ពិការដៃដោយសារសង្រ្គាម
(ព្រៃវែង)៖ អួង ហេង មានអាយុ៧២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពិការដៃខាងស្តាំ បច្ចុប្បន្នគាត់រស់នៅភូមិវាល ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ឆ្នាំ១៩៧០ គាត់ធ្វើជាទាហាន លន់ នល់ បានរងរបួស និងពិការដៃម្ខាងពេលមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ក្នុងរបបខ្មែរក្រហម ហេង បានត្រឡប់មករស់នៅក្នុងភូមិវាលដែលជាស្រុកកំណើតវិញ។ គាត់បានរស់នៅដោយលាក់ប្រវត្តិរូបជាអតីតទាហានលន់ នល់ ប៉ុន្តែនៅក្នុងស្រុកភូមិអាជ្ញាធរ និងប្រជាជនបានដឹងថា គាត់ធ្លាប់ជាអតីតទាហាន។ ហេង...
អ្នករស់រានពីរបបខ្មែរក្រហម គឺជាមនុស្សអស្ចារ្យ
(ព្រៃវែង)៖ នៅ សម្បត្តិ មានអាយុ ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នគាត់រស់នៅភូមិព្រៃមាស ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ នៅរបប លន់ នល់ សម្បត្តិ រស់នៅជួបជុំសមាជិកគ្រួសារនៅស្រុកកំណើត ដោយនៅពេលនោះក្នុងភូមិមានសង្រ្គាម និងមានយន្តហោះទម្លាប់គ្រាប់បែកជាញឹកញាប់។ ប្រជាជនបានរត់គេចពីផ្ទះសម្បែងទៅពួននៅតាមព្រៃ និងតាមវាលស្រែនៅពេលយប់។ ចូលដល់របបខ្មែរក្រហមអង្គការបានបំបែកប្រជាជនចេញពីផ្ទះសម្បែងដែលធ្លាប់រស់នៅ។ សមាជិកគ្រួសារត្រូវបំបែកទៅតាមប្រភេទអាយុ និងវ័យដោយត្រូវរស់នៅក្នុងកងកុមារ កងចល័ត និងក្រុមចាស់ជរា។...
កងចល័តនារី
(ព្រៃវែង)៖ ច័ន្ទ ផល្លា មានអាយុ៦៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃមាស ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ក្នុងរបបខ្មែរក្រហម ផល្លា មិនអាចរស់នៅជួបជុំសមាជិកគ្រួសារបានទេព្រោះគាត់ពេញកម្លាំង និងនៅលីវត្រូវខ្មែរក្រហមប្រើឲ្យធ្វើការជាកងចល័តនារីដែលជាកម្លាំងស្រួចរបស់សហករណ៍។ គាត់និយាយបន្តថា គាត់ត្រូវធ្វើការងារធ្ងន់ៗគ្មានពេលសម្រាកដូចជា ជីក រែក ដីធ្វើទំនប់ ប្រឡាយ នៅព្រៃព្នៅ និងព្រៃស្លាព្រមទាំងត្រូវលើកភ្លឺស្រែ ស្ទូងស្រូវ ជាដើម។ ផល្លា...
អ្នកដាំក្រកួននៅសម័យខ្មែរក្រហម
(ព្រៃវែង)៖ នៅ ស៊ីម មានអាយុ៦៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់មានបងប្អូនចំនួនប្រាំពីរនាក់ ស្រីបីនាក់។ ក្នុងរបបខ្មែរក្រហម ស៊ីម រស់នៅជាមួយគ្រួសារនៅសហករណ៍កំពង់សឹង ខេត្តព្រៃវែង។ គាត់ និងប្អូនត្រូវបានអង្គការប្រើឲ្យដាំត្រកួនសម្រាប់ផ្គត់ផ្គង់សហករណ៍រោងបាយ។ គាត់ត្រូវក្រោកពីព្រឹកដើម្បីធ្វើដំណើរជាមួយប្អូនពីកន្លែងស្នាក់នៅដើម្បីទៅដល់មាត់ច្រាំងទន្លេ ដើម្បីដាំត្រកួន។ គាត់ និងប្អូនក៏ត្រូវរែកទឹកពីទន្លេ ដែលមានច្រាំងចោទខ្លាំងដើម្បីស្រោចត្រកួនផងដែរ។ គាត់បន្តថា គាត់ និងប្អូនត្រូវធ្វើការងារធ្ងន់...
របបខ្មែរក្រហមជារបបឃោរឃៅ
(ព្រៃវែង)៖ ឌុក យោន មានអាយុ៧១ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់មានកូនចំនួន១១នាក់។ នៅក្នុងរបប លន់ នល់ យោន បានឃើញក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ យោន ប្តី និងកូន មិនសូវបានស្នាក់នៅផ្ទះទេពិសេសនៅពេលយប់ គឺត្រូវរត់គេចទៅពួននៅតាមវាលស្រែ និងក្នុងព្រៃ។ យោន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានរៀបការនៅមុនឆ្នាំ១៩៧៥...
ទាហានខ្មែរក្រហមសម្លាប់ប្តីខ្ញុំដោយសារតែជាអតីតទាហាន លន់ នល់
(ព្រៃវែង) ៖ សុខ សាវ៉ាន់ មានអាយុ៧០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់បានរៀបការនៅសម័យ លន់ នល់ និងមានកូនម្នាក់។ សាវ៉ាន់ និងគ្រួសារត្រូវបានអង្គការឲ្យរស់នៅស្រុកកំណើត ប៉ុន្តែមិនអាចរស់នៅជួបជុំគ្នាបានទេ។ បងប្អូន របស់សាវ៉ាន់ ទៅធ្វើការក្នុងកងចល័តឆ្ងាយៗពីភូមិ ចំណែកម្តាយ និងយាយត្រូវធ្វើការនៅសហរកណ៍រោងបាយ។ ប្តីរបស់គាត់ត្រូវបានសម្លាប់ នៅពេលខ្មែរក្រហមឡើងកាន់អំណាចដំបូង ដែលសារតែប្តីជាអតីតទាហានសម័យលន់ នល់។...
គ្រូបង្រៀនកុមារក្នុងរបបខ្មែក្រហម
(ព្រៃវែង)៖ ឈឹម ស៊ីដ្ឋា មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់បានឈប់រៀននៅឆ្នាំ១៩៧៣ ក្នុងរបបលន់ នល់ ព្រោះប្រទេសជាតិមានសង្រ្គាម និងការទម្លាក់គ្រាប់បែក គាត់ត្រូវរត់គេចជាមួយឪពុកម្តាយទៅរស់នៅតាមព្រៃ និងវាលស្រែ។ ស៊ីដ្ឋា មានបងប្អូនប្រាំនាក់ ស្រីបួន។ បងម្នាក់របស់គាត់បានស្លាប់ដោយសារមានជំងឺគ្មានថ្នាំព្យាបាលត្រឹមត្រូវពេលធ្វើជាកងចល័តទៅជីកទំនប់ឆ្ងាយពីភូមិ។ ក្នុងរបបខ្មែរក្រហម ស៊ីដ្ឋា មានអាយុប្រមាណជា១៥ឆ្នាំ។ គាត់រស់នៅភូមិកំណើតបច្ចុប្បន្ន...
ឪពុក និងប្អូនពីរនាក់ស្លាប់ដោយអង្គការចោទថាមិនស្មោះត្រង់
(ព្រៃវែង)៖ សុខ រឹម មានអាយុ៧៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ នៅសម័យ លន់ នល់ រឹម បានរៀបការ និងសម្រាលបានកូនមួយ។ គាត់ និងគ្រួសាររស់នៅភូមិសង្គ្រោះ ការរស់នៅមានការលំបាកព្រោះប្រទេសជាតិនៅពេលនោះមានសង្គ្រាម និងការទម្លាក់គ្រាប់បែក ប៉ុន្តែគ្រួសារគាត់អាចរស់នៅជួបជុំគ្នាបាន។ នៅពេលខ្មែរក្រហមបានគ្រប់គ្រងប្រទេស រឹម និងគ្រួសារត្រូវរស់នៅផ្សេងពីគ្នា។ គាត់...
ការរៀបការនៅសម័យខ្មែរក្រហម
(ព្រៃវែង)៖ ហោ ចាន់ មានអាយុ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ នៅក្នុងរបបខ្មែរក្រហម ចាន់ មានអាយុប្រមាណជា១៧ឆ្នាំ។ គាត់ត្រូវបានអង្គការបំបែកឲ្យរស់នៅឆ្ងាយពីឪពុកម្តាយ ដោយត្រូវទៅធ្វើទាហានប្រចាំការនៅឆ្ងាយពីភូមិ។ ចំណែកបងប្អូន និងឪពុកម្តាយរបស់ចាន់ត្រូវរស់នៅផ្សេងៗគ្នានៅភូមិកំណើត។ បន្ទាប់ពីធ្វើទាហានបានមួយឆ្នាំ ចាន់ ត្រូវបានខ្មែរក្រហមផ្លាស់ឲ្យមកស្រុកកំណើតវិញ និងឲ្យរៀបការ។ គាត់បន្តថា ពិធីរៀបការខ្មែរក្រហមជាអ្នករៀបចំ មានចំនួន២០គូ។ ពិធី...
អង្គការកុហកថានៅបាត់ដំបងមានអាហារហូបគ្រប់គ្រាន់
(ព្រៃវែង) ចេវ សាវ៉ែន មានអាយុ៥៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ គាត់មានបងប្អូនប្រាំពីរនាក់។ ក្នុងរបបខ្មែរក្រហមបងប្អូនជីដូនមួយប្រុសរបស់សាវ៉ែនពីរនាក់ ឈ្មោះ ស៊ាង ស៊ន និងឈ្មោះ ស៊ាង ក្ដឹប បានស្លាប់នៅពេលដែលអង្គការបញ្ជូនទៅធ្វើទាហានដើម្បីធ្វើសង្គ្រាមជាមួយវៀតណាម។ រឿងរ៉ាវដែល សាវ៉ែន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការប្រើឲ្យធ្វើការគ្មានពេលសម្រាកប៉ុន្តែឲ្យហូបមិនគ្រប់គ្រាន់ ពេលឈឺគ្មានថ្នាំព្យាបាលត្រឹមត្រូវ និងសម្លាប់មនុស្សដោយគ្មានកំហុស។ សាវ៉ែន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា...
ឪពុកស្លាប់ដោយការចោទថាក្បត់នឹងអង្គការ
(ព្រៃវែង) ៖ ជួន ប៉យ មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃសង្គម ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមសម្លាប់នៅភូមិស្វាយទទ្ទឹម ស្រុករមាសហែក ដោយចោទថា ជាជនក្បត់បានចូលដៃជាមួយវៀតណាម។ កាលនៅក្មេង ប៉យ រៀនសូត្របានតិចតួចដោយសារតែប្រទេសមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។ ក្នុងរបបខ្មែរក្រហម អង្គការបានឲ្យ ប៉យ រស់នៅឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកកំណើត។ គាត់មានអាយុប្រមាណ២០ឆ្នាំ...

