ពិនិត្យជំហរ
(ស្ទឹងត្រែង)៖ ម៉ាន់ សុខុម ភេទស្រី មានអាយុ ៧៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខុម មានឪពុកឈ្មោះ ម៉ាន់ ស៊ឹម, ម្ដាយឈ្មោះ សំ ទូង និងមានបងប្អូន ១០នាក់ ក្នុងនោះស្រីពីរនាក់។ អំឡុងឆ្នាំ១៩៦០ សុខុម បានរៀបការជាមួយឈ្មោះ អៀម ស្រេង...
ខ្មែរក្រហមធ្វើបាបប្រជាជន
(ស្ទឹងត្រែង)៖ នី ស៊ីម ភេទប្រុស មានអាយុ ៧៨ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ីម មានឪពុកឈ្មោះ មុយ, ម្ដាយឈ្មោះ វណ្ណ និងជាកូនច្បង ក្នុងចំណោមបងប្អូនបីនាក់ (ស្រីពីរនាក់)។ អំឡុងសម័យសង្គមរាស្ត្រនិយម ភូមិអូរស្វាយត្រូវបានបង្កើតឡើយ និងមានប្រជាជនប្រហែល ៧០គ្រួសារ រស់នៅ...
ចូល សេ.អ៊ី.អា. ព្រោះខ្លាចអ្នកមានបុណ្យសក្តិក្នុងសង្គមចាស់ធ្វើបាប ឬដាក់ទណ្ឌកម្ម
សង្ខេបចម្លើយសារភាព វេជ្ជបណ្ឌិត តឹក តូ[1] កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៣៤ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចម្លើយសារភាពប្រវែងប្រមាណជា៥០ទំព័រ របស់វេជ្ជបណ្ឌិត តឹក តូ ដែលមានខ្លឹមសារច្រំដែលអំពីផែនការរបស់ភ្នាក់ងារ សេ.អ៊ី.អា. បានបញ្ហាងពីភាពសោកសៅនៃការចាប់ ដោយខ្លួនលោកត្រូវបានឃុំឃាំងនៅមន្ទីរសន្តិសុខ ស-២១ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ១០៩៦។ ចម្លើយសារភាពនេះ ក៏បានរំលេចអំពីក្តីបារម្មណ៍ចំពោះសុវត្ថិភាពនៃសមាជិកគ្រួសាររបស់លោក ដែលអង្គការបញ្ជូនមកភ្នំពេញដែរ...
ខ្សែកមាសដោះដូរជាមួយសណ្ដែកបាយមួយកំប៉ុង
(ស្ទឹងត្រែង)៖ ភិម ស៊ិង មានអាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅលើកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។ ស៊ិង មានបងប្អូនចំនួន៣នាក់ និងបានរស់នៅលើកោះនេះតាំងពីកំណើត។ នៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេសនៅឆ្នាំ១៩៧៥ គ្រួសាររបស់ ស៊ិង និង ប្រជាជនប្រមាណជាប្រាំគ្រួសារផ្សេងទៀតដែលរស់នៅលើកោះត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសទៅរស់នៅភូមិសំអាង ឃុំសំអាង ដោយសារខ្លាចប្រជាជនរត់គេចខ្លួនទៅប្រទេសឡាវ។ នៅអាយុប្រហែល៩ឆ្នាំ ស៊ិង ត្រូវធ្វើការលើកទំនប់ កាត់ទន្រ្ទានខេត្តធ្វើជី ដោយគ្មានការតវ៉ាអ្វីទាំងអស់។ ប្រជាជនមួយចំនួនបានបាត់បង់ជីវិត ដោយសារធ្វើការហួសកម្លាំង...
គ្រួសារបានផ្លាស់ប្តូរមករស់នៅភូមិអូរស្វាយ
(ស្ទឹងត្រែង)៖ សម អូន អាយុ ៧៣ ឆ្នាំ មានស្រុកកំណើតនៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងមានបងប្អូន ៣ នាក់។ សម អូន បានផ្លាស់មករស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ នៅឆ្នាំ ១៩៩៣ បច្ចុប្បន្នស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មុនការបោះឆ្នោតសកលឆ្នាំ ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ...
បងជីដូនមួយត្រូវបានសម្លាប់
(ស្ទឹងត្រែង)៖ សុខ វីន មានអាយុ៦១ឆ្នាំ មានឪពុកឈ្មោះ សុខ យ៉ង និងម្ដាយឈ្មោះ សម ទ្រព្យ និងបងប្អូនចំនួនបីនាក់។ សព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់ប្រកបមុខរបរធ្វើស្រែចម្ការ។ សុខ វីន មានការចងចាំខ្លះៗពីការយាងមកដល់ភូមិអូរស្វាយ របស់សម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៦៨ នៅទីតាំងសាលាឆទាន ដើម្បីសម្ពោធសមិទ្ធផលដូចជា វត្តអារាម...
មួយនាក់មួយចានចង្កឹះ
(ស្ទឹងត្រែង)៖ កែប ថា មានអាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកឈ្មោះ កែន ឈន និង ម្ដាយឈ្មោះ មិច មេត។ កែប ថា មានបងប្អូនចំនួន៣នាក់។ សព្វថ្ងៃគាត់ជាកសិករនៅភូមិអូរស្វាយ និងមានកូនចំនួន ២នាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមតម្រូវឲ្យ កែប ថា...
ភូមិធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំ
(ស្ទឹងត្រែង)៖ ផាត់ នី មានអាយុ៦១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។ នៅឆ្នាំ១៩៦៦ នី បានមករស់នៅភូមិអូរស្វាយ ជាមួយឪពុកឈ្មោះ ប៉ែន និង ម្តាយឈ្មោះ ឃី ក្រោមការអំពាវអំនាវរបស់សម្ដេចព្រះនរោត្តម សីហនុ។ នី មានបងប្អូនចំនួន៤នាក់ និងបានសិក្សាត្រឹមថ្នាក់ទី៧ថ្មី។ នៅពេលមករស់នៅភូមិអូរស្វាយដំបូង ឪពុករបស់ នីបានចាប់ផ្តើមឆ្ការព្រៃក្រាស់សម្រាប់ធ្វើស្រែចម្ការ។ ការរស់នៅភូមិអូរស្វាយ គឺដើម្បីការពារបូរណភាពទឹកដី។ សម្តេចព្រះនរោត្តម សីហនុ...
សម្លាប់មនុស្សដោយបោះចូលទឹកទន្លេ
(ស្ទឹងត្រែង)៖ ជា អីម អាយុ៦៣ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើតនៅខេត្តតាកែវ។ សព្វថ្ងៃគាត់រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់បានមករស់នៅភូមិអូរស្វាយតាំងពីឆ្នាំ ១៩៦០ជាង ជាមួយឪពុកឈ្មោះ ភូ ជា និងម្តាយឈ្មោះ យៀក ប៉ិក។ អីម មានបងប្អូនប្រុសស្រី ៦នាក់។ នៅអាយុប្រហែល៦ឆ្នាំ ជា អីម...
សមាជិកគ្រួសារបានបាត់បង់ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
(ស្ទឹងត្រែង)៖ ថាច់ ហឿង មានអាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកថាឡាបរីវ៉ាត់ សព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ហឿង រៀបការជាមួយ គង់ សាខន នៅឆ្នាំ១៩៩០ ដោយមានកូនៗចំនួនប្រាំនាក់។ អ្នកភូមិ និង ហឿង បានរៀបរាប់ថា បុរីអូរស្វាយត្រូវបានបង្កើតឡើងដោយសម្ដេចព្រះនរោត្តមសីហនុ នៅអំឡុងឆ្នាំ១៩៦០ ដើម្បីការពារបូរណភាពទឹកដី។ នៅអំឡុងឆ្នាំ១៩៧០...
គ្រុនអាត្រាក់ទ័រស៊ីបាយបាន
(ស្ទឹងត្រែង)៖ កែម ឈៀង មានអាយុ៧៩ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ កែម ឈៀង មានបងប្អូនសរុបចំនួន ៣នាក់ ដែលរស់នៅភ្នំពេញ និង ១នាក់ទៀតរស់នៅខេត្តបាត់ដំបង។ ឈៀង និងគ្រួសារបានផ្លាស់ទីលំនៅមករស់ភូមិអូរស្វាយ ក្នុងខេត្តស្ទឹងត្រែងជាមួយឪពុកក្មេក តាមរយៈគោលនយោបាយរបស់ព្រះបរមរតនកោដ្ឋ នៅអំឡុងឆ្នាំ ១៩៦០ ដើម្បីការពារអធិបតេយ្យជាតិពីការឈ្លានពានរបស់ប្រទេសជិតខាង។ កែប ឈៀង និងស្វាមីឈ្មោះ ហែម សាត មាន...

