូលក្នុងលេណដ្ឋានដើម្បីសុវត្ថិភាព។...
ប្អូនស្រីម្នាក់បាត់ខ្លួនក្នុងរបបខ្មែរក្រហម
(កំពង់ចាម)៖ យូ ប៊ុនគី អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប៊ុនគី មានបងប្អូនសរុបចំនួន៩នាក់ (ស្រីចំនួន៧នាក់)។ បច្ចុប្បន្នគាត់ប្រកបរបរធ្វើស្រែចម្ការ។ ប៊ុនគី មានបញ្ហាចង្កេះដែលបន្សល់តាំងពីរបបខ្មែរក្រហម។ នៅពេលមានការទម្លាក់គ្រាប់បែក ស្ថានភាពនៅក្នុងភូមិគឺមានភាពចលាចល ព្រោះប្រជាជនភ័យខ្លាចសំឡេងយន្តហោះ និងខ្លាចយន្តហោះមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ ប៉ុន្តែនៅអំឡុងពេលនោះយន្តហោះទម្លាក់គ្រាប់នៅតាមព្រៃ និងជួរមាត់ទន្លេ មិនប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាជនឡើយ។ ថ្វីត្បិតតែមិនមានគ្រាប់បែកទម្លាក់នៅក្នុងភូមិយ៉ាងណាក្ដី នៅតាមផ្ទះរបស់ប្រជាជនគឺមានលេណដ្ឋានមួយ សម្រាប់ចូលលាក់ខ្លួន។...
អតីតយោធាខ្មែរក្រហម
(កំពង់ចាម)៖ វ៉ែន មុត អាយុ៧៥ឆ្នាំ ប្រពន្ធឈ្មោះ យ៉ែម យឹម មានកូនចំនួន៥នាក់ (ស្រីចំនួន២នាក់)។ មុត មានស្រុកកំណើតនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧២ មុត ចូលធ្វើជាយោធាខ្មែរក្រហមនៅតំបន់វាលវង់ ក្នុងខេត្តកំពង់ចាម។ នៅអំឡុងឆ្នាំ១៩៧៤ គាត់ត្រូវចាត់តាំងឱ្យទៅសមរភូមិនៅខេត្តកំពង់ធំ ហើយទទួលបានជ័យជម្នះនៅទីនោះ។...
ធ្មេញឡើងកំបោរ
(កំពង់ចាម)៖ នៅក្នុងរបបខ្មែរក្រហម គ្មានថ្នាំដុសធ្មេញសម្រាប់សម្អាតធ្មេញឡើយ។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ ប្រជាជនទាំងអស់មិនថាក្មេង ឬចាស់ គឺរស់នៅដោយមិនដុសធ្មេញ។ ខាន បាននិយាយថាធ្មេញរបស់គាត់ឡើងកំបោរ និងមានពណ៌ខ្មៅ។ អុន ខាន អាយុ៦៧ឆ្នាំ កើតនៅឆ្នាំ១៩៥៨ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ននេះ ខាន មានបញ្ហាវិលមុខ និងឈឺក្បាលជាប្រចាំ...
អតីតគ្រូកុមារ
(កំពង់ចាម)៖ ខ្មែរក្រហម បានចាត់តាំងឱ្យ ស៊ាងហួរ បង្រៀនអក្សរដល់កុមារតូចៗនៅក្នុងកង ដែលមានអាយុចាប់ពី៧ ទៅ១២ឆ្នាំ។ នៅក្នុងមួយសប្ដាហ៍គាត់ចំណាយរយៈពេល៣ថ្ងៃ សម្រាប់បង្រៀនអក្សរ និង៤ថ្ងៃទៀតដឹកនាំកុមារទាំងនោះធ្វើការងារដូចជា ច្រូតស្រូវ, ប្រមូលអាចម៍គោ, កាប់ទន្រ្ទានខេត្ត និងមានការងារផ្សេងៗទៀត។ អ៊ីវ ស៊ាងហួរ អាយុ៦៨ឆ្នាំ កើតនៅឆ្នាំ១៩៥៦ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស...

